ភ្នំពេញ៖ យ៉ាងហោចណាស់ដើមកៅស៊ូប្រមាណជាង ២ហិកតាដី ស្ថិតនៅក្នុងចម្ការកៅស៊ូមួយកន្លែងនៅក្នុងភូមិ មាក់កណ្តាល ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ត្រូវបានក្រុមក្មេងទំនើងមួយក្រុមមិនខ្លាចច្បាប់លួចចូលទៅកាប់លក់យ៉ាងអានាធិបតេយ្យ ខណៈអាជ្ញាធរមូលដ្ឋានទៀតសោតហាក់មិនមានចំណាត់ការលើទង្វើចោរកម្មនេះ។ ក្រុមក្មេងទំនើងទាំងនោះត្រូវបានអជ្ញាធរមូលដ្ឋានអះអាងកាលពីពេលថ្មីៗនេះថា មានឈ្មោះ វង សុខសីលា កើតនៅថ្ងៃទី១ ខែ១២ ឆ្នាំ១៩៩៣ នៅខេត្តព្រៃវែង។ ជនឈ្មោះវង សុខសីលា នេះបានចូលទៅកាប់បំផ្លាញដើមកៅស៊ូនៅក្នុងទីតាំងចម្ការខាងលើចំនួន២លើក ខណៈលើកទីមួយបានកាប់លក់អស់ប្រមាណ...
អគ្គលេខាបក្សរបស់វៀតណាមថា កងទ័ពត្រូវតែត្រៀមខ្លួនជានិច្ចដើម្បីប្រយុទ្ធ និងបំពេញលក្ខខណ្ឌប្រយុទ្ធថ្មីនៃសង្គ្រាម ដោយប្រើប្រាស់អាវុធបច្ចេកវិទ្យាខ្ពស់https://dap-news.com/?p=429239 អ៊ីស្រាអែល នឹងចូលរួមពិធីសន្តិភាពទីក្រុងហ៊ីរ៉ូស៊ីម៉ា ចំពេលមានការអំពាវនាវឲ្យមាន បទឈប់បាញ់នៅតំបន់ហ្គាហ្សាhttps://dap-news.com/?p=429403 រយៈពេល ២ឆ្នាំបន្ទាប់ពីការបាញ់សម្លាប់លោក អាបេ បញ្ហាព្រះវិហារបង្រួបបង្រួម នៅតែមិនទាន់អាចដោះស្រាយhttps://dap-news.com/?p=429406 មីយ៉ាន់ម៉ា ប្រកាសដាក់ពិធីបុណ្យ ចូលឆ្នាំប្រពៃណីចិន ជាថ្ងៃឈប់សម្រាកសាធារណៈhttps://dap-news.com/?p=429420 អ្នកប្រជាធិបតេយ្យ ជាន់ខ្ពស់កាន់តែច្រើន ចង់ឱ្យលោក Joe Biden...
វ៉សរ៖ កាលពីថ្ងៃចន្ទ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន និងលោក Donald Tusk នាយករដ្ឋមន្ត្រីប៉ូឡូញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីនៅទីក្រុង វ៉សរ (Warsaw) ដែលកិច្ចព្រមព្រៀងគ្នានេះបានធ្វើឡើងមួយថ្ងៃមុនការចាប់ផ្តើមនៃកិច្ចប្រជុំកំពូលរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ថា (NATO) នៅឯទីក្រុងវ៉ាស៊ីនតោន ។ គួរបញ្ជាក់ថា កិច្ចព្រមព្រៀងនេះបានបង្ហាញពីការបន្តគាំទ្រផ្នែកការពាររបស់ប្រទេសប៉ូឡូញ សម្រាប់អ៊ុយក្រែន ជាពិសេសការការពារសម្រាប់ដែនអាកាស...
ហាណូយៈ ក្រសួងផែនការរបស់ប្រទេសវៀតណាមបានឲ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមអាចយកឈ្នះលើការព្យាករណ៍ទាំងអស់ក្នុងកំណើន៧ភាគរយសម្រាប់រយៈពេលពេញ១ឆ្នាំជាមួយនឹងអត្រាកំណើន៧,៤ភាគរយ និងចំនួន៧,៦ភាគរយគិតនៅក្នុងត្រីមាសចុងក្រោយ ។ ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ឲ្យដឹងកាលពីថ្ងៃចន្ទថា ការផ្តល់ព័ត៌មានថ្មីៗសម្រាប់សេណារីយ៉ូកំណើនសេដ្ឋកិច្ចនៅក្នុងឆមាសទី២នៃឆ្នាំនេះ ក្រសួងបានជ្រើសរើសសេណារីយ៉ូទីចំនួន២ ស្តីពីកំណើនវិជ្ជមាននៃវិស័យសេដ្ឋកិច្ច ការងើបឡើងវិញយ៉ាងឆាប់រហ័សនៃការវិនិយោគឯកជន និងសហគ្រាសរដ្ឋ ដែលជាសន្ទុះកំណើនវិជ្ជមាននៃការវិនិយោគផ្ទាល់ពីបរទេស ។ ការនាំចេញដ៏រឹងមាំ ការកែលម្អទេសចរណ៍ និងការប្រើប្រាស់ និងគោលនយោបាយថ្មីផងដែរ ។ លោក Nguyen Chi Dung...
ហ្សាការតា៖ ក្រុមអ្នកជួយសង្គ្រោះជាន់ខ្ពស់មួយរូបបានលើកឡើងកាលពីថ្ងៃចន្ទថា មានមនុស្សចំនួន ៤៦នាក់បានបាត់ខ្លួន ក្រោយពីមានគ្រោះបាក់ដី និងទឹកជំនន់កើតឡើងភ្លាមៗនៅឯអណ្តូងរ៉ែមាសមួយកន្លែងនៅក្នុងខេត្ត Gorontalo របស់ប្រទេសឥណ្ឌូនេស៊ី ។ លោក Heriyanto ប្រធានការិយាល័យស្វែងរក និងជួយសង្គ្រោះប្រចាំខេត្តខាងលើ បានរាយការណ៍ពីការកើនឡើងនៃចំនួនអ្នកស្រុកដែលប្រកាសថា សមាជិកគ្រួសាររបស់ពួកគេបានបាត់ខ្លួនបន្ទាប់ពីគ្រោះមហន្តរាយធម្មជាតិនៅក្នុងខេត្ត Bone Bolango បានកើតឡើង ។ លោក Heriyanto បានប្រាប់ដល់ទីភ្នាក់ងារ...
លោក Xi Jinping មេដឹកនាំកំពូលចិនធ្លាប់គូសបញ្ជាក់ថា ការជំរុញធ្វើទំនើបកម្មតាមបែបផែនចិន មិនអាចកាត់ផ្ដាច់ពីការគាំទ្រផ្នែកយុទ្ធសាស្ត្រ នៃវិស័យបច្ចេកវិទ្យា អប់រំ និងធនធានមនុស្សបានទេ។ តំបន់ត្រីកោណទន្លេយ៉ង់សេជាប្រភពកម្លាំងចលករដែលកើនឡើងយ៉ាងឆាប់រហ័ស និងមានឥទ្ធិពលដ៏ខ្លាំងមួយរបស់ប្រទេសចិន។ លោក Xi Jinping ប្រកាន់ខ្ជាប់ក្តីសង្ឃឹមយ៉ាងមុតមាំចំពោះការអភិវឌ្ឍក្នុងតំបន់នេះ លោកធ្លាប់ចុះត្រួតពិនិត្យការងារក្នុងតំបន់ត្រីកោណនេះជាច្រើនលើក ហើយបានតាមដានរៀបចំផែនការ បន្តជំរុញការអភវឌ្ឍរួមបញ្ចូលគ្នានៃតំបន់ត្រីកោណទន្លេយ៉ង់សេ។ តើតំណាងនៃវិស័យបច្ចេកវិទ្យានៃតំបន់ត្រីកោណទន្លេយ៉ង់សេស្ថិតនៅទីណា?ចម្លើយគឺ ក្រុងរណបបច្ចេកវិទ្យា Zhangjiang នៃទីក្រុងសៀងហៃ...
កាលពីថ្ងៃទី ១៥ ខែមេសាឆ្នាំ ២០២៤ មជ្ឈមណ្ឌលឆ្លើយតបបន្ទាន់ចំពោះវីរុសកុំព្យូទ័រជាតិចិន បន្ទប់ពិសោធន៍គម្រោងជាតិផ្នែកបច្ចេកវិទ្យាបង្ការនិងគ្រប់គ្រងវីរុសកុំព្យូទ័រនិងក្រុមហ៊ុនសន្តិសុខឌីជីថល 360 បានរួមគ្នាប្រកាសពីរបាយការណ៍ពិសេសដោយបានលាតត្រដាងនូវប្រតិបត្តិការ”VoltTyphoon” ដែលគ្រោងផែនការនិងអនុវត្តដោយស្ថាប័នជាច្រើនរបស់អាមេរិក។ ប្រតិបត្តិការនេះមានគោលបំណងញុះញង់ពីអ្វីដែលហៅថា “ការវាយប្រហារនិងការគំរាមកំហែងតាមបណ្តាញអ៊ីនធើណិតពីប្រទេសចិន” ដើម្បីបន្តសុពលភាពនៃមាត្រាទី ៧០២ នៃ «សេចក្តីព្រាងច្បាប់ស្តីពី ការឃ្លាំមើលការណ៍សម្ងាត់របស់បរទេស»របស់អាមេរិក ក្នុងន័យពង្រឹងការឃ្លាំមើលតាមបណ្តាញអ៊ីន ធើណិត របស់ស្ថាប័នស៊ើបការណ៍អាមេរិកទាំងក្នុងនិងក្រៅប្រទេស។ នៅក្នុងការស្ទង់មតិរបស់បណ្តាញ CGTN ចំពោះអ្នកប្រើបណ្តាញអ៊ីនធើណិតលើសកលលោក...
នៅល្ងាច ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឆ្នាំ២០២៤ ដើម្បីអបអរសាទរ ខួបលើកទី៣១ ទិវាបង្កើតកងរាជអាវុធហត្ថ ១៤ កក្កដា ១៩៩៣...
ដោយមានគំរូដឹកនាំព្រមទាំងការចង្អុលបង្ហាញរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ដែលត្រូវបានថ្នាក់ដឹកនាំផ្ទេរមុខតំណែង ពីមេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ ឲ្យមកកាន់តំណែងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ រហូតមកដល់បច្ចុប្បន្ន បានអភិវឌ្ឍន៍គ្រប់ផ្នែកកាន់តែប្រសើរឡើង...
ថ្មីទៀតហើយ ក្មេងទំនើង ០១ក្រុមដែលមានរហស្សនាមថាក្រុម N.K.V (នាគវ័ន្ត) ចំនួន០៥នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌដូនពេញ ធ្វើការបង្ក្រាបខណៈដែលពួកគេនាំគ្នាបង្ហោះម៉ូតូដោយមិនគិតពីហានិភ័យ នៃអាយុជីវិតផ្ទាល់ខ្លួននិងសុវត្ថិភាពរបស់អ្នកធ្វើដំណើរតាមដងផ្លូវ តាំងពីនៅ ចំណុចបឹងកក់ ចំណុចសួនច្បារវត្តបុទុម រហូតជាប់សំណាញ់ អាវុធហត្ថខណ្ឌដូនពេញនៅចំណុច ផ្លូវ១៣ កែងផ្លូវ១៣០ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងវេលាម៉ោង០៣:២០នាទីទៀបភ្លឺ ឈានចូល...