បរទេស៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Jozef Sikela បានឲ្យដឹងថាសាធារណរដ្ឋឆេក ដែលបច្ចុប្បន្នកាន់តំណែងជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសហភាពអឺរ៉ុប ចង់ដកការកំណត់តម្លៃឧស្ម័នរបស់រុស្ស៊ីចេញពីរបៀបវារៈនៃកិច្ចប្រជុំនៅថ្ងៃសុក្រនេះ នៃរដ្ឋសមាជិកនៃសហភាពអឺរ៉ុប ដែលជារដ្ឋមន្ត្រីថាមពលរបស់ប្រទេស។ ថ្លែងទៅកាន់គណៈកម្មាធិការនៃព្រឹទ្ធសភាស្តីពីសេដ្ឋកិច្ចជាតិ លោក Sikela បានហៅតម្លៃថាមពលរុស្ស៊ីថាជា “ឧបករណ៍នយោបាយ” ហើយបានអះអាងថា ការកំណត់កម្រិតតម្លៃនឹងមិនជួយអឺរ៉ុប ឱ្យឆ្លងកាត់វិបត្តិថាមពល ដែលកំពុងកើតមាននោះទេ។ លោកបានលើកឡើង “តាមគំនិតរបស់ខ្ញុំ...
បឺលីន៖ ស្ទើរតែមួយភាគបីនៃអគ្គិសនីរបស់ប្រទេសអាល្លឺម៉ង់បានមកពីរោងចក្រថាមពលដើរដោយធ្យូងថ្មនៅក្នុងឆមាសទីមួយ ឆ្នាំ២០២២ កើនឡើង ១៧,២ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ នេះបើយោងតាមលទ្ធផលបណ្តោះអាសន្ន ដែលចេញផ្សាយដោយការិយាល័យស្ថិតិសហព័ន្ធ (Dstatis) កាលពីថ្ងៃពុធ។ ការិយាល័យស្ថិតិសហព័ន្ធ Destatis បានឲ្យដឹងថា “សារៈសំខាន់នៃអគ្គិសនី ដែលបង្កើតដោយធ្យូងថ្ម សម្រាប់ការផ្គត់ផ្គង់ថាមពលរបស់ប្រទេសអាល្លឺម៉ង់ បានបន្តកើនឡើង” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ជាការឆ្លើយតបទៅនឹងការកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នពីប្រទេសរុស្ស៊ី រដ្ឋាភិបាលអាល្លឺម៉ង់ បានអនុញ្ញាតឱ្យរោងចក្រថាមពលធ្យូងថ្ម ឬប្រេង ដំណើរការឡើងវិញ។...
ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា អក្ខរកម្មបង្កើតឱកាសក្នុងការកែលម្អគុណភាពជីវិត និងជាមូលដ្ឋានគ្រឹះនៃការសិក្សាពេញមួយជីវិត ដែលជាកត្ដាដ៏សំខាន់រួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស។ ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ០៨ កញ្ញា លើកទី២២ នៅខេត្តបន្ទាយមានជ័យ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ លោក ហង់ជួន...
ភ្នំពេញ ៖ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានប្រាប់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ថា សេដ្ឋកិច្ចកម្ពុជារំពឹងមានកំណើនក្នុងរង្វង់ ៥% ជាមួយនឹងអត្រាអតិផរណាអាចគ្រប់គ្រងបាន ទោះបីជានៅក្នុងរយៈពេល ៦ខែ ឆ្នាំ២០២២ កើនឡើងក៏ដោយ។ នេះបេីយោងតាមគេហទំព័រហ្វេសប៊ុក ធនាគារជាតិនៃកម្ពុជា។ នាឱកាសអនុញ្ញាតឱ្យក្រុមបេសកកម្មមាត្រាទី IV របស់មូលនិធិរូបិយវត្ថុអន្តរជាតិ...
តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់កាលពីថ្ងៃពុធបានថ្កោលទោស ចំពោះចំណាត់ការរបស់រដ្ឋាភិបាលអាល់បានីក្នុងការកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ីរ៉ង់ ដោយលើកឡើងថា វាត្រូវបានធ្វើឡើងក្រោមឥទ្ធិពលនៃ “ភាគីទី៣” ។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ខ្លួនថា ការសម្រេចចិត្តរបស់អាល់បានី ដោយផ្អែកលើ “ការចោទប្រកាន់ដោយគ្មានមូលដ្ឋាន” ក្នុងការផ្តាច់ទំនាក់ទំនងនយោបាយជាមួយអ៊ីរ៉ង់គឺជា “សកម្មភាពដែលបានគណនាខុស និងមើលឃើញខ្លី” នៅក្នុងទំនាក់ទំនងអន្តរជាតិ។ សេចក្តីថ្លែងការណ៍របស់ក្រសួងបានបន្ថែមថា របៀបនៃការចោទប្រកាន់ត្រូវបានប្រឌិតប្រឆាំងនឹងអ៊ីរ៉ង់ដោយភាគីទីបី បង្ហាញថារដ្ឋមួយចំនួន ដែល “ជាអ្នកគាំទ្រភេរវកម្ម និងមានទំនោរបង្កការបះបោរ” បានជាប់ពាក់ព័ន្ធក្នុងបញ្ហានេះ។...
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤០ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានស្នើអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ យកចិត្តទុក ដាក់ សហការបង្ក្រាបក្រុមក្មេងទំនើង ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យកាន់បិណ្ឌ បោះបាយបិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ នៅតាមវត្តអារ៉ាមនានា ក្នុងរាជធានីភ្នំពេញ ។ ក្នុងនោះកិច្ចប្រជុំនោះ...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជេីញសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ នូវសមិទ្ធផលរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ សូមបញ្ជាក់ថា អគាររដ្ឋបាល អគារសាលប្រជុំ រួមទាំងការបំពាក់សម្ភារៈបច្ចេកទេស ការរៀបចំហេដ្ឋរចនាសម្ព័ន្ធជុំវិញអគារ បានចំណាយថវិកាសរុបចំនួនជាង ១៤លានដុល្លារអាមេរិក ដោយមិនបានប្រើប្រាស់ថវិការដ្ឋនោះទេ។ ថវិកាចំណាយទាំងនេះ មួយផ្នែកបានមកពីថវិការបស់...
កាលពីខែមិថុនា ឆ្នាំ១៩៨៥ លោក Xi Jinping បានចាកចេញពីស្រុក Zhengding ដែលជាស្រុកតូចមួយនៃខេត្ត Hebei ទៅបម្រើការងារនៅខេត្តហុកគៀន ជាប់ឆ្នេរសមុទ្រភាគអាគ្នេយ៍របស់ចិន។ លោក Xi Jinping បានបម្រើការងារនៅហុកគៀនអស់រយៈពេល ១៧ ឆ្នាំកន្លះ ដោយបានបំពេញតួនាទីសំខាន់ទាំងនៅក្រុងសៀមិន តំបន់ណីងដឺ ក្រុងហ្វូចូវដែលជាទីរួមខេត្ត និងគណៈកម្មការបក្សប្រចាំខេត្តនិងរដ្ឋបាលខេត្ត។ ហុកគៀនជាកន្លែងបើកទូលាយមុនគេរបស់ចិន...
បរទេស៖ ចរាចរណ៍នៅផ្នែកខ្លះនៃរាជធានីបាងកក ប្រទេសថៃ មានការកកស្ទះយ៉ាងខ្លាំងនៅព្រឹកថ្ងៃពុធ បន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ពីរសៀលថ្ងៃអង្គារ និងដល់ពេលយប់បានបណ្តាលឱ្យមានទឹកជំនន់រីករាលដាលនៅក្នុងទីក្រុងបាងកក ខេត្តផាធុមថានីនិង ខេត្តណុនថាបុរី។ យោងតាមសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ផ្លូវជាច្រើន ត្រូវបានជន់លិចដោយទឹកត្រូវបានគេរាយការណ៍ថា មានជម្រៅជាងមួយម៉ែត្រនៅក្នុងតំបន់ខ្លះ។ នៅទីក្រុងបាងកក សង្កាត់ Bang Khen រងការវាយប្រហារខ្លាំងបំផុត...
បរទេស៖ កាសែតក្នុងស្រុក Blick បានរាយការណ៍កាលពីថ្ងៃអង្គារថា រដ្ឋាភិបាលស្វីសបានចាត់វិធានការតឹងតែង ដើម្បីកាត់បន្ថយវិបត្តិថាមពលដែលកំពុងកើតឡើងនៅអឺរ៉ុប។ កាសែតនេះបានផ្សាយថា អ្នកដែលបំពានបទប្បញ្ញត្តិកំដៅរបស់រដ្ឋាភិបាលក្នុងរដូវរងារនេះ អាចត្រូវបានពិន័យ ឬក៏អាចឈានទៅដល់ជាប់ពន្ធនាគារថែមទៀត។ ទណ្ឌកម្មរបស់លោកខាងលិចដែលដាក់លើរុស្ស៊ី ជាការឆ្លើយតបទៅនឹងប្រតិបត្តិការយោធារបស់ទីក្រុងមូស្គូក្នុងប្រទេសអ៊ុយក្រែន គឺបានបណ្តាលឱ្យតម្លៃឧស្ម័នកើនឡើងដល់កម្រិតខ្ពស់បំផុត និងជំរុញឱ្យមានអតិផរណាទាំងមូល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្រោមច្បាប់ដែលបានណែនាំនៅក្នុងបទប្បញ្ញត្តិថ្មីរបស់រដ្ឋាភិបាល គឺអគារដែលមានប្រព័ន្ធកំដៅឧស្ម័នអាចកំដៅបន្ទប់រហូតដល់...