ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីណែនាំ ស្តីពីការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលនៃជំងឺកូវីដ-១៩ នៅតាមរោងចក្រ-សហគ្រាស ដោយត្រូវធ្វើតេស្តរហ័សលើកម្មករយ៉ាងតិច២ដងឲ្យបានមុនថ្ងៃ១០ កញ្ញា ខាងមុខ ៕
បរទេស៖ យោងតាមរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយ អាមេរិកបានឲ្យដឹងថា សាកសពជនជាតិអាហ្វហ្គានីស្ថានម្នាក់ ដែលកំពុងព្យាយាមរត់ គេចខ្លួនពីទីក្រុងកាប៊ុល ត្រូវបានរកឃើញនៅខាងក្នុងប្រអប់កង់ចុះចតរបស់យន្តហោះ C-17 របស់អាមេរិក។ យោងតាមសារព័ត៌មាន Telegraph ចេញផ្សាយកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មានវ៉ាស៊ីនតោនប៉ុស្តិ៍បានរាយការណ៍ថា សាកសពនេះត្រូវបានរកឃើញភ្លាមៗបន្ទាប់ពីយន្តហោះ C-17 របស់អាមេរិក បានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិហាមីដកាហ្សៃ ហើយវាបានធ្វើឱ្យឧបករណ៍ចុះចត...
ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងថា ទោះបីជាអត្រាចម្លងជំងឺកូវីដ-១៩ ហាក់បង្ហាញសញ្ញាថមថយបន្តិច តែករណីចម្លងជំងឺកូវីដ-១៩ ប្រភេទដែលតា (Delta) នៅតែមាននៅឡើយ ដែលទាមទារឲ្យពលរដ្ឋចូលរួមបន្តរក្សាភាពប្រុងប្រយ័ត្នខ្ពស់។ នៅលើគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ សម្ដេច ទៀ បាញ់ បានលើកឡើងថា...
កោះកុង ៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានថ្លែងនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ក្នុងពិធីអញ្ជើញចូលរួម បើកយុទ្ធនាការអប់រំផ្សព្វផ្សាយនិងបណ្តុះបណ្តាល ប្រជាពលរដ្ឋក្រោមប្រធានបទ “រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវិរុសកូវិដ១៩” ថា ចំពោះគម្រោង ក្នុងបើផ្សារឲ្យចូល លក់ដូរឡើងវិញនេះ ខាងសាលាក្រុងបានប្រជុំគណៈកម្មកាដើម្បីកំណត់ថ្ងៃបើរួចរាល់ហើយ យើងរងចាំតែការពិនិត្យយកសំណាក់ ធ្វើតេស្តបងប្អូនមួយចំនួន បើមិនមានពាក់ព័ន្ធឆ្លងកូវិដ១៩បម្លែងថ្មី Detal...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន៣៥នាក់ថ្មី ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២.៩៥២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១.៩១៤នាក់ និងកំពុងសម្រាកព្យាបាល៩៤៩នាក់ ស្លាប់៨៩នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការបិទខ្ទប់ ជាបណ្ដោះអាសន្នភូមិសាស្រ្ត « ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង» ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល ក្នុងសហគមន៍ នៃមេរោគកូវិដ១៩ ប្រភេទដែលតា «Delta»។
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៦នាក់ថ្មី និងមានករណីជាសះស្បើយ៦១នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ ខេត្តកំពត រកចឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣.៤២៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៣.២០៧នាក់ និងកំពុងសម្រាកព្យាបាល១៦២នាក់ ស្លាប់៥៧នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១១នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន១៤នាក់ និងស្លាប់ម្នាក់ ។
បរទេស៖ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅ អាហ្វហ្គានីស្ថាន បានកោតសរសើរ ចំពោះទង្វើពួកតាលីបង់ នៅថ្ងៃចន្ទសប្ដាហ៍នេះ និងបាននិយាយថា ក្រុម ដែលនៅតែត្រូវចាត់ទុកជាផ្លូវការថាជាអង្គការភេរវកម្ម នៅក្នុងប្រទេសរុស្ស៊ីនេះ ក្នុងពេល២៤ម៉ោងដំបូង បានធ្វើឲ្យទីក្រុងកាប៊ុលមានសុវត្ថិភាពជាង ដែលស្ថិតនៅក្រោមអាជ្ញាធរពីមុន។ ការថ្លែងបែបនេះរបស់លោកឯកអគ្គរដ្ឋទូតរុស្ស៊ី Dmitry Zhirnov នេះ តាមសេចក្តីរាយការណ៍ បានឆ្លុះបង្ហាញឲ្យឃើញពីការប្រឹងប្រែងដោយមិនលាក់បាំងរបស់រុស្ស៊ី ធ្វើឲ្យកាន់តែស៊ីជម្រៅឡើងនូវចំណងមិត្តភាពរបស់ខ្លួនជាមួយពួកតាលីបង់។ ថ្លែងទៅកាន់វិទ្យុ Ekho Moskvy...
បរទេស៖ប្រធានាធិបតីនៃប្រទេសឥណ្ឌូនេស៊ី លោក Joko Widodo បាននិយាយនៅថ្ងៃចន្ទនេះថា ជម្ងឺកូវីដ១៩ បានបង្ហាត់បង្រៀនឥណ្ឌូនេស៊ី ពីវិធីធ្វើឲ្យមានតុល្យភាព រវាងសុខភាពនិងផលប្រយោជន៍សេដ្ឋកិច្ច ស្របពេលលោកបង្ហាញនូវការយល់ឃើញថា គោលនយោបាយរដ្ឋាភិបាល មិនស៊ីសង្វាក់គ្នា នៅពេលធ្វើការដោះស្រាយជម្ងឺរាតត្បាត។ ថ្លែងនៅមុនទិវាឯករាជ្យជាតិលើកទី៧៦ លោក Joko Widodo បានមានប្រសាសន៍ថា ក្នុងដំណើរធ្វើការសម្រេចចិត្ត រដ្ឋាភិបាលត្រូវតែបន្តយោងដល់ទិន្នន័យ ក៏ដូចជាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដ៏ថ្មីបំផុត ស្រប...