តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានថ្កោលទោសចំពោះអ្វីដែលលោកហៅថា ប្រវត្តិសាស្ត្រនៃអន្តរាគមន៍យោធា និងរដ្ឋប្រហារដឹកនាំដោយសហរដ្ឋអាមេរិក ប្រឆាំងនឹងប្រទេសឯករាជ្យ។ លោក Kanaani បានឲ្យដឹងនៅក្នុងសារ ដែលអត្ថាធិប្បាយអំពីរដ្ឋប្រហារ ដែលគាំទ្រដោយសហរដ្ឋអាមេរិក នៅអ៊ីរ៉ង់ក្នុងខែសីហា ឆ្នាំ១៩៥៣ ថា “រដ្ឋាភិបាលសហរដ្ឋអាមេរិក មានកំណត់ត្រានៃការធ្វើអន្តរាគមន៍ ការវាយប្រហារដោយយោធា និងរដ្ឋប្រហារប្រឆាំងនឹងប្រទេស និងរដ្ឋាភិបាលឯករាជ្យ”...
សាច់កំប៉ុងដែលមានតម្លៃត្រឹមតែ៣,៩៩ដុល្លារអាមេរិក ត្រូវគេលក់ដោយចាក់សោ ក្នុងប្រអប់បង្ការការលួច? ហាងលក់ទំនិញមួយចំនួនត្រូវចោរលួច៤ដងក្នុងពេលតែមួយយប់? រឿងដែលនឹកស្មានមិនដល់ទាំងនេះក៏បានកើតឡើងនៅក្រុងញូវយ៉កដែលជាទីក្រុងធំទីមួយរបស់សហរដ្ឋអាមេរិក ។ តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានក្នុងតំបន់ឱ្យដឹងថា ពេលថ្មីៗកន្លងទៅនេះ ករណីបទឧក្រិដ្ឋលួចនៅក្រុងញូវយ៉កបានកើនឡើងយ៉ាងខ្លាំង ដូច្នេះ ហាងលក់ទំនិញនិងផ្សារទំនើបមួយចំនួនបានចាត់វិធានការការពារខ្លួនដោយខានពុំបាន ឧទាហរណ៍ដូចជាចាក់សោឱ្យទំនិញតម្លៃថោកមានសាច់កំប៉ុង ថ្នាំដុសធ្មេញនិងសាប៊ូជាដើម ។ អត្ថបទបង្ហាញថា ទិដ្ឋភាពនេះជាស្រមោលនៃវិបត្តិជាតិអាមេរិក ។ បច្ចុប្បន្ននេះ វិបត្តិអត្រាបទឧក្រិដ្ឋខ្ពស់មួយលើកកំពុងរីករាលដាលនៅទូទាំងសហរដ្ឋអាមេរិក ។ ក្រៅពីសំណុំរឿងលួចបានកើនឡើង អំពើហិង្សាដោយកាំភ្លើងនិងបទឧក្រិដ្ឋចងគំនុំក៏បានក្លាយជាសុបិនអាក្រក់របស់ជនជាតិអាមេរិកផងដែរ...
វិទ្យុមិត្តភាពកម្ពុជាចិន
CamboJob Career Fair 2022ជាពិព័រណ៍ការងារដ៏ធំជាងគេនៅឆ្នាំ២០២២ដែលរៀបចំឡើងក្នុងថ្ងៃ២០-២១ សីហា ដោយមានវត្តមានក្រុមហ៊ុនឯកជនល្បីៗជាង ១០០ ស្ថាប័នរង់ចាំសម្ភាសន៍អ្នកចូលរួមដោយផ្ទាល់ និងជាឱកាសសម្រាប់សិស្ស និស្សិតដែលមិនទាន់បញ្ចប់ការសិក្សាបានស្វែងយល់ពីទីផ្សារការងារផងដែរ។ ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ ក្រុមហ៊ុន CamboJob បានអញ្ជើញវាគ្មិនល្បីៗមកចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនក្រោមប្រធានបទ”រៀនចប់ធ្វើអីគេ” ដែលធ្វើឡើងនៅថ្ងៃទី ២០ សីហា នាម៉ោង ២រសៀល និង“ការដណ្តើមការងារមនុស្សដោយមនុស្សយន្ត” ធ្វើឡើងនៅថ្ងៃទី...
ភ្នំពេញ៖ ប្រធានអង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានថ្លែងឱ្យដឹង នូវការយល់ឃើញរបស់ផងខ្លួន ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ជុំវិញការឡើង កាន់តំណែង ប្រធានាធិបតីកូរ៉េ ខាងត្បូងថ្មី លោក Yoon Seok-youl ក្នុងរយៈកាល១០០ថ្ងៃ កន្លងមកនេះ។ សូមទស្សនាខ្លឹមសារ នៃចំណាប់អារម្មណ៍ ស្តីពីទំនាក់ទំនង...
Deputy Prime Minister of Thailand and Secretary-General of ASEAN delivered congratulatory remarks during the digital skills program kickoff. [Bangkok, Thailand, August 19,...
ភ្នំពេញ៖ គម្រោងបុរី Orkidé Development បានប្រកាសផ្តល់ជូន និង សម្រួលអោយ អតិថិជននូវការទិញផ្ទះកាន់តែមានលក្ខណៈងាយស្រួលជាងពេលណាៗទាំងអស់សម្រាប់ អតិថិជន ដែលចាប់អារម្មណ៍ និង មានបំណងចង់រស់នៅក្នុងគម្រោងអភិវឌ្ឍន៍ របស់ខ្លួន ទោះមិនទាន់ មានប្រាក់គ្រប់ចំនួនសរុបក្តី ហើយការផ្តល់ជូននេះគឺសម្រាប់ម៉ូដផ្ទះ និង ខុនដូ គ្រប់ប្រភេទតែម្តង។ លោកស្រី Kelly Cheng...
បរទេស៖ គេហទំព័រព័ត៌មាន Politico បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ដោយដកស្រង់ទិន្នន័យពីវិទ្យាស្ថាន Kiel សម្រាប់សេដ្ឋកិច្ចពិភពលោកក្នុងប្រទេសអាល្លឺម៉ង់ថា ប្រទេសធំៗចំនួន៦នៅអឺរ៉ុប មិនបានសន្យាថ្មីនៃ ការផ្តល់ជំនួយយោធាដល់អ៊ុយក្រែនពេញមួយខែកក្កដា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា វាជាខែដំបូង ដែលមិនមានជំនួយបែបនេះ ត្រូវបានសន្យាចាប់តាំងពីប្រទេសរុស្ស៊ី បានបញ្ជូនទាហាន ចូលទៅក្នុងអ៊ុយក្រែន នៅ...
អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ថា អាជ្ញាធរមូលដ្ឋានក្នុងប្រទេសយេមែន បានរាយការណ៍ថា មនុស្សចំនួន៧៧នាក់បានស្លាប់ រួមទាំងកុមារផងដែរ នៅក្នុងពេលមានគ្រោះទឹកជំនន់ចាប់ពីពាក់កណ្តាលខែកក្កដារហូតដល់ពាក់កណ្តាលខែសីហានេះ ដែលបានបង្កផលប៉ះពាល់ដល់មនុស្សជាង២០០.០០០នាក់ នេះបើតាមមនុស្សធម៌របស់អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងកាលពីថ្ងៃពុធ ។ ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ ហៅកាត់ថា (OCHA) របស់អង្គការសហប្រជាជាតិ បានលើកឡើងថា ភ្លៀងធ្លាក់ខ្លាំងបានបង្កឲ្យមានគ្រោះទឹកជំនន់នៅទូទាំង១៦នៃក្រុងទាំង២០នៅក្នុងប្រទេស ជាពិសេសប៉ះពាល់ដល់ទីតាំង...