បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ថា ក្រសួងពាណិជ្ជកម្ម របស់ប្រទេសថៃឡង់ដ៍ កាលពីថ្ងៃពុធ បានធ្វើការផ្សព្វផ្សាយ នូវរូបភាពផ្ទាល់នៃការដុតកម្ទេចចោល នូវទំនិញក្លែងក្លាយចំនួន ៧៨៥.៣៧៦មុខ ដែលប៉ាន់ប្រមាណទៅ ស្មើនឹងទឹកប្រាក់១១លានដុល្លារអារមេរិក ។ ទំនិញក្លែងក្លាយរាប់សិបមុខទាំងនេះ នៅក្នុងដែនដី ភាគកណ្តាលប្រទេសថៃឡង់ដ៏ គឺនៅខេត្ត Saraburi និងប៉ែកខាងកើតនៅខេត្ត ឈុនបុរី...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ថា នៅទូទាំងពិភពលោក ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ កើនឡើងលើសពី៩០០.០០០នាក់ គិតត្រឹមថ្ងៃពុធ នេះបើតាមការបញ្ជាក់ឲ្យដឹង ពីសាកលវិទ្យាល័យ Johns Hopkins University ។ ទិន្នន័យរបស់សាកលវិទ្យាល័យ បានបង្ហាញឲ្យឃើញថា សរុបអ្នកស្លាប់នៅទូទាំងពិភពលោក បានកើនឡើងដល់៩០០.០៧៩នាក់ ទន្ទឹមនឹងនេះដែរ នៅទូទាំងពិភពលោក មានអ្នកឆ្លងជំងឺដល់ទៅជាង២៧,៦លាននាក់...
ភ្នំពេញ៖ លោកគង់ រិទ្ធា ប្រធានសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ ក្រុងប៉ោយប៉ែត និងតំណាងលោក ចៅ ជីអាន ប្រធានសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧សាខា ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ បានដឹកនាំសមាជិក សមាជិការចំនួន១៥នាក់ ចូលរួមក្នុងពិធី ប្រកាសសមាសភាព គណៈកម្មាធិការសហភាព សហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)...
បរទេស៖ យោធាមីយ៉ាន់ម៉ា ២ នាក់ ត្រូវបានបញ្ជូន ទៅកាន់តុលាការអន្តរជាតិ ទីក្រុងឡាអេ កាលពីថ្ងៃច័ន្ទ ទីដែលតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានចាប់ផ្តើមរឿងក្ដីមួយ ដើម្បីពិនិត្យមើល ថាតើឧក្រិដ្ឋកម្មទ្រង់ទ្រាយធំ បានប្រព្រឹត្តិប្រឆាំង នឹងជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ដោយយោធាមីយ៉ាន់ម៉ាដែរឬទេ។ នៅក្នុងការផ្តល់សក្ខីកម្មតាមវីដេអូ យោធាទាំងពីរនាក់ បានសារភាព ពីការសម្លាប់អ្នកភូមិរាប់សិបនាក់ នៅរដ្ឋរ៉ាក់ឃីនភាគខាងជើង និងបានបញ្ចុះសពពួកគេ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយប្រាប់ប្រទេសស៊ីប នៅថ្ងៃអង្គារនេះថា ទីក្រុងមូស្គូបានត្រៀមខ្លួន ដើម្បីជួយសម្របសម្រួល ដល់កិច្ចពិភាក្សាចរចាគ្នាណាមួយ ជាមួយប្រទេសតួកគី ជុំវិញការរុករកថាមពល នៅសមុទ្រមេឌីទែរ៉ានេភាគខាងកើត។ នៅក្នុងជំនួបមួយ ជាមួយលោកប្រធានាធិបតី សាធារណរដ្ឋស៊ីប Nicos Anastasiades នៅក្នុងទីក្រុង Nicosia លោក Sergei...
ត្បូងឃ្មុំ ៖ ល្បែងស៊ីសងមួយវង់ ដែលមានលេងប្រជល់មាន់ បាញ់អាប៉ោង និងល្បែងយូគី ក្នុងឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅតែបន្តបើកដំណើរការ បើទោះបីជាមានការស្នើសុំ អោយមានការបង្ក្រាបយ៉ាងណាក៏ដោយ តែបនល្បែងនេះនៅតែបន្តបើកជាធម្មតា ។ ប្រភពពីអ្នកចូលចិត្ត លេងល្បែងប្រជល់មាន់ បានប្រាប់ឲ្យដឹងថា អ្នកចូលលេងភាគច្រើនបំផុត ជាជនជាតិខ្មែរ ដែលមកពីទី ជិតឆ្ងាយ ចូលលេងល្បែងនៅទីនោះ...
នៅយប់ថ្ងៃទី៨ ខែសីហា សកម្មភាព “ខែជំរុញការប្រើប្រាស់” នៃ ប្រទេសចិន ឆ្នាំ២០២០ ដែលសហការ រៀបចំដោយក្រសួងពាណិជ្ជកម្ម ចិននិងអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានប្រារព្ធធ្វើនៅក្រុង ប៉េកាំង ប្រទេសចិន ។ សកម្មភាពនេះ ផ្តោតសំខាន់លើការងារ ពាក់ព័ន្ធនឹងការប្រើប្រាស់ ដើម្បីបង្ហាញពីសញ្ញាវិជ្ជមាន ដូចជា ក្រោមបរិបទ បង្ការ...
ហានូយ៖ មន្ត្រីនៃរដ្ឋាភិបាលវៀតណាម កាលពីថ្ងៃចន្ទម្សិលមិញ បានបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី ៥៣ និងកិច្ចប្រជុំពាក់ព័ន្ធ នឹងត្រូវប្រព្រឹត្តចាប់ពីថ្ងៃពុធស្អែកនេះ ដល់ថ្ងៃសៅរ៍ តាមរយៈការខលជា វីដេអូក្រោមអធិបតីភាព លោក Pham Binh Minh រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម។ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Quoc Dung...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា ប្រទេសចិនបានចោទប្រកាន់ លើយោធាឥណ្ឌាថា បានបង្កហេតុសាជាថ្មី នៅត្រង់តំបន់ព្រំដែនជម្លោះ តាមរយៈការឆ្លងចូលព្រំដែនដោយខុសច្បាប់ ព្រមទាំងមានការបាញ់កាំភ្លើង ជាច្រើនដងផងដែរ។ យោងតាមការបញ្ជាក់ របស់មន្ត្រីអ្នកនាំពាក្យរបស់យោធាចិន បាននិយាយថាក្រុមទាហានចិន បានបង្ខំចិត្តក្នុងការឆ្លើយតប ក្រោយធ្វើការវាស់វែង និងពិចារណា ទៅលើហេតុការណ៍នេះរួចមក។ លោកបន្តថា ការបាញ់បោះបែបនេះ មិនធ្លាប់កើតមានឡើយ...