ស្វាយរៀង៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងជំរុញដល់អ្នកសារព័ត៌មានទាំងអស់នៅខេត្តស្វាយរៀងត្រូវផ្សព្វផ្សាយព័ត៌មានដែលពិតមានក្រមសីលធម៌វិជ្ជាជីវៈ ហើយមានប្រយោជន៍ដល់សង្គមជាតិនិងប្រជាពលរដ្ឋនៅមូលដ្ឋាន។ លោកថា ការផ្សព្វផ្សាយព័ត៌មានដែលត្រឹមត្រូវ វានឹងក្លាយទៅជាមូលដ្ឋានយ៉ាងសំខាន់ ក្នុងការជួយតម្រង់ទិសជួយកែលម្អ ការរិះគន់ដើម្បីស្ថាបនា ប៉ុន្តែមិនមែនជារបៀបការរិះគន់ ដើម្បីជាន់ពន្លិចនោះទ្បើយ ឬក៏ដើម្បីយកប្រជាប្រិយភាពនោះឡើយ។ ការថ្លែងបែបនេះ របស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបានធ្វើឡើងក្នុងឱកាសដែលលោកបានអញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្ត និងអ្នកសារព័ត៌មានដែលកំពុងអនុវត្តការងារនៅខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១០...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី៩ មេសា បានបន្តដឹកនាំវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» សម្រាប់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ២៣៦៧នាក់ ដើម្បីពង្រឹងស្ថាប័នដែលជាយុទ្ធសាស្រ្តអាទិភាពមួយ ក្នុងចំណោមអាទិភាពទាំង៣ ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ក្នុងការគាំទ្រកំណែទម្រង់ អនុវត្តយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។...
ភ្នំពេញ៖សមាជិកព្រឹទ្ធសភានៃគណបក្សប្រជាធិបតេយ្យសេរី(LDP) អភិបាលខេត្ត និងអភិបាលក្រុងអូសាកា(OSAKA)របស់ប្រទេសជប៉ុន បានចេញលិខិតចំនួន៣ច្បាប់ផ្សេងគ្នាអបអរសាទរចំពោះការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីនៅក្នុងទីក្រុងអូសាកាដែលបានប្រារព្ឋកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះដោយចាត់ទុកជាព្រឹត្តិការណ៍ដែលបានបង្ហាញពីភាពល្អឥតខ្ចោះ និងភាពសម្បូររុងរឿងនៃវប្បធម៌ និងអរិយធម៌ខ្មែរ ហើយក៏ជាគន្លឹះនៃចំណងមិត្តភាពរវាងប្រទេសទាំងពីរផងដែរ។ លោកស្រី កាតាយាម៉ា សាតសុគិ(KATAYAMA SATSUKI) សមាជិកព្រឹទ្ធសភា និងជាប្រធានគណៈកម្មការកិច្ចការស្រាវជ្រាវហរិញ្ញវត្ថុ និងជាអនុប្រធានគណៈកម្មការស្រាវជ្រាវប្រព័ន្ធពន្ធនៃគណបក្សប្រជាធិបតេយ្យសេរី(LDP)ដែលជាបក្សកាន់អំណាចនៅជប៉ុន បានបង្ហាញជំនឿយ៉ាងមុតមាំថា ព្រឹត្តិការណ៍សង្រ្កាន្តខ្មែរនៅជប៉ុននេះ នឹងចូលរួមចំណែកក្នុងការផ្លាស់ប្តូរ និងចែករំលែកវប្បធ៌ម ព្រមទាំងពង្រឹងចំណងមិត្តភាពនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមមួយកម្រិតទៀត។ សម្រាប់លោកស្រី...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ក្រសួងពាណិជ្ជកម្ម បានប្រកាសកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលតួគីបានដាក់ការរឹតបន្តឹងលើការនាំចេញលើប្រទេសអ៊ីស្រាអែល ដែលគ្របដណ្តប់លើប្រភេទផលិតផល ចំនួន៥៤ជាការឆ្លើយតប ទៅនឹងសង្គ្រាមនៅតំបន់ហ្គាហ្សា។ រដ្ឋាភិបាលទីក្រុងអង់ការ៉ាគឺជាអ្នករិះគន់យ៉ាងខ្លាំងក្លាបំផុត របស់អ៊ីស្រាអែលចាប់តាំងពីជម្លោះ ជាមួយក្រុមហាម៉ាសបានផ្ទុះឡើងនៅក្នុងខែតុលាដោយ ការតវ៉ាត្រូវបានធ្វើឡើងក្នុងទីក្រុងអ៊ីស្តង់ប៊ុលក្នុងប៉ុន្មានថ្ងៃថ្មីៗ នេះទាមទារឲ្យមាន ការហាមឃាត់ពាណិជ្ជកម្ម។ ការសម្រេចចិត្តរបស់ក្រុងអង់ការ៉ាក៏ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលអ៊ីស្រាអែលបដិសេធមិនអនុញ្ញាតឲ្យជំនួយតួគីទម្លាក់ចូលក្នុងតំបន់ហ្គាហ្សា។ យោងតាមក្រសួងពាណិជ្ជកម្មតួគី មុខទំនិញនៅក្នុងបញ្ជីការហាមឃាត់ ការនាំចេញ ដែលមានប្រសិទ្ធិភាពភ្លាមៗ រួមមានអាលុយមីញ៉ូម ទង់ដែង ដែក...
ក្រុមហ៊ុន ស៊ីងនេតឈ័រ ខេមបូឌៀ (Think Nature Cambodia) ដែលបាននាំចូលនូវអាហារបំប៉នដែលជាកំពូលវីតាមីនពន្យារភាពចាស់ Lalavita NMN ព្រមទាំងគ្រឿងសម្អាងម៉ាក lalavita NMN ដោយផ្សំឡើងពីសារធាតុផ្សំ NMN ដំបូងគេបង្អស់នៅកម្ពុជា នៅតែបន្តធ្វើការជួបជុំអតិថិជន និងអ្នកចូលរួមដែលចង់សាកល្បងប្រើប្រាស់ផលិតផលក្មេងជាងវ័យដោយ ឥតគិតថ្លៃ។ ក្រុមហ៊ុនក៏នៅតែបន្ត ផ្តល់រង្វាន់មាសដល់អ្នកឈ្នះប្រចាំសប្តាហ៍ និងរង្វាន់ជាច្រើនទៀត ដល់អ្នកសាកល្បងប្រើប្រាស់ទាំងអស់...
ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ទី០៦ ខែមេសា ឆ្នាំ២០២៤ អ្នកឧកញ៉ាសួរ វីរៈ និងលោកជំទាវ ប៊ុន ចន្ធូ ជាអគ្គនាយកក្រុមហ៊ុនវិរៈ ប៊ុនថាំអ៊ិចប្រេស ព្រមទាំងបុត្រាបុត្រី និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនវិរៈ ប៊ុនថាំ បានប្រគល់ជូនថវិកាចំនួន ១៣០លានរៀល (មួយរយសាមសិបលានរៀល) ជាលើកទី៨ ដល់មន្ទីរពេទ្យគន្ធបុបា្ផ ដើម្បីជាការចូលរួមចំណែកក្នុងការជួយសង្រ្គោះនិងជាក្តីសង្ឃឹមដ៏ធំធេងសំរាប់កុមារកម្ពុជា៕
ភ្នំពេញ៖ ព្រឹត្តិការណ៍ មហាសង្ក្រាន្ត ញុំាហ្វេសតា Sangkran By NhamFesta ទទួលបានភាពជោគជ័យ និងការគាំទ្រ និងចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ជ្រោយចង្វារ គួរអោយកត់សំគាល់ រយៈពេលបីថ្ងៃកន្លងមកនេះ ដែលបានផ្តួចផ្តើមរៀបចំឡើងដោយក្រុមហ៊ុន អ័រគីដេ ឌីវែឡុបមុិន សហការជាមួយនឹង Unbox Marketing នៅទីតាំងគម្រោង អ័រគីដេ ដឹប៊ូតានិចស៊ីធី កាលពីថ្ងៃទី...
(ភ្នំពេញ) ថ្ងៃទី 09 ខែមេសា ឆ្នាំ2024 – ជាការពិតណាស់ ទូរទស្សន៍ដែលឆ្លាតវៃគឺជា ទូរទស្សន៍ដែលមិនមែនគ្រាន់តែសម្រាប់ទស្សនាខ្សែភាពយន្ត ឬ កម្មវិធីកម្សាន្តផ្សេងៗប៉ុណ្ណោះទេ តែវាត្រូវតែជាទូរទស្សន៍ដែលមានភាពបត់បែន និងស៊ីវិល័យ ជាពិសេស នៅក្នុងយុគសម័យ AI នេះតែម្ដង។ ជាក់ស្ដែងដូចថ្ងៃនេះ ក្រុមហ៊ុន សាមសុង បានធើ្វការដាក់សម្ពោធកំពូលទូរទស្សន៍ដ៏ឆ្លាតវៃ Samsung...
ភ្នំពេញ ៖ កម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ អំពីផលប៉ះពាល់មកលើគុណភាពទឹកទន្លេមេគង្គ ក្នុងប្រទេសកម្ពុជា បន្ទាប់លេចធ្លាយសារធាតុគីមី ចូលក្នុងស្ទឹងណាម ខាន់ ដៃទន្លេមេគង្គ ក្នុងប្រទេសឡាវ។ តាមរយៈសេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា នាថ្ងៃទី៨ មេសា នេះ កម្ពុជាបានទទួលនូវព័ត៌មានបឋមពីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ...
ភ្នំពេញ ៖ លោក Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតប៉ាគីស្ថាន ប្រចាំកម្ពុជា បានបង្ហាញការជឿជាក់យ៉ាងមុតមាំលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលខិតខំសម្រេចបានសមិទ្ធផលល្អប្រសើរ ជាពិសេសការកាត់បន្ថយភាពក្រីក្រ។ ការលើកឡើងរបស់ ឯកអគ្គរដ្ឋទូតប៉ាគីស្ថាន នាឱកាសដឹកនាំសហការីចូលជួបសម្ដែងការគួរសមជាមួយ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤។...