ភ្នំពេញ ៖ នៅម៉ោងប្រមាណជា១០ព្រឹកថ្ងៃ២ កក្កដានេះ កំពុងមានករណីអគ្គិភ័យឆាបឆេះផ្សារទួលគោក ក្នុងរាជធានីភ្នំពេញ ដោយរថយន្តពន្លត់អគ្គិភ័យជាច្រើនចុះអន្តរាគមន៍៕
ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា ថ្នាក់ដឹកនាំ និងមន្រ្តីរាជការរបស់ក្រសួងទាំងអស់ ត្រូវសិក្សាស្វែងយល់បន្ថែម លើយុទ្ធសាស្រ្តស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឲ្យទទួលបានលទ្ធផលល្អប្រសើរ ក្នុងបុព្វហេតុបរិស្ថានកម្ពុជា ជាពិសេសចូលរួមជាមួយអន្តរជាតិ ក្នុងការឆ្លើយតប នឹងបញ្ហាបរិស្ថានសកល។ ការលើកឡើងរបស់ លោកបណ្ឌិត អ៊ាង សុផល្លែ ក្នុងជំនួបជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២ កក្កដា បានអនុញ្ញាតឲ្យក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរ ដឹកនាំដោយ អ្នកឧកញ៉ា ម៉ៅ ចំណាន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព ។ សមាគមត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៦ ដោយគិតមកដល់ពេលបច្ចុប្បន្ននេះ មានអាយុកាល ១៨ ឆ្នាំ ឬ ៦...
សៅប៉ូឡូ៖ យ៉ាងហោចណាស់មនុស្ស ៣៣ នាក់កំពុងបាត់ខ្លួននៅក្នុងប្រទេសប្រេស៊ីល បន្ទាប់ពីទឹកជំនន់ និងការរអិលបាក់ដីបានធ្វើឱ្យមានការបំផ្លិចបំផ្លាញនៅក្នុងរដ្ឋ ៩០ភាគរយនៃភាគខាងត្បូងនៃរដ្ឋ Rio Grande do Sul ដែលបណ្តាលឱ្យមនុស្ស ១៧៩នាក់បានស្លាប់។ ថ្ងៃនៃអាកាសធាតុធ្ងន់ធ្ងរដែលមិនធ្លាប់មានពីមុនមក ដែលចាប់ផ្តើមពីថ្ងៃទី២៩ ខែមេសា បានប៉ះពាល់ដល់ប្រជាជនជាង ២,៣៩លាននាក់ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់ទីភ្នាក់ងារនេះ។ របាយការណ៍បានឲ្យដឹងថា នៅកម្រិតគ្រោះមហន្តរាយមនុស្សជាង ៤៥...
គៀវ៖ ក្រសួងការពារជាតិបានឲ្យដឹងកាលពីថ្ងៃចន្ទថា យោធាអ៊ុយក្រែនបានអនុម័តលើគំរូសព្វាវុធ និងឧបករណ៍យោធាប្រហែល៤៨០ប្រភេទសម្រាប់ប្រើប្រាស់នៅក្នុងពាក់កណ្តាលដំបូងនៃឆ្នាំ២០២៤នេះ ។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជាពិសេស ម៉ូដែលចំនួន២៩០ប្រភេទ គឺជាផលិតផលរបស់ក្រុមហ៊ុនផលិតអាវុធក្នុងស្រុក ។ នៅក្នុងចំណោមសព្វាវុធដែលត្រូវបានអនុម័តក្នុងអំឡុងខែមករាដល់ខែមិថុនា ក្រសួងបានរាយបញ្ជីប្រភេទផ្សេងៗ ក្នុងនោះរួមមាន យន្តហោះគ្មានមនុស្សបើក (UAV) រួមទាំងយន្តហោះគ្មានមនុស្សបើកឈ្លបយកការណ៍តាមដែនអាកាស និងគ្រាប់រំសេវផ្សេងៗ ។ ក្រៅពីនេះ ប្រទេសអ៊ុយក្រែន បានយកមធ្យោបាយទំនាក់ទំនង មធ្យោបាយធ្វើសង្គ្រាមតាមវិទ្យុអេឡិចត្រូនិក...
ច្រកឆ្លងកាត់ទន្លេពី Shenzhen ទៅ Zhongshan បានបញ្ចប់ការសាងសង់និងដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី ៣០ ខែមិថុនា។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាការធិការយោធាមជ្ឈិមចិនបានផ្ញើលិខិតអបអរសាទរចំពោះការដាក់ឱ្យប្រើប្រាស់ច្រកផ្លូវនេះ និងសម្តែងការសួរសុខទុក្ខយ៉ាងស្មោះត្រង់ចំពោះបុគ្គលទាំងអស់ដែលចូលរួមក្នុងការគ្រោងផែនការនិងការសាងសង់ច្រកផ្លូវនេះ ។ លោក Xi Jinping បានលើកឡើងថា ច្រកឆ្លងកាត់ទន្លេពី Shenzhen ទៅ...
អ៊ីស្តង់ប៊ុល៖ មានករណីផ្ទុះឧស្ម័នធម្មជាតិមួយនៅក្នុងខេត្ត Izmir ស្ថិតនៅភាគខាងលិចនៃប្រទេស តួកគី កាលពីថ្ងៃអាទិត្យ ដោយបានបណ្តាលស្លាប់មនុស្សចំនួន៥នាក់ និងយ៉ាងហោចណាស់មនុស្សចំនួន ៦០នាក់ផ្សេងទៀតបានរងរបួស ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយ TRT ដែលគ្រប់គ្រងដោយរដ្ឋបានឲ្យដឹងថា ការផ្ទុះបានកើតឡើងនៅម៉ោង ២និង៤៣នាទីរសៀល ។ ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង១១និង៤៣នាទីម៉ោងសកលនៅឯទីតាំងអាជីវកម្មមួយកន្លែងនៅជាន់ផ្ទាល់ដីនៃអគារមួយនៅក្នុងស្រុក Torbali ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយ TRT...
រ៉ូក្កែត សម្រាប់បញ្ជូន យានអវកាសចិនមួយគ្រាប់ ផ្ទុះឆេះកណ្តាលអាកាស ក្នុងពេលសាកល្បងhttps://dap-news.com/?p=426825 មហាសេដ្ឋីអាមេរិក ដែលមានលុយជិត ១៣០ពាន់លានដុល្លារ នឹងផ្ទេរប្រាក់ទៅឱ្យ មូលនិធិជួយជនក្រីក្រ ពេលលោកមរណភាពhttps://dap-news.com/?p=426869 រដ្ឋាភិបាលឡាវ ពិចារណាលើវិធានការ ដោះស្រាយអតិផរណាhttps://dap-news.com/?p=426889 ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅថៃ ស្នើឱ្យកងទ័ពអាកាសថៃ ទិញយន្តហោះចម្បាំង F-16 Block 70 ពីសហរដ្ឋអាមេរិកhttps://dap-news.com/?p=426927 មូលដ្ឋានយោធា...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចាត់ទុក ការបង្ក្រាបបទល្មើសគ្រឿងញៀន មិនមែនជាការងារផ្តាច់មុខរបស់ក្រសួងស្ថាប័ន និងតួអង្គណាម្នាក់នោះឡើយ ពោលជារឿងស្នួលរបស់សង្គមជាតិ ដែលភាគីពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់ និងបង្ក្រាបឲ្យដល់ឬសគល់។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១ កក្កដា នេះ នាយឧត្តមសេនីយ៍ ស ថេត...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំអភិបាលខេត្តតាកែវថ្មី បន្ដបង្រ្កាបអំពើជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ ការលាងសម្អាតប្រាក់ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ រួមទាំងក្មេងទំនើងផងដែរ។ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តតាកែវ នារសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានណែនាំលោក វ៉ី...