ភ្នំពេញ៖ លោក នាយឧត្ដមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងទឹក អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ ផ្តាំផ្ញើដល់សិក្ខាកាម ត្រូវរួមសាមគ្គីគ្នា ប្រឆាំងដាចខាត អ្នកនយោបាយ និងជនអគតិ មួយចំនួន ដែលនៅតែបន្ត ឃោសនាបំផុស ញុះញ៉ុង លាបពណ៌...
ភ្នំពេញ ៖ លោកស្រី Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូតគុយបា ប្រចាំកម្ពុជា បានកោតសរសើរចំពោះ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រង ការរីករាលដាលជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព ហើយជាគំរូល្អសម្រាប់សកលលោក យកតម្រាប់តាម។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងយុត្តិធម៌។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌...
វ៉ាស៊ីនតោន៖ តាមការលើកឡើង របស់លោក Stephen Biegun បានឲ្យដឹងថា សហរដ្ឋអាមេរិក ពិតជាចង់ធ្វើឱ្យ កិច្ចពិភាក្សាជាបន្តរបស់ខ្លួនជាផ្លូវការ ជាមួយបណ្តាប្រទេស ក្នុងតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក ប៉ុន្តែក៏ពង្រីកវាផងដែរ ដើម្បីរួមបញ្ចូលតំបន់ផ្សេងទៀត ដែលមានផលប្រយោជន៍រួម ដូចជាកូរ៉េខាងត្បូង ដើម្បីដាក់ចេញនូវអ្វី ដែលជារចនាសម្ព័ន្ធពហុភាគី ដ៏រឹងមាំដំបូងគេនៅក្នុងតំបន់។ អនុរដ្ឋលេខាធិការលោក Stephen...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំឲ្យរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ អនុវត្តវិធានការ ទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវី១៩ រលកទី២ ខណ:ដែលក្រសួងអប់រំ យុវជននិងកីឡា រៀបចំបើកឲ្យដំណើរការ សិស្សចូលរៀនវិញនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ ២០២០ខាងមុខនេះ ។...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ថា សាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក បានកើនឡើងលើសពី ៦លាននាក់ គិតត្រឹមថ្ងៃចន្ទ ។ សាកលវិទ្យាល័យបានឲ្យដឹងថា សហរដ្ឋអាមេរិក បានរាប់ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ បានកើនឡើងដល់៦.០០២.៦១៥នាក់ ជាមួយគ្នានេះដែរ ចំនួនអ្នកស្លាប់...
ភ្នំពេញ៖ ក្រសួងសុខាភិបាល សូមគេារពជម្រាបជូនសាធារណជនទាំងអស់ ឲ្យបានជ្រាបថា៖ នាព្រឹកវេលាម៉ោង ០៧និង១៥នាទីនៃថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានទទួលព័ត៌មានអំពី មានហេតុការណ៌ករណី សង្ស័យជំងឺគ្រុនផ្ដាសាយធំ ជាច្រេីន នាក់ បានកើតឡើង លើក្រុមអ្នកកំពុងជាប់ក្នុងមណ្ឌលឃុំឃាំង នៃពន្ធធនាគារខេត្តព្រះវិហារ។ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល...
ភ្នំពេញ ៖ ទីបំផុតសមត្ថកិច្ច បានឃាត់ខ្លួនកូនប្រុស លោកឧកញ៉ា ញឹក ផន ហៅតាកៅ ដែលទាញកាំភ្លើង AK47 គំរាមប្រជាពលរដ្ឋ កាលពីម្សិលមិញ។ យោងតាមគេហេទំព័រហ្វេសប៊ុក របស់ស្នងការដ្ឋាននគរ បាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាកម្លាំងជំនាញ និង លោកអធិការនគរបាលស្រុកទឹកផុស ចុះទៅកន្លែងកើតហេតុ...
ភ្នំពេញ៖ គិតត្រឹមរយៈពេល ៨ខែ ឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញអង្ករ បានចំនួន ៤៤៨ ២០៣តោន មានការកើនឡើងចំនួន១០៦ ១០៨តោន (+៣១,០៤%) ច្រើនជាងបរិមាណ នាំចេញក្នុងរយ:ពេល៨ខែ ឆ្នាំ២០១៩ ដែលមានចំនួន៣៤២០៤៥តោន ។ យោងតាមរបាយការណ៍ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៣១ ខែសីហា...
វ៉ាស៊ីនតោន៖ ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក បានឲ្យដឹងថា សហរដ្ឋអាមេរិកចង់ឲ្យសម្ព័ន្ធមិត្តរបស់ខ្លួន បង់ចំណែករបស់ពួកគេ ដោយយុត្តិធម៌នៅពេលនិយាយអំពីការការពារតម្លៃរួមរបស់ពួកគេ។ លោក Robert O’Brien ជំនួយការប្រធានាធិបតីលោក ដូណាល់ ត្រាំ ទទួលបន្ទុកកិច្ចការសន្តិសុខជាតិបានលើកឡើងថាប្រធានាធិបតីសហរដ្ឋអាមេរិកអះអាងថាវាមិនអាចគ្រាន់តែជាការសរសេរមូលប្បទានប័ត្រសហរដ្ឋអាមេរិកប៉ុណ្ណោះទេ។ លោក Robert O’Brien បានឲ្យដឹងនៅក្នុងសិក្ខាសាលាមួយ ដែលរៀបចំដោយក្រុមប្រឹក្សាអាត្លង់ទិក សហរដ្ឋអាមេរិកថា“ យើងចង់ធ្វើឱ្យប្រាកដថា សម្ព័ន្ធមិត្តរបស់យើងទទួលបន្ទុក និងបង់ចំណែករបស់ពួកគេ...
វៀងច័ន្ទ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ថា គណៈកម្មាធិការអន្តរាគមន៍ជាតិ របស់ប្រទេសឡាវ សម្រាប់កិច្ចការទប់ស្កាត់ និងត្រួតពិនិត្យជំងឺ នៅថ្ងៃចន្ទនេះ បានឲ្យដឹងថា តាមការត្រួតពិនិត្យ មានពលរដ្ឋចំនួន២.៧០៩នាក់ ត្រូវបានដាក់ឲ្យដឹងដាច់ដោយឡែកពីគេ ស្របពេលដែលជំងឺកូវីដ១៩ កំពុងបង្កការបញ្ហាជាច្រើន ។ លោក Sisavath Soutthaniraxay អគ្គនាយករង នៃនាយកដ្ឋានត្រួតពិនិត្យជំងឺឆ្លង...