ភ្នំពេញ៖ រាជរដ្ឋាភិបាល បានបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សានិងដោះស្រាយ ករណីឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅក្នុងនាវាដែលលិចក្នុងទន្លេ ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ គួររំលឹកផងដែរថា នៅចំណុចកប៉ាល់លិចខាងលើ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ កម្លាំងសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ បានចូលរួមជាមួយក្រុមស៊ីមាក់ បានមុជទឹកពិនិត្យទីតាំងបូមខ្សាច់ ដែលបូមបានគ្រាប់ចំនួន៣ ប្រភេទ...
សេអ៊ូល៖ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានសម្តែងការសោកស្តាយ ចំពោះដំណឹងនៃការសម្រេចចិត្ត របស់នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ ក្នុងការលាលែងពីតំណែង ហើយសូមជូនពរឱ្យលោក មានសុខភាពល្អឡើងវិញ។ អ្នកនាំពាក្យ Cheong Wa Dae លោក Kang Min-seok បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងមានការសោកស្តាយ ចំពោះការប្រកាសលាឈប់ពីតំណែងភ្លាមៗ...
តូក្យូ៖ លោកនាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបេ បានឲ្យដឹងថាលោកនឹងលាលែង ពីតំណែងដោយសារការរីករាលដាល នៃជំងឺពោះវៀនរ៉ាំរ៉ៃរបស់លោក ដែលបានបញ្ចប់រយៈពេលជិត ៨ ឆ្នាំរបស់លោក ក្នុងនាមជាមេដឹកនាំ ដែលបម្រើការយូរជាងគេបំផុត របស់ប្រទេសជប៉ុន។ ។ លោកអាបេ ដែលទើបតែបួនថ្ងៃមុន បានបង្កើតកំណត់ត្រា នៃការកាន់អំណាច អស់រយៈពេល ២,៧៩៩ ថ្ងៃជាប់ៗគ្នានឹងចាកចេញពីតំណែង ដោយមិនបានសម្រេច...
ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្នជានិច្ច និងបន្តអនុវត្តវិធានការការពារនានា ដែលក្រសួងសុខាភិបាលបានណែនាំ បើទោះការបង្កើតវ៉ាក់សាំង ប្រឆាំងមេរោគកូវីដ-១៩ ទទួលបានលទ្ធផលវិជ្ជមានជាបន្តបន្ទាប់ នៅតាមបណ្តាប្រទេសមួយចំនួន។ សម្ដេចពិជ័យសេនា ទៀ បាញ់បានសរសេរ លើគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី២៩ សីហា នេះថា” បើទោះជាដំណើរការ នៃការបង្កើតវ៉ាក់សាំង...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំ ក្រុមការងាររាជរដ្ឋាភិបា ល ដើម្បីសម្របសម្រួលដោះស្រាយសំណើ និងសំណូមពររបស់អង្គការសង្គមស៊ីវិល ក្រោមអធិបតីភាព លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល។ នាឱកាសនោះ លោក ប៊ុន ហុន...
បរទេស៖ កិច្ចពិភាក្សាសន្តិភាព រវាងរបបស៊ីរីនិងក្រុមប្រឆាំង តាមសេចក្តីរាយការណ៍ បានបន្តធ្វើសារជាថ្មី នៅរសៀលថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្រោយផ្អាកចាប់តាំងពីថ្ងៃចន្ទមក ដោយសារតែគណៈប្រតិភូចំនួន៤រូប ត្រូវបានតេស្តរកឃើញឆ្លងជំងឺកូវីដ១៩។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កិច្ចពិភាក្សានោះ ត្រូវបានធ្វើឡើងនៅម៉ោង២រសៀល ម៉ោងក្នុងតំបន់ នៅវិមានអង្គការសហប្រជាជាតិ Palais des Nationក្នុងទីក្រុងហ្សឺណែវ ជាមួយការអនុវត្តដ៏ពេញលេញ នូវគម្លាតទំនាក់ទំនងសង្គម និងការប្រុងប្រយ័ត្នដែលពាក់ព័ន្ធ នេះបើយោងតាមសម្តីប្រេសិតពិសេស អគ្គលេខាធិការអង្គការសហប្រជាជាតិ...
ហាវស្តុន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍មកថា យ៉ាងហោចណាស់មនុស្ស ចំនួន៤នាក់បានស្លាប់ ដោយសារព្យុះសង្ឃរា Laura កម្រិត៤ ដែលបានបង្កឲ្យមានគ្រោះបាក់ដី កាលពីព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ដែលធ្វើឲ្យខូចខាត ដល់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅរដ្ឋ Louisiana និងរដ្ឋតិចសាស់ ស្ថិតនៅភាគខាងត្បូងសហរដ្ឋអាមេរិក ។ លោក John...
វ៉ាស៊ីនតោន៖ ក្រុមអ្នកជំនាញអាមេរិក បានឲ្យដឹងថា កិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង នៅមុនការបោះឆ្នោត ប្រធានាធិបតីអាមេរិក នាពេលខាងមុខ មិនទំនងជាកើតឡើងនោះទេ ប៉ុន្តែទីក្រុងព្យុងយ៉ាង អាចព្យាយាមរៀបចំ គោលនយោបាយរដ្ឋបាល របស់កូរ៉េខាងជើង លើសហរដ្ឋអាមេរិក ដែលមានការភ្ញាក់ផ្អើល ដែលអាចជាការបង្កហេតុ។ នៅក្នុងសិក្ខាសាលា ដែលរៀបចំដោយមជ្ឈមណ្ឌល សិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ អតីតមន្រ្តីស៊ើបការណ៍អាមេរិក លោក...