បរទេស៖ រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប នៅថ្ងៃចន្ទនេះ បានព្រមព្រៀងគ្នាជាផ្លូវការ ចុះបញ្ជីខ្មៅមន្ត្រីចិន ពីបទរំលោភបំពានសិទ្ធិមនុស្ស ហើយនេះជាទណ្ឌកម្មដំបូង របស់សហភាពអឺរ៉ុបលើប្រទេសចិន ចាប់តាំងពីមានការដាក់បម្រាម លក់អាវុធក្នុងឆ្នំា១៩៨៩ ក្រោយការបង្ក្រាប នៅទីលានធានអានមិន។ រដ្ឋមន្ត្រីការបរទេសទាំងនោះ បានអនុម័តបម្រាមធ្វើដំណើរ និងការបង្កកទ្រព្យសម្បត្តិ លើឯកត្តបុគ្គលចិន៤រូប និងអង្គភាពចិនមួយ ដែលប្រកាសឈ្មោះជាសាធារណៈ នៅថ្ងៃចន្ទនេះ ដោយចោទពីបទរំលោភបំពានសិទ្ធិមនុស្ស លើជនជាតិភាគតិចមូស្លីម Uighur...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ ក្រសួងសុខាភិបាលកម្ពុជា នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ បានប្រកាសច្រានចោលទាំងស្រុង នូវការផ្សាយព័ត៌មានបែបប្រឌិត ដែលថា អ្នកស្លាប់ដោយជំងឺកូវីដ១៩ កើតឡើងដោយការចាក់វ៉ាក់សាំងស៊ីណូហ្វាម របស់ប្រទេសចិន។ ជាមួយគ្នានេះ លោកស្រីបានស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការតាមផ្លូវច្បាប់ ទៅលើអ្នកផ្សាយព័ត៌មានមិនពិត បំផ្លើសទាំងស្រុងនេះផង ។...
ភ្នំពេញ ៖ ស្របពេលអ្នកនាង សួស វិហ្សាវិជ្ជមានកូវីដ១៩ក្រោយធ្វើតេស្តលើកទី៣នោះ តែសម្រាប់លោក ឆន សុវណ្ណរាជ តារាចម្រៀងផ្នែកបុរស ប្រចាំផលិតកម្មហង្សមាស បានអវិជ្ជមានជំងឺកូវីដ១៩ ខណៈបានធ្វើតេស្តលើកទី៣ដូចគ្នា។ តាមរយៈបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃ២៣ មីនា នេះ លោក ឆន សុវណ្ណរាជ បានឲ្យដឹងថា បន្ទាប់ពីធ្វើតេស្តអវិជ្ជមាន...
បរទេស៖ រដ្ឋមន្ត្រីការបរទេស នៃប្រទេសរុស្ស៊ី លោក Sergei Lavrov បានចាប់ផ្តើមដំណើរទស្សនកិច្ច នៅប្រទេសចិន នាថ្ងៃចន្ទនេះ ជាមួយសំណើឲ្យទីក្រុងមូស្គូ និងទីក្រុងប៉េកាំង កាត់បន្ថយការពឹងផ្អែក លើប្រាក់ដុល្លារអាមេរិក និងប្រព័ន្ធបង់ប្រាក់លោកខាងលិច ដើម្បីច្រានត្រឡប់ទៅវិញ ប្រឆាំងនឹងអ្វីដែលលោកហៅថា ជារបៀបវារៈមនោគមវិជ្ជាលោកខាងលិច។ លោក Sergei Lavrov ត្រូវបានគេរំពឹងថា នឹងប្រារព្ធធ្វើកិច្ចពិភាក្សាគ្នា...
ភ្នំពេញ៖ ក្រសួងធនធានទឹកនឹងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី២៤ ដល់៣០មីនាខាង មុខនេះតំបន់មួយចំនួនរបស់ប្រទេសកម្ពុជា នឹងមានភ្លៀងធ្លាក់ពីមធ្យម ទៅខ្សោយហើយផ្គរ រន្ទះផងដែរ។ យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក នៅថ្ងៃទី២៣ មីនា ឆ្នាំ២០២១ ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៤-៣០ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថាក្នុងអំឡុងមួយសប្តាហ៍នេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលជាបន្តបន្ទាប់ដូចជា...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin តាមសេចក្តីរាយការណ៍ បានធ្វើទស្សនកិច្ច នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយមិនបានប្រកាសប្រាប់ជាមុន កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ក្នុងដំណើរទស្សនកិច្ចនៅអាស៊ីរបស់លោក។ លោក Lloyd Austin បានបង្ហោះរូបថត នៃកិច្ចជំនួបរបស់លោកផ្ទាល់ ជាមួយនឹងប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani លើបណ្ដាញផ្សព្វផ្សាយសង្គមធ្វីតធ័រ កាលពីព្រឹកថ្ងៃអាទិត្យ...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson ត្រូវបានគេរំពឹងទុកថា នឹងបើកកិច្ចពិភាក្សាដោយផ្ទាល់ ជាមួយនឹងមេដឹកនាំអ៊ឺរ៉ុបទាំងអស់ម្តងមួយៗ នៅសប្តាហ៍នេះ ទៅលើបញ្ហាជាប់គាំងនៃការផ្គត់ផ្គង់វ៉ាក់សាំងនៅពេលថ្មីៗនេះ។ តាមផែនការមេដឹកនាំអ៊ឺរ៉ុបទាំងអស់ នឹងបើកកិច្ចប្រជុំតាមវិដេអូខលមួយ នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីពិភាក្សាបន្ថែម ក្នុងការដាក់បម្រាម ទៅលើការនាំចេញវ៉ាក់សាំង AstraZeneca ទៅឲ្យប្រទេសអង់គ្លេសដូចនេះ លោកនាយករដ្ឋមន្ត្រី Johnson...
រីយ៉ូ៖ រដ្ឋាភិបាលប្រេស៊ីលបានប្រកាសឲ្យដឹងថា ខ្លួននឹងពន្លឿនដំណើរការនៃការចាក់ថ្នាំ បង្ការរោគដោយមានការដាក់ពាក្យស្នើសុំវ៉ាក់សាំង ទាំងអស់ដែលរក្សាទុកនៅក្នុងក្រុង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Eduardo Pazuello បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងនឹងដាក់ពាក្យសុំទ្វេដងនៅសប្តាហ៍នេះ ដោយចាក់ថ្នាំបង្ការចំនួនប្រជាជនប្រេស៊ីលមួយចំនួនធំ។ យោងតាមសេចក្តីថ្លែងការណ៍ការ សម្រេចចិត្តនេះត្រូវបានធ្វើឡើងដោយការបង្កើនល្បឿន នៃការផលិតវ៉ាក់សាំងដោយវិទ្យាស្ថាន Butantan នៃទីក្រុង Sao Paulo និងមូលនិធិ Oswaldo...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទនេះបានឲ្យដឹងថាប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកាសថ្កោលទោសទៅលើប្រទេសតួកគី ក្រោយប្រទេសនេះបានប្រកាសដកខ្លួនចេញពី សន្ធិសញ្ញាអន្តរជាតិមួយដែលបង្កើតឡើង ដើម្បីការពារស្ត្រីឲ្យចេញផុតពីអំពីហិង្សានានា។ លោកប្រធានាធិបតីអាមេរិករូបនេះ ក៏បានធ្វើសេចក្តីថ្លែងបន្ថែមទៀតថា៖ការសម្រេចចិត្តរបស់ តួកគីគឺពិតជាបានធ្វើឲ្យគ្រប់គ្នាខកចិត្តយ៉ាងខ្លាំងនិងគឺជាការបង្អាក់ជំហ៊ាន ឆ្ពោះទៅមុខក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ពិភពលោកដើម្បីការពារស្ត្រី ពីការវាយប្រហារណាមួយ។ គួរឲ្យដឹងដែរថាប្រធានាធិបតីតួកគីលោក Tayyip Erdogan និងរដ្ឋាភិបាលរបស់លោកបានប្រកាសដកខ្លួនដោយឯកតោភាគីចេញពី សន្ធិសញ្ញានេះក្រោយរយៈពេល១០ឆ្នាំដែលខ្លួនមានឈ្មោះ ជាប្រទេសហត្ថលេខីដំបូងគេហើយកំពុងធ្វើឲ្យមានការ តវ៉ាប្រឆាំងយ៉ាងខ្លាំងដោយស្ត្រីនៅទូទាំងប្រទេសផងដែរ។ សន្ធិសញ្ញានេះត្រូវបានចុះហត្ថលេខា...
បរទេស៖ ប្រទេសថៃ នៅថ្ងៃច័ន្ទ ទី២២ ខែមីនា បានរកឃើញអ្នកឆ្លងថ្មីវីរុសកូវីដ១៩ចំនួន ៧៣នាក់ទៀត ក្នុងនោះមានចំនួន ៦៦នាក់ ជាករណីឆ្លងក្នុងស្រុក ដែលនាំឱ្យថៃមានចំនួនអ្នកឆ្លងវីរុសនេះសរុប ២៧.៨៧៦ នាក់ ហើយនៅថ្ងៃនេះដែរ ថៃ ក៏មានអ្នកស្លាប់ថ្មីម្នាក់ទៀត ដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់ ៩១ នាក់។ យោងតាមសារព័ត៌មាន Bangkok Post...