ពោធិ៍សាត់: រដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០២៤នេះបានចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំតំបន់ផ្លូវអន្ទង់អាំង(ភ្នំ ១៥០០)អោយទៅជាតំបន់បៃតង ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។ ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងនៃសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តពោធិ៍សាត់:
គៀវ៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានឲ្យដឹងថា ប្រទេសអ៊ុយក្រែនកំពុងរំពឹងថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខជាមួយសហភាពអឺរ៉ុប នាពេលខាងមុខ។ លោក Kuleba ត្រូវបានដកស្រង់សម្តីដោយសេវាកម្មសារព័ត៌មានរបស់ក្រសួងការបរទេសអ៊ុយក្រែនថា “ការធានាឱ្យមានសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែង សម្រាប់អ៊ុយក្រែន នឹងធានាសន្តិសុខរយៈពេលវែងរបស់អឺរ៉ុប និងការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ” ។ និយាយអំពីតម្រូវការយោធារបស់អ៊ុយក្រែន រដ្ឋមន្ត្រីរូបនេះ បានឲ្យដឹងថា ប្រទេសនេះ...
ភ្នំពេញ ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងរៀបចំពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៤ ដែលនឹងប្រារព្ធធ្វើនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យការពារជាតិ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់...
យេរ៉ូសាឡឹម៖ អគ្គសេនាធិការអ៊ីស្រាអែល លោក Herzi Halevi បានឲ្យដឹង កងកម្លាំងអ៊ីស្រាអែល ជិតដល់ការរុះរើកងវរសេនាតូចរបស់ក្រុមហាម៉ាស់ នៅក្នុងទីក្រុងរ៉ាហ្វា ភាគខាងត្បូងនៃតំបន់ហ្គាហ្សា។ លោកបានឲ្យដឹងថា កងពលលេខ ១៦២ របស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) ឥឡូវនេះគ្រប់គ្រង “ច្រករបៀងហ្វីឡា ឌែលលហ្វី” ដែលជាឈ្មោះកូដរបស់យោធា សម្រាប់ដែនដីប្រវែង ១៤ គីឡូម៉ែត្រតាមបណ្តោយព្រំដែនតែមួយគត់របស់តំបន់ហ្គាហ្សាជាមួយអេហ្ស៊ីប។...
ភ្នំពេញ ៖ ក្នុងរយៈពេល ៦ថ្ងៃ មកនេះ គិតចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងនគរបាលជាតិ ចាប់ពីថ្នាក់អគ្គស្នងការដ្ឋាន រហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ នៅភូមិសាស្រ្តរាជធានីខេត្តចំនួន ២២ បានបន្តប្រតិបត្តិការបង្ក្រាបបទល្មើសក្នុងមូលដ្ឋានយ៉ាងសកម្ម ស្របនឹងការអនុវត្តគោលនយោបាយ ជាតិស្តីពី ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព ក្នុងនោះមានជនសង្ស័យចំនួន ៣៧០នាក់...
ភ្នំពេញ ៖ បើគ្មានការប្រែប្រួលទេ Kiha-183 ចំនួន២ទូរចុងក្រោយ ដែលទើបកែកុនរួចលើប្រព័ន្ធជើងក្រោម និងបរិក្ខាសម្រាប់ដឹកអ្នកដំណើរ នឹងបើកបរធ្វើតេស្តសាកល្បងលើផ្លូវដែកភាគខាងត្បូង(ព្រះសីហនុ-ភ្នំពេញ)នៅព្រឹកថ្ងៃ២៦ មិថុនា ស្អែកនេះហើយ ។ នេះបើតាមហ្វេសប៊ុករបស់ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃ២៥ មិថុនា ។ លោក ផន...
ភ្នំពេញ ៖ អ្នកជំនាញនៃក្រសួងបរិស្ថាន បានសហការជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ អង្គការ Wild Earth Allies អង្គការ IUCN និងអ្នកជំនាញអន្តរជាតិមកពីសាកលវិទ្យាល័យ La Sierra University និងសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ North Carolina នៃសហរដ្ឋអាមេរិក បានរកឃើញតុកែប្រភេទថ្មីសម្រាប់ប្រទេសកម្ពុជា និងពិភពលោក ពីតំបន់បេតិភណ្ឌធម្មជាតិភ្នំព្រះគុហារហ្លួង ខេត្តកំពត...
“ក្មេងទំនើង” គឺយើងច្រើនសំដៅលើក្រុមក្មេងឈាមរាវ ដែលមានអាយុចន្លោះ ពី១៣ ទៅ១៨ឆ្នាំ ចូលចិត្តបង្កភាពអនាធិបតេយ្យក្នុងសង្គម មិនយកចិត្តទុកដាក់រៀនសូត្រ មិនស្ដាប់បង្គាប់ឪពុកម្ដាយ ធ្វើអ្វីៗតាមទំនើងចិត្ត មិនគោរពច្បាប់ មិនគោរពសីលធម៌ បង្កើតក្រុមបងតូចបងធំ និងដេញវាយកាប់ចាក់គ្នា រហូតឈានដល់ប្រព្រឹត្តអំពើល្មើសច្បាប់ផ្សេងៗ។ សកម្មភាពទំនើងកោងកាច របស់ក្មេងទំនើង គឺជាការគំរាមកំហែងដល់សន្តិសុខសង្គម បង្កការភ័យខ្លាចនិងរំខានដល់អ្នកដ៏ទៃក្នុងសហគមន៍ ប្រើហិង្សា បង្ករបួសស្នាម ឬធ្វើឲ្យបាត់បង់អាយុជីវិត ថែមទាំង...
ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បានសម្តែងការប្រឆាំងយ៉ាងខ្លាំង ចំពោះច្បាប់ដែលស្នើឡើងដោយក្រសួងរតនាគារសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រសប្តាហ៍មុន ដែលមានគោលបំណងរឹតបន្តឹងការវិនិយោគរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសចិន។ អ្នកនាំពាក្យរបស់ក្រសួងបានឲ្យដឹងថា សហរដ្ឋអាមេរិកគួរតែគោរពច្បាប់នៃសេដ្ឋកិច្ចទីផ្សារ និងគោលការណ៍នៃការប្រកួតប្រជែងដោយយុត្តិធម៌ ហើយបញ្ឈប់ការធ្វើនយោបាយ និងអាវុធបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ខណៈពេលដែលសង្កត់ធ្ងន់ម្តងហើយម្តងទៀតថាខ្លួនមិនមានចេតនា “ផ្តាច់ខ្លួន” ពីប្រទេសចិន ឬរារាំងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសចិននោះ ភាគីសហរដ្ឋអាមេរិក បានទទូចឱ្យចេញច្បាប់ដែលបានស្នើឡើង ដែលដាក់កំហិតក្រុមហ៊ុនអាមេរិក ពីការវិនិយោគនៅក្នុងប្រទេសចិន និងរារាំងការអភិវឌ្ឍន៍ធម្មតានៃឧស្សាហកម្មចិន។ ដោយពណ៌នាអំពីការផ្លាស់ប្តូរនេះថា...
តូក្យូ៖ មន្ត្រីជាន់ខ្ពស់ក្រសួងហិរញ្ញវត្ថុជប៉ុនបានឲ្យដឹងថា ប្រទេសជប៉ុន ត្រៀមខ្លួនជាស្រេច ដើម្បីចាត់វិធានការសមស្របប្រឆាំងនឹងការផ្លាស់ប្តូរប្រាក់យ៉េននៅ “គ្រប់ពេលវេលា” ខណៈដែលរូបិយប័ណ្ណបានខិតជិតបន្ទាត់ ១៦០ ធៀបនឹងប្រាក់ដុល្លារអាមេរិក ដែលជាកម្រិតមួយ ដែលអាជ្ញាធរបានធ្វើអន្តរាគមន៍ពីមុន ដើម្បីពន្យឺតការធ្លាក់ចុះនៃប្រាក់យ៉េន។ លោក Masato Kanda ដែលជាអ្នកការទូតរូបិយបណ្ណកំពូលរបស់ប្រទេស បានសម្តែងការព្រួយបារម្ភអំពីផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួលយ៉ាងឆាប់រហ័សនៃប្រាក់យ៉េនលើសេដ្ឋកិច្ច នៅពេលដែលទីផ្សារមានការប្រុងប្រយ័ត្នថា ប្រតិបត្តិការលក់ប្រាក់ដុល្លារជុំមួយទៀតអាចកើតមានឡើង។ ធនាគារកណ្តាលជប៉ុន ក៏កំពុងរក្សាតារាងអំពីរបៀបដែលភាពទន់ខ្សោយរបស់ប្រាក់យ៉េនថ្មីៗនេះប៉ះពាល់ដល់អតិផរណា។ សមាជិកក្រុមប្រឹក្សាភិបាលមួយចំនួនបាននិយាយអំពីតម្រូវការ...