វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានបញ្ជាក់ជាថ្មីថា ខ្លួននឹងមិនផ្តល់ការលើកទឹកចិត្តជាឯកតោភាគី សម្រាប់ការចរចាជាមួយអ៊ីរ៉ង់នោះឡើយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យក្រសួងការបរទេសបានប្រាប់អ្នកយកព័ត៌មានអំឡុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់លោកថា“ យើងនឹងមិនផ្តល់នូវកាយវិការ ឬការលើកទឹកចិត្តជាឯកតោភាគី ដើម្បីជំរុញឱ្យប្រជាជនអ៊ីរ៉ង់ ចូលមកតុចរចានោះឡើយ” ។ លោកបានបន្ថែមថា“ ប្រសិនបើអ៊ីរ៉ង់ ស្ថិតនៅក្រោមការចាប់អារម្មណ៍ថា អវត្តមានចលនាណាមួយនៅលើផ្នែករបស់ពួកគេ ដើម្បីបន្តការអនុលោមតាមច្បាប់ JCPOA (ផែនការសកម្មភាពរួម) ដែលយើងនឹងផ្តល់នូវការពេញចិត្ត ឬកាយវិការឯកតោភាគីនោះ គឺជាការបំភាន់”...
ភ្នំពេញ ៖ ដោយមើលឃើញពីស្ថានភាព រីករាលដាលជំងឺកូវីដ១៩ កាន់តែខ្លាំងនៅទូទាំងប្រទេស ក៏ដូចជានៅទូទាំងខេត្តកោះកុង លោក ង៉ែត ឡឹងបានស្នើទៅលោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំឲ្យផ្អាក ការសិក្សាជាបណ្តោះអាសន្ន ក្នុងក្រុង១ និងស្រុក៦ព្រោះមានអ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយ អ្នកមានផ្ទុកជំងឺកូវីដ១៩ ។ ក្រសួងសុខាភិបាល បានប្រកាសថា នៅថ្ងៃទី១២ មីនា...
អាប់ឌីស អាបាបា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ និងបង្ការោគ ប្រចាំទ្វីបអាហ្វ្រិក (Africa CDC)បានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩នៅទ្វីបអាហ្រ្វិក ត្រូវបានគេបញ្ជាក់ថា បានកើនឡើងដល់៣.៩៩៤.០៣០នាក់ហើយ គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍ ។ មជ្ឈមណ្ឌលខាងលើបានបញ្ជាក់ថា ទីភ្នាក់ងារថែទាំសុខភាពពិសេស នៃសហភាពអាហ្វ្រិក (AU) បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺឆ្លងរាតត្បាត...
ភ្នំពេញ ៖ក្រសួងសុខាភិបាលកម្ពុជានាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសថា មានប្រជាពលរដ្ឋចំនួន៦២នាក់ បានឆ្លងជំងឺកូវីដ១៩ថែមទៀតហើយ ក្នុងនោះ៦០នាក់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និង២នាក់ទៀតជាអ្នកធ្វើដំណើរមកពីក្រៅប្រទេស ។ ជាមួយគ្នានេះ មានអ្នកជាសះស្បើយចំនួន២២នាក់ ជាករណីឆ្លងសហគមន៍ជាសះស្បើយ២១នាក់ និងអ្នកមកពីក្រៅប្រទេសម្នាក់ ។ បើតាមក្រសួងគិតមកទល់ពេលនេះ មានអ្នកឆ្លងសរុប១២២៥នាក់ ឆ្លងក្នុងសហគមន៍២០កុម្ភៈ ៧១២នាក់ អ្នកជាសះស្បើយ៦១៩នាក់ និងអ្នកកំពុងព្យាបាល៦០៤នាក់៕
Big Sound Cambodia គឺជាហាងលក់ Speaker មាក់ល្បីដូចជា Bose ,B&W ,B&O ,អំភ្លីម៉ាក់ Marrantz , Denon មកពីអឺរ៉ុប ដូចជាបារាំង ,ស្វីស ,ដាណាម៉ាក…។ អ្វីដែលជាលក្ខណៈពិសេសរបស់Big Sound Cambodia គឺគុណភាពស្ដង់ដារអឺរ៉ុប ប្រើប្រាស់ភ្លើង220v...
បរទេស៖នៅថ្ងៃព្រហស្បតិ៍នេះកាសែតចិន ដេលីបានចេញផ្សាយថារដ្ឋ Alaska ដែលត្រូវបានគេដឹងថា ជារដ្ឋដែលទទួលបាន ជោគជ័យបំផុត ក្នុងការចាក់វ៉ាក់សាំងជូនពលរដ្ឋ របស់ខ្លួននោះបានក្លាយទៅ ជារដ្ឋដំបូងផងដែរ ក្នុងការចាក់វ៉ាក់សាំង ទៅដល់ក្រុមមនុស្សស្ថិតនៅក្នុងអាយុ១៦ឆ្នាំឡើង លើផងដែរ។ លោកអភិបាលរដ្ឋ Mike Dunleavy ដែលជាសមាជិកមកពី គណបក្សសាធារណៈបានប្រកាសអំពីច្បាប់ថ្មីនេះកាលពីថ្ងៃអង្គារកន្លងទៅហើយ បញ្ជាក់ដែរថាពលរដ្ឋរបស់ខ្លួនប្រមាណជា១ភាគ៤មកហើយដែលអាចទទួលបាន វ៉ាក់សាំងដូសដំបូងខណៈដែល ដូសទី២គឺត្រូវបានធ្វើឡើងនៅតែក្នុងទីក្រុង New Mexico...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចេញសចក្ដីណែនាំស្ដីពី វិធានការប្រយុទ្ធប្រឆាំង ជំងឺឆ្លងកូវីដ-១៩ ពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។ ខ្លឹមសារណែនាំរបស់នាយឧត្តមសេនីយ៍ នេត សាវឿន មានចំនួន៥ចំណុច៖ទី១-អនុញ្ញាតឲ្យគ្រប់អង្គភាព ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ រៀបចំឲ្យមានការផ្លាស់វេនមន្ត្រីប្រចាំការ ក្នុងអង្គភាពនីមួយៗ ដោយត្រូវធានារក្សានិន្តរភាព ការងារប្រចាំថ្ងៃ។ ទី២-ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ការពារជំងឺកូវីដ-១៩...
បរទេស៖សេតវិមានបាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នឹងជួបគ្នាជាមួយមន្ត្រីជាន់ខ្ពស់ចិននានា នៅថ្ងៃទី១៨ ខែមីនា ក្នុងរដ្ឋអាឡាស្កា ហើយនេះកិច្ចជួបពិភាក្សាជាន់ខ្ពស់ដំបូង រវាងប្រទេសទាំងពីរ ស្ថិតក្រោមរដ្ឋបាលលោក បៃដិន។ ជំនួបដែលប្រារព្ធធ្វើឡើងក្រោយការវិលត្រឡប់របស់លោក Antony Blinken មកពីដំណើរទស្សនកិច្ចនៅបរទេសដំបូងទៅកាន់សម្ពន្ធមិត្តដ៏ចម្បងរបស់អាមេរិក គឺប្រទេសជប៉ុននិងកូរ៉េខាងត្បូងនេះ នឹងធ្វើឡើងស្របពេលអ្វីដែលកំពុងតែបង្កើតជាការជំរុញផ្នែកការទូតដ៏ចម្បងរបស់អាមេរិក ពង្រឹងសម្ពន្ធភាពនៅអាស៊ីនិងអឺរ៉ុប ដើម្បីទប់ទល់នឹងចិន។ លេខាធិការព័ត៌មានសេតវិមាន...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទបានចេញបទបញ្ជាឲ្យប្រើបាស់កម្លាំងក្រុមគ្រូពេទ្យ នៃកងយោធពលខេមរភូមិន្ទ ដើម្បីត្រៀមចូលរួមប្រតិបត្តិការទប់ស្កាត់ជំងឺកូវីដ១៩ ជាមួយគណៈកម្មការអន្តរក្រសួង ដើ្បម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខណៈជំងឺកំពុងតែរាតត្បាត ។ ការចេញបទបញ្ជារបស់ នាយឧត្តមសេនីយ៍ វង្ស ពិសេន ធ្វើឡើងកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១៕
ភ្នំពេញ ៖ លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិ នៃកម្ពុជា បានឲ្យដឹងថា ក្រៅពីលទ្ធភាពទទួលបាន សេវាហិរញ្ញវត្ថុ ស្រ្តីក៏ជួបប្រទះនឹងបញ្ហាប្រឈមក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុ ដោយសារស្រ្ដីបោះបង់ការសិក្សា ច្រើនជាងបុរស។ នេះយោងតាមគេហទំព័រហ្វេសប៊ុក ធនាគារជាតិ។ ឱកាសចូលរួមជាវាគ្មិនក្នុងកម្មវិធីផ្សព្វផ្សាយរបាយការណ៍ ស្តីពី គម្លាតប្រាក់ឈ្នួលរវាងស្ត្រី និងបុរសនៅកម្ពុជារៀបចំឡើងដោយកម្មវិធីអភិវឌ្ឍន៍ សហប្រជាជាតិ (UNDP)...