ប្រកួតយប់មិញរវាងក្រុមខ្លាំងអ៊ីតាលី និងក្រូអាតបានបញ្ចប់ទៅក្នុងលទ្ធផល១គ្រាប់ ស្មើគ្នាទាំងប្រផិតប្រផោយដោយបាល់១គ្រាប់របស់អ៊ីតាលីធ្វើបាន នៅចុងម៉ោងទៅហើយនាទីទី៩០បូក៨។ គ្រាប់បាល់របស់អ៊ីតាលីធ្វើបានដោយកីឡាករខ្សែប្រយុទ្ធស្លាបលេងនៅក្លឹប Lazio កីឡាករ Zaccagni ដែលទើបតែបានផ្លាស់ចូលលេងបានបន្តិចនៅចុងម៉ោងនេះ។ មួយគ្រាប់នេះមិនត្រឹមតែបានធ្វើឲ្យអ៊ីតាលី អាចបន្តឳកាសការពារពានរង្វាន់ដែលខ្លួនធ្លាប់ធ្វើបានកាលពីឆ្នាំ២០២០ តែមានន័យថាក៏ទំលាក់ទាំងក្រូអាតផងដែរ។ កីឡាករជើងចាស់ Luka Modric ដែលជាអ្នករកគ្រាប់ បាល់ឲ្យក្រូអាតកាលពីនាទីទី៥៥នោះមិនគ្រប់ គ្រាន់ជួយឲ្យក្រុមជម្រើសជាតិឡើងទៅវគ្គបន្តឡើយហើយក៏ទំនងនឹង ក្លាយទៅជាការប្រកួតចុងក្រោយរបស់កីឡាកររូបនេះក្នុងការបញ្ចប់អាជីពជា មួយនឹងជម្រើសជាតិផងដែរ។ Modric មកដល់ពេលនេះមានវ័យ៣៨...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់បណ្តាញ សាកលវិទ្យាល័យសាយប័រកម្ពុជា ស្ថិតនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ វត្តមានដ៏ឧត្តុង្គឧត្តមរបស់ សម្តេចធិបតី នាយករដ្ឋមន្ដ្រី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ បណ្តាញ សាកលវិទ្យាល័យសាយប័រកម្ពុជា នាពេលនេះ ពិតជាឆ្លុះបញ្ចាំង អំពីការយកចិត្តទុកដាក់ខ្ពស់ ចំពោះវិស័យអប់រំ និងជាការលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ...
ភ្នំពេញ ៖លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឋានៈជា ប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត បានមានប្រសាសន៍ផ្ដល់តម្លៃខ្ពស់ចំពោះមរតក នៃការខិតខំកសាង និងរក្សាបរិយាកាសសន្តិសុខ ក្នុងដំណើរការបោះឆ្នោតនៅកម្ពុជា របស់ថ្នាក់ដឹកនាំជំនាន់មុន។ ការថ្លែងរបស់ លោកឧបនាយករដ្ឋមន្ត្រី នេះ បានធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ ក្រសួងអភិវឌ្ឍន៍ជនបទ។ យោងតាមរបាយការណ៍វឌ្ឍនភាពការងារក្នុងឆមាសទី១ ដោយលោក ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ បានបង្ហាញថា ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៤ ក្រសួង បានសម្រេចលទ្ធរបស់ខ្លួនគួរឲ្យកត់សម្គាល់...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានដាក់បទបញ្ជាទៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅចុះស្រាវជ្រាវ និងកោះហៅគ្រូឈ្មោះ ណុប សក្កដា ហៅគ្រូផេះគ្រូអង្កាម ភេទប្រុស អាយុ ៥៤ឆ្នាំ រស់នៅភូមិត្រពាំងស្ងោរ សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ យកមកសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ជុំវិញការប្រើប្រាស់អាវុធ ។ បើតាមសមត្ថកិច្ចសួរនាំ គឺគាត់សារភាពថា...
តូក្យូ៖ អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Yoshihide Suga ជឿថា គណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាចកំពុងបាត់បង់ជំនឿលើអ្នកស្នងតំណែងរបស់លោក ហ្វូមីអូ គីស៊ីដា ហើយបានអំពាវនាវឱ្យមេដឹកនាំដែលកំពុងកាន់អំណាចពិចារណាចុះចេញពីតំណែងជុំវិញការដោះស្រាយរឿងអាស្រូវថវិកានយោបាយដែលបានគំរាមកំហែងដល់ការក្តាប់អំណាចរបស់គណបក្ស។ លោក Suga ដែលនៅតែជាឥស្សរជនលេចធ្លោនៅក្នុង LDP បានឲ្យដឹងនៅក្នុងកម្មវិធីអនឡាញមួយដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យថា “ចំនួនកើនឡើងនៃមនុស្សនៅក្នុងគណបក្ស LDP កំពុងមានអារម្មណ៍នៃវិបត្តិថា ប្រសិនបើស្ថានភាពនេះនៅតែបន្ត នឹងមានការផ្លាស់ប្តូររដ្ឋាភិបាល” ។ ការកត់សម្គាល់របស់លោក...
បរទេស៖ ទីក្រុងប៉េកាំងចង់ឱ្យអឺរ៉ុបដកការតម្លើងពន្ធបឋមរបស់ខ្លួនលើយានយន្តអគ្គិសនីរបស់ចិនត្រឹមថ្ងៃទី ៤ ខែកក្កដា នេះបើតាមសារព័ត៌មាន Global Times ដែលគ្រប់គ្រងដោយរដ្ឋរបស់ប្រទេសចិនបានរាយការណ៍ បន្ទាប់ពីភាគីទាំងពីរបានយល់ព្រមធ្វើកិច្ចចរចាពាណិជ្ជកម្មថ្មី។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ពន្ធបណ្តោះអាសន្នរបស់សហភាពអឺរ៉ុបរហូតដល់ 38.1% លើរថយន្តអគ្គិសនី (EV) ដែលផលិតដោយចិនដែលនាំចូលនឹងត្រូវចាប់ផ្តើមនៅថ្ងៃទី៤ ខែកក្កដា ខណៈដែលប្លុក...
ភ្នំពេញ: នៅថ្ងៃមួយស្តីពីដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ទៅកាន់ប្រទេសសិង្ហបុរី សភាពាណិជ្ជកម្មកម្ពុជា (CCC) សហការជាមួយសហព័ន្ធធុរកិច្ចសិង្ហបុរី (SBF) សភាពាណិជ្ជកម្មសិង្ហបុរីនៃកម្ពុជា (SCC) និងសមាគមអតីតនិស្សិតសិង្ហបុរីកម្ពុជា (SAAC) បានរួមគ្នារៀបចំវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី។ ការជួបជុំដ៏មានកិត្យានុភាព ក្រោមអធិបតីភាព សម្តេចធិបតី នាយករដ្ឋមន្ត្រី នេះបាននាំឲ្យមានអ្នកចូលរួមជាន់ខ្ពស់ប្រមាណ 500...
ភ្នំពេញ៖អ្នកជំនាញ និងមន្រ្តីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា របាយការណ៍របស់សហជីពដែលមានភាពឯករាជ្យ និងសុក្រឹតភាព ត្រូវធ្វើឡើងតាមលក្ខណៈវិទ្យាសាស្ត្រ មិនលំអៀង មានភាពជាតំណាងគ្រប់គ្រាន់ គ្រប់ជ្រុងជ្រោយ មានការវិភាគទិន្នន័យ និងវាយតម្លៃតាមកម្មវិធីត្រឹមត្រូវច្បាស់លាស់ បើមិនដូច្នេះទេរបាយការណ៍ដែលចេញផ្សាយនោះនឹងមិនត្រឹមត្រូវនោះទេ។ លោកបណ្ឌិត យ៉ង់ ពៅ អ្នកវិភាគសង្គម និងជាអគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា ការធ្វើរបាយការណ៍ដែលពាក់ព័ន្ធនឹងសេដ្ឋកិច្ចសង្គមពីសំណាក់សង្គមស៊ីវិល គឺត្រូវមានការប្រុងប្រយ័ត្នខ្ពស់ គឺត្រូវធ្វើឡើងដោយមិនលំអៀង និងមិនធ្វើការវិភាគតាមអារម្មណ៍ និន្នាការនយោបាយ...
ភ្នំពេញ៖សហភាពពលកម្មជាតិកម្ពុជា តំណាងឱ្យកម្មករនិយោជិតក្នុងវិស័យកាត់ដេរ៧ម៉ឺននាក់ ប្រកាសថា នឹងធ្វើកូដកម្មទ្រង់ទ្រាយធំប្រឆាំងសកម្មភាពរបស់មណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា «សង់ត្រាល់» នឹងដាក់សេចក្តីថ្លែងការណ៍ ទៅកាន់ក្រសួងមហាផ្ទៃ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បណ្តាអ្នកបញ្ជាទិញ ស្ថានទូតនានា និងធ្វើសកម្មភាពផ្សេងៗទៀតមួយចំនួនទៀត។ ការប្រកាសធ្វើកូដកម្មទ្រង់ទ្រាយធំនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នាពេលធ្វើសន្និសីទសារព័ត៌នៅស្នាក់ការសហភាពពលកម្មជាតិកម្ពុជា នៅសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ស្តីពីការចេញសេចក្តីថ្លែងការណ៍ ជូនអ្នកបញ្ជាទិញកុំឱ្យជឿលើរបាយការណ៍...