ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជាបានបន្ត រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៥១២នាក់ទៀត សុទ្ធតែជាករណីអូមីក្រុងទាំងអស់ ដោយចូលសហគមន៍៤៩៦នាក់ និងពីបរទេស១៦នាក់ ខណៈជាសះស្បើយចំនួន១៥៦នាក់ និងគ្មានអ្នកស្លាប់ ។ គិតត្រឹមព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២៣ ៩៥៥នាក់ អ្នកជាសះស្បើយចំនួន ១១៨ ៩៦០នាក់ និងអ្នកស្លាប់ចំនួន ៣ ០១៥នាក់៕
ភ្នំពេញ៖នៅរាត្រីថ្ងៃអាទិត្យទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញមកដល់ប្រទេសកម្ពុជាវិញហើយ ដោយសុវត្ថិភាព បន្ទាប់ពីបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង និងអញ្ជើញធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ប្រកបដោយលទ្ធផលយ៉ាងត្រចះត្រចង់នោះ ។ កិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២នេះ គឺក្រោមមូលបទ «ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ» ដែលបានធ្វើឡើងនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។ នៅក្នុងកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២នេះ មានការចូលរួមពីបណ្តាវាគ្មិនសំខាន់ៗ និងអ្នកចូលរួមមកពី...
ស្វាយរៀង ៖លោកសរ សុដានីប្រធានក្រុមការងារថ្នាក់ក្រុងចុះជួយ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀងបានថ្លែងថាការចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវបំផុត ពីព្រោះបច្ចុប្បន្ននេះមិនមានគណបក្សនយោបាយណាមួយ ដែលមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំប្រទេសជាតិ ដូចគណបក្សប្រជាជនកម្ពុជាឡើយ។ ការថ្លែងបែបនេះរបស់លោកសរ សុដានី ធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិកសមាជិការគណបក្សប្រជាជនកម្ពុជាថ្មីក្នុងសង្កាត់ស្វាយតឿ នាព្រឹកថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២២ នៅសាលប្រជុំស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់ស្វាយតឿ ដោយមានការចូលរួមពីលោក ហុង ឡុង ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយមូលដ្ឋានសង្កាត់ស្វាយតឿ លោកប្រធានគណបក្សសង្កាត់ សមាជិក សមាជិការគណបក្សប្រជាជនកម្ពុជាសាខាបក្សភូមិ សង្កាត់...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា បេសកកម្មរបស់អ្នកសារព័ត៌មាន ពិតជាមានសារសំខាន់ ក្នុងការចូលរួមចំណែក ថែរក្សាសុខសន្តិភាព និងស្ថិរភាពនយោបាយ ព្រមទាំង ការពារអាយុជីវិតប្រជាពលរដ្ឋឱ្យរួចផុតពីការយាយីនៃជំងឺឆ្លងកូរ៉ដ-១៩។ តាមរយៈសារលិខិតរបស់ រាជរដ្ឋាភិបាល ចេញផ្សាយនាពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរដោយស្មោះចំពោះអ្នកសារព័ត៌មានជាតិ...
ទីប្រឹក្សាសន្តិសុខជាតិ សេតវិមាន៖ កងកម្លាំងអាមេរិក ដែលដាក់ពង្រាយនៅអឺរ៉ុប មិនត្រូវបានបញ្ជូន ដើម្បីប្រយុទ្ធជាមួយ កងកម្លាំងរុស្ស៊ី នៅអ៊ុយក្រែន ឡើយhttps://dap-news.com/international/2022/02/07/219644/ ជប៉ុន ផ្ដល់ការការពារ ទ្រព្យសម្បត្តិយោធា របស់អាមេរិក និងអូស្ត្រាលី ២២ដង ក្នុងឆ្នាំ២០២១https://dap-news.com/international/2022/02/07/219627/ ទាហានអាមេរិក បានមកដល់បន្ថែមទៀត នៅប្រទេសប៉ូឡូញ ខណៈកំពុងតានតឹង រវាងរុស្ស៊ី និងអ៊ុយក្រែនhttps://dap-news.com/international/2022/02/07/219557/...
សម្តេចតេជោ ប្រតិកម្មសំដី ជេម សុខ និយាយថា បើមានសង្គ្រាម ជាមួយអាមេរិក សុខចិត្តកាន់អាវុធ មកវាយខ្មែរ (Video)https://dap-news.com/national/2022/02/07/219535/ បញ្ជូនខ្លួនគូស្នេហ៍ សាហាយស្មន់១គូ ទៅកាន់តុលាការ ចាត់ការតាមច្បាប់ ពាក់ព័ន្ធអំពើឃាតកម្ម គិតទុកជាមុន ដាក់ថ្នាំពុលក្នុងកែវស្រាស សម្លាប់ប្តី នៅខេត្តប៉ៃលិនhttps://dap-news.com/national/2022/02/07/219676/ Breaking News៖ នាយករដ្ឋមន្ត្រី...
សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ថា ប៉ូលិសបាននិយាយថា មនុស្ស៩នាក់បានស្លាប់ និង៣នាក់រងរបួសនៅភាគខាងត្បូងនៃប្រទេសហ្វីលីពីន កាលពីថ្ងៃសៅរ៍ នៅគ្រាដែលក្បួនរថយន្ត SUV ត្រូវបានបាញ់ប្រហារនៅក្នុងការវាយឆ្មក់មួយ ដែលពាក់ព័ន្ធនឹងជម្លោះរវាងត្រកូលមូស្លីម ជាមួយគូប្រជែង ។ ការវាយប្រហារនេះបានកើតឡើងនៅក្នុងតំបន់ដែលមានប្រវត្តិនៃអំពើហឹង្សាជាយូរយារណាស់មកហើយ និងរយៈពេលខ្លីមួយពីកន្លែងដែលមនុស្ស៥៨នាក់ រួមទាំងអ្នកកាសែត៣២នាក់ត្រូវបានសម្លាប់នៅក្នុងការសម្លាប់រង្គាលក្នុងរឿងនយោបាយដ៏អាក្រក់បំផុតរបស់ប្រទេសក្នុងឆ្នាំ២០០៩ ។យោងតាមប៉ូលិសបានឱ្យដឹងថា...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ថា អាជ្ញាធរឥណ្ឌា បានរឹបអូសថ្នាំញៀនដែលមានតម្លៃ២០ពាន់លានរូពីឥណ្ឌា ស្មើនឹង២៦៥លានដុល្លារ នៅលើដែនសមុទ្រអន្តរជាតិ នៅក្នុងប្រតិបត្តិការរួមគ្នាដែលធ្វើឡើងដោយកងទ័ពជើងទឹកឥណ្ឌា ហៅកាត់ (IN) និងក្រុមប្រឆាំងគ្រឿងញៀន ។ ការិយាល័យគ្រប់គ្រង (NCB) បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយឲ្យដឹងកាលពីថ្ងៃសៅរ៍ ។ គួរបញ្ជាក់ថា គ្រឿងញៀនដែលរឹបអូសបានរួមមាន មេតំហ្វេតាមីនប្រភេទគ្រីស្តាល់ចំនួន២៣៤គីឡូក្រាម និងប្រភេទហេរ៉ូអ៊ីនចំនួន៥២៩គីឡូក្រាម...
ភ្នំពេញ ៖ក្នុងមហាសន្និបាត នៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោក ដើម្បីសន្ដិភាព នៃសម័យកិច្ចប្រជុំកំពូលពិភពលោក ឆ្នាំ២០២២ ស្ដីពី «សន្ដិភាពនៅឧបទ្វីបកូរ៉េ» នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីក្រុងសេអ៊ូល សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ប្រជាជនកម្ពុជា ធ្លាប់ឆ្លងកាត់នូវអារម្មណ៍ឈឺចាប់នៃសង្គ្រាម នៅពេលដែលបានឆ្លងកាត់ សង្គ្រាមស៊ីវិលរយៈពេលជិត ៣ ទសវត្សរ៍...
កូឡាឡំាពួរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ថា ប្រទេសម៉ាឡេស៊ី បានរាយការណ៍ពីការឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន២២.៨០២នាក់ គិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃសៅរ៍ ដែលនាំឱ្យចំនួនសរុបទូទាំងប្រទេសកើនដល់៣,០១៩,១៦៣នាក់ នេះបើយោងតាមក្រសួងសុខាភិបាល ។ ទិន្នន័យដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួងបានបង្ហាញថា មានករណីនាំចូលថ្មីចំនួន៩៤នាក់ និងការឆ្លងក្នុងស្រុកចំនួន២២.៧០៨នាក់ ។ ការស្លាប់ចំនួន១៥នាក់បន្ថែមទៀតត្រូវបានគេរាយការណ៍នាំឱ្យចំនួនអ្នកស្លាប់កើនដល់៣២.១១៤នាក់ ។ ក្រសួងបានរាយការណ៍ថា អ្នកជាសះស្បើយថ្មីចំនួន៥.៤៤២នាក់ដែលនាំឱ្យចំនួនអ្នកជាសះស្បើយ និងចេញពីមន្ទីរពេទ្យសរុបដល់២,៨៤៨.៧១៣នាក់ ។ មានករណីសកម្មចំនួន១៤០.៣៣៦នាក់ដែលក្នុងនោះ១៧៦នាក់កំពុងត្រូវបានដាក់ឲ្យនៅក្នុងអង្គភាពថែទាំដែលពឹងផ្អែកខ្លាំង...