បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា ការទាមទាររបស់អ៊ុយក្រែន ក្នុងការដកទ័ពរុស្ស៊ី គឺធ្វើឡើងដើម្បីបន្តជម្លោះ ព្រោះនោះជាវិធីតែមួយគត់ ដែលរដ្ឋាភិបាលក្រុងគៀវបច្ចុប្បន្ន អាចបន្តកាន់អំណាចបានប៉ុណ្ណោះ។ លោក Putin បានថ្លែងបែបនេះនៅក្នុងសន្និសីទកាសែតនៅទីក្រុងហាណូយ បន្ទាប់ពីកិច្ចប្រជុំរបស់លោកជាមួយថ្នាក់ដឹកនាំនៃប្រទេសវៀតណាមកាលពីថ្ងៃព្រហស្បតិ៍ដែល ក្នុងចំណោមប្រធានបទផ្សេងទៀត គាត់បានលើកឡើងពីជម្លោះអ៊ុយក្រែនផងដែរ។ លោកPutinបានប្រាប់អ្នកយកព័ត៌មានថា៖ ប្រសិនបើការចរចាត្រូវបានផ្សារភ្ជាប់ទៅនឹងការដកកងទ័ពរបស់យើងដែលរបបទីក្រុងគៀវចង់បាននោះ មានន័យថាសុបិននោះវានឹងមិនកើតឡើងឡើយ។...
១៧ មិថុនា ២០២៤– ក្រុមអ្នកបើកបរកង់បី និងរថយន្តកំពុងតែប្រមូលផ្តុំគ្នាយ៉ាងច្រើនកុះករនៅខាងមុខក្រុមហ៊ុន ផាសអ៊ែប (PassApp Techonologies Co., Ltd) ដែលមានអាសយដ្ឋាននៅផ្ទះលេខ ៥៩ ផ្លូវលេខ ៦០៨ ភូមិ ៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ភ្នំពេញ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរទាំងឡាយដែលឆ្លងកាត់ទីនោះ។ តើហេតុអ្វីបានជាក្រុមអ្នកបើកបរទាំងនោះប្រមូលផ្ដុំគ្នាយ៉ាងកុះករនៅខាងមុខក្រុមហ៊ុន PassApp...
បរទេស៖ សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានអំពាវនាវដល់ប្រទេសវៀតណាមឱ្យគាំទ្រអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន បន្ទាប់ពីដំណើរទស្សនកិច្ចរយៈពេលមួយថ្ងៃរបស់លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ីទៅកាន់ទីក្រុងហាណូយ ប្រទេសវៀតណាម ដែលជាផ្នែកនៃដំណើរទស្សនកិច្ចរយៈពេលខ្លីរបស់ប្រធានាធិបតីរុស្ស៊ីដែលស្វែងរកការពង្រឹងសម្ព័ន្ធភាពប្រឈមមុខនឹងការដាក់ទណ្ឌកម្មរបស់លោកខាងលិច។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Matthew Miller អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រាប់ VOA ក្នុងអំឡុងពេលធ្វើសន្និសីទកាសែតកាលពីថ្ងៃព្រហស្បតិ៍ “យើងរំពឹងថា...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានធ្វើការណែនាំដល់អាជ្ញាធររាជធានី-ខេត្ត ត្រូវបន្តពង្រឹងអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មាន សុវត្ថិភាព» ដោយត្រូវលុបបំបាត់ការចែកចាយ និងប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍ ពិសេសតាមក្លឹបកម្សាន្ត និងទីតាំងសប្បាយដ្ឋាននានា។ តាមរយៈសារលិខិតក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ សម្ដេចធិបតី...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គល ប្រោះព្រំព្រះសុគន្ធវារីថ្វាយ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគម្រប់ព្រះជន្ម ១០០ព្រះវស្សា យាងចូល ១០១ព្រះវស្សា នៅព្រឹកថ្ងៃសុក្រ ទី២១ ខែមិថុនា...
នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរៀបចំបើកសិក្ខាសាលាស្តីពី ស្ថានភាពសន្តិសុខសាយប័រនៅកម្ពុជា ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និង ឯកឧត្តម ឆែម សិរីវត្ថិ ប្រធាន Al Forum ដោយមានការចូលរួមពី...
ភ្នំពេញ៖ សហជីពនៅកម្ពុជាគាំទ្រការសម្រេចរបស់តុលាការខេត្តកំពង់ស្ពឺ ដែលបានប្រកាសសាលក្រមកាត់ទោសលោក ជា ចាន់ ប្រធានសហជីពមូលដ្ឋាន នៃក្រុមហ៊ុន វីងស្តារស៊ូ ដែលប្រព្រឹត្តបទល្មើសសមគំនិតលួច។ ការប្រកាសគាំទ្រនេះធ្វើឡើងក្រោយតុលាការខេត្តកំពង់ស្ពឹ បានប្រកាសសាលក្រមនៅព្រឹកថ្ងៃទី២០ ខែមិថុនានេះ។ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ ថ្លែងថា លោកគាំទ្រចំពោះការប្រកាសសាលក្រមរបស់តុលាការខេត្តកំពង់ស្ពឺ ដែលបានសម្រេចផ្ដន្ទាទោសលោកជា ចាន់ ដោយត្រឹមត្រូវ និងយុត្តិធម៌។...
នីតិរដ្ឋតាមបែបផែនចិនក្នុងសម័យទំនើបនេះត្រូវបានរៀបចំឡើងចាប់ពីពេលដែលប្រទេសចិនបានបង្កើតប្រព័ន្ធច្បាប់តាមលំអានរបបសង្គមនិយមតាមបែបផែនចិនដោយមានរដ្ឋធម្មនុញ្ញជាគោលការណ៍គ្រឹះ ដោយផ្តើមចេញពីដំណាក់កាលដំបូងក្នុងឆ្នាំ១៩៤៩ ហើយគិតរហូតមកដល់ពេលនេះមានអាយុកាល៧៥ឆ្នាំដែលបានផ្តល់នូវចម្លើយយ៉ាងច្បាស់លាស់ថា រដ្ឋធម្មនុញ្ញរបស់ប្រទេសចិនបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធរវាងវាសនាប្រជាជនចិននិងប្រទេសចិនស្របនឹងទស្សនវិជ្ជាចិនដែលតែងបានលើកឡើងថា «គ្មានសមិទ្ធផលណាមួយរបស់ប្រជាជនអាចសម្រេចបានដោយគ្មានបទដ្ឋានរបស់បទបញ្ជា និងគោលការណ៍ច្បាប់នោះឡើយ»។ ការថែរក្សាការពារអំណាចរបស់រដ្ឋធម្មនុញ្ញ គឺជាការថែរក្សាអំណាចនៃឆន្ទៈរួមរបស់ប្រជាជននិងបក្សកុម្មុយនិស្តចិន។ នីតិរដ្ឋចិនក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិនដែលមានលោក Xi Jinping ជាស្នូល បានធានានូវការអនុវត្តរដ្ឋធម្មនុញ្ញដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃការធានាដល់ផលប្រយោជន៍របស់ប្រជាជនចិនដែលជាម្ចាស់ប្រទេស និងជាម្ចាស់អំណាច។ នីតិរដ្ឋតាមបែបផែនចិនគឺជាគោលការណ៍មូលដ្ឋានដែលបក្សកុម្មុយនិស្តចិនអនុវត្តតាមគោលបំណងដើមរបស់ខ្លួនក្នុងការដឹកនាំប្រទេសនិងប្រជាជនចិនឆ្ពោះទៅកាន់វិបុលភាព ហើយវាជាចំណុចសំខាន់នៃមាគ៌ាសង្គមនិយមតាមបែបផែនចិនដែលមានភាពត្រឹមត្រូវស្របតាមលក្ខខណ្ឌជាតិ និងសច្ចភាពរបស់ប្រទេសចិន ហើយស័ក្តិសមឥតខ្ចោះនឹងគុណតម្លៃមនុស្សជាតិ។ តាមរយៈការអនុវត្តនូវគោលការណ៍ច្បាប់តាមបែបផែនចិនបានដឹកនាំប្រទេសយល់ច្បាស់ពីអាទិភាពនៃការងារនៅក្នុងសង្គមចិន ដែលយើងឃើញថា ដំបូងបង្កើនប្រសិទ្ធភាពនៃសមភាពសង្គម ហើយបន្ទាប់មកទៀតយើងនឹងឃើញពីស្ថិរភាពសង្គមនឹងមកតាមក្រោយ។...
ភ្នំពេញ៖ ក្នុងដំណេីរបំពេញទស្សនកិច្ច លេីកទី១ នៅកម្ពុជា លោក សាយអា ម៉ាអ៊ូ ព្យូកាឡា (Saia Mau Piukala) នាយកអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច បានជម្រាបជូនសម្តេចធិបតី ហ៊ុន ម៉ាណែត ថា អង្គការសុខភាពពិភពលោក បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចែករំលែកនូវបច្ចេកទេស ជំនាញ...
នៅថ្ងៃទី14-16 ខែមិថុនា ឆ្នាំ2024 ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត ហ្វដ មកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា បានរៀបចំព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ នោះគឺ “ព្រឹត្តិការណ៍បើកបរសាកល្បងរថយន្ត Ford” នៅឯសួនបណ្តោះអាសន្នគម្រោង ដឹស្តាផ្លាទីនីម អេកូ...