ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់គោរមងារ ឧកញ៉ា ស្រី ស៉ីណា បន្ទាប់ពីកើតឡើងករណីបាញ់សម្លាប់ជនរងគ្រោះ ២នាក់គូដណ្ដឹង នៅក្នុងបុរីប៉េងហួតបឹងស្នោរ។
ថ្ងៃទី ៤ ដល់ថ្ងៃទី ៨ ខែមិថុនា លោក Alckmin អនុប្រធានាធិបតីប្រេស៊ីលបានអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន។ លោក Alckmin បាននិយាយថា ឆ្នាំនេះ គឺជាខួប៥០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិន និងប្រេស៊ីល។ លោកAlckmin បាននិយាយបន្តថា ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមកនេះ ប្រទេសប្រេស៊ីល និងប្រទេសចិនបានរួមគ្នាការពារពហុភាគីនិយម បំពេញបន្ថែមផ្នែកសេដ្ឋកិច្ច...
បរទេស៖ អាជ្ញាធរឥណ្ឌាបាននិយាយថា ប្រទេសឥណ្ឌាបានកត់ត្រាករណីសង្ស័យថាជាជំងឺគ្រុនក្តៅខ្លាំងជាង ៤០.០០០ ករណីនៅក្នុងរដូវក្តៅនេះ ខណៈដែលរលកកំដៅដ៏អូសបន្លាយបានសម្លាប់មនុស្សជាង ១០០ នាក់នៅទូទាំងប្រទេសឥណ្ឌា ក្នុងពេលដែលផ្នែកខ្លះនៃភាគឦសានបានរងនូវទឹកជំនន់ដោយសារភ្លៀងធ្លាក់ខ្លាំង។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា មនុស្សរាប់ពាន់លាននាក់នៅទូទាំងអាស៊ីកំពុងប្រឈមមុខនឹងកំដៅខ្លាំងនៅរដូវក្តៅនេះ នៅក្នុងនិន្នាការអ្នកវិទ្យាសាស្ត្រនិយាយថា កាន់តែអាក្រក់ទៅៗដោយការប្រែប្រួលអាកាសធាតុដែលជំរុញដោយមនុស្ស ដោយសីតុណ្ហភាពនៅភាគខាងជើងនៃប្រទេសឥណ្ឌាកើនឡើងដល់ជិត ៥០ អង្សាសេ នៅក្នុងរលកកំដៅដ៏វែងបំផុតមួយដែលបានកត់ត្រាទុក។...
ភ្នំពេញ៖ លោក ភួង សិទ្ធិ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបាត់ដំបង បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាតែងតែបានយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់អតីតយុទ្ធជននៅគ្រប់កាលៈទេសៈតាមរយៈការអនុវត្តគោលនយោបាយជាតិចំពោះអតីតយុទ្ធជន និងការគិតគូរដោះស្រាយជីវភាព ទាំងសម្ភារៈ ថវិកា ជាបន្តបន្ទាប់ចំពោះអតីតយុទ្ធជន។ ក្នុងពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០០៧-២១ មិថុនា ២០២៤ ដែលរៀបចំឡេីងដោយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបង្ហាញប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ជាមួយនឹងសត្វសុនខ (ឆ្កែ) កូរ៉េដ៏កម្រមួយគូ កាលពីថ្ងៃពុធ។ ប្រមុខរដ្ឋទាំងពីរបានផ្លាស់ប្តូរអំណោយផ្សេងៗគ្នាក្នុងអំឡុងកិច្ចចរចានៅក្រុងព្យុងយ៉ាង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤...
EHS Family Day Activities [Phnom Penh, Cambodia, June 15th, 2024] Today, the much-anticipated Rigger EHS Family Day event was held in Phnom...
* ការផ្តល់ជូនសំបុត្រមានរៀងរាល់ថ្ងៃសុក្រ ភ្នំពេញ ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៤ – តម្រូវការភ្ញៀវធ្វើដំណើរកាន់តែច្រើននារដូវក្តៅខិតជិតមកដល់ ក្រុមហ៊ុន Vietjet កំពុងពង្រីកជម្រើសនៃការធ្វើដំណើរសម្រាប់អ្នកចូលចិត្តដើរកំសាន្តតាមឆ្នេរសមុទ្រ ដោយការបង្កើនជើងហោះហើរទៅកាន់គោលដៅឆ្នេរសមុទ្រល្បីៗរបស់វៀតណាម ដូចជា ក្រុងញ៉ាត្រាង និង កោះភូកុក ខណៈពេលដែលបន្តពង្រីកបណ្តាញហោះហើរទៅកាន់គោលដៅអន្តរជាតិជាច្រើនទៀត។ ក្រុមហ៊ុន Vietjet បានបន្ថែមផ្លូវពីសៀមរាប-ហាណូយទៅកាន់បណ្តាញរបស់ក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួនកាលពីចុងឆ្នាំមុន...
ហ្សឺណែវ៖ អង្គការសហប្រជាជាតិ ហៅកាត់ថា (UN) បានឲ្យដឹងថា ការប្រើគ្រាប់បែកធុនធ្ងន់ ម្តងហើយម្តងទៀត របស់អ៊ីស្រាអ៊ែល នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលមានពលរដ្ឋរស់នៅច្រើន បង្ហាញពីការរំលោភច្បាប់ សង្រ្គាមដដែលៗ ដោយលើកឡើងពីការវាយប្រហារចំនួន៦លើកដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ចំនួន២១៨នាក់ ។ នៅក្នុងរបាយការណ៍ថ្មី ដែលត្រូវបានរិះគន់ភ្លាមៗដោយអ៊ីស្រាអ៊ែល ថាមានភាពលំអៀងយ៉ាងខ្លាំង ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានផ្តល់ព័ត៌មានលម្អិតអំពីការវាយប្រហារទាំង៦លើក ដែលនេះបានលើកឡើងថា ជាគំរូដែលមានជាប់ពាក់ព័ន្ធ ។ ពួកគេជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រាប់បែកទម្ងន់២.០០០ផោនទៅលើអគារលំនៅឋាន...
ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត ហ្វដ មកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធី “សម្ពោធជាផ្លូវការអគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុលរថយន្ត ហ្វដ សាខាភ្នំពេញថ្មី” ក្រោមអធិបតីភាពរបស់ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន...
ម៉ូស្គូ៖ លោក Sergei Ryabkov អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន TASS ដែលបានលើកឡើងកាលពីថ្ងៃពុធថា ប្រទេសរុស្ស៊ី មិនបានច្រានចោលនូវលទ្ធភាពនៃការទម្លាក់ទំនាក់ទំនងការទូតរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក ដែលជាការឆ្លើយតបទៅនឹងការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ីនោះទេ ។ លោក Ryabkov បានពន្យល់ថា ប្រតិកម្មរបស់រុស្ស៊ី ចំពោះសកម្មភាពរបស់សហរដ្ឋអាមេរិក អាចរួមបញ្ចូលវិធានការប្រឆាំងនឹងទ្រព្យសម្បត្តិលោកខាងលិចនៅក្នុងប្រទេសរុស្ស៊ី ការឆ្លើយតបមិនស្មើគ្នានៃប្រភេទផ្សេងទៀត និងការកាត់បន្ថយទំនាក់ទំនងខាងផ្នែកការទូត ។ លោក...