ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក Lawrence Wong នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នូវគម្រោងច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (Financial Transparency Corridor) និងពិធីចុះហត្ថលេខាលើឯកសារចំនួន ២។ សូមបញ្ជាក់ថា ពិធីចុះហត្ថលេខាលើឯកសារចំនួន២ រួមមាន ៖...
ប៉េកាំង៖ ឆ្មាំសមុទ្រចិនបានឲ្យដឹងថា កប៉ាល់ចិន និងហ្វីលីពីន បានបុកគ្នានៅក្នុងដែនទឹកសមុទ្រចិនខាងត្បូង ដោយទីក្រុងប៉េកាំង និងទីក្រុងម៉ានីល បានចោទគ្នាទៅវិញទៅមក ដោយភាគីចិនបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ទំនួលខុសត្រូវ គឺស្ថិតនៅលើភាគីហ្វីលីពីនទាំងស្រុង” ហើយការដោះស្រាយរបស់ចិនចំពោះឧប្បត្តិហេតុនេះគឺ “សមហេតុផល ផ្លូវច្បាប់ និងវិជ្ជាជីវៈ”។ រដ្ឋាភិបាលហ្វីលីពីន ក្រោយមកបានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យោធាចិន ឆ្មាំឆ្នេរសមុទ្រ និងនាវាកងជីវពលដែនសមុទ្រ បានចូលរួមក្នុង “សមយុទ្ធដ៏គ្រោះថ្នាក់...
សេអ៊ូល៖ ប្រទេសទាំងពីរបានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃទៅកាន់ប្រទេសកូរ៉េខាងជើង ចាប់ពីថ្ងៃអង្គារនេះ ដោយលោក ពូទីន ត្រូវបានគេរំពឹងថា នឹងជួបពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដើម្បីពិភាក្សាផ្នែកយោធា និងកិច្ចសហប្រតិបត្តិការផ្សេងទៀត។ ជំនួយការប្រធានាធិបតីរុស្ស៊ី លោកស្រី Yury Ushakov បានឲ្យដឹងថា លោក ពូទីន...
បរទេស៖ ទាហានអង់គ្លេសត្រូវបានចោទប្រកាន់ពីបទរំលោភស្ត្រីជនជាតិកេនយ៉ារាប់ពាន់នាក់ ខណៈពេលទាហានទាំងនោះកំពុងហ្វឹកហាត់នៅប្រទេសអាហ្រ្វិកខាងកើតអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដោយអ្នករំលោភដែលត្រូវបានចោទប្រកាន់ថាបានបន្សល់ទុកកុមាររាប់សិបនាក់ដែលពួកគេបានបង្កើត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា សារព័ត៌មាន CNN បានរាយការណ៍កាលពីថ្ងៃចន្ទថា កុមារចម្រុះជាតិសាសន៍បន្តកើតនៅក្នុងភូមិដាច់ស្រយាលនៃតំបន់កណ្តាលប្រទេសកេនយ៉ា ជាកន្លែងដែលអង្គភាពហ្វឹកហ្វឺនកងទ័ពអង់គ្លេស (BATUK) បណ្តុះបណ្តាលកងទ័ពរបស់ខ្លួន ចម្ងាយប្រហែល ២០០ គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុងណៃរ៉ូប៊ី។ យ៉ាងហោចណាស់កុមារ...
បរទេស៖ ទីក្រុងមូស្គូ និងក្រុងព្យុងយ៉ាងនឹងអភិវឌ្ឍការរៀបចំពាណិជ្ជកម្ម និងសន្តិសុខ ទប់ទល់នឹងសម្ពាធពីលោកខាងលិច។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយបែបនេះនៅមុនដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសកូរ៉េខាងជើងនៅថ្ងៃអង្គារនេះ។ ប្រធានាធិបតីរុស្ស៊ីបានគូសបញ្ជាក់ពីគោលដៅរបស់លោកនៅក្នុងអត្ថបទចេញផ្សាយដោយកាសែតកូរ៉េខាងជើង Rodong Sinmun ប្រចាំថ្ងៃ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា លោកពូទីនបានសរសេរថា ដើម្បីនាំមកនូវ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ធនាគារជាតិនៃអ៊ុយក្រែនហៅកាត់ថា NBU បានបង្កើតយន្តការមួយដែលនឹងដាក់សម្ពាធដល់ធនាគារអន្តរជាតិដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងក្នុងប្រទេសអ៊ុយក្រែន និងរុស្ស៊ី ឱ្យបោះបង់ចោលអាជីវកម្មនិងទំនាក៉ទំនងរវាងក្រុមហ៊ុនជាមួយនឹងប្រទេសរុស្សី។ យោងតាមលិខិតពី NBU បានសរសេរថាប្រសិនបើធនាគារបរទេសមិនបិទអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ីទេ និយតករអ៊ុយក្រែននឹងមានសិទ្ធិកាន់កាប់ការគ្រប់គ្រងក្រុមហ៊ុនបុត្រសម្ព័ន្ធក្នុងស្រុករបស់ក្រុមហ៊ុនទាំងអស់ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសអ៊ុយក្រែន។ របាយការណ៍ក៏បានបង្ហាញដែរថាប្រសិនបើ NBU រកឃើញក្រុមហ៊ុនមួយមាន ប្រតិបត្តិការអាជីវកម្មដែលមានកំហុស នោះម្ចាស់ភាគហ៊ុនបរទេសនឹងត្រូវបានដកហូតសិទ្ធិបោះឆ្នោតនៅឯកិច្ចប្រជុំហើយនឹងចាត់ទុកថា នេះជាការរាយការណ៍ជាសំខាន់ឬនឹងអាចមានការបណ្តេញអ្នកគ្រប់គ្រងទៀតផង។ ឯកសារ NBU ត្រូវបានគេរាយការណ៍ថាបានចុះបញ្ជីធនាគារបរទេសចំនួន៩ដែលមានសាខាទាំងនៅក្នុងអ៊ុយក្រែននិងរុស្ស៊ី។ ធនាគារទាំងនោះរួមមានទាំង...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បាននិយាយថា ប្រទេសម៉ាឡេស៊ីបានសម្រេចចិត្តដាក់ពាក្យសុំចូលជាសមាជិក BRICS ហើយនឹងចាប់ផ្តើមដាក់ឯកសារជាផ្លូវការក្នុងពេលឆាប់ៗនេះ។ មេដឹកនាំអាយុ៧៧ឆ្នាំនៃប្រជាជាតិអាស៊ីអាគ្នេយ៍រូបនេះបានលើកឡើងពីការសម្រេចចិត្តនេះនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានចិន Guancha ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ។ លោកបានថ្លែងបែបនេះថា៖យើងបានធ្វើគោលនយោបាយរបស់យើងច្បាស់លាស់ ហើយយើងបានធ្វើការសម្រេចចិត្តរួចរាល់ហើយដែរ។ យើងនឹងចាប់ផ្តើមដំណើរការផ្លូវការក្នុងពេលឆាប់ៗនេះ។ម៉ាឡេស៊ីកំពុងរង់ចាំលទ្ធផលចុងក្រោយ និងមតិកែលម្អពីរដ្ឋាភិបាលអាហ្វ្រិកខាងត្បូងជាមុនសិន។ លោក Anwar ក៏បានលើកឡើងអំពីការលើកយកប្រធានបទនេះឡើងក្នុងជំនួបជាមួយប្រធានាធិបតីប្រេស៊ីល Luiz...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ឆ្មាំព្រំដែនប៉ូឡូញបានទាមទារឱ្យសមភាគីអាល្លឺម៉ង់ក្នុងការពន្យល់ពីមូលហេតុដែលគ្រួសារជនចំណាកស្រុកត្រូវបានទម្លាក់នៅលើដីប៉ូឡូញកាលពីសប្តាហ៍មុន។ យោងតាមរបាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយប៉ូឡូញ ជនចំណាកស្រុករាប់ពាន់នាក់ត្រូវបានបញ្ជូនពីប្រទេសអាល្លឺម៉ង់ទៅកាន់ប្រទេសប៉ូឡូញក្នុងកាលៈទេសៈស្រដៀងគ្នានេះ។ គេហទំព័រព័ត៌មាន Chona24 បានរាយការណ៍ថា រថយន្តប៉ូលីសអាល្លឺម៉ង់មួយគ្រឿងបានទម្លាក់ជនចំណាកស្រុកអាហ្វហ្គានីស្ថានពេញវ័យពីរនាក់ និងកុមារបីនាក់នៅជិតទីក្រុង Osinow Dolny ក្បែរព្រំដែនអាល្លឺម៉ង់កាលពីថ្ងៃសុក្រសប្តាហ៍មុន ។ ភ្នាក់ងារព័ត៌មាន Dziennik បានរាយការណ៍កាលពីថ្ងៃចន្ទថា ប៉ូលីសប៉ូឡូញបានបរាជ័យក្នុងការស្វែងរកគ្រួសារជនចំណាកស្រុក នៅពេលដែលពួកគេស្វែងរកតំបន់នោះ។ ឆ្មាំព្រំដែនបានបន្ថែមថា ខ្លួន...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា មានតែការបង្កើនផលិតភាពការងារ និងកម្លាំងពលកម្មជំនាញទេ ដែលអាចធ្វើឱ្យកម្ពុជា នៅរក្សាបានភាពប្រកួតប្រជែង និងបង្កើនភាពទាក់ទាញវិនិយោគទុនបន្ថែមទៀត។ លោកបានថ្លែងបែបនេះ ក្នុងពិធីបិទទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ក្រោមប្រធានបទ «TVETរៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ កាលពីថ្ងៃទី១៦...
អ្នកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ សូមព្រះបរមរាជានុញ្ញាត ក្រាបបង្គំទូលថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ក្នុងព្រះរាជវរោកាសជយាភិរម្យ នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៨ ព្រះវស្សា យាងចូល ៨៩ ព្រះវស្សា (១៨...