ភ្នំពេញ ៖ មន្ទីរប្រឆាំងអំពើពុករលួយ (ACU) កាលពីរសៀលថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២១នេះ បានចាប់ឃាត់ខ្លួន និង បញ្ជូន លោកឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង និង លោកវរសេនីយ៍ឯក កែវ ណារុន ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការ តាមនីតិវិធីច្បាប់ ...
សកម្មភាពអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព ក្នុងពិធីដាក់សម្ពោធឱ្យប្រើប្រាស់ «វិមានកីឡដ្ឋាន» នៃពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។ ចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ទាំងអស់គ្នា តាមរយៈវិធានការ ៣ការពារ ៣កុំ!
ភ្នំពេញ ៖ ស្ថានទូតចិន ប្រចាំកម្ពុជា បានឲ្យដឹងថា រដ្ឋបាលគយចិន ប្រកាសជាផ្លូវការនូវវិធីសាស្រ្តគ្រប់គ្រងទីតាំងផលិតទំនិញ នាំចូល-នាំចេញ ក្រោមលក្ខខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង ចិន-កម្ពុជា។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៨ ធ្នូ នេះ ទូតចិន ប្រចាំកម្ពុជា បានបញ្ជាក់ថា «នាថ្ងៃទី១៧ខែធ្នូ រដ្ឋបាលគយប្រទេសចិន បានប្រកាសជាផ្លូវការនូវវិធីសាស្រ្តគ្រប់គ្រងទីតាំងផលិតទំនិញ នាំចូល-នាំចេញ ក្រោមលក្ខខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកជ្រើសរើសមន្រ្តីក្របខ័ណ្ឌថ្មី និងការដំឡើងបៀវត្សតាមឋានន្ដរស័ក្តិ និងថ្នាក់ សម្រាប់ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីសន្សំថវិកាប្រយុទ្ធនឹងការរីករាលដាលជំងឺកូវីដ-១៩។ យោងតាមសេចក្ដីជម្រាបជូនរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញត្ថុ នាពេលថ្មីៗនេះ បានឲ្យដឹងថា ដើម្បីរាជរដ្ឋាភិបាលអាចសន្សំថវិកាបានមួយចំនួន សម្រាប់ការបន្តការងារអន្តរាគមន៍ផ្នែកសុខាភិបាល និងសង្គមក្នុងបរិយាការណ៍ នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩, តាមចំណារឯកភាពរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំដល់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាលើកកម្ពស់កិត្តិយស និងមុខមាត់កម្ពុជា តាមរយៈឥទ្ធិពលព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន...
“Mera Secret Garden” ដែលជាដំណាក់កាលថ្មីនៃគម្រោង ដឹស្តា មេរាហ្កាដិន ស្ថិតនៅតាមបណ្ដោយផ្លូវក្រវាត់ក្រុងទី២ (ផ្លូវ៥០ម៉ែត្រ) បានចាប់បើកលក់ជាផ្លូវការហើយកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ នេះ ដោយមានការផ្ដល់ជូនពិសេសៗជាច្រើនសម្រាប់ដំណាច់ឆ្នាំ២០២១តែម្ដង។ ដំណាក់កាលថ្មីដ៏ល្អឯកនេះមានសួនអាថ៌កំបាំងមេរា ដែលរៀបចំឡើងប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ព្រមទាំងមុខងារប្រើប្រាស់នៃលំហធម្មជាតិបៃតង អមទៅដោយវីឡាថ្មីពីរប្រភេទ នោះគឺវីឡា ចាស្មីនណា ម៉ូដឺន ដែលមានតម្លៃចាប់ពីជាង 39ម៉ឺនដុល្លារឡើងទៅ...
ភ្នំពេញ: ចៅក្រមស៊ើបសួរ នៃ សាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០២១ ចាប់និង បង្គាប់ឱ្យឃុំខ្លួន ជនត្រូវចោទប្រុស-ស្រី ចំនួន៤នាក់ បញ្ជូនទៅដាក់ក្នុងពន្ធនាគារ ជាងបណ្តោះអាសន្ន ដើម្បីរង់ចាំ ដោះស្រាយតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធការ នឹងការ រក្សាទុក និង...
វ៉ាស៊ីនតោន៖ កាសែត The Independent បានរាយការណ៍ថា ប្រធានាធិបតីសហរដ្ឋ អាមេរិកលោក ចូ បៃដិន បានព្រមានថា ប្រជាជនអាមេរិកដែលមិនបានចាក់វ៉ាក់សាំង កំពុងប្រឈមមុខនឹង “រដូវរងារនៃជំងឺធ្ងន់ធ្ងរ និងការស្លាប់” ហើយពួកគេនឹងត្រូវចូលមន្ទីរពេទ្យក្នុងពេលឆាប់ៗនេះ ចំពេលមានការរីករាលដាលនៃប្រភេទ Delta និង Omicron ។ មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក...
ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានលើកឡើងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន មានការខ្វែងគំនិតគ្នាយ៉ាងខ្លាំងលើបញ្ហាសំខាន់ៗមួយចំនួន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Peskov បានប្រាប់បទសម្ភាសន៍មួយតាមទូរទស្សន៍ថា ក្នុងអំឡុងពេលកិច្ចពិភាក្សាមុនៗ លោកពូទីន បានពន្យល់លម្អិតអំពីផលប្រយោជន៍ជាតិរបស់រុស្ស៊ី...
បរទេស៖ នៅថ្ងៃពុធនេះនាវាចម្បាំងមួយគ្រឿងរបស់ប្រទេសអាល្លឺម៉ង់ បានធ្វើដំណើរនៅក្នុងតំបន់សមុទ្រចិនខាងត្បូងជាលើកដំបូងមិន ធ្លាប់មានឡើយក្នុងរយៈពេល២០ឆ្នាំចុងក្រោយ នេះដើម្បីចូលរួមក្នុងសកម្មភាពពង្រីកវត្តមាន យោធារបស់ប្លុកលោកខាងលិចនៅក្នុងតំបន់ដែលមានជម្លោះ ជាមួយនឹងមហាយក្សចិន។ រំលឹកដែរថាតំបន់សមុទ្រចិន ខាងត្បូងស្ទើរតែទាំងអស់គឺកំពុងត្រូវបានប្រទេសចិន បន្តធ្វើការអះអាងដើម្បីទាមទារយកពីបណ្តាប្រទេស ដែលមានព្រំដែនជាប់ដូចជាវៀតណាមហ្វីលីពីនជាដើម ហើយរយៈពេលចុងក្រោយនេះចិនបានថែមទាំងបង្កើនចំនួន កងកម្លាំងយោធារបស់ខ្លួនជាច្រើននៅទីនេះផងដែរ។ អ្នកនាំពាក្យរបស់ក្រសួងការពារជាតិអាល្លឺម៉ង់ បានបញ្ជាក់ថានាវាចម្បាំងរបស់អាល្លឺម៉ង់មួយគ្រឿងនេះបានចាប់ផ្តើមធ្វើដំណើរចូល ទៅកាន់តំបន់សមុទ្រមួយនេះដើម្បីឆ្ពោះទៅកាន់ប្រទេសសិង្ហបុរី ហើយនឹងរំពឹងទុកថានឹងបន្តស្នាក់នៅ ទីនេះរយៈពេលជាច្រើនថ្ងៃ។ គួរឲ្យដឹងដែរថារដ្ឋាភិបាលអាមេរិក បានកំពុងបន្តប្រឈមមុខទៅនឹងរដ្ឋាភិបាលក្រុងប៉េកាំងរហូតមកចំពោះបញ្ហាសមុទ្រចិនខាងត្បូង ពីលើបញ្ហាផ្សេងទៀតដូចជាបញ្ហាសេដ្ឋកិច្ចនិងបញ្ហាជនជាតិភាគ តិចនិងក៏ដូចជាបញ្ហាគោលនយោបាយការបរទេស៕...