ភ្នំពេញ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ ក្រុមហ៊ុន Httpool ដែលជាមែកធាងមួយរបស់ក្រុមហ៊ុន Aleph Holding គឺជាដៃគូលក់ពាណិជ្ជកម្មដ៏ធំបំផុតជាមួយផ្លែតហ្វមឌីជីថលធំៗក្នុងពិភពលោក រួមទាំង Meta, Twitter, Snapchat និង Tripadvisor ជាដើម កំពុងតែធ្វើការណែនាំដល់ក្រុមហ៊ុននានានៅកម្ពុជា ដែលមានអតិថិជនអន្ដរជាតិក្នុងការត្រៀមខ្លួននាឱកាសថ្ងៃបុណ្យគ្រឹស្ដស្មាស់នេះ។ ក្រុមហ៊ុនបានផ្ដល់ដំបូន្មានជាហូហែរដល់អ្នកទីផ្សារអំពីរបៀបនៃការរៀបចំ កែសម្រួល រុះរើ...
វ៉ាស៊ីនតោន៖ សារព័ត៌មាន Vox របស់សហរដ្ឋអាមេរិកបានឲ្យដឹងនៅក្នុងរបាយការណ៍ថ្មីៗនេះថា ជិតពីរឆ្នាំនៃការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ឥឡូវនេះសហរដ្ឋអាមេរិក នៅតែខ្វះគោលដៅច្បាស់លាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសនេះ។ អត្ថបទដែលបានបោះពុម្ពផ្សាយនៅថ្ងៃទី០៦ ខែធ្នូ បានឲ្យដឹងថា ទោះបីជាគោលបំណងដំបូងរបស់មន្ត្រីអាមេរិកគឺ “ធ្វើឱ្យខ្សែកោងរាបស្មើ” ក៏ដោយ ពួកគេមិនដែលបានបញ្ជាក់អំពីកម្រិតណានៃជំងឺកូវីដ-១៩ ដែលប្រទេសនេះអាចអត់ធ្មត់បានចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតឡើយ។ ប្រភពបានឲ្យដឹងថា “ទោះបីជាមន្ត្រីរដ្ឋាភិបាលបានបង្កើន និងកាត់បន្ថយការរឹតបន្តឹងក៏ដោយ ពួកគេកម្របានផ្តល់ស្តង់ដារច្បាស់លាស់ – គោលដៅជាមួយនឹងម៉ែត្រជាក់លាក់ ដែលភ្ជាប់ជាមួយពួកគេ...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Mehr ពាក់កណ្តាលផ្លូវការបានរាយការណ៍ថា ប្រធានអ្នកចរចានុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់លោក Ali Bagheri Kani បានលើកឡើងថា កិច្ចព្រមព្រៀងមួយ គឺស្ថិតនៅក្នុងការឈានដល់ក្នុងកិច្ចពិភាក្សាដែលកំពុងដំណើរការលើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ ដែលបានផ្តល់ថា មូលដ្ឋានចាំបាច់ត្រូវបានរៀបចំ។ លោក Bagheri Kani បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍ថា “កិច្ចប្រជុំនៃគណៈកម្មការចម្រុះនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ត្រូវបានប្រារព្ធឡើង ហើយភាគីជាច្រើនរួមទាំងអ៊ីរ៉ង់បានបង្ហាញពីទស្សនៈរបស់ពួកគេលើដំណើរនៃកិច្ចចរចានាពេលអនាគត” ។ នៅព្រឹកថ្ងៃដដែល...
ភ្នំពេញ៖ ក្រុមហ៊ុន Ezecom តែងតែបន្តពង្រឹងនូវសេវាកម្មរបស់ខ្លួន ជូនដល់អតិថិជនរបស់យើង។ តាមរយៈកម្មវិធីពង្រឹងគុណភាព នេះ យើងទទួលបាននូវការជឿទុកចិត្ត និងកិតិ្តនាមជាក្រុមហ៊ុន ផ្តល់សេវាអ៊ិនធឺណិតលំដាប់ខ្ពស់ ដែលស្ថិតក្នុងការជ្រើសរើស របស់អតិថិជន។ អាស្រ័យហេតុនេះហើយទើបមួយរយៈកន្លងមកនេះ មានជនខិលខូចឆ្លៀតឱកាសមួយចំនួនបានប្រើប្រាស់ឈ្មោះរបស់ ក្រុមហ៊ុន Ezecom ក្នុងការលក់ផលិតផល និងសេវាកម្មរបស់ខ្លួន ដោយមិនមានការព្រមព្រៀងពីខាងក្រុមហ៊ុនយើងខ្ញុំឡើយ។ ដោយសារតែសកម្មភាពមិនគប្បីនេះហើយ ទើបធ្វើឱ្យមានការប៉ះពាល់ជាខ្លាំងដល់កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនយើងខ្ញុំ ក្នុងនាម...
ភ្នំពេញ៖ ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្រុមហ៊ុន វ៉េកហ្វាម៉ា ឯ.ក (Vac Pharma Co.,Ltd) ជាក្រុមហ៊ុនដំបូងគេក្នុងព្រះរាជាណាចក្រកម្ពុជា ទទួលបានការអនុញ្ញាតពីក្រសួងសុខាភិបាល នាំចូលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទ COVAXIN ផលិតនៅប្រទេសឥណ្ឌា ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក សម្រាប់ចូលមកចែកចាយ ចាក់តាមទីកន្លែងផ្តល់សេវាសុខាភិបាលឯកជនស្របច្បាប់នៅក្នុងប្រទេសកម្ពុជា។ បើយោងតាមសេចកី្តប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល លេខ៥៩៣០ ផ្តល់ជូនវិញ្ញាបនបត្រអនុញ្ញាត ប្រើប្រាស់វ៉ាក់សាំងការពារជំងឺកូវីដ-១៩...
ភ្នំពេញ ៖ ក្នុងនាមធ្លាប់ធ្វើការនៅខាងអង្គការការពារសិទ្ធិនៅកម្ពុជា លោក កឹម សុខា បានលើកឡើងថា ក្នុង៣ទសវត្សកន្លងមកនេះ លោកបានផ្តល់អាទិភាពលើការងារសិទ្ធិមនុស្ស ទោះក្នុងឋានៈជាអ្វីក៏ដោយ ។ ការលើកឡើងរបស់លោកនេះ ក្នុងឱកាសអបអរសាទរខួបលើកទី៧៣ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ (១០ធ្នូ ១៩៤៨-១០ធ្នូ ២០២១)។ លោក កឹម...
បរទេស៖ ប្រទេសរុស្ស៊ីនិងសហរដ្ឋអាមេរិក នឹងប្រារព្ធធ្វើជុំថ្មីនៃកិច្ចពិភាក្សាគ្នា ដើម្បីដោះស្រាយជម្លោះមួយជុំវិញរឿងមន្ត្រីការទូតនៅស្ថានទូតខ្លួន នៅចុងឆ្នាំនេះ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Interfax ដែលដកស្រង់សម្តីអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov ដែលនិយាយនៅថ្ងៃព្រហស្បតិ៍នេះ។ ស្ថានទូតសហរដ្ឋអាមេរិកនិងរុស្ស៊ី នាពេលថ្មីៗនេះ បានស្ថិតក្រោមសម្ពាធរឿងបុគ្គលិកការទូត ស្របពេលមានការបណ្ដេញមន្ត្រីការទូតរបស់គ្នាទៅវិញទៅមក និងការរឹតបន្តឹងដទៃទៀតដែលបានដាក់ ស្របពេលដែលចំណងមិត្តភាពទ្វេភាគីបានធ្លាក់ចុះដល់ចំណុចទាបបំផុត គិតចាប់តាំងពីចប់សង្គ្រាមត្រជាក់មក។ គួរបញ្ជាក់ថា ភាពតានតឹងរវាងប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក...
បរទេស៖ បេសកកម្មដឹប្រយុទ្ធរបស់កងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក ប្រឆាំងនឹងក្រុមរដ្ឋឥស្លាមជ្រុលនិយមនៅក្នុងប្រទេសអ៊ីរ៉ាក់ នាពេលថ្មីៗនេះ បានបញ្ចប់ជាផ្លូវការហើយ នេះបើយោងតាមទីប្រឹក្សាសន្តិសុខជាតិរបស់ប្រទេសអ៊ីរ៉ាក់។ ការប្រកាសនៅថ្ងៃព្រហស្បតិ៍នេះ ធ្វើឡើងដោយលោក Qassim al-Araji ក្រោយជុំចុងក្រោយនៃកិច្ចពិភាក្សាបច្ចេកទេសនៅក្នុងរដ្ឋធានីនៃប្រទេសអ៊ីរ៉ាក់ ដើម្បីផ្លាស់ប្តូរជាផ្លូវការនូវបេសកកម្មប្រយុទ្ធទៅជាបេសកកម្មប្រឹក្សាយោបល់ ជួយដល់កងកម្លាំងអ៊ីរ៉ាក់។យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ALJAZEERA នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា នៅក្នុងសារលើបណ្ដាញទំនាក់ទំនងសង្គមធ្វីតធ័រ លោក Qassim...
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ផ្ដល់គោរមងារ ”អ្នកឧកញ៉ា” ជូនលោក ឧកញ៉ា ទ្រី ភាព និងភរិយា។
វ៉ាស៊ីនតោន៖ អ្នកវិភាគបានលើកឡើងថា សហរដ្ឋអាមេរិកកំពុងលេង “ល្បែងគ្រោះថ្នាក់” ជាមួយនឹងអ្វីដែលគេហៅថា “កិច្ចប្រជុំកំពូលដើម្បីលទ្ធិប្រជាធិបតេយ្យ” ព្រោះវានឹងធ្វើឱ្យមានការបែកបាក់ក្នុងចំណោមសហគមន៍ពិភពលោក។ កិច្ចប្រជុំកំពូលលទ្ធិប្រជាធិបតេយ្យ “សមនឹងទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំង ពីបណ្តាប្រទេសពាក់ព័ន្ធ ពីព្រោះនៅទីនេះ តួអង្គសំខាន់គឺជាមហាអំណាចសេដ្ឋកិច្ចសកល និងអ្នកមានឥទ្ធិពលលើពិភពលោក ដោយព្យាយាមបង្កើតបន្ទាត់បែងចែកមួយចំនួនរវាងប្រទេសណាខ្លះជាប្រជាធិបតេយ្យ និងប្រទេសណាមិនមែនជាប្រទេសប្រជាធិបតេយ្យ” លោក Eyob Belachew, អ្នកវិភាគនយោបាយ និងទំនាក់ទំនងអន្តរជាតិអេត្យូពីបានប្រាប់កាសែតចិនស៊ិនហួ ក្នុងបទសម្ភាសន៍ថ្មីៗនេះឲ្យដឹងថា “ការបង្កើតបន្ទាត់បែងចែកមួយចំនួន...