ភ្នំពេញ៖លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈលើកឡើងថា ការចូលរួមផ្សព្វផ្សាយពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស និងការចូលរួមលើកទឹកចិត្តឱ្យយុវជនមកចុះឈ្មោះចូលរៀន គឺជាការស្នេហាជាតិ និងជួយសង្គមជាតិមួយដ៏ត្រឹមត្រូវ។ ការលើកឡើងបែបនេះបន្ទាប់ពីក្រសួងការងារបាននិងកំពុងបន្តយុទ្ធនាការកៀរគរយុវជនមកចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសឱ្យកាន់តែផុសផុលនៅទូទាំងប្រទេសបន្ថែមទៀត បន្ទាប់ពីទទួលបានផ្លែផ្កាក្នុងការបណ្តុះបណ្តាលជំនាញដល់យុវជននៅវគ្គទី១។ លោកបានគូសបញ្ជាក់បន្ថែមថា៖«ពលរដ្ឋម្នាក់ ជួយជំរុញយុវជនឱ្យបានម្នាក់ មកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈគឺជាការស្រលាញ់ជាតិ ជាស្មារតីស្នេហាជាតិ ជួយសង្គមជាតិ និងចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យរីកចំរើនរុងរឿង តាមរយៈយុវជនម្នាក់មានជំនាញមួយច្បាស់លាស់ប្រចាំជីវិត មានការងារធ្វើល្អ និងប្រាក់ចំណូលសមរម្យ»។...
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោក ឆាយ ឫទ្ធិសែន នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ជាផ្លូវការខេត្តព្រះសីហនុ ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។ ពិធីនេះត្រូវបានរៀបចំឡើក្នុងបរិវេណទីលាន៧មករា ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីសំណាក់ រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការបរទេស និងរតនាគារជាតិអាមេរិកកាលពីថ្ងៃពុធបានដាក់ទណ្ឌកម្មបុគ្គល និងអង្គភាពបន្ថែមចំនួន៣០០នៅក្នុងប្រទេសរុស្ស៊ី និងកន្លែងផ្សេងទៀត ដែលខ្លួនបានចោទប្រកាន់ថាមានទំនាក់ទំនងទៅនឹង សេដ្ឋកិច្ចសង្រ្គាម នៃរដ្ឋាភិបាលទីក្រុងមូស្គូ។ យោងតាមនាយកដ្ឋានរតនាគារ វិធានការចុងក្រោយបង្អស់បានកំណត់គោលដៅបុគ្គល និងក្រុមហ៊ុនដែលសង្ស័យថាបានអនុញ្ញាតឱ្យទីក្រុងមូស្គូគេចចេញពីការហ៊ុមព័ទ្ធពីលោកខាងលិចបានយ៉ាងជោគជ័យនាពេលកន្លងមក។ រដ្ឋលេខាធិការនៃរតនាគារជាតិ Janet Yellen បាននិយាយថា៖សកម្មភាពនាពេលបច្ចុប្បន្ននេះ វាយប្រហារលើផ្លូវដែលនៅសល់សម្រាប់សម្ភារៈ និងឧបករណ៍អន្តរជាតិ រួមទាំងការពឹងផ្អែកលើការផ្គត់ផ្គង់សំខាន់ៗពីប្រទេសទីបី ។ គេសង្កេតឃើញថាវិធានការកាលពីថ្ងៃពុធគឺជាផែនការក្នុងការកំណត់គោលដៅដែលមានទំហំជាង១០០...
ស្វីស៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយលោកស្រី Deborah FRANCE-MASSIN ប្រធានការិយាល័យសកម្មភាពនិយោជក (ACT/EMP) នៃអង្គការអន្តរជាតិខាងការងារកាលពីរសៀលម៉ោង៣ និង៣០នាទីថ្ងៃទី១២ ខែមិថុនាម្សិលមិញម៉ោងនៅប្រទេសស្វីស។ នេះជាជំនួបដែលបានធ្វើឡើងក្នុងអំឡុងពេលដែលលោករដ្ឋមន្ត្រីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការអន្តរជាតិខាងការងារ(ILO)ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ក្នុងជំនួបនោះ លោករដ្ឋមន្ត្រី បានរំលឹកពីការជួយបណ្តុះបណ្តាលនិងការពង្រឹងសមត្ថភាពដល់សហព័ន្ធនិយោជកកម្ពុជាកាលពីពេលកន្លងទៅ ដែលបានរួមចំណែកធ្វើឱ្យនិយោជកកម្ពុជាកាន់តែមានសមត្ថភាពខ្ពស់មួយកម្រិតបន្ថែមទៀត។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រី...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិលោក Igor Melicher បានអះអាងថា រដ្ឋាភិបាលមុនរបស់ស្លូវ៉ាគី មិនមានសិទ្ធិបរិច្ចាគយន្តហោះចម្បាំង MiG-29 សម័យសូវៀត ដល់អ៊ុយក្រែនទេ ។ នៅក្នុងខែមីនា ឆ្នាំ ២០២៣រដ្ឋាភិបាលបណ្តោះអាសន្នរបស់នាយករដ្ឋមន្ត្រី Eduard Heger បានអនុញ្ញាតឱ្យប្រគល់យន្តហោះ MiG-29 ចំនួន១៣គ្រឿងទៅកាន់ទីក្រុងគៀវ នេះបើយោងតាមទូរទស្សន៍ជាតិស្លូវ៉ាគី...
បរទេស៖ រន្ទះបាញ់ជាង ១០.០០០ដង បានវាយប្រហារផ្ទៃមេឃក្នុងទីក្រុងហាណូយក្នុងរយៈពេល ៣ ម៉ោងកាលពីព្រឹកថ្ងៃពុធ ទី៥ ខែមិថុនា ឆ្នាំ២០២៤ ដោយមាន ៧.០០០ដង បាញ់មកលើដី បណ្តាលឱ្យស្ត្រីម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយកាលពីថ្ងៃពុធ ទី៥ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក...
បរទេស៖ តុលាការធម្មនុញ្ញរបស់ប្រទេសថៃ បានឱ្យដឹងកាលពីថ្ងៃពុធថា ខ្លួននឹងបើកសវនាការលើសំណុំរឿងនៅថ្ងៃទី១៨ ខែមិថុនា ដែលអាចឈានទៅដល់ការបណ្តេញនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន ពីតំណែង ជុំវិញការតែងតាំងគណៈរដ្ឋមន្ត្រីដែលត្រូវបានចោទប្រកាន់ថាបានបំពានរដ្ឋធម្មនុញ្ញ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា សំណុំរឿងប្រឆាំងនឹងលោក សេដ្ឋា ថាវីស៊ីន គឺបានធ្វើតាមពាក្យបណ្តឹងរបស់សមាជិកព្រឹទ្ធសភាដែលតែងតាំងដោយយោធាចំនួន ៤០...
បរទេស៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយថា បណ្តានៃប្រទេស BRICS គួរតែធ្វើការរួមគ្នា ដើម្បីលើកកម្ពស់សន្តិភាព និងទប់ស្កាត់ការចាប់ផ្តើមនៃសង្គ្រាមត្រជាក់ថ្មីមួយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស BRICS នៅទីក្រុង Nizhny Novgorod...
បរទេស៖ ក្រុមអ្នកតវ៉ាបានស្នើឱ្យកងទ័ពចេញមុខប្រឆាំងទៅនឹងអ្វីដែលពួកគេហៅថា ជាសំណើសុំនៅក្រៅឃុំ ដែលគេរំពឹងថា នឹងស្វែងរកដោយអតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នៅពេលគាត់រាយការណ៍ទៅព្រះរាជអាជ្ញាដើម្បីទទួលស្គាល់ការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ និងបទឧក្រិដ្ឋកម្មកុំព្យូទ័រនៅសប្តាហ៍ក្រោយ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមបាតុករមកពីបណ្តាញនិស្សិត និងប្រជាជនកំណែទម្រង់ប្រទេសថៃ និងប្រជាជនថៃ ក្រុមការពាររាជានិយម...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បាទមានប្រសាសន៍ណែនាំឲ្យសមាជិកក្រុមប្រឹក្សាស្រុកស្ទឹងត្រង់ ដែលទើបនឹងប្រកាសចូលកាន់តំណែង ត្រូវខិតខំធ្វើការបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ដោយតម្លាភាព គណនេយ្យភាព សមធម៌ មិនត្រូវប្រកាន់និន្នាការនយោបាយណាមួយនោះឡើយ។ លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ក្នុងពិធីប្រកាសចូលកាន់តំណែង សមាជិក សមាជិកាក្រុមប្រឹក្សាស្រុកស្ទឹងត្រង់ អាណត្តិទី៤ ដែលពិធីនេះធ្វើឡើងនៅសលាស្រុកស្ទឹងត្រង់...