បរទេស៖ អ្នកការទូតកំពូលរបស់រុស្សីបានសន្យាជួយ និងផ្តល់ជំនួយផ្នែកយោធា ខណៈពេលដែលកំពុងធ្វើដំណើរនៅប្រទេសមួយចំនួននៅក្នុងតំបន់អនុតំបន់សាហារ៉ានៃទ្វីបអាហ្រ្វិកនៃតំបន់ Sahel ក្នុងសប្តាហ៍នេះ ខណៈដែលទីក្រុងមូស្គូព្យាយាមពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងផ្នែកដែលសម្បូរទៅដោយសារធាតុរ៉ែនៃទ្វីបនេះ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា រុស្សីកំពុងលេចចេញជាដៃគូសន្តិសុខនៃជម្រើសសម្រាប់រដ្ឋាភិបាលអាហ្រ្វិកកាន់តែច្រើនឡើងនៅក្នុងតំបន់ ដោយបានផ្លាស់ចេញពីសម្ព័ន្ធមិត្តប្រពៃណីដូចជាបារាំង និងសហរដ្ឋអាមេរិក។ លោក Sergey Lavrov រដ្ឋមន្រ្តីការបរទេសរុស្ស៊ី ដែលបានធ្វើដំណើរជាច្រើនដងទៅកាន់ទ្វីបអាហ្រ្វិកក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ,...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានដាក់ទណ្ឌកម្មខាងវិន័យយ៉ាងតឹងរ៉ឹង និងធ្ងន់ធ្ងរ ចំពោះមន្រ្តីទាំង ៥រូប របស់ ក.ប.ប បន្ទាប់ពីពុំបានអនុវត្តឱ្យបានត្រឹមត្រូវ នៅពេលចុះត្រួតពិនិត្យទំនិញ នៅផ្សាររមាស ក្នុងឃុំអភិវឌ្ឍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី៨ មិថុនា នេះ បញ្ជាក់ថា នាពេលថ្មីៗនេះ...
ភ្នំពេញ៖ មេសហជីពនៅកម្ពុជា បានចាត់ទុករបាយការណ៍របស់អង្គការសង់ត្រាល់ ថាមានភាពលម្អៀងដោយមិនអាចទទួលយកបាននិងមានចរិតបង្កឲ្យមានការភាន់ច្រឡំដែលមិនបានឆ្លុះបញ្ចាំងពីទិដ្ឋភាពសហជីពជាក់ស្ដែងនៅកម្ពុជា។ ការលើកឡើងរបស់មេសហជីពនៅកម្ពុជាបែបនេះ បន្ទាប់ពីអង្គការសង់ត្រាល់ បានចេញរបាយការណ៍មួយស្ដីពីសេរីភាពសហជីពក្នុងប្រទេសកម្ពុជា កាលពីថ្ងៃ៤ ខែមិថុនា ឆ្នាំ២០២៤។ លោក សំ សឿន ប្រធានសហជីពពលកម្មជាតិកម្ពុជា(NLC) បានគូសបញ្ជាក់ថា របាយការណ៍ដែលបង្ហាញដោយអង្គការសង់ត្រាល់ស្ដីពីសេរីភាពសហជីពក្នុងប្រទេសកម្ពុជា មិនបានឆ្លុះបញ្ចាំងពីទិដ្ឋភាពពិតសម្រាប់ស្ថានភាពសហជីពនៅកម្ពុជាឡើយ។ លោក សំ សឿន បញ្ជាក់ទៀតថា៖«វាមិនឆ្លុះបញ្ចាំងពីទិដ្ឋភាពនៅកម្ពុជានោះទេ ហើយវិស័យការងារនៅកម្ពុជាកាន់តែប្រសើរឡើង...
ភ្នំពេញ ៖លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានណែនាំក្រុមប្រឹក្សាទាំងអស់ ត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដោយស្មើភាព និងតម្លាភាព ជាពិសេស គឺមិនត្រូវប្រកាន់និន្នាការនយោបាយណាមួយឡើយ។ នាឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តព្រៃវែង អាណត្តិទី៤ ដែលប្រារព្ធឡើងនៅសាលាខេត្តព្រៃវែង នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា...
ថ្ងៃទី ៦ ខែមិថុនា ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលនៃប្រទេសបីស្តីពីគម្រោងផ្លូវដែកចិន-កៀហ្ស៊ីស៊ីស្ថាន-អ៊ូសបេគីស្ថានបានធ្វើឡើងនៅក្រុងប៉េកាំង។ លោក Xi Jinping ប្រធានរដ្ឋចិន លោក Sadry Japarov ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន និងលោក Shavkat Mirziyoyev ប្រធានាធិបតីអ៊ូសបេគីស្ថានបានថ្លែងការអបអរសាទតាមប្រព័ន្ធវីដេអូ។ លោក Xi Jinping បានលើកឡើងថា ផ្លូវដែកចិន -កៀហ្ស៊ីស៊ីស្ថាន-អ៊ូសបេគីស្ថានជាគម្រោងជាយុទ្ធសាស្រ្តសម្រាប់ការតភ្ជាប់គ្នារវាងចិននិងអាស៊ីកណ្តាល...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយលោក MOHAMMED ABDUL HYE ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋបង់ក្លាដេស នៅថ្ងៃសុក្រ ទី៧ ខែមិថុនា ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ជំនួបនេះ គឺមុនពេលដែលលោកឯកអគ្គរដ្ឋទូតនឹងបញ្ចប់អាណត្តិការងារនៅក្នុងប្រទេសកម្ពុជា។ ក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរបានពិភាក្សាស្តីពីអំពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលបច្ចេកទេសដែលភាគីទាំងពីរបានសហការជាមួយគ្នាកន្លងមកដើម្បីអភិវឌ្ឍការបណ្តុះបណ្តាលធនធានមនុស្ស និងលើកកម្ពស់វិស័យការងារដែលជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។...
នៅព្រឹកថ្ងៃទី ៦ ខែមិថុនា ស្ថានីយទូរទស្សន៍ជប៉ុនជាច្រើនបានចាក់ផ្សាយវីដេអូឃ្លីបបែបនេះ៖មន្ត្រីជួររដ្ឋាភិបាលជប៉ុនដែលមានទឹកមុខដ៏ម៉ឺងម៉ាត់ជាច្រើននាក់បានប្រញាប់ប្រញាល់ចូលទៅក្នុងទីស្នាក់ការទូទៅនៃក្រុមហ៊ុន SUZUKI ដើម្បីធ្វើកាត្រួតពិនិត្យរចំពោះសហគ្រាសផលិតរថយន្តឈានមុខគេរបស់ជប៉ុននេះ ។ នៅប៉ុន្មានថ្ងៃមុន សហគ្រាសផលិតរថយន្តរបស់ជប៉ុនចំនួន ៥ ដែលបូករួមទាំងក្រុមហ៊ុន SUZUKI ផងដែរត្រូវបានទម្លាយឱ្យដឹងថា បានក្លែងបន្លំទិន្នន័យក្នុងដំណាក់កាលធ្វើតេស្តដែលបណ្តាលឱ្យគ្រប់មជ្ឈដ្ឋានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង ។ អ្នកវិភាគបានលើកឡើងថា ឧស្សាហកម្មរថយន្តគឺជាឧស្សាហកម្មសសរទ្រទ្រូងនៃឧស្សាហកម្មផលិតកម្មរបស់ប្រទេសជប៉ុន ហើយផលប៉ះពាល់ជាបន្តបន្ទាប់នៃរឿងអាស្រូវក្លែងបន្លំអាចនឹងកាន់តែជ្រាលជ្រៅ ។ រឿងអាស្រូវក្លែងបន្លំនៃសហគ្រាសផលិតរថយន្តរបស់ជប៉ុនដែលត្រូវបានបែកធ្លាយលើកនេះ គឺ បានចាប់ផ្តើមពីខែមេសា...
បច្ចុប្បន្ន ប្រទេសចិនមានបុណ្យប្រពៃណីធំៗចំនួនបួន គឺបុណ្យចូលឆ្នាំឬហៅថាបុណ្យរដូវផ្ការីក បុណ្យឆេងម៉េង បុណ្យសែននំចាំងនិងបុណ្យសែនព្រះខែ ។ បុណ្យនីមួយៗមានប្រពៃណីនិងទំនៀមទម្លាប់ពិសេសខុសៗគ្នា ដែលបានបង្កើតជាវប្បធម៌និងអរិយធម៌ដ៏ល្អផូរផង់របស់ប្រជាជាតិចិន ។ នៅថ្ងៃទី ៥ ខែ ៥ តាមប្រតិទិនចន្ទគតិចិនជារៀងរាល់ឆ្នាំជាថ្ងៃបុណ្យទួនវូ ដែលតាមភាសាចិនហៅថា « 端午节 (Duan wu jie) »ឬអាចហៅថា«បុណ្យទូកនាគ» ,...