បរទេស៖ យោធារបស់ប្រទេសអ៊ីស្រាអែល តាមសេចក្តីរាយការណ៍ បានធ្វើការវាយប្រហារ តាមអាកាសជាបន្តបន្ទាប់មួយ ទៅលើគោលដៅនៅក្នុងប្រទេសស៊ីរី ក្រោយពីបាននិយាយប្រាប់ថា ខ្លួនបានរារាំងការប៉ុនប៉ង វាយប្រហារមួយ តាមព្រំដែននៅតំបន់ Golan Heights កាលពីយប់មុន។ កងកម្លាំងការពារជាតិអ៊ីស្រាអែល បានប្រកាសថា ខ្លួនបានវាយប្រហារប៉ុស្តិ៍អង្កេតការណ៍ ប្រព័ន្ធប្រមូលការណ៍សម្ងាត់ កាំភ្លើងបាញ់យន្តហោះ ទីបញ្ជាការនិងប្រព័ន្ធគ្រប់គ្រង និងបានបន្ថែមទៀតថា អ៊ីស្រាអែលចាត់ទុកថា ប្រទេសស៊ីរីត្រូវទទួលខុសត្រូវ...
បរទេស៖ កងទ័ពអ៊ីស្រាអែល នៅថ្ងៃចន្ទនេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ខ្លួនទើបបានបាញ់ និងវាយប្រហារ ទៅលើក្រុមពួកសកម្មប្រយុទ្ធ ដែលដាក់គ្រាប់ផ្ទុះ នៅតាមរបងព្រំដែន លើតំបន់ Golan Heights ជាប់ប្រទេសស៊ីរី។ យោធាអ៊ីស្រាអែល បាននិយាយថា ទាហានបានប្រទះឃើញ ក្រុមពួកសកម្មប្រយុទ្ធទាំងនោះ នៅជិតប៉ុស្តិ៍ព្រំដែន ក្នុងពេលយប់ ហើយដោយមានការគាំទ្រ ពីដែនអាកាសផងនោះ...
ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ នៅថ្ងៃទី៤ សីហានេះ បានចេញសេចក្ដីជូនដំណឹងមួយ បញ្ជាក់ថា រាជរដ្ឋាភិបាលថៃ ប្រកាសអនុញ្ញាតឲ្យ សិស្ស/និស្សិតបរទេស ចូលមកបន្តការសិក្សាក្នុងប្រទេសថៃ ចាប់ពីថ្ងៃទី១ សីហា តទៅ ប៉ុន្តែត្រូវបំពេញ តាមលក្ខខណ្ឌមួយចំនួន។
ភ្នំពេញ ៖ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកបេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ុក សមវិទ្យា ព្រមទាំងមន្ត្រីរាជការ និងបុគ្គលិកក្រោមឱវាទទាំងអស់ គោរពជូនពរបវរមហាប្រសើរ ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសដ៏នក្ខត្តឫក្ស ចម្រើនជន្មាយុគម្រប់...
ភ្នំពេញ ៖ អ្នកស្រី កុយ ពិសី អនុប្រធានគណៈកម្មាធិ ការកិច្ចព្រំដែនកម្ពុជា បានអះអាងថា ផែនទីកម្ពុជា ទទួលពីភាគីវៀតណម គឺជាផែនទីធ្វើឡើង ដោយកម្ពុជានិងវៀតណាម ។ នេះសបញ្ជាក់ថា កម្ពុជាមាន របងផែនទីព្រំដែនច្បាស់លាស់ហើយ។ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ កម្ពុជាបានទទួលផែនទីព្រំដែន កម្ពុជា-វៀតណាម ។...
បរទេស៖ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan នៅថ្ងៃចន្ទ បាននិយាយប្រាប់ថា កិច្ចប្រឹងប្រែង សម្របសម្រួលរបស់ប៉ាគីស្ថាន ដែលសហរដ្ឋអាមេរិកស្នើឡើង រវាងគូស ត្រូវនៅតំបន់ឈូងសមុទ្រទាំងពីរ ប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសអ៊ីរ៉ង់ កំពុងតែរីកចម្រើនទៅមុខយឺតៗ។ ដោយមានការជំរុញ ពីសហរដ្ឋអាមេរិក លោកនាយករដ្ឋមន្ត្រីប៉ាគីស្ថាន កាលពីខែតុលាឆ្នាំមិញ បានធ្វើទស្សនកិច្ចទីក្រុងតេអេរ៉ង់ និងទីក្រុងរីយ៉ាដ ដើម្បីសម្របសម្រួល...
ការ៉ាកាស៖ សារព័ត៌មានបរទេសនៅថ្ងៃចន្ទ បានចុះផ្សាយថា បក្សប្រឆាំងសំខាន់ៗជាច្រើន របស់ប្រទេសវេណេស៊ុយអេឡា បាននាំគ្នាប្រកាសរួមគ្នាថា នឹងមិនព្រមចូលរួម ក្នុងការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី៦ ខែធ្នូខាងមុខនេះ ជាដាច់ខាត។ ការប្រកាសនេះត្រូវបានធ្វើឡើង ដោយមានការបញ្ជាក់ ពីមូលហេតុមួយចំនួនផងដែរ។ ពួកគេបាននិយាយថា ការចូលរួមការបោះឆ្នោត មានន័យថា ពួកគេនឹងត្រូវបានពលរដ្ឋទិះតៀថា ជាក្រុមដែលត្រូវបានរៀបចំឡើង ដោយគណបក្សសង្គមនិយម ដែលកំពុងកាន់អំណាច...
ពោធិសាត់៖ បុរស២នាក់ បានយកក្បាលគ្រាប់ មិនស្គាល់ប្រភេទមកច្នៃ ក៏បណ្តាលអោយផ្ទុះ ស្លាប់ទាំង២នាក់តែម្តង ហេតុការណ៍ដ៏គួរអោយរន្ធត់នោះ បានកើតឡើងកាលពីវេលាម៉ោង ១៤៖៣០នាទី ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅចំនុចប៉ែតសិបផ្ទះចាំចំការ ក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិសាត់។ បើតាមរបាយការណ៍ របស់អធិការដ្ឋាន នគរបាលស្រុកវាលវែង បានអោយដឹងថា ជនរងគ្រោះទាំង២នាក់...
បរទេស៖ យោងតាមការចេញផ្សាយ របស់វេបសាយ Market Watch លោករដ្ឋមន្រ្តីក្រសួងការបរទេស លោក Mike Pompeo កាលពីថ្ងៃអាទិត្យ បាននិយាយ ថាប្រធានាធិបតី ដូណាល់ ត្រាំ គ្រោងនឹងចាត់វិធានការ លើអ្វីដែលលោកមើលឃើញថា ជាហានិភ័យចំពោះសន្តិសុខជាតិ ឲ្យកាន់តែខ្លាំងក្លាជាងនេះ ជាពិសេសចំពោះ ក្រុមហ៊ុនបច្ចេកវិទ្យាទាំងឡាយណា ដែលមានទំនាក់ទំនង ជាមួយនឹងរដ្ឋាភិបាល...