ប៉េកាំង៖ ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បាននិយាយលម្អិតអំពីជំហរជាប់លាប់របស់ចិន ចំពោះវិបត្តិអ៊ុយក្រែន ដោយសង្កត់ធ្ងន់ថា ចិនប្រកាន់ខ្ជាប់នូវការជំរុញកិច្ចចរចាដើម្បីសន្តិភាព ហើយទោះបីជាលក្ខខណ្ឌសម្រាប់កិច្ចចរចាសន្តិភាពមិនទាន់ដំណើរការក៏ដោយ ក៏ចិននឹង មិនដែលបញ្ឈប់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីសន្តិភាព។ លោក វ៉ាង យី ដែលជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានធ្វើការកត់សម្គាល់នៅទីក្រុងប៉េកាំងកាលពីថ្ងៃអង្គារនៅពេលដែលលោកបានជួបអ្នកសារព័ត៌មានរួមគ្នាជាមួយរដ្ឋមន្ត្រីការបរទេសតួកគីលោក Hakan Fidan ។ លោក បានបន្ថែមថា...
បរទេស៖ ការស្រាវជ្រាវថ្មីពីវិទ្យាស្ថានការងារនៃសហភាពសហព័ន្ធសហជីពកូរ៉េបង្ហាញថា អ្នកធ្វើការក្នុងវ័យ ២០ឆ្នាំ នឹងត្រូវការពេលជាង ៨៦ឆ្នាំ ដើម្បីទិញអាផាតមិន (apartment) នៅក្នុងរដ្ឋធានីសេអ៊ូល សម្រាប់ប្រាក់ខែបច្ចុប្បន្ន។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងដោយយោងតាមសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងថា ការសិក្សាដែលបានចេញផ្សាយកាលពីថ្ងៃចន្ទគឺផ្អែកលើស្ថិតិផ្លូវការស្តីពីហិរញ្ញវត្ថុគ្រួសារ និងទិន្នន័យអចលនទ្រព្យនៅលើទីផ្សារ។ លទ្ធផលបានបង្ហាញថា...
បាងកក៖ ការស្ទង់មតិមួយបានបង្ហាញឲ្យដឹងកាលពីថ្ងៃអង្គារថា លក្ខខណ្ឌក្នុងវិស័យផលិតកម្មរបស់ប្រទេសថៃឡង់ដ៏ មានភាពប្រសើរឡើងនៅក្នុងខែឧសភា ដោយសារទិន្នផល និងការងារខ្ពស់ជាងការបំពេញបន្ថែមលើការបញ្ជាទិញថ្មីដែលមានកម្រិតទាប ។ សន្ទស្សន៍អ្នកគ្រប់គ្រងការទិញ ហៅកាត់ថា (PMI) របស់ប្រទេសអាស៊ីអាគ្នេយ៍មួយត្រូវបានកត់ត្រានៅ សន្ទស្សន៍៥០.៣កាលពីខែមុន ដោយបានកើនឡើងពី៤៨.៦នៅក្នុងខែមេសា ដែលជាការបញ្ចប់នៃរយៈពេលធ្លាក់ចុះ៩ខែ បើទោះបីជាសញ្ញានៃកំណើនតិចតួចក៏ដោយ ។ នេះបើយោងតាមក្រុមហ៊ុន S&P Global បានបញ្ជាក់ដូច្នេះ ។ អំណាននៃលេខរបស់...
ប្រធានាធិបតី អ៊ុយក្រែនថា ចិនគឺជាឧបករណ៍របស់រុស្ស៊ីhttps://dap-news.com/?p=419929 អាមេរិករំពឹងទុកថា អ៊ីស្រាអែល នឹងទទួលយកផែនការ នៃបទឈប់បាញ់https://dap-news.com/?p=419938 យន្តហោះ២គ្រឿង ប៉ះគ្នាលើអាកាសក្នុងព្រឹត្តិការណ៍ Beja Air Show នៅប្រទេសព័រទុយហ្គាល់ ស្លាប់ពិឡុតម្នាក់ និងរបួសធ្ងន់ម្នាក់https://dap-news.com/?p=419953 ចិន បដិសេធការលើកឡើងអវិជ្ជមាន ពីកិច្ចប្រជុំត្រីភាគីអាមេរិក-ជប៉ុន-កូរ៉េខាងត្បូងhttps://dap-news.com/?p=420053 សមាជិកសភាមកពីបក្សភឿថៃ របស់កូនស្រីលោក ថាក់ស៊ីន កំពុងពន្លឿនសេចក្តីព្រាងច្បាប់លើកលែងទោសសម្រាប់យុវជន...
ភ្នំពេញ៖ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)នៅថ្ងៃ៤ មិថុនានេះ បានបង្ហាញលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ដោយគណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈក្រុមប្រឹក្សារាជធានី ខេត្ត ចំនួន ៥០៤អាសនៈ និងអាសនៈក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ទទួលបាន៣២៥៧អាសនៈ។ ដោយទទួលបានអាសនៈច្រើនលើសលប់លើគណបក្សនយោបាយចំនួន ៤ផ្សេងទៀត៕
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅង នីង បានឲ្យដឹងថា ប្រទេសចិនសង្ឃឹមយ៉ាងស្មោះស្ម័គ្រថា កិច្ចប្រជុំកំពូលស្តីពីសន្តិភាពនៅអ៊ុយក្រែន នឹងមិនប្រែទៅជាវេទិកាដែលប្រើ ដើម្បីបង្កើតការប្រឈមមុខដាក់គ្នាក្នុងប្លុកនោះទេ។ លោកស្រី ម៉ៅ បានធ្វើការលើកឡើងនេះក្នុងសន្និសីទសារព័ត៌មានជាប្រចាំក្នុងការឆ្លើយតបនឹងសំណួររបស់សារព័ត៌មាន។ ភាគីចិន បានឲ្យដឹងជាសាធារណៈកាលពីសប្តាហ៍មុនថា ខ្លួននឹងមិនចូលរួមកិច្ចប្រជុំកំពូល ស្តីពីសន្តិភាពនៅអ៊ុយក្រែនដែលរៀបចំដោយប្រទេសស្វីសនោះទេ។ អ្នកខ្លះជឿថា ការមិនចូលរួមកិច្ចប្រជុំកំពូលនេះ មានន័យថា ចិន មិនគាំទ្រប្រទេសស្វីស...
ភ្នំពេញ: រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ លោក ឆាយ ឫទ្ធិសែន នៅព្រឹកថ្ងៃទី ៤ ខែមិថុនា បានប្រកាសថា ខេត្តចំនួន ៦នឹងត្រូវបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាលត្រឹមឆ្នាំ ២០២៤ នេះ ។លោករដ្ឋមន្ត្រីបានបញ្ចាក់ថា ខេត្តទាំង៦ដែលក្រសួងអភិវឌ្ឍន៍ជនបទ គ្រោងប្រកាសបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលនាពេលខាងមុខរួមមាន÷ ខេត្តកំពង់ចាម ត្បូងឃ្មុំ បន្ទាយមានជ័យ សៀមរាប រតនគិរី និងព្រះសីហនុ។ លោកបានបញ្ជាក់ថា...
បរទេស៖ សមាជិកសភាបក្សភឿថៃម្នាក់នៃគណៈកម្មាធិការសភា ស្តីពីច្បាប់លើកលែងទោស បាននិយាយកាលពីថ្ងៃចន្ទថា លោកនឹងព្យាយាមពន្លឿនការអនុម័តច្បាប់លើកលែងទោស ដើម្បីផ្តល់ផលប្រយោជន៍ដល់យុវជន មិនមែនអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រានោះទេ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា សមាជិកសភាក្នុងបញ្ជីឈ្មោះ គឺលោក Cherdchai Tantisirin បាននិយាយថា លោកនឹងស្នើនៅក្នុងកិច្ចប្រជុំរបស់គណបក្សភឿថៃថា សមាជិកសភាបក្សបានបញ្ជូនសេចក្តីព្រាងច្បាប់លើកលែងទោសយ៉ាងឆាប់រហ័ស...
បរទេស៖ ចក្រភពអង់គ្លេសមានបំណងចាប់ផ្តើមនិរទេសអ្នកស្វែងរកសិទ្ធិជ្រកកោន ដែលស្ថិតនៅក្នុងប្រទេសដោយខុសច្បាប់ទៅកាន់ប្រទេសរវ៉ាន់ដា ចាប់ពីថ្ងៃទី២៣ ខែកក្កដាក្រោយនេះ។ នេះតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃចន្ទដោយដកស្រង់សម្តីមេធាវីរបស់រដ្ឋាភិបាល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា សេចក្តីប្រកាសនេះធ្វើឡើងបន្ទាប់ពីការអនុម័តច្បាប់ស្តីពីសុវត្ថិភាពនៃប្រទេសរវ៉ាន់ដា ដោយសភាចក្រភពអង់គ្លេសក្នុងខែមេសា ដោយត្រួសត្រាយផ្លូវសម្រាប់ការចាប់ផ្តើមជើងហោះហើរសម្រាប់ការនិរទេស។ ច្បាប់នេះមានគោលបំណងទប់ស្កាត់បញ្ហាប្រឈមរបស់តុលាការដែលបានបញ្ឈប់ការអនុវត្តកិច្ចព្រមព្រៀងដំបូងរវាងទីក្រុងឡុងដ៍ និងទីក្រុងគីហ្គាលី សម្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោនដែលបានចូលចក្រភពអង់គ្លេសដោយខុសច្បាប់ ដើម្បីបញ្ជូនទៅប្រទេសអាហ្វ្រិកខាងកើតសម្រាប់ដំណើរការទាមទារ។ ទីភ្នាក់ងារនេះបាននិយាយថា...
បរទេស៖ អគ្គលេខាធិការនៃប្លុកយោធាដឹកនាំដោយសហរដ្ឋអាមេរិក គឺអង្គការណាតូ បានទទួលស្គាល់ថា កម្រិតនៃការផលិតអាវុធ និងគ្រាប់រំសេវរបស់រុស្ស៊ី ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះជាមួយអ៊ុយក្រែន គឺបានលើសពីការរំពឹងទុករបស់អង្គការណាតូ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្លែងទៅកាន់សារព័ត៌មាន Sky News កាលពីថ្ងៃច័ន្ទ លោក Jens Stoltenberg ត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយលើការសិក្សាដែលបានចេញផ្សាយកាលពីខែមុនដោយក្រុមហ៊ុនប្រឹក្សាយោបល់...