ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ថា យោធាប៉ាគីស្ថាន បានឲ្យដឹងកាលពីថ្ងៃសុក្រថា ក្រុមភេរវករចំនួន០២នាក់ ត្រូវបានសម្លាប់ នៅក្នុងស្រុកកុលសម្ព័ន្ធ North Waziristan ដែលស្ថិតនៅភាគពាយព្យ នៃប្រទេស ។ នៅក្នុងសេចក្តីប្រកាស របស់យោធាបានឲ្យដឹងថា កងសន្តិសុខ បានបើកប្រតិបត្តិការកម្ទេច ទីតំាងលាក់ខ្លួន របស់ភេរវករមួយកន្លែង នៅតំបន់...
វ៉ាស៊ីនតោន៖ សេតវិមានបានឲ្យដឹង នៅថ្ងៃសុក្រម្សិលមិញនេះថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ នឹងស្នាក់នៅមន្ទីរពេទ្យយោធាមួយ នៅប៉ុន្មានថ្ងៃខាងមុខទៀត បន្ទាប់ពីការធ្វើតេស្តិ៍វិជ្ជមានជំងឺកូវីដ- ១៩ ។ នៅក្នុងសេចក្តីថ្លែងការណ៍ លេខាធិការសារព័ត៌មានសេតវិមាន លោក Kayleigh McEnany បានលើកឡើងថាលោក ប្រធានាធិបតី ដែលមានរោគសញ្ញាស្រាល នៅតែស្ថិតក្នុងស្មារតីល្អ ហើយបានធ្វើការពេញមួយថ្ងៃ។ ដោយសំដៅទៅលើ...
បរទេស៖ថ្នាក់ដឹកនាំពិភពលោកនានា ប្រជាពលរដ្ឋនិងឥស្សរជនផ្សេងទៀត តាមសេចក្តីរាយការណ៍ បានមានប្រតិកម្មលាយឡំគ្នា ដោយភាពអាណិតនិងការរិះគន់ ចំពោះលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងភិរិយារបស់លោក តេស្តឃើញឆ្លងជម្ងឺកូវីដ១៩។ លោក ត្រាំ បានប្រកាសនៅថ្ងៃព្រឹកថ្ងៃសុក្រនេះថា លោកនិងស្ត្រីទីមួយសហរដ្ឋអាមេរិក ទើបបានទទួលការធ្វើរោគវិនិច្ឆ័យ គឺលោកនិងភរិយាបានទទួលការធ្វើតេស្តភ្លាមៗ ក្រោយពេលដែលត្រូវបានគេដឹងថា អតីតមន្ត្រីផ្នែកកិច្ចការសារព័ត៌មាន គឺលោក Hope Hicks បានតេស្តឃើញមានឆ្លងមេរោគថ្មីនោះ។...
បរទេស៖ អតីតនាយករដ្ឋមន្រ្តី លោក ថាក់ស៊ីនស៊ីណាវ៉ាត្រា បានទទួលស្គាល់ថា បានឆ្លងវីរុសកូវីដ១៩ បន្តែបាននិយាយថា ឥឡូវនេះ លោកបានជាសះស្បើយទាំងស្រុងហើយ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក ថាក់ស៊ីន ប្រាប់សារព័ត៌មាន BBC ថៃថា «ខ្ញុំបានចេញពីមន្ទីរពេទ្យកាលពីជាង ២០...
បរទេស៖មន្ត្រីនៅក្នុងប្រទេសអាមេនីនៅថ្ងៃសុក្រនេះ បាននិយាយថា ប្រទេសខ្លួនបានត្រៀមខ្លួនពិភាក្សាគ្នាអំពីបទឈប់បាញ់គ្នាក្នុងតំបន់ Nagorno-Karabakh ជាទីមានការប្រយុទ្ធគ្នាដ៏ខ្លាំងក្លា រវាងកងកម្លាំងអាមេនីនិងអាហ្ស៊ែបៃហ្សង់ បានបន្តអស់រយៈពេល៦ថ្ងៃជាប់គ្នា សម្លាប់និងធ្វើឲ្យរបួសមនុស្សជាច្រើននាក់។ ការប្រយុទ្ធគ្នានៅក្នុងសប្ដាហ៍នេះ គឺជាការកើនដ៏ធំបំផុតក្នុងរយៈពេលជាច្រើនឆ្នាំ ក្នុងជម្លោះមានរយៈកាលរាប់ទសវត្ស ជុំវិញបញ្ហាតំបន់ ដែលស្ថិតនៅខាងក្នុងប្រទេសអាហ្ស៊ែបៃហ្សង់ ប៉ុន្តែស្ថិតនៅក្រោមការគ្រប់គ្រងរបស់ជនជាតិភាគតិចអាមេនី ដែលគាំទ្រដោយប្រទេសអាមេនី។ វាបង្កឲ្យមានការស្នើឲ្យមានបទឈប់បាញ់គ្នាពីទូទាំងពិភពលោក។ ក្នុងសេចក្តីថ្លែងការណ៍មួយនាថ្ងៃសុក្រនេះ ក្រសួងការបរទេសរបស់ប្រទេសអាមេនី បាននិយាយថា ប្រទេសត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមជាមួយសហអធិបតីរបស់ក្រុម OSCE...
ណួ-សាល់តាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ថា ក្រសួងកសិកម្មបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា សត្វបក្សីប្រមាណជាង៣៣០.០០០ក្បាល នៅក្នុងកសិដ្ឋាន ត្រូវបាននាំយកទៅសម្លាប់ចោលនៅកាហ្សាស្ថាន ដោយសារវីរុស H5N8 នៅក្នុងតំបន់ចំនួន៧នៅទូទាំងប្រទេស ។ សត្វបក្សីជាង១,៧លានក្បាល បានចាក់វ៉ាក់សាំង នៅក្នុងស្រុកដាច់ស្រយាលចំនួន៤២៤ស្រុក នៅក្នុងប្រទេសកាហ្សាស្ថាន ។ ក្រសួងបានឲ្យដឹងដូច្នេះ ។ លើសពីនេះ វ៉ាក់សាំងចំនួន៧,៧លានកម្រិត...
បរទេស៖កងកម្លាំងទ័ពជើងអាកាសសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានធ្វើការប្រកាសនៅថ្ងៃពុធសប្ដាហ៍នេះថា យន្តហោះទម្លាក់គ្រាប់ ចំនួនពីរគ្រឿង បានហោះហើរត្រង់ៗពីលើប៉ូលខាងជើង ទៅកាន់គ្រីនលែន ជាផ្នែកនៃបេសកកម្មសមយុទ្ធរយៈពេល ពីរសប្ដាហ៍។ យន្តហោះទម្លាក់គ្រាប់ មកពីកងយន្តហោះទម្លាក់គ្រាប់លេខ ៣៤៥ ដែលមានទីតាំងប្រចាំការនៅមូលដ្ឋានទ័ពអាកាស Dyess ក្នុងរដ្ឋតិកសាសនោះ បានធ្វើសមយុទ្ធហ្វឹកហាត់អន្តរប្រតិបត្តិការ ជាមួយកងកម្លាំងទ័ពអាកាសរបស់ប្រទេសន័រវេស នៅថ្ងៃទី២៥ ខែកញ្ញា ដែលជាផ្នែកនៃបេសកកម្មមួយចាប់ផ្តើម នៅថ្ងៃទី១០ ខែកញ្ញា។...
បរទេស៖ ឆ្លៀតក្នុងប្រព័ន្ធធ្វីតធើ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ បានប្រកាសថា លោកនិងភរិយា បានធ្វើតេស្ត៍វិជ្ជមាន (ឆ្លង) មេរោគ កូវីដ១៩ ហើយនឹងដាក់ឱ្យនៅដាច់ដោយឡែក នៅឯសេតវិមាន។ ជាមួយគ្នានោះដែរ វិទ្យាស្ថានស្រាវជ្រាវ Gamaleya របស់ប្រទេសរុស្ស៊ីដែលបានបង្កើតវ៉ាក់សាំងដំបូងបង្អស់លើពិភពលោកប្រឆាំងនឹងមេរោគឆ្លងនេះ បានបញ្ជាក់ថា ខ្លួនបានត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ជំនួយដល់ប្រធានាធិបតីអាមេរិក ដែលបានឆ្លងវីរុសនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២ ខែតុលា...
តូក្យូ៖ មន្ត្រីជាន់ខ្ពស់ នៅក្នុងរដ្ឋបាលរបស់លោក បានឲ្យដឹងថា នាយករដ្ឋមន្រ្តីថ្មីរបស់ជប៉ុនលោក Yoshihide Suga ទំនងជាមិនរំលាយសភាតំណាងរាស្រ្ត សម្រាប់ការបោះឆ្នោតនៅឆ្នាំនេះទេ ដោយជ្រើសរើស ផ្តោតការយកចិត្តទុកដាក់ជាបន្ទាន់ លើការដោះស្រាយវិបត្តិជំងឺ – ១៩ ។ ការស្ទង់មតិរបស់ប្រព័ន្ធផ្សព្វផ្សាយ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីលោក Suga បានចូលកាន់តំណែង នៅពាក់កណ្តាលខែកញ្ញា បានបង្ហាញនូវការគាំទ្រខ្ពស់...