បរទេស៖ ក្រសួងការបរទេស របស់ប្រទេសស៊ីរី បាននិយាយនៅថ្ងៃអាទិត្យថា ក្រុមហ៊ុនប្រេងអាមេរិកមួយ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយ ជាមួយពួកឧទ្ទាមដឹកនាំដោយពួកឃឺដ ដែលកាន់កាប់តំបន់ប្រេងភាគឦសាន ហើយនេះជាអ្វីដែលស៊ីរីហៅថា ជាកិច្ចព្រមព្រៀងខុសច្បាប់ មានគោលបំណង លួចយកប្រេងស៊ីរី។ សេចក្តីថ្លែងការណ៍ក្រសួងស៊ីរី ដែលចេញផ្សាយលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋ មិនបានប្រាប់ឈ្មោះក្រុមហ៊ុន ដែលពាក់ព័ន្ធក្នុងកិច្ចព្រមព្រៀង ជាមួយកងកម្លាំងប្រជាធិបតេយ្យស៊ីរី ជាសម្ពន្ធមិត្តមួយ ដែលរឹបអូសយក តំបន់ភាគខាងជើង និងភាគខាងកើត...
បរទេស៖ រដ្ឋាភិបាលថៃ កំពុងបង្កើនការផ្តល់ជំនួយបន្ទាន់ ដល់ប្រជាជនជាង ១.០០០ គ្រួសារ នៅខេត្ត Loei ដែលរងផលប៉ះពាល់ ដោយទឹកជំនន់ភ្លាមៗ បន្ទាប់ពីព្យុះត្រូពិក ស៊ីនឡាគូ បានបក់បោក។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកនាំពាក្យរងរដ្ឋាភិបាល លោកស្រី...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលសហព័ន្ធ បានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសឥណ្ឌា បានកើនឡើងលើស ១,៧លាននាក់ គិតត្រឹមថ្ងៃអាទិត្យ គឺមានរហូតដល់ ១.៧៥០.៧២៣នាក់ ។ ករណីអ្នកឆ្លងជំងឺថ្មី មានជាង២០០.០០០នាក់ ដែលត្រូវបានគេរកឃើញ នៅទូទាំងប្រទេស ក្នុងរយៈពេល៤ថ្ងៃកន្លងទៅនេះ ។ ថ្ងៃអាទិត្យ...
ហ្វ៊ុយហ្ស៊ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ថា នៅខេត្ត ហ្វុយជៀន ស្ថិតនៅភាគខាងកើត របស់ប្រទេសចិន កាលពីថ្ងៃអាទិត្យ បានបង្ហាញឲ្យដឹង អំពីសញ្ញាសង្គ្រោះបន្ទាន់មួយ ក្នុងកម្រិត៣ ឆ្លើយតបទៅនឹងព្យុះទីហ្វុង Hagupit លើកទី៤ហើយនៅក្នុងឆ្នាំនេះ ។ ក្រុមអាជ្ញាធរខេត្តហ្វុយជៀន បានស្នើដល់បុគ្គលិក បម្រើការងារនេសាទត្រី នៅឆ្នេរសមុទ្រ នៅក្នុងក្រុង...
កាម៉េរូន ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ថា ក្រុមអាជ្ញាធរក្នុងស្រុក បានឲ្យដឹងថា យន្តហោះយោធា១គ្រឿង របស់ប្រទេសកាម៉េរូន បានធ្លាក់ នៅក្នុងអំឡុងពេលចុះចត នៅឯព្រលានយន្តហោះ Maroua Airport នៅតំបន់ភាគខាងជើងរបស់ប្រទេស កាលពីថ្ងៃអាទិត្យ ប៉ុន្តែមិនមាននរណាម្នាក់ បាត់បង់ជីវិតនោះទេ ។ យន្តហោះបានរត់ខុស ចេញពីផ្លូវ...
ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ កាលពីយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសហ្វីលីពីន បានកើនឡើងដល់១០៣.១៨៥នាក់ បន្ទាប់ពីក្រសួងសុខាភិបាល បានរាយការណ៍ឲ្យដឹង នៅក្នុងកំណត់ត្រា ដែលបានកើនឡើងខ្ពស់ថ្មី ចំនួន៥.០៣២នាក់ គិតត្រឹមថ្ងៃអាទិត្យ ដែលនាំឲ្យកំណត់ត្រាប្រចាំថ្ងៃ កើនឡើង៤ថ្ងៃជាប់ៗគ្នា ។ នាយកដ្ឋានសុខាភិបាល បានរាយការណ៍ថា មានករណីថ្មីចំនួន៣.៩៥៤នាក់ កាលពីថ្ងៃព្រសហស្បតិ៍...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា សហរដ្ឋអាមេរិក គឺនឹងត្រូវគេទស្សទាយថា នឹងអាចរាយការណ៍ អ្នកបាត់បង់ជីវិត ដែលទាក់ទងនឹងវិរុសកូវីដ១៩ ច្រើនជាងតំបន់ណាទាំងអស់ លើពិភពលោក ដោយក្នុងនោះតួលេខស្លាប់ នឹងមានចំនួន ២០០០០ នាក់ទៀត ក្នុងរយៈពេលត្រឹមតែ៣ សប្តាហ៍ទៀត។ ការព្យាករណ៍ ដែលត្រូវបានចេញផ្សាយ ដោយមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិកាំង...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការ នគរបាលខេត្តនាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ បានច្រានចោល នូវការផ្សាយរបស់គណនេយ្យ ហ្វេសប៊ុកចំនួន២គឺ “ស្រីណុច online shop” និង “បង សយ” ដែលហាក់មានចេតនាបំពុលសង្គម ជាពិសេសខេត្តព្រះសីហនុតែម្តង ដោយយករូបភាពឆ្នាំចាស់ អំពីទឹកជន់លិចក្នុងខេត្ត...
បរទេស៖ អ្នកជំងឺកូវីដ១៩ អាយុ ៥៣ ឆ្នាំនៅទីក្រុង ដាណាង បានស្លាប់ដោយសារជំងឺនេះ កាលពីយប់ថ្ងៃអាទិត្យ ដែលធ្វើឱ្យនាងក្លាយជាអ្នកស្លាប់ទី ៦ នៃជំងឺរាតត្បាតនេះ នៅប្រទេសវៀតណាម។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ស្ត្រីរូបនោះជាអ្នកជំងឺកូវីដទី ៤២៩ មានជំងឺជំងឺទឹកនោមផ្អែម...
បរទេស៖ សហភាពអារ៉ាប់រួម នៅថ្ងៃសៅរ៍សប្ដាហ៍នេះ បានប្រកាសថា ខ្លួនទើបបានចាប់ផ្តើម ធ្វើប្រតិបត្តិការ នៅរ៉េអាក់ទ័រដំបូងមួយ ក្នុងចំណោមរ៉េអាក់ទ័រ៤ នៅស្ថានីយថាមពលនុយក្លេអ៊ែ Barakah ដែលគេនិយាយថា ជារោងចក្រថាមពល នុយក្លេអ៊ែទីមួយ នៅក្នុងពិភពលោកអារ៉ាប់។ ក្រុមហ៊ុនសាជីវកម្ម ថាមពលនុយក្លេអ៊ែ សហភាពរ៉ាប់រួម ដែលកំពុងតែកសាង និងដំណើរការរោងចក្រ ជាមួយក្រុមហ៊ុន សាជីវកម្មថាមពលអគ្គិសនីកូរ៉េ នៅក្នុងតំបន់អាល់ហ្វាដារ៉ា...