មន្ទីរពេទ្យក្នុង ទីក្រុងហូជីមិញ ចាប់ផ្តើមប្រើថ្នាំ Remdesivir ដើម្បីព្យាបាល អ្នកជំងឺកូវីដ១៩ ហាណូយ៖ យោងតាមក្រសួងសុខាភិបាល បានឱ្យដឹងថា ថ្នាំ Remdesivir (ប្រភេទថ្នាប្រឆាំងនឹងវីរុស ដែលប្រើប្រឆាំងវីរុស អេបូឡា) ប្រមាណ ១០ ០០០ដប ត្រូវបានចែកចាយ ដល់មន្ទីរពេទ្យចំនួន ១០ ក្នុងទីក្រុងហូជីមិញ ដើម្បីព្យាបាលអ្នកជំងឺកូវីដ...
អាមេរិក ផ្តល់៤លានដុល្លារ ថែមទៀត ដល់កម្ពុជា សម្រាប់ប្រយុទ្ធប្រឆាំង កូវីដ-១៩ ភ្នំពេញ ៖ តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) រដ្ឋាភិបាល សហរដ្ឋអាមេរិកនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសផ្ដល់ជំនួយបន្ថែមចំនួន ៤លានដុល្លារ ទៀតដែលជាជំនួយបន្ទាន់ ទាក់ទងទៅនឹងការប្រយុទ្ធប្រឆាំងជំងឺកូវី-១៩ សម្រាប់កម្ពុជា ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួមរវាងទូតអាមេរិកប្រចាំនៅភ្នំពេញ...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពូជា បានសេចក្តីជូនព័ត៌មាន ស្តីពីការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន ៦៥ករណី នៅថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១។
ម៉ានីល៖ នាយកដ្ឋានសុខាភិបាលហ្វីលីពីន (DOH) បានរាយការណ៍ពីការឆ្លងថ្មីនៃជំងឺកូវីដ -១៩ ចំនួន ១៣,១៧៧ ករណីនៅថ្ងៃសុក្រនេះ ដែលជាចំនួនខ្ពស់បំផុតមិន២ាធ្លាប់មាន ជារៀងរាល់ថ្ងៃចាប់តាំងពីការផ្ទុះឡើងនៃជំងឺនេះ បានចាប់ផ្តើមកាលពីខែមករា ឆ្នាំមុនមក។ ករណីឆ្លងសរុប ដែលបានបញ្ជាក់នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានកើនឡើងដល់ ១,៧១៣,៣០២ករណី ។ ក្រសួងសុខាភិបាលបានបន្ថែមថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ២៩,៨៣៨ នាក់បន្ទាប់ពីអ្នកជំងឺចំនួន ២៩៩...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញករណី វិជ្ជមានកូវីដ១៩ ចំនួន៧៨នាក់ថ្មី ខណៈមានករណីជាសះស្បើយ៥៧នាក់ និងស្លាប់២នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤.៥២៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.៩៨៦នាក់ និងកំពុងសម្រាកព្យាបាល១.៤៨៦នាក់ ស្លាប់៥៦នាក់៕
ភ្នំពេញ៖ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុម័តគម្រោង បង្កើតរោងចក្រចំនួន ២កន្លែងទៀត ដែលមានទុនវិនិយោគប្រមាណ ៥,៥លានដុល្លារ ។ យោងតាមហ្វេសប៊ុក ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៣ សីហានេះ បានឲ្យដឹងថា ក្រុមហ៊ុនទាំង ២ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីជាស្ថាពរ មានដូចខាងក្រោម៖ ១-...
តបន្ទាយមានជ័យ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានធ្វើការសម្របសម្រួល ជាមួយអាជ្ញាធរថៃក្រោយពលករជិត ៥០០នាក់ ដែលជាប់គាំង នៅតាមព្រំដែនអស់រយៈពេល១៤ថ្ងៃ បានវិលចូលមកកម្ពុជាវិញ ក្នុងនោះសមត្ថកិច្ចឈរជើងនៅទីនោះ បានដឹកពលករទាំងអស់ទៅតាមខេត្តរៀងខ្លួនអោយធ្វើចត្តាឡីស័ក និងចាក់វ៉ាក់សាំងជូនពួកគាត់ ដើម្បីបញ្ជៀសនៅជម្ងឺដ៏កាចសាហាវ វីរុសបំប្លែងថ្មីប្រភេទ Delta នៅព្រឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១។ លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការទិសទី១បន្ទាយមានជ័យ...
បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែតបរទេស ដែលប្រមូលបានពីប្រភពជាមន្ត្រីតួកគី២រូប នៅសប្តាហ៍នេះបានបញ្ជាក់ថា ប្រទេសតួកគីមកដល់ពេលនេះ នៅតែមានការតាំងចិត្តខ្លាំងដដែលចំពោះ ការជួយគាំទ្រនិងការពារទៅដល់អាកាសយាន ដ្ឋានអន្តរជាតិ ក្រុងកាប៊ុល។ ប្រភពដដែលបានបញ្ជាក់ទៀតថាជំហរបស់តួកគី គឺនៅដដែលទោះបីជាមកដល់ពេលនេះ ជាបន្តបន្ទាប់យោធាបរទេសបាននាំគ្នាដក ខ្លួនចេញស្ទើរតែទាំងអស់ទៅហើយពី អាកាសយានដ្ឋានកាប៊ុល ក្តីក៏ដូចជាការរុញច្រានកាន់តែខ្លាំងដោយក្រុមតាលីបង់ ក្តីដោយខ្លួននឹងនៅតែរងចាំបន្ត មើលស្ថានភាពនេះបន្តទៀតនៅឡើយ។ គួរឲ្យដឹងដែរថាក្រុមតាលីបង់ បានបន្តកាន់កាប់ទីក្រុងជាច្រើនបន្ថែម ទៀតនៅក្នុងតំបន់ភាគខាងជើងនៃប្រទេសអាហ្គានីស្ថាន កាលពីថ្ងៃពុធនិងក៏ជាទីតាំងទី៨ ហើយដែលក្រុមនេះបានប្រើពេលត្រឹមតែ៦ថ្ងៃ...
ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) បានជំរុញឲ្យប្រទេសចិន ចែករំលែកទិន្នន័យដើមពីករណីឆ្លងជំងឺកូវីដ-១៩ ដំបូងបំផុត ដើម្បីស្តារឡើងវិញនូវការស៊ើបអង្កេតដើមកំណើតនៃជំងឺរាតត្បាត និងបញ្ចេញព័ត៌មាន ដើម្បីដោះស្រាយបញ្ហាទ្រឹស្តីលេចធ្លាយមន្ទីរពិសោធន៍ដ៏ចម្រូងចម្រាស។ អង្គការសុខភាពពិភពលោកបានសង្កត់ធ្ងន់ថា វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការរកឃើញប្រភពដើមនៃជំងឺរាតត្បាតដ៏អាក្រក់បំផុតក្នុងរយៈពេលមួយសតវត្សរ៍ ដែលបានសម្លាប់មនុស្សយ៉ាងតិច ៤,៣ លាននាក់ និងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក ចាប់តាំងពីមេរោគនេះត្រូវបានរកឃើញដំបូងនៅទីក្រុងវូហាន ប្រទេសចិន កាលពីខែធ្នូ ឆ្នាំ២០១៩ ។ នៅចំពោះមុខការរុញច្រានពីទីក្រុងប៉េកាំង ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិ...
តៃប៉ិ៖ តៃវ៉ាន់ មានបំណងចូលរួមកិច្ចប្រជុំកំពូល នៃមេដឹកនាំប្រជាធិបតេយ្យនៅលើ ពិភពលោក ដែលត្រូវបានកោះប្រជុំដោយប្រធានាធិបតី អាមេរិកលោក ចូ បៃដិន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលលោក ក្នុងការការពារប្រឆាំងនឹងរដ្ឋាភិបាលផ្តាច់ការដូចជាប្រទេសចិន។ អគ្គនាយករងនៃនាយកដ្ឋានកិច្ចការអាមេរិកខាងជើង បានប្រាប់សន្និសីទសារព័ត៌មានជាក់ស្តែងថា រដ្ឋាភិបាលតៃវ៉ាន់ នឹងបន្តចរចាជាមួយរដ្ឋបាលលោក បៃដិន ដើម្បីចូលរួមកិច្ចប្រជុំកំពូល ដែលគ្រោងនឹងធ្វើឡើងនៅខែធ្នូ ខាងមុខនេះ។ ប្រភពពីសេតវិមាន បានឲ្យដឹងថា លោក...