ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋខ្មែរ រស់នៅប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ បានចេញសារគាំទ្រចំណាត់ការ ដើម្បីរក្សាសុខសន្តិភាព និងធ្វើឱ្យពិភពលោក បានដឹងយ៉ាងច្បាស់ថា «ខ្មែរនៅទីណាក៏ដោយ ក៏នាំគ្នាយល់ពីតម្លៃសន្ដិភាព»។ នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ រស់នៅប្រទេសអូស្រ្តាលី និងនូវែលហ្សេឡង់ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤...
ភ្នំពេញ៖ លោក វង្សី វិស្សុត ប្រធានគណៈកម្មការរៀបចំ ព្រះរាជពិធីបុណ្យថ្វាយព្រះសព សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួម ព្រះរាជពិធីបុណ្យទក្ខិណានុប្បទាន គម្រប់៧ថ្ងៃ ដើម្បីឧទ្ទិសព្រះរាជមហាកុសលថ្វាយ ចំពោះព្រះវិញ្ញាណក្ខន្ធព្រះសព សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជួបសំណេះសំណាល់ជាមួយសហគមន៍ខ្មែររស់នៅក្នុងប្រទេសអូស្រ្តាលី និងនូវែលហ្សេឡង់ ។ សូមបញ្ជាក់ថា តបតាមការអញ្ជើញរបស់ លោក អេនថូនី អាល់បានីស៊ី នាយករដ្ឋមន្ត្រីអូស្ត្រាលី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត...
ហ្គាហ្សា៖ ក្រសួងសុខាភិបាល គ្រប់គ្រងដោយក្រុមហាម៉ាស បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំនួនអ្នកស្លាប់ ជនជាតិប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៣០,៣២០នាក់ហើយ។ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៩២នាក់ និងរងរបួសចំនួន ១៥៦នាក់ទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៣០,៣២០ នាក់ និងរបួសដល់ ៧១,៥៣៣នាក់ចាប់តាំងពីជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់បានផ្ទុះឡើងកាលពីថ្ងៃទី០៧ ខែតុលា...
បរទេស៖ រដ្ឋមន្ត្រីការបរទេសស្លូវ៉ាគីលោក Juraj Blanar បានឲ្យដឹងថា ប្រទេសរបស់លោកប្រឆាំងនឹងការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ហើយនឹងមិនបញ្ជូនអាវុធ ឬកងទ័ពណាមួយទៅអ៊ុយក្រែនដើម្បីពង្រីកជម្លោះនោះទេ។ លោកបានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំជាមួយសមភាគីរុស្ស៊ីលោក Sergey Lavrov នៅខាងក្រៅវេទិកាការទូត Antalya ដែលធ្វើឡើងនៅទីក្រុងភាគខាងត្បូងតួកគីថា “ទណ្ឌកម្មធ្វើឱ្យប៉ះពាល់ដល់សហភាពអឺរ៉ុបច្រើនជាងសេដ្ឋកិច្ចរុស្ស៊ី” ។ លោកបានកត់សម្គាល់ថា “យើងនឹងមិនគាំទ្រទណ្ឌកម្មផ្សេងទៀតដែលនឹងធ្វើឲ្យប៉ះពាល់ដល់ស្លូវ៉ាគីជាងរុស្ស៊ីនោះទេ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Blanar បានលើកឡើងថា...
ភ្នំពេញ៖ ក្រុមការងារមន្ទីរសុខាភិបាល រាជធានីភ្នំពេញ ក្រុមគ្រូពេទ្យ អាជ្ញាធរខណ្ឌពាក់ព័ន្ធ និងកងពលតូចលេខ៧០ បានបន្តសកម្មភាព យុទ្ធនាការបាញ់ថ្នាំមូសជាប្រចាំ ដោយគិតត្រឹមថ្ងែទី២ ខែមីនា ឆ្នាំ២០២៤ បានអនុវត្តនៅតាមខណ្ឌចំនួន១០ ដោយក្នុងចំណោម១០ខណ្ឌនេះ ខណ្ឌដែលបានបាញ់ថ្នាំរួចរាល់ មានចំនួន៥ខណ្ឌ ។ សូមរំលឹកថា អនុវត្តតាមការចង្អុលបង្ហាញ ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា...
ភ្នំពេញ៖ ក្នុងឱកាសចូលជួបសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤នេះ លោកស្រី Tennealle O’Shannessy នាយកប្រតិបត្តិ IDP Educationបានបង្ហាញបំណងពង្រីកការវិនិយោគ តាមរយៈការបើកសាខាថ្មីបន្ថែមទៀត នៅតាមបណ្ដាខេត្ត ក្រុង នៅកម្ពុជា ។ ក្នុងជំនួបនេះ...
បរទេស៖ ហ្សកដានី និងសហរដ្ឋអាមេរិកបានរួមគ្នាអនុវត្តការការហោះហើរយន្តហោះផ្តល់ជំនួយដល់តំបន់ហ្គាហ្សា ដែលជាលើកទីមួយហើយដែលសហរដ្ឋអាមេរិក បានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ពហុជាតិ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Petra បានរាយការណ៍ថា យន្តហោះពីរគ្រឿងមកពីកងកម្លាំងប្រដាប់អាវុធហ្ស៊កដានី បានទម្លាក់ជំនួយនៅតំបន់ភាគខាងជើងហ្គាហ្សាស្ទ្រីប ខណៈដែលយន្តហោះបីគ្រឿងដែលជាកម្មសិទ្ធិរបស់កងទ័ពអាកាសអាមេរិក បានទម្លាក់ជំនួយនៅភាគខាងត្បូង។ កងទ័ពអាកាសអាមេរិកបានឲ្យដឹងថា យន្តហោះទាំងបីរបស់ខ្លួនបានផ្ទុកអាហារចំនួន ៦៦កញ្ចប់ដែលមានអាហារប្រហែល ៣៨,០០០ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រទេសហ្ស៊កដានី បានផ្គត់ផ្គង់យន្តហោះទម្លាក់ដោយផ្ទាល់ទៅកាន់តំបន់ហ្គាហ្សា និងបានបញ្ជូនយន្តហោះជំនួយទៅកាន់ស៊ីណៃខាងជើងនៃប្រទេសអេហ្ស៊ីប ចាប់តាំងពីខែវិច្ឆិកា ឆ្នាំមុន។...
នីកូស៊ីសៈ ស៊ីប បានបញ្ជាក់កាលពីថ្ងៃសៅរ៍ថា សហរដ្ឋអាមេរិក និងប្រទេស ដែលមិនបញ្ចេញឈ្មោះផ្សេងទៀត កំពុងស្វែងរកលទ្ធភាពនៃការបង្កើតច្រករបៀងសមុទ្រពីស៊ីប ទៅកាន់តំបន់ហ្គាហ្សា សម្រាប់ការផ្ទេរជំនួយអន្តរជាតិដល់ប្រជាជន ដែលរងគ្រោះដោយសង្គ្រាម។ អ្នកនាំពាក្យរដ្ឋាភិបាលលោក Konstantinos Letymbiotis បានឲ្យដឹងថា “វាត្រូវបានគេដឹងថាសាធារណៈរដ្ឋស៊ីប មានទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងប្រទេសដទៃទៀតទាក់ទងនឹងការផ្តល់ជំនួយមនុស្សធម៌ដល់តំបន់ហ្គាហ្សា តាមរយៈស៊ីប” ។ លោកបានប្រាប់ទីភ្នាក់ងារសារព័ត៌មានស៊ីប ឲ្យដឹងថាអត្ថប្រយោជន៍នៃផែនការបែបនេះត្រូវបានគេស្គាល់យ៉ាងច្បាស់ដោយបន្ថែមថា “ការពិតនៅលើដីត្រូវបានវាយតម្លៃឥតឈប់ឈរ”...
តូក្យូ៖ សភាតំណាងរាស្រ្តជប៉ុនកាលពីថ្ងៃសៅរ៍បានអនុម័តសេចក្តីព្រាងថវិកាចំនួន ១១២,៥៧ពាន់ពាន់លានយ៉េន (៧៥០ពាន់លានដុល្លារ) សម្រាប់ឆ្នាំសារពើពន្ធបន្ទាប់ ដែលចាប់ផ្តើមក្នុងខែមេសា ដើម្បីបង្កើនសមត្ថភាពការពារជាតិ ជួយគ្រួសារទប់ទល់នឹងអតិផរណា និងជួយដល់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញនៅក្នុងតំបន់ ដែលរងគ្រោះដោយការរញ្ជួយដីនៅថ្ងៃបុណ្យចូលឆ្នាំថ្មីកន្លងទៅ។ ថវិកាដែលដាក់ចេញដោយជំរុំកាន់អំណាចរបស់នាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា គឺជាថវិកាដ៏ធំបំផុតទីពីររបស់ប្រទេសដែលមិនធ្លាប់មាន ដែលតូចជាងត្រឹមតែ ១១៤,៣៨ពាន់ពាន់លានយ៉េនដែលបានស្នើសុំនៅក្នុងសារពើពន្ធឆ្នាំ២០២៣ ។ សភាជាន់ទាប ដែលគ្រប់គ្រងដោយសម្ព័ន្ធកាន់អំណាចនៃគណបក្សប្រជាធិបតេយ្យសេរីរបស់ គីស៊ីដា និងគណបក្ស Komeito...