វូហាន៖ អាជ្ញាធរក្នុងតំបន់បានឲ្យដឹងថា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ចុងក្រោយនេះ ទីក្រុងវូហាន ភាគកណ្តាលប្រទេសចិន បានប្រមូលសំណាកជាង ១០.៣ លានគំរូ សម្រាប់ធ្វើតេស្តអាស៊ីតនុយក្លេរក្នុងរយៈពេល ៣ថ្ងៃ។ ទីក្រុងនេះបានបើកដំណើរការសាកល្បងថ្មីរួមបញ្ចូលទាំងអស់កាលពីថ្ងៃអង្គារ។ នៅចុងថ្ងៃព្រហស្បតិ៍នេះ សំណាកជាង ៥,៥១ លានគំរូ ត្រូវបានធ្វើតេស្ត នេះបើយោងតាមសន្និសិទសារព័ត៌មាន ដែលធ្វើឡើងដោយទីស្នាក់ការកណ្តាលបង្ការ និងគ្រប់គ្រងការរាតត្បាតនៃខេត្តហ៊ូប៉ី នៅព្រឹកថ្ងៃសុក្រម្សិលមិញនេះ ហើយការធ្វើតេស្តដ៏ធំមួយ...
ប៉េកាំង៖ ក្រសួងការពារជាតិចិន បានសម្តែងការប្រឆាំងយ៉ាងខ្លាំងទៅនឹងការលក់អាវុធរបស់អាមេរិក ទៅឲ្យកោះតៃវ៉ាន់ ហើយប្តេជ្ញាថា នឹងកម្ចាត់រាល់អន្តរាគមន៍បរទេស និងការប៉ុនប៉ងណាមួយ ដើម្បីស្វែងរក“ ឯករាជ្យភាពកោះតៃវ៉ាន់” ។ លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិបានធ្វើសេចក្តីថ្លែងការណ៍នេះជាការឆ្លើយតបទៅនឹងសេចក្តីប្រកាសនៅថ្ងៃទី០៤ ខែសីហា ពីសហរដ្ឋអាមេរិក អំពីកិច្ចព្រមព្រៀងលក់អាវុធទៅឱ្យតៃវ៉ាន់ក្នុងតម្លៃ ៧៥០ លានដុល្លារអាមេរិក។ កិច្ចព្រមព្រៀងអាវុធនេះមិនអើពើច្បាប់អន្តរជាតិនិងគោលការណ៍ទូទៅ សម្រាប់ទំនាក់ទំនងអន្តរជាតិ និងរំលោភគោលការណ៍ចិនតែមួយ...
ថៃឡង់ដ៍ ប្រកាសថា បង្កើនវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈដែលអ្នកជំងឺសរុបកើន ដល់លើស ៦០ម៉ឺននាក់ បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ថា ប្រទេសថៃឡង់ដ៏ បានប្រកាស នៅថ្ងៃអាទិត្យនេះថា នឹងបង្កើនវិធានការនៃការត្រួតពិនិត្យ ដើម្បីទប់ស្កាត់ជំងឺឆ្លងរាតត្បាត នៅរដ្ឋធានីបាងកក និងតំបន់ដែល រងគ្រោះរហូតដល់ចុងខែសីហា ដែលរលកនៃការផ្ទុះជំងឺបង្កគ្រោះភ័យខ្លំាង ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងលើស ពី៦០០.០០០នាក់...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នារសៀល ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ បានបើកកិច្ចប្រជុំតាមប្រព័ន្ធ Online (Google Meet) ដោយមានការចូលរួមពី លោកមេបញ្ជាការរង សេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤...
សម្ដេចតេជោ ៖ សូមមិត្តចិនកុំទុកឲ្យកម្ពុជាបញ្ជាទ័ព ដោយមិនបានផ្ដល់អាវុធ ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្តាំផ្ញើទៅលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាថា កុំទុកឲ្យសម្តេចក្លាយជាមេបញ្ជាការ បញ្ជាកងទ័ព ដោយមិនផ្ដល់អាវុធ និងគ្រាប់រំសេវឲ្យកងទ័ព ។ ក្នុងន័យនេះ សម្ដេចតេជោ ហ៊ុន...
ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសង្ឃឹមថា ក្រុមហ៊ុន Lexmin Pty Ltd Cambodia របស់អូស្ដ្រាលី នឹងពុះពារនាំពលករកម្ពុជាទៅបម្រើការក្នុងវិស័យកសិកម្ម នៅអូស្រ្តាលី ដោយស្របច្បាប់ ដើម្បីទទួលបានមេរៀន និងបទពិសោធន៍ល្អយកមកអភិវឌ្ឍកម្ពុជា ឲ្យរីកចម្រើនបន្ថែមទៀត។ ក្នុងពិធីចុះអនុស្សរណៈ...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ថា នៅថ្ងៃសុក្រនេះ ក្រសួងការបរទេសចិន បានរិះគន់ទៅលើការផ្តល់ការសិទ្ធិជ្រកកោន ជាបណ្តោះអាសន្នរបស់ពលរដ្ឋក្រុងហុងកុង ថា ជា “ការប៉ុនប៉ងឥតប្រយោជន៍ដើម្បីធ្វើឱ្យមានការរើសអើង” ទីក្រុងពាក់កណ្តាលស្វយ័ត និងរដ្ឋាភិបាលកណ្តាលចិន ។ សេចក្តីថ្លែងការណ៍ពីការិយាល័យរបស់ក្រសួង នៅទីក្រុងហុងកុង បានកើតឡើងប៉ុន្មានម៉ោង បន្ទាប់ពីប្រធានាធិបតីលោក...
ភ្នំពេញ ៖ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា បានសង្ឃឹមថា ជំនួយនានារបស់រដ្ឋាភិបាលជប៉ុន នឹងជួយគាំទ្ររាជរដ្ឋាភិបាលកម្ពុ ជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាពិសេសនោះ អាចបន្ធូរបន្ថយក្តីកង្វល់មួយចំនួនរបស់ប្រជាជនកម្ពុជា។ យោងតាមគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ ស្ថានទូតជប៉ុន បានឲ្យដឹងថា កិច្ចខិតខំប្រឹងប្រែងរបស់ រដ្ឋាភិបាលជប៉ុន ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងជំងឺកូវីដ-១៩ នៅលើសាកលលោក ប្រទេសជប៉ុន...
ភ្នំពេញ៖ មិត្តជប៉ុន និងបណ្ដាប្រទេសមេគង្គ បានប្រកាសគាំទ្រចំពោះគំនិតផ្ដួចផ្ដើមរបស់កម្ពុជា ក្នុងការបង្កើតក្រុមការងាររួមសិក្សាលើ «សេណារីយ៉ូស្ដារសេដ្ឋកិច្ចមេគង្គ-ជប៉ុន» ដើម្បីរិះរកនូវលទ្ធភាពស្ដារសេដ្ឋកិច្ចនានា ក្នុងការធ្វើឱ្យឧស្សាហកម្មទេសចរណ៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) និងការវិនិយោគដែលចាំបាច់បំផុតក្នុងអនុតំបន់នេះ មានដំណើរការឡើងវិញ។ ការគាំទ្រនេះធ្វេីឡេីងបន្ទាប់ពី កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ជប៉ុនលើកទី១៤ តាមប្រព័ន្ធវីដេអូ លោក ប្រាក់...
បរទេស៖ គណៈកម្មាធិការអធិការកិច្ចរបស់មជ្ឈឹមបក្សវៀតណាម បានស្នើដាក់ទណ្ឌកម្មលើមន្រ្តីដែលគ្រប់គ្រងដោយមជ្ឈិមចំនួន ៧ នាក់ និងថ្នាក់ដឹកនាំផ្សេងទៀត រួមទាំងមន្រ្តីជាច្រើនទៀតនៃសហគ្រាសរដ្ឋ នៅឆមាសទីមួយនៃឆ្នាំនេះ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ព័ត៌មាននេះត្រូវបានបញ្ចេញនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការ ដឹកនាំកណ្តាល ស្តីពីការប្រឆាំងអំពើពុករលួយ កាលពីថ្ងៃព្រហស្បតិ៍ ក្រោមការដឹកនាំរបស់អគ្គលេខាបក្សគឺលោក ង្វៀន ភូទ្រុង។...