ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ស្អែកនេះ នឹងអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ ដោយមានរបៀបវារៈដូច ខាងក្រោម៖១) ការពិនិត្យ និងសម្រេចអំពីការបង្កើត ក្រុមមិត្តភាពព្រឹទ្ធសភា នៃព្រះរាជាណាចក្រ កម្ពុជា ជាមួយព្រឹទ្ធសភា-រដ្ឋសភា នៃបណ្តាប្រទេសជាមិត្ត។ ២) ការពិនិត្យ...
ពោធិ៍សាត់: លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់នៅថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២៤នៅសាលប្រជុំជាន់ទី ១ នៃរដ្ឋបាលខេត្តបានណែនាំ និង ជម្រុញដល់មន្ត្រីជំនាញធ្វើយ៉ាងណាត្រូវសហការរួមគ្នាបង្ក្រាប នូវ បទល្មើសជលផលទាំងនៅរដូវបើកនេសាទ និង នៅរដូវបិទនេសាទដែលនិងមកដល់ក្នុងថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ២០២៤...
សេអ៊ូល៖ យោធាក្រុងសេអ៊ូលបានឲ្យដឹងថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីមួយគ្រាប់នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ នៅប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានបញ្ជូនបាល់ឡុងហោះដែលផ្ទុកពោរពេញទៅដោយកម្ទេចកម្ទីរាប់រយបំណែកឆ្លងកាត់ព្រំដែន ដើម្បីដាក់ទណ្ឌកម្មលើកូរ៉េខាងត្បូង ។ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង ហៅកាត់ថា (JCS) បានឲ្យដឹងថា ខ្លួនបានរកឃើញការបាញ់បង្ហោះ “អ្វីដែលគេសង្ស័យថា ជាមីស៊ីលផ្លោងរយៈចម្ងាយខ្លីប្រហែល១០គ្រាប់” ដែលបានបាញ់ចូលទៅក្នុងដែនទឹកភាគខាងកើតនៃឧបទ្វីបកូរ៉េ ។ អគ្គលេខាធិការ JCS បានបញ្ជាក់ថា មីស៊ីលបានហោះបានចម្ងាយប្រហែល៣៥០គីឡូម៉ែត្រ ដោយបានបន្ថែមថា ខ្លួនកំពុងធ្វើការវិភាគលើចំណុចជាក់លាក់...
ម៉ូស្គូ៖ កាលពីថ្ងៃពុធ លោក Sergei Ryabkov អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានលើកឡើងថា ផែនការឈ្លានពានរបស់អង្គការ NATO សំដៅទៅកាន់ប្រទេសរុស្ស៊ី អាចបង្កើនល្បឿនកំណត់ពេលវេលាសម្រាប់ការអភិវឌ្ឍន៍ និងការដាក់ពង្រាយសក្តានុពលរបស់ទីក្រុងម៉ូស្គូនូវមីស៊ីលដែលបាបាញ់បានរយៈចម្ងាយមធ្យម និងរយៈចម្ងាយខ្លី ។ លោក Ryabkov បានកត់សម្គាល់ថា ការងារស្រាវជ្រាវពាក់ព័ន្ធ និងការត្រៀមរៀបចំសម្រាប់ការអភិវឌ្ឍប្រព័ន្ធមីស៊ីលបែបនេះត្រូវបានប្រកាសកាលពីឆ្នាំមុន ប៉ុន្តែ “ការបង្ហាញនេះគឺជាបង្កើនការឈ្លានពាន” របស់អង្គការ...
HELSINKI៖ អាជ្ញាធរក្នុងតំបន់បានបញ្ជាឱ្យជម្លៀសអ្នកស្រុកចេញពីភូមិ Grindavik និងរមណីយដ្ឋាន Blue Lagoon ដ៏ល្បីល្បាញនៅឧបទ្វីប Reykjanes ដែលស្ថិតនៅភាគនិរតីនៃប្រទេសអ៊ីស្លង់ ក្រោយពីភ្នំភ្លើងនៅក្បែរនោះបានផ្ទុះកាលពីថ្ងៃពុធ ។ ភ្នំភ្លើងស្ថិតនៅភាគខាងជើងនៃភូមិ Grindavik បានចាប់ផ្តើមផ្ទុះនៅមុនម៉ោង១រសៀល ។ ការិយាល័យឧតុនិយមបានបញ្ជាក់ថា ម៉ោងក្នុងស្រុក គឺម៉ោង១១និង០០នាទីម៉ោងសកល ដែលនៅមុនពេលផ្ទុះគឺមានការរញ្ជួយដីជាច្រើនលើក ។ ការិយាល័យខាងលើបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រភពទឹកកម្អែភ្នំភ្លើងបានផុសឡើងដល់កម្ពស់៥០ម៉ែត្រ...
ភ្នំពេញ៖ អ្នកវិភាគ និងមេសហជីពនៅកម្ពុជា បានអះអាងថាគ្រប់បុគ្គលណាក៏ដោយ សុទ្ធតែស្ថិតនៅក្រោមបន្ទាត់ច្បាប់ហើយក្នុងករណីមេសហជីពបានប្រព្រឹត្តខុសច្បាប់ ផ្សំគំនិតលួចទ្រព្យរបស់រោងចក្រ ត្រូវតែអនុវត្តទៅតាមផ្លូវច្បាប់ និងមិនត្រូវយកសិទ្ធិជាមេសហជីពប្រព្រឹត្តទង្វើដែលផ្ទុយពីច្បាប់នោះឡើយ។ការលើកឡើងបែបនេះ បានធ្វើឡើងក្រោយតុលាការខេត្តកំពង់ស្ពឺ បានបើកសវនាជំនុំជម្រះសំណុំរឿងព្រហ្មទណ្ឌលើលោក ជា ចាន់ ប្រធានសហជីពមូលដ្ឋានប្រចាំរោងចក្រ វីងស្តាស៊ូ ខេត្តកំពង់ស្ពឺ នៅសាលាដំបូង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។ លោកបណ្ឌិត យង់...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយលោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី(ADB)ប្រចាំនៅកម្ពុជា។ ក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោករដ្ឋមន្ត្រី បានបង្ហាញពីទស្សនៈវិស័យនៃការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់ប្រជាពលរដ្ឋកម្ពុជា និងយុវជនក្រុមគោលដៅមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ១.៥លាននាក់ដែលរាជរដ្ឋាភិបាលអាណត្តិទី៧បានដាក់ចេញជាគោលនយោបាយតាំងពីដើមអាណត្តិ។ បន្ថែមពីនេះលោករដ្ឋមន្ត្រីក៏បានបញ្ជាក់ពីវឌ្ឍនភាពស្តីពីការបណ្តុះបណ្តាលជំនាញដែលក្រសួងបានបណ្តុះបណ្តលដើម្បីធ្វើឱ្យកម្ពុជាមានកម្លាំងពលកម្មដែលពឹងផ្អែកលើជំនាញក្នុងគោលបំណងធានាបាននូវការប្រកួតប្រជែង និងទាក់ទាញវិនិយោគិន...
ភ្នំពេញ ៖ បញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ឱ្យអាជ្ញាធរគ្រប់រាជធានី ខេត្ត បង្កើនការយកចិត្តទុកដាក់បង្ក្រាបក្រុមក្មេងទំនើងនៅគ្រប់មូលដ្ឋាន បានធ្វើឱ្យលទ្ធផលនៃកិច្ចប្រតិបត្តិការរបស់កម្លាំងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ដែលបាននិងកំពុងអនុវត្តយ៉ាងសកម្មលើការងារនេះចាប់តាំងពីដើមនីតិកាលទី៧ នៃរដ្ឋសភាមកនោះ កាន់តែមានប្រសិទ្ធភាពខ្ពស់។ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងរយៈពេល៧ថ្ងៃ បន្ទាប់ការចេញបញ្ជាដ៏មុតស្រួចរបស់សម្ដេចមហាបវរធិបតី...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ក្រោយស្ថាបនារួច នឹងអាចដោះស្រាយ ការកកស្ទះចរាចរណ៍ លើកំណាត់ផ្លូវជាតិលេខ១ កាន់តែប្រសើរថែមទៀត ដោយសាររដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបង្កើតផ្លូវមួយខ្សែទៀត តភ្ជាប់ពីផ្លូវជាតិលេខ១ កាត់តាមបុរី ប៉េង ហួត បឹងស្នោរ រហូតដល់គល់ស្ពាននេះតែម្តង ។...
ញ៉ូដេលី៖ ព្យុះស៊ីក្លូន និងគ្រោះបាក់ដីដែលបង្កឡើងដោយជំនន់ទឹកភ្លៀង ដែលបានបង្កឡើង ក្រោយពីព្យុះស៊ីក្លូន Remal បានសម្លាប់មនុស្សយ៉ាងហោចណាស់៣២នាក់ និងជាច្រើននាក់ទៀតបានរងរបួស នៅទូទាំងរដ្ឋ West Bengal របស់ប្រទេសឥណ្ឌា និងរដ្ឋចំនួន៤នៅភាគឦសាន ។ ចំនួនអ្នកស្លាប់នៅក្នុងរដ្ឋ West Bengal ដែលស្ថិតនៅភាគខាងកើតនៃប្រទេសឥណ្ឌា ក្រោយពីព្យុះស៊ីក្លូន Remal បានកើនឡើងដល់៧នាក់ហើយ ។...