ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃ ទី២៣ ខែកក្កដា ឆ្នាំ២០២០ បានអនុញ្ញាតឲ្យ លោក Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំកម្ពុជា ព្រមទាំងសហការី ចូលជួបពិភាក្សារការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ៕
បរទេស៖ រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo បានជំរុញប្រទេសឥណ្ឌា ឲ្យផ្តោតលើសង្វាក់ផ្គត់ផ្គង់ក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែក លើប្រទេសចិន សម្រាប់ទូរគមនាគមន៍ និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រ ស្របពេល ដែលចំណងមិត្តភាព របស់ទីក្រុងវ៉ាស៊ីនតោន ជាមួយទីក្រុងប៉េកាំង ធ្លាក់ចុះជាខ្លាំង។ នៅក្នុងកម្មវិធីជំនួបកំពូល ស្តីពីគំនិតឥណ្ឌារបស់ក្រុមប្រឹក្សាពាណិជ្ជកម្មអាមេរិក និងឥណ្ឌា ដែលធ្វើឡើងតាមអនឡាញ លោករដ្ឋមន្ត្រីការបរទេសអាមេរិកថ្លែងថា...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានធ្វើការបញ្ជាក់យ៉ាងច្បាស់ អំពីការសម្រេចចិត្តរបស់រដ្ឋាភិបាល ក្នុងការរក្សាវត្តមា នរបស់យោធាតួកគី នៅក្នុងប្រទេសស៊ីរី ដូចធម្មតាដដែល។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅរដ្ឋធានីអង់ការ៉ា លោក Erdogan បានមានប្រសាសថា៖ ពួកយើងនឹងបន្តមានវត្តមាន នៅក្នុងប្រទេសនេះ...
ភ្នំពេញ៖ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ទុកយុវជនជាធនធាន ដ៏មានសក្តានុពល និងជាកម្លាំងចលករដ៏សំខាន់ របស់ប្រទេសជាតិ ដែលបច្ចុប្បន្នយុវជន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ ហើយប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែគិតគូរ និងលើកកម្ពស់យុវជន ជាកម្លាំងជួរមុខរបស់ប្រទេស។ លោករដ្ឋមន្រ្តីបានលើកឡើងដូចនេះ ក្នុងឱកាសដែលបានអនុញ្ញាត ឱ្យក្រុមបេក្ខជនជ័យលាភីអាហារូបករណ៍ អភិវឌ្ឍន៍ធនធានមនុស្ស...
បរទេស៖ ប្រទេសចិន កំពុងតែពិចារណា បិទស្ថានកុងស៊ុលសហរដ្ឋអាមេរិក នៅទីក្រុងវូហាន នេះបើយោងតាមអ្នកដឹងដោយផ្ទាល់ ពីបញ្ហានោះ នៅថ្ងៃពុធនេះ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បាននិយាយប្រាប់ប្រទេសចិន ឲ្យបិទស្ថានកុងស៊ុលចិន ប្រចាំនៅទីក្រុងហ៊ូស្តុន។ នៅពេលភ្លាមៗនេះ ក្រសួងការបរទេសចិន នៅមិនទាន់ឆ្លើយតប នឹងសំណើសុំការអត្ថាធិប្បាយ នៅឡើយទេ ប៉ុន្តែនាព្រឹកថ្ងៃពុធនេះ ក្នុងសន្និសីទកាសែតមួយ បានធ្វើការព្រមាន ចំពោះភាពអាចមានការសងសឹកវិញ ជុំវិញការសម្រេចចិត្ត...
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឲ្យដឹងនៅថ្ងៃពុធថា ប្រទេសកូរ៉េខាងជើង នឹងធ្វើសន្និសីទជាតិ ស្តីពីអតីតយុទ្ធជនសង្គ្រាម ដើម្បីអបអរខួបលើកទី ៦៧ នៃការបញ្ចប់ នៃសង្គ្រាមកូរ៉េ នៅឆ្នាំ ១៩៥០-៥៣ ។ សង្គ្រាមកូរ៉េ បានបញ្ចប់ ដោយបទឈប់បាញ់ ដែលបានចុះហត្ថលេខា នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ១៩៥៣ ដែលបន្សល់ទុកសង្គ្រាមបច្ចេកទេស...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្ដអំពាវនាវ ដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ត្រូវថែរក្សាសុខភាព កុំឆ្លងជំងឺកូវីដ-១៩ព្រោះ ជំងឺនេះមិនទាន់មានថ្នាំព្យាបាល នៅឡើយទេ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ បានសរសេរថា «ទោះបីកម្ពុជាយើង មានអត្រាឆ្លងកូវីដ-១៩ទាប...
ភ្នំពេញ៖ នៅថ្ងៃអង្គារ ទី០៧ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៩និង៣០នាទីព្រឹក អង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល នឹងរៀបចំសន្និសទីសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្ត របស់រដ្ឋបាលខេត្តតាកែវ» ។ សន្និសីទនេះ ធ្វើឡើង សម្រាប់បណ្តារាជធានីខេត្ត ចាប់តាំងពីថ្ងៃ ១៨ ខែមិនា ឆ្នាំ២០២០ ក្នុងការបង្ហាញ សមិទ្ធផលរបស់ខ្លួន។
តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ថា ក្រុងតូក្យូ ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន២៣៧នាក់ គិតត្រឹមថ្ងៃអង្គារ ដែលនំាឲ្យអ្នកឆ្លងជំងឺបន្ថែមទៀត នៅរដ្ឋធានីនេះជិត១ម៉ឺននាក់ ខណៈដែលទីក្រុងនេះ កំពុងបន្តទប់ទល់ នឹងការឆ្លងជំងឺដែលកើនឡើង ។ ក្នុងរយៈពេល៤ថ្ងៃ ហើយនាចុងសប្តាហ៍ នៅក្នុងប្រទេស ដែលមានអ្នកធ្វើដំណើរក្នុងស្រុក ត្រូវបានគេរំពឹងថា ការឆ្លងជំងឺ...