ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា កម្ពុជាត្រូវសហប្រតិបត្តិការច្បាប់ ដើម្បីសម្របខ្លួនទៅនឹងបដិវត្តឌីជីថល សម្រាប់ពាណិជ្ជកម្ម ការវិនិយោគ កិច្ចសម្រួលពាណិជ្ជកម្ម សហគ្រាសខ្នាតតូច និងមធ្យម។ ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក តាមប្រព័ន្ធវីដេអូពីចម្ងាយ ក្រោមប្រធានបទ “ការងើបឡើងវិញ នៃសកម្មភាពពាណិជ្ជកម្ម និងការលើកកម្ពស់សេដ្ឋកិច្ចតំបន់ឡើងវិញ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោកចូ បៃដិន បានចាប់ផ្តើម បេសកកម្មដ៏ឆ្នើមមួយក្នុងការកសាងសហរដ្ឋអាមេរិកទាំងរូបភាព និងហេដ្ឋារចនាសម្ព័ន្ធ ចេញពីតម្រូវការក្នុងស្រុក និងបំណងរបស់លោកក្នុងការប្រកួតប្រជែងជាមួយប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់ទស្សនាវដ្តីអាមេរិក Newsweek។ ប៉ុន្តែការខិតខំប្រឹងប្រែងរបស់លោក បៃដិន ត្រូវបានជួបជាមួយកម្រិតនៃការសង្ស័យ និងភាពកក់ក្តៅពីសំណាក់អ្នកជំនាញ និងមន្រ្តី ដែលបារម្ភថា ក្រុមប្រទេសអ្នកមាន (G-7) ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ អាចខ្វះឯកភាព និងការប្តេជ្ញាចិត្តដើម្បីប្រជែងគម្រោងសេដ្ឋកិច្ច ដែលទទួលបានជោគជ័យ...
បរទេស៖សហរដ្ឋអាមេរិក និងដៃគូពិភពលោករបស់ខ្លួននៅក្នុងកងកម្លាំងចម្រុះ ដែលគោលដៅធ្វើការផ្តួលរំលំមួយ តាមសេចក្តីរាយការណ៍ បានធ្វើការបញ្ជាក់ជាថ្មីនូវការប្តេជ្ញាបំពេញតាមគោលដៅរបស់ពួកគេ ស្របពេលដែលអង្គការភេរវកម្ម បានពង្រីក ខ្លួននៅក្នុងតំបន់អាហ្វ្រិក។ កងកម្លាំងចម្រុះដើម្បីផ្តួលរំលំក្រុមរដ្ឋឥស្លាមជ្រុលនិយម ដែលមានសមាជិកចំនួន៨៣ប្រទេស បានជួបប្រជុំគ្នានៅក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី នៅថ្ងៃចន្ទសប្ដាហ៍នេះ ដែលជាកិច្ចជួបប្រជុំគ្នាផ្ទាល់ដំបូងនៅក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ។ ក្នុងកិច្ចប្រជុំនោះ ពួកគេបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយធ្វើការអះអាងបញ្ជាក់ពីការប្តេជ្ញារបស់ពួកគេ ប្រឆាំងក្រុមរដ្ឋឥស្លាមជ្រុលនិយម និងប្តេជ្ញាបង្កើនការផ្តោតយកចិត្តទុកដាក់លើតំបន់អាហ្វ្រិក ជាទីដែលពួកគេនិយាយថា ការពង្រីកខ្លួនរបស់អង្គការភេរវកម្ម គម្រាមកំហែងដល់សន្តិសុខនិងស្ថិរភាព...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ៧៧នាក់ថ្មី និងមានករណីស្លាប់ចំនួន ២នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ខេត្តកំពតមានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ចំនួន១,៤២៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៨២៦នាក់ និងកំពុងសម្រាកព្យាបាលចំនួន...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញ សេចក្តីប្រកាសព័ត៌មានស្តីពីករណី ជាសះស្បើយចំនួន ៤៩នាក់ និងករណីរកឃើញអ្នកវិជ្ជមាន ៨១នាក់ ក្នុងនោះស្រុកស្ទឹងត្រង់៨នាក់ ស្រុកជើងព្រៃ ១២នាក់ ស្រុកស្រីសន្ធរ ៦នាក់ ស្រុកកំពង់សៀម៣នាក់ ស្រុកព្រៃឈរ ២២នាក់ ស្រុកចំការលើ ៤នាក់ ស្រុកបាធាយ៣នាក់...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៤៨នាក់ថ្មី ក្នុងនោះអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ សហគម ២០កុម្ភៈ ចំនួន២៦នាក់ និងជាពលករវិលត្រឡប់មកពី ប្រទេសថៃចំនួន ២២នាក់ និងមានករណីជាសះស្បើយចំនួន ៣២នាក់ ផងដែរ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីសេចក្តីសម្រេច ស្តីពីការបិទខ្ទប់ភូមិទូលព្រំ១ ឃុំកកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ដែលជាតំបន់មានការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ រហូលដល់មានការសម្រេចជាថ្មី។
ហកសឺណែវ៖ ប្រទេសចិន បានជំរុញឱ្យប្រទេសជប៉ុន ដោះស្រាយបញ្ហាស្ត្រីទាសករផ្លូវភេទ ដែលបន្សល់ទុកពីប្រវត្តិសាស្ត្រក្នុងលក្ខណៈស្មោះត្រង់និងការទទួលខុសត្រូវនៅក្នុងសម័យប្រជុំលើកទី ៤៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។ ប្រទេសចិន ក៏បានទទូចដល់ជប៉ុន ឱ្យប្រឈមមុខ និងឆ្លុះបញ្ចាំងដោយស្មោះត្រង់ ចំពោះប្រវត្តិនៃការឈ្លានពានរបស់ខ្លួន បញ្ឈប់ការបដិសេធ និងការកែលម្អផ្នែកមួយនៃប្រវត្តិសាស្ត្រនិងគោរពកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិរបស់ខ្លួន។ ថ្លែងនៅក្នុងកិច្ចសន្ទនាអន្តរកម្មជាមួយអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ស្តីពីអំពើហឹង្សាប្រឆាំងនឹងស្ត្រី លោកស្រី Jiang Duan រដ្ឋមន្រ្តីបេសកកម្មចិន ប្រចាំនៅអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ បានលើកឡើងថា...
ភ្នំពេញ ៖ ស្រ្តីម្នាក់ឈ្មោះ បាន គឹមហ៊ាង អាយុ ៥៣ឆ្នាំដែលបានរកឃើញឆ្លងជំងឺកូវីដ១៩ បានចូលទៅព្យាបាលជំងឺនៅមន្ទីរព្យាបាល ឃាង រ៉ូហ្សា ស្ថិតនៅភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីថ្ងៃ២៣ មិថុនា ។ នេះបើតាមការផ្សព្វផ្សាយរបស់រដ្ឋបាលស្រុកខ្សាច់កណ្តាលនាថ្ងៃ២៩ មិថុនា ។ បើតាមការរៀបរាប់របស់រដ្ឋបាលស្រុកខ្សាច់កណ្តាល ស្រ្តី...
ភ្នំពេញ ៖ ក្រោយពីបានជាសះស្បើយពីជំងឺកូវីដ៩ បុរសម្នាក់ ឈ្មោះ ខន សុខឿន បានក្រាបថ្វាយបង្គំក្រុមគ្រូពេទ្យដែលបានទាញយកជីវិតគាត់ចេញពីចង្កូមមច្ចុរាជនៃជំងឺដដ៏កាចសាហាវនេះ។ នេះបើតាមហ្វេសប៊ុក លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នាថ្ងៃ២៩ មិថុនា ។ លោក ខន សុខឿន បានជាសះស្បើយ និងត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យទៅធ្វើចត្តាឡីស័ក នៅផ្ទះចំនួន១៤ថ្ងៃ...