បរទេស៖យោងតាមលទ្ធផលបឋម ដែលចេញនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ប្រជាជនរុស្ស៊ីបានធ្វើការបោះឆ្នោត ឲ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលអាចនឹងអនុញ្ញាតឲ្យលោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន នៅតែស្ថិតនៅក្នុងអំណាច រហូតដល់ឆ្នាំ២០៣៦។ គណៈកម្មាធិការបោះឆ្នោតកណ្ដាល របស់ប្រទេសរុស្ស៊ី បាននិយាយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា ប្រជាជនជិត៧៨ភាគរយ បានបោះឆ្នោតយល់ព្រម ចំពោះការធ្វើវិសោធនកម្ម និង២១ភាគរយបោះឆ្នោតមិនយល់ព្រម ស្របពេលដែលមានការប៉ាន់ស្មានថា អ្នកមានសិទ្ធិបោះឆ្នោតចំនួន៦៥ភាគរយ បានទៅបោះឆ្នោត នៅក្នុងអំឡុងធ្វើការបោះឆ្នោតរយៈពេល១សប្ដាហ៍ ដែលបានចប់កាលពីថ្ងៃពុធម្សិលមិញនេះ។...
បរទេស៖រដ្ឋបាលលោក ត្រាំ នាពេលថ្មីៗនេះ បានចេញសេចក្តីណែនាំព្រមានជនជាតិអាមេរិក ជុំវិញហានិភ័យនៃការធ្វើជំនួញនៅក្នុងប្រទេសចិន ព្រោះតែការរំលោភបំពានសិទ្ធិមនុស្ស ដែលវាចោទប្រកាន់រដ្ឋាភិបាលកុម្មុយនិស្ត ពីបទប្រព្រឹត្តបំពានប្រជាជនភាគតិចមូស្លីម នៅក្នុងតំបន់ Xinjiang ស្ថិតនៅភាគពាយព្យប្រទេស។ ដោយចេញដោយក្រសួងការបរទេស ក្រសួងរតនាគារ ក្រសួងពាណិជ្ជកម្ម និងក្រសួងមហាផ្ទៃនោះ សេចក្តីណែនាំនេះ បានព្រមានជនជាតិអាមេរិកថា ជំនួញរបស់ពួកគេ អាចនឹងត្រូវរងផលប៉ះពាល់ពីហានិភ័យ ដោយសារសក្កានុពលសង្វាក់ផ្គត់ផ្គង់របស់ពួកគេ ពាក់ព័ន្ធការធ្វើពលកម្មដោយបង្ខំ និងការរំលោភបំពានសិទ្ធិមនុស្សដទៃផ្សេងទៀត...
ភ្នំពេញ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាលបានបញ្ជាក់ថា គិតមកដល់ ពេលនេះ ក្រសួងទទួលបានប្រាក់តម្កល់ពីអ្នកដំណើរ បរទេសនានាដែលត្រូវបង់ថ្លៃសម្រាប់ធ្វើចត្តាឡីស័ក រកកូវីដ១៩ ក៏ដូចជាការស្នាក់នៅផ្ទាល់ខ្លួន សរុបចំនួន ៩លានដុល្លារ លើអ្នកដំណើរសរុបប្រហែលជា៣ពាន់នាក់។ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី ការទប់ស្កាត់ជំងឺកូវីដ១៩ ពីក្រៅប្រទេសចូលមកកម្ពុជាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ លោកស្រី...
ភ្នំពេញ ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យកាត់ឆ្វៀលដី ជូនពលរដ្ឋរស់នៅក្នុងតំបន់អភិរក្ស តំបន់សត្វព្រៃ និងតំបន់ការពារផ្សេងៗរបស់រដ្ឋ។ ការសម្រេចនេះធ្វើឡើង នៅព្រឹកថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០២០ ក្នុងសម័យប្រជុំ គណៈរដ្ឋមន្រ្តីពេញអង្គ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន។ នាយករដ្ឋមន្រ្តីកម្ពុជា...
ភ្នំពេញ៖ ទាក់ទិនបញ្ហាដីធ្លី នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជំរះបញ្ហានេះ និងធ្វើការវះកាត់មន្រ្តីពុករលួយ ដែលពាក់ព័ន្ធ។ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានដកស្រង់ប្រសាសន៍ របស់សម្ដេចតេជោ ហ៊ុន សែន មុនពេលចាប់ផ្តើមសម័យប្រជុំ គណៈរដ្ឋមន្ត្រី នៅថ្ងៃទី...
យូអិន៖ ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេច លើជំងឺកូវីដ-១៩ ដោយទាមទារ ឲ្យមានការបញ្ឈប់ជាបន្ទាន់ នូវអរិភាពនៅក្នុងគ្រប់ស្ថានភាពទាំងអស់ នៅក្នុងរបៀបវារៈរបស់ខ្លួន។ ដំណោះស្រាយលេខ ២៥៣២ ដែលទទួលបានការគាំទ្រជាឯកច្ឆន្ទពីសមាជិកទាំង ១៥ រូបនៃក្រុមប្រឹក្សានេះ សូមអំពាវនាវដល់គ្រប់ភាគីជម្លោះ ប្រដាប់អាវុធទាំងអស់ ត្រូវចូលរួមជាបន្ទាន់ ក្នុងការផ្អាកសកម្មភាព មនុស្សធម៌យូរអង្វែង យ៉ាងហោចណាស់រយៈពេល ៩០ ថ្ងៃជាប់ៗគ្នា...
សេអ៊ូល៖ ក្រសួងការបរទេសថា ប្រទេសកូរ៉េខាងត្បូង នឹងផ្តល់ជំនួយមនុស្សធម៌ចំនួន ១៣ លានដុល្លារអាមេរិកក្នុងឆ្នាំនេះ ដើម្បីគាំទ្រជនភៀសខ្លួន និងជនចំណាកស្រុកស៊ីរី នៅចំពេលមានការរីករាលដាល នៃជំងឺឆ្លងកូវីដ-១៩។ លោក Ham Sang-wook អនុរដ្ឋមន្រ្តីក្រសួងការបរទេស ទទួលបន្ទុកកិច្ចការពហុភាគី និងពិភពលោក បានប្រកាស នៅក្នុងសម័យប្រជុំនិម្មិតមួយ កាលពីល្ងាចថ្ងៃអង្គារ នៃសន្និសីទក្រុងប្រ៊ុចសែល លើកទី ៤...
សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បានសម្ដែងក្ដីសង្ឃឹមថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងជួបគ្នាម្តងទៀត នៅមុនការបោះឆ្នោត ប្រធានាធិបតីអាមេរិក នាថ្ងៃទី០៣ ខែវិច្ឆិកា ក្នុងគោលបំណង ធ្វើឱ្យដំណើរការសន្តិភាពកូរ៉េឡើងវិញ។ ការិយាល័យ...
សេអ៊ូល៖ រដ្ឋមន្រ្តី ក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះ បានអំពាវនាវឱ្យប្រទេសជប៉ុន ប្រកាន់ខ្ជាប់នូវអាកប្បកិរិយាស្មោះត្រង់ ក្នុងកិច្ចចរចា ដើម្បីដោះស្រាយ ជម្លោះពាណិជ្ជកម្ម រវាងប្រទេសជិតខាងអាស៊ីទាំងពីរ។ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក Hong Nam-ki បានលើកឡើងថា ប្រទេសកូរ៉េខាងត្បូង “អំពាវនាវដល់រដ្ឋាភិបាលជប៉ុន ឱ្យបង្ហាញជំហរនៃការរីកចម្រើន ដោយមានអាកប្បកិរិយាស្មោះត្រង់ ក្នុងការកាត់បន្ថយភាពតានតឹង ក្នុងការនាំចេញរបស់ខ្លួន” ។ ទីក្រុងសេអ៊ូល...
ភ្នំពេញ ៖ គណៈកម្មការដឹកនាំយុទ្ធនាការ ដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូង រាជ ធានី-ខេត្ត (គ.យ.ក.ស) បានដោះស្រាយ សំណុំរឿងព្រហ្មទណ្ឌនៅតាមសាលាដំបូង រាជធានី-ខេត្ត ចំនួន៣៤៥៤ សំណុំរឿង ស្មើនឹង២៧% ក្នុងរយៈពេល៤៥ថ្ងៃតែប៉ុណ្ណោះ។ សេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងយុត្តិធម៌ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា យុទ្ធនាការដោះស្រាយការក...