ឃើញគេនាំនិយាយបែបបង្កប់ន័យលេងថា ខែកុម្ភៈរមៀលជិតដល់ខែមីនាទៅហើយ ស្រាប់តែមីនាខឹងធាក់ឱ្យទៅរកខែមករាវិញ។ មីនាធាក់ទៅវិញព្រោះខឹងខែមករាបានចាក់ថ្ម នៅទន្លេមេគង្គ ស្រុកស្រីសន្ធរ។ អ្វីដែលគេឆ្ងល់នោះគឺ តើមន្ត្រីមូលដ្ឋាននៅស្រុកស្រីសន្ធរដែលជាទឹកដីសម្បុកសត្វ សម្បត្តិសុខ មួយនេះ អាជ្ញាធរមូលដ្ឋានដើរ និងជិះ បិទភ្នែក ឬក៏ដើរងើយភ្នែកឡើងលើ បានជាមើលមិនឃើញគេចាក់ថ្មចូលទន្លេមេគង្គ? ពលរដ្ឋមួយក្រុមនាំគ្នាសើច និងមួយក្រុមនាំគ្នាឆ្ងល់ ហើយមួយអន្លើទៀតនាំគ្នាបង្ហោះបង្ហាញដើម្បីកុំឱ្យគេបង្ហិនចំណីច្រាំងទន្លេមេគង្គ។ រីឯមួយក្រុមទៀតបន្តនាំគ្នាសួរទៀតថា តើអ្នកចាក់ថ្មនោះជានរណា? តើអាជ្ញាធរខ្លាចរអាម្នាក់នោះជាង ឬខ្លាចច្បាប់ជាង?...
ភ្នំពេញ៖ អ្នកនិយមតាមដានបណ្ដាញសង្គម មួយចំនួនធំបានដឹងហើយ នូវហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដែលឈានទៅដល់ មានការប៉ះទង្គិចពាក្យសម្ដីគ្នា រវាងសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ ជាមួយបុរសជាជនជាតិចិន បើកឡាន LEXUS GS300 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ខេមរភូមិន្ទ 02 2-4572 ។ ករណីនេះ កើតឡើង កាលពីថ្ងៃ២២ កុម្ភៈ ហើយអ្នកបើកបរ...
ភ្នំពេញ ៖ លោក ស្រី ដា អ្នកនាំពាក្យក្រសួងផែនការ បានបញ្ជាក់ថា ទំព័រ Facebook Page ផ្លូវការរបស់ក្រសួងផែនការ ដែលមានឈ្មោះថា “ក្រសួងផែនការ Ministry of Planning” ត្រូវបានជនអនាមិកលួច (Hack) យកទៅគ្រប់គ្រងទាំងស្រុង និងបានលុបចោលនូវទិន្នន័យមួយចំនួន នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ...
ភ្នំពេញ៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា, ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី២៣ កុម្ភៈនេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ឆ្នាំ២០២៤ របស់គណបក្សប្រជាជនកម្ពុជា នៅខណ្ឌព្រែកព្នៅ ដោយមានសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជា ប្រមាណជាង៥០០នាក់ ចូលរួមដង្ហែរ ។ ក្នុងឱកាសបិទយុទ្ធនាការនេះដែរ...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបប្រជុំ និងពិភាក្សាការងារជាមួយ លោក ខិនរ៉ូ អ៊ីស៊ុ ស្ថាបនិកមន្ទីរពេទ្យកុមារអង្គរ និងគណៈកម្មាធិការនាយករបស់មន្ទីរពេទ្យកុមារអង្គរ នៅទីស្តីការក្រសួងសុខាភិបាល កាលពីថ្ងៃ២២ កុម្ភៈ ។ ក្នុងជំនួបនោះ សាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណដល់មន្ទីរពេទ្យកុមារអង្គរ ដែលតែងតែសហការជិតស្និទ្ធជាមួយក្រសួងសុខាភិបាល...
ភ្នំពេញ ៖ បុរសជាជនជាតិចិនម្នាក់ល្បីឈ្មោះ ខាងធ្វើម្ហូបនៅតាមបណ្តាញសង្គម ឈ្មោះ ប៉ាហ្វីដូ (PaFiDo) បានបើករថយន្ដស៊េរីទំនើបម៉ាក់ Lamborghini ពាក់ស្លាក លេខកម្ពុជា F.R.999 បើកបុកម៉ូតូ HONDA Dream ពាក់ស្លាកលេខសៀមរាប 1V-9127 បណ្ដាលឲ្យបោកក្បាលស្លាប់នៅនឹងកន្លែង ស្ថិតតាមបណ្តោយផ្លូវសហព័ន្ធ រុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ...
China Metro Group បង្ហាញឆន្ទៈ និងប្តេជ្ញាវិនិយោគប្រព័ន្ធដឹកជញ្ជូនដោយរថភ្លើង ធុនស្រាលនៅកម្ពុជា២កន្លែងhttps://dap-news.com/national/2024/02/22/395565/?fbclid=IwAR0_1n9dT_ElQW97FEousLOX-zioBkwl5uqfMRZjnhtxXspGyLPyfDUzLZg អ្នកនាំពាក្យ៖ ត្រឹមតែ៦ខែប៉ុណ្ណោះ ភាពមន្ទិលសង្ស័យ លើសមត្ថភាពដឹកនាំរបស់ក្រុមអ្នកបន្តវេន បានរសាត់បាត់យ៉ាងឆាប់រហ័សhttps://dap-news.com/national/2024/02/22/395503/ សម្តេចធិបតី៖ ធ្វើជានាយករដ្ឋមន្ត្រី បើមិនមានសិទ្ធិណែនាំ ក្រសួងស្ថាប័នក្រោមឱវាទ តើឲ្យធ្វើនាយករដ្ឋមន្ត្រីធ្វើអ្វី?https://dap-news.com/national/2024/02/22/395463/ សម្ដេចធិបតី៖ ដំឡើងលោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ដ្រី ដើម្បីបន្ថែមទម្ងន់...
តូក្យូ៖ សមាជិកសភាបានឲ្យដឹងថា សវនាការសភាក្នុងប្រទេសជប៉ុន នឹងស៊ើបអង្កេតរឿងអាស្រូវថវិកានយោបាយ ដែលបានធ្វើឱ្យគណបក្សប្រជាធិបតេយ្យសេរីដែលកំពុងកាន់អំណាច នឹងត្រូវធ្វើឡើងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃពុធនេះ ដោយមានសមាជិកសភា LDP សំខាន់ៗចំនួន ៥នាក់បានយល់ព្រមចូលរួម។ សមាជិកសភាបានឲ្យដឹងថា ជំរុំកាន់អំណាច និងបក្សប្រឆាំងនឹងសម្រេចជាផ្លូវការនៅថ្ងៃចន្ទ អំពីទម្រង់នៃកិច្ចប្រជុំគណៈកម្មាធិការក្រមសីលធម៌នយោបាយ ដូចជាថាតើពួកគេគួរតែបើកចំហចំពោះសមាជិកសភា និងប្រព័ន្ធផ្សព្វផ្សាយដែរឬទេ។ គណបក្ស LDP ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា បានស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង...
Christchurch៖ ប្រទេសនូវែលសេឡង់ កាលពីថ្ងៃព្រហស្បតិ៍ បានប្រារព្ធខួបលើកទី១៣ នៃការរញ្ជួយដីដ៏បំផ្លិចបំផ្លាញឆ្នាំ២០១១ ដែលបានឆក់យកជីវិតមនុស្ស ១៨៥នាក់ ជាមួយនឹងគ្រួសារដែលបាត់បង់ជីវិតមួយចំនួននៅតែស្វែងរកយុត្តិធម៌លើការខ្វះខាតរចនាសម្ព័ន្ធ ដែលត្រូវបានស្តីបន្ទោស ចំពោះការដួលរលំនៃអគារ ដែលមានមនុស្សជាងមួយរយនាក់បានស្លាប់។ ក្នុងចំណោមជនរងគ្រោះ ១១៥នាក់បានស្លាប់នៅពេលដែលអគារទូរទស្សន៍ Canterbury កម្ពស់ ៦ជាន់បានដួលរលំបន្ទាប់ពីការរញ្ជួយដីកម្រិត ៦,៣រ៉ិចទ័របានវាយប្រហារទីក្រុងកោះខាងត្បូង។ ក្នុងនោះមានជនជាតិជប៉ុន ២៨នាក់ និងជនបរទេសផ្សេងទៀត ដែលកំពុងសិក្សាភាសាអង់គ្លេសនៅសាលាភាសានៅជាន់ទី៣ នៃអគារ។...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយក្រុមវិនិយោគិនជប៉ុនដែលដឹកនាំដោយលោក ស៊ឹស៊ឹមឹ ថៃ(Susumu Tai) កុងស៊ុលកិត្តិយសកម្ពុជាប្រចាំតំបន់សេនដៃនៅប្រទេសជប៉ុន និងជាទីប្រឹក្សាសម្តេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងគោលបំណងស្វែងរកលទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យការងារ។ ក្នុងជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោករដ្ឋមន្ត្រី បានជម្រាបជូនភ្ញៀវអំពីសក្តានុពលដែលកម្ពុជាមានដើម្បីផ្តល់កិច្ចសហប្រតិ្តបត្តិការទៅតាមតម្រូវការរបស់វិស័យឯកជនជប៉ុនក្នុងការបំពេញសកម្មភាពសេដ្ឋកិច្ច។ លោករដ្ឋមន្ត្រី បានលើកឡើងថា...