កំពង់ចាម ៖ អភិបាលខេត្តំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ណែនាំឲ្យមន្រ្តីក្រិមឱវាទ ត្រូវគ្រប់គ្រងចំណូលដោយការប្រុងប្រយ័ត្នខ្ពស់ បើពុំដូច្នោះទេ គឺដូចជាមនុស្សកញ្ចេីធ្លុះអញ្ចឹងដែរ។ លោកអភិបាលខេត្តថ្លែងបែបនេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យអំពីស្ថានភាពប្រមូលចំណូលរបស់មន្ទីរ-អង្គភាពជំនាញ នៅសាលាខេត្តកំពង់ចាម នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ។ លោក អ៊ុន ចាន់ដា បានស្នេីដល់មន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ត្រូវខិតខំគៀងគររកប្រាក់ចំណូលឱ្យអស់លិទ្ធភាព ដោយមេីលឱ្យបានវែងឆ្ងាយ...
ភ្នំពេញ៖ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពីតម្រូវការបច្ចេកវិទ្យាក្នុងការងារបោសសម្អាតមីន និងគ្រាប់។ សិក្ខាសាលានេះ ប្រព្រឹត្តិទៅក្រោមកិច្ចសហការរៀបចំដោយកម្មវិធីអភិវឌ្ឍន៍ និងស្រាវជ្រាវការបោសសម្អាតមីន មនុស្សធម៌...
អឺរ៉ុប បើកបង្ហាញអំពីប្រាក់ចំណេញ ដែលបានមកពីលុយបង្កករបស់រុស្សីhttps://dap-news.com/?p=413719 រុស្សី ដាក់ទោសអនុរដ្ឋមន្ត្រីការពារជាតិម្នាក់ ពាក់ព័ន្ធនឹងសំណូក ជាង១១លានដុល្លារhttps://dap-news.com/?p=413725 ប្រជាជនវៀតណាម កំពុងនាំគ្នាសម្រុកទិញមាស ខណៈតម្លៃមាសបន្តឡើងថ្លៃខ្ពស់ស្រើតៗhttps://dap-news.com/?p=413875 មហាសេដ្ឋីជាមេ Facebook លោក Mark Zuckerberg កំពុងពិចារណា ទិញយកសារព័ត៌មាន Associated Presshttps://dap-news.com/?p=413779 យោធាអ៊ុយក្រែន កំពុងប្រើប្រាស់ យុទ្ធសាស្ត្រយោធា...
កុំយល់ច្រឡំថា រៀបការតាមប្រពៃណី គ្រប់គ្រាន់ជាប្តី-ប្រពន្ធ ស្របច្បាប់ គឺនៅទេhttps://dap-news.com/?p=414874 លោក ផន រឹម ៖ ក្រោយកែសម្រួលកង់ និងហ្វ្រាំងរថភ្លើងទើបទិញពីជប៉ុន នឹងសាកល្បង រត់លើផ្លូវដែកមានសុវត្ថិភាពhttps://dap-news.com/?p=414960 សម្តេចតេជោ ជម្រុញឲ្យបើកការដ្ឋានសាងសងព្រែកជីកហ្វូណនតេជោ បានឆាប់រហ័ស កុំពន្យាពេលទៀតhttps://dap-news.com/?p=415507 សម្តេចតេជោ បញ្ជាក់ថា បំណង នៃការជីកព្រែកជីកហ្វូនតេជោ ធ្វើយ៉ាងណាឲ្យខ្មែរ...
ភ្នំពេញ ៖ លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រលប់ថ្ងៃ១៨ ឧសភា នេះ បន្ទាប់ពីទទួលព័ត៌មានអំពីមរណភាពរបស់លោក ហោ ម៉ៅ ហៅពូម៉ៅរួចមក ក៏បានផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយលោក ហោ សុភាព និងក្រុមគ្រួសារ ។ លោកពូម៉ៅ ជារៀងរាល់ថ្ងៃយាមប្រចាំការចាំសម្រួលចរាចរណ៍នៅចំណុចស្តុបចាក់អង្រែក្រោម ហើយក៏ត្រូវបានគេដឹងថា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញមាតុភូមិនិវត្តន៍ មកដល់ព្រះរាជាណាចក្រកម្ពុជាវិញ ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់ដោយជោគជ័យ នៃដំណើរទស្សនកិច្ចផ្លូវការ ចាប់ពី ថ្ងៃទី១៥ ដល់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកពលករខ្មែរ និងពលរដ្ឋខ្មែររស់នៅប្រទេសកូរ៉េខាងត្បូង បានដើរតួនាទីគន្លឹះក្នុងការជំរុញឱ្យក្រុមហ៊ុនកូរ៉េ ទទួលយកពលករខ្មែរជាបន្តបន្ទាប់ ពោលគឺចំនួនពលករមានការកើនឡើងដោយសារតែឥរិយាបថពលករខ្មែរល្អ ស្លូតត្រង់ និងមានភាពស្មោះត្រង់ ។ ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅសាធារណរដ្ឋកូរ៉េនៅ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា តួរអង្គមុនគេ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់ពលករកម្ពុជា បម្រើការនៅក្រៅប្រទេស កុំយល់ថា ខ្លួនមកបំពេញការងារនៅក្រៅប្រទេស គឺជាកិច្ចការងារថោកទាប ឬជាខ្ញុំគេ ឱ្យតែការងារស្របច្បាប់ កុំធ្វើរឿងខុសច្បាប់ នោះហើយជាការជួយជំរុញដល់សេដ្ឋកិច្ចជាតិ ហើយជាមោទនភាពមួយ ។ ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា កម្ពុជា ក៏ជាអ្នកគាំទ្រវិស័យតន្ត្រី Kpop និងភាពយន្តរបស់កូរ៉េខាងត្បូងផងដែរ ហេីយកន្លងទៅកម្ពុជា ធ្លាប់បានអញ្ជើញ ក្រុមតារាចម្រៀងស្រីដ៏ល្បីប្រចាំប្រទេសកូរ៉េខាងត្បូងមកសម្តែងនៅកម្ពុជា ប៉ុន្តែដោយសារតែបញ្ហាខ្លះ ក៏ត្រូវបានខកខាន ខណៈសម្តេចធិបតី សង្ឃឹមថា នឹងមានឱកាសអាចអញ្ជើញជាថ្មី ដើម្បីបង្កើតទំនាក់ទំនង ។ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១៨...
ភ្នំពេញ៖ នាយកវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា (NPIC) លោកបណ្ឌិត ប៊ុន ភារិន បានគូសបញ្ជាក់ថា សិស្សក្នុងជំហានទី១នៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥លាននាក់ បាននិងកំពុងសម្រេចបានតាមអភិក្រមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺ “រៀនឱ្យចប់ រៀនឱ្យចេះ ឲ្យមានការងារធ្វើ” ពោលគឺសិស្សដែលបានទទួលការបណ្តុះបណ្តាល ជំនាញនៅវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជាក្នុងរយៈពេលបួនខែមកនេះ បាននិងកំពុងចេញហាត់ការនៅតាមក្រុមហ៊ុន...