ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលសហព័ន្ធបានឲ្យដឹងថា គិតត្រឹមថ្ងៃសុក្រនេះ ប្រទេសឥណ្ឌា មានអ្នកឆ្លងជំងឺកូវីដ-១៩រហូតដល់២៧.៥៥៥.៤៥៧នាក់ ជាមួយគ្នានេះដែរ អ្នកឆ្លងថ្មីមានចំនួន១៨៦.៣៦៤នាក់ គិតក្នុងអំឡុងពេល២៤ម៉ោងកន្លងទៅនេះ ។ នេះជាចំនួននៃអ្នកឆ្លងជំងឺសរុបទាបបំផុត ក្នុងរង្វង់ជាង១ខែកន្លះមកនេះ ។ ក្រៅពីនេះ មានអ្នកស្លាប់ចំនួន៣.៦៦០នាក់ ចាប់តាំងពីព្រឹកថ្ងៃព្រហស្បតិ៍ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់៣១៨.៨៩៥នាក់ ។ មានអ្នកជំងឺចំនួន២.៣៤៣.១៥២នាក់...
មេសហជីព៖ បុគ្គលិកមន្ទីរពេទ្យ ខេត្តកំពង់ចាម បោះសម្ដីទៅកម្មការិនី ពពោះជិតសម្រាលកូនថា មកពីខេត្តណា ទៅសម្រាលកូន នៅខេត្តនោះវិញចុះ ភ្នំពេញ៖ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីព ចលនាកម្មករ បានឲ្យដឹងថា បុគ្គលិកមន្ទីរពេទ្យខេត្តកំពង់ចាម បានបោះពាក្យសម្ដី ទៅកម្មការិនីគ្រប់ខែម្នាក់ ដែលកំពុងឈឺពោះខ្លាំង ជិតសម្រាលថា មកពីខេត្តណា ត្រូវទៅព្យាបាល...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ២៦នាក់ និងជាសះស្បើយចំនួន ០៩នាក់ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ។
ភ្នំពេញ៖ មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ នៅយបៀថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់ពីការរកឃើញករណីឆ្លងសហគមន៍ក្នុងស្រុកបាកាន ខេត្តពោធ៍សាត់ ០៥នាក់ និងអ្នកប៉ះពាល់អ្នកវិជ្ជមានកូវីដ-១៩ក្នុងមណ្ឌលចត្តាឡីស័ក ០១នាក់ នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២១៕
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ បានចេញ សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មីចំនួន៧នាក់ នៅក្នុងស្រុកស្រែអំបិលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ។
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប នៅយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវី-១៩ ថ្មី ចំនួន៣នាក់ និងជាសះស្បើយចំនួន ២នាក់។ រដ្ឋបាលខេត្តសៀមរាប បញ្ជាក់ថាអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៣នាក់មានរាយនាមខាងក្រោម៖ ១- ឈ្មោះ ពិន ស៊ា ភេទប្រុស អាយុ២៦ឆ្នាំ អាសយដ្ឋាននៅភូមិរុន...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ បានសេចក្តីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ១១នាក់ ក្នុងនោះស្រុកមោងឬស្សីចំនួន២នាក់ ស្រុកសង្កែចំនួន៣នាក់ ស្រុកភ្នំព្រឹកចំនួន២នាក់ ស្រុកបាណន់ចំនួន៣នាក់ និងស្រុកសំពៅលូនចំនួន១នាក់ និងមានករណីជាសះស្បើយ ចំនួន ២នាក់ ៕
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ០៤នាក់ថ្មីបន្ថែមទៀត ក្នុងនោះមានស្រុកកំពង់ត្រឡាច ចំនួន ០៣នាក់ និងស្រុកសាមគ្គីមានជ័យ ១នាក់ ក្នុងនោះជាកម្មករ ហឹរ៉ាយហ្សិន និងរោងចក្រតឹកហ្វុក។
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី ២៨ខែឧសភា ឆ្នាំ ២០២១ ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងជូនកងទ័ព និងគ្រួសារកងទ័ពសរុបចំនួន ១,១៥៦,១៥៣នាក់។ ដោយឡែក សម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅ តំបន់ក្រហម ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងសរុបចំនួន ៨៤៩,៩០៨នាក់។
ភ្នំពេញ៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសេចក្ដី ជូនដំណឹងជាបន្ទាន់ដល់សាធារណជន និងពុកម៉ែ បងប្អូនប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង មេត្តាជ្រាបថា នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យជំនាញ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានរកឃើញរណី វិជ្ជមានជំងឺកូវីដ-១៩ លើប្រជាពលរដ្ឋ ១នាក់ ជាអ្នកប្រកប របរដឹកជញ្ជួនទំនិញទៅមក ស្ទឹងត្រែង-ភ្នំពេញ រៀងរាល់ថ្ងៃ។