បរទេស៖ សហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ បានទទួលយកសំណើ របស់សហភាពអឺរ៉ុប បង្កើតកិច្ចពិភាក្សាគ្នាថ្មី ដើម្បីនិយាយគ្នាអំពីការគម្រាមកំហែង ដែលចិនបង្កឡើង ចំពោះលោកខាងលិច នេះបើតាមការប្រកាស របស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ សេចក្តីប្រកាសបែបនេះ របស់រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិកនេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលលោកនិយាយថា រដ្ឋបាលលោក ត្រាំ...
បរទេស៖ យន្តហោះយោធា របស់ប្រទេសចិនមួយគ្រឿង បានហោះចូល ទៅក្បែរយន្តហោះ សហរដ្ឋអាមេរិកមួយគ្រឿង ដែលកំពុងតែសំកាំង ចាក់សាំងក្នុងអាកាស នៅក្បែរដែនអាកាសរបស់កោះតៃវ៉ាន់ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានតៃវ៉ាន់។ យោងតាម ប្រភពព័ត៌មានពីកាសែត Voice of America បានឲ្យដឹងថា សេចក្តីរាយការណ៍ ដែលថាយន្តហោះចិន ចូលទៅជិតយន្តហោះអាមេរិកនេះ គឺត្រូវបានធ្វើឡើង...
បរទេស៖ ប្រទេសបារំាង អាល្លឺម៉ង់ និងប្រទេសអ៊ីតាលី នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានអំពាវនាវឲ្យកងកម្លាំង នៅក្នុងប្រទេសលីប៊ីឈប់ប្រយុទ្ធគ្នា និងឲ្យភាគីខាងក្រៅ ឈប់ធ្វើការជ្រៀតជ្រែកណាមួយ ក្នុងគោលបំណង ព្យាយាមឲ្យមានកិច្ចពិភាក្សានយោបាយ វិលត្រឡប់មកវិញ។ នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ ប្រទេសទាំងនេះ បាននិយាយប្រាប់ដូច្នេះថា “ដោយមើលឃើញ ពីហានិភ័យកើនឡើង នៃស្ថានភាពកាន់តែដុនដាប នៅក្នុងប្រទេសលីប៊ីនោះ ប្រទេសបារាំង អាល្លឺម៉ង់ និងអ៊ីតាលី...
វ៉ាស៊ីនតោន៖ ក្រសួងការបរទេស សហរដ្ឋអាមេរិក បានកំណត់ប្រទេសកូរ៉េខាងជើង ជាប្រទេសមួយ ក្នុងចំណោមប្រទេស ដែលមានការជួញដូរមនុស្ស ដ៏អាក្រក់បំផុតសម្រាប់រយៈពេល ១៨ ឆ្នាំជាប់ៗគ្នា។ របាយការណ៍ ស្តីពីការជួញដូរមនុស្សប្រចាំឆ្នាំ របស់ក្រសួងបានឲ្យដឹងថា រដ្ឋាភិបាលកូរ៉េខាងជើង មិនបានបំពេញ តាមបទដ្ឋានអប្បបរមា សម្រាប់ការលុបបំបាត់ការជួញដូរ ហើយមិនបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការធ្វើដូច្នេះទេ ដោយទុកប្រទេសនេះ ស្ថិតនៅក្នុងចំណាត់ថ្នាក់ទាបបំផុតទី ៣...
ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារ ប.ស.ស. សាខាខេត្តព្រៃវែង បានអមដំណើរ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោក ថោង វរលក្ខណ៍ អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង ចុះសួរសុខទុក្ខបងប្អូន កម្មកររោងចក្រ ដែលកំពុងសម្រាកព្យាបាល របួសនៅមន្ទីរពេទ្យបង្អែកអ្នកលឿង ខេត្តព្រៃវែង ដែលបានរងគ្រោះថ្នាក់...
ភ្នំពេញ ៖ ទោះបីជាប្រទេសចិន បានដកសត្វឆ្កែ ចេញពីកាតាឡុកបសុសត្វជាតិរបស់ខ្លួន នៅចុងខែឧសភាឆ្នាំ ២០២០ ដោយការហាមឃាត់ ការលក់សត្វឆ្កែរស់ និងសាច់ឆ្កែជាអាហារក៏ដោយ ក៏ពិធីបុណ្យសាច់ឆ្កែ ដែលរៀបចំជាលក្ខណៈឯកជន នៅយូលីនរយៈពេល១០ថ្ងៃ រាប់ចាប់ពី ថ្ងៃទី ២១ ខែមិថុនា។ នេះបើយោងតាម អង្គការសុខុមាលភាពសត្វពិភពលោក FOUR PAWS ។...
BBC៖ បណ្តាញសង្គមវៀតណាម នាពេលថ្មីៗនេះ បានផ្សព្វផ្សាយនូវឯកសារ ដែលបានចុះផ្សាយជាយូរមកហើយ អំពីជំនួបរបស់សកម្មជន ដែលជាស្ថាបនិក២រូប គឺលោក David Ben Gurion របស់ប្រទេសអ៊ីស្រាអែល និងលោកហូជីមីញ របស់ប្រទេសវៀតណាម នៅប្រទេសបារាំង បន្ទាប់ពីសង្គ្រាមលោកលើកទី ២។ ឯកសារមួយចំនួន ត្រូវបានបោះពុម្ពផ្សាយ ដែលនិយាយថា ហូជីមីញ នៅពេលជួបជាមួយសកម្មជន...
ភ្នំពេញ៖ លោក អ៊ុ សុថា រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាភិបាល រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានអះអាងថា នៅឆ្នាំ២០២០នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញប្ដេជ្ញាថា នឹងលក់ទឹកស្អាត ឲ្យបានជាង ២២៧លានម៉ែត្រគូប ដែលគ្រោងទទួលចំណូល ប្រមាណ៣២៧.៣១១លានរៀល ខណៈគ្រោងចំណេញជាង ១០០.៨៩៧លានរៀល។ ក្នុងមហាសន្និបាត ភាគហ៊ុនិកលើកទី៨...
រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានឲ្យដឹង នៅក្នុងសេចក្តីប្រកាសមួយថា អ៊ីតាលី បានកត់ត្រាអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន២៩៦នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ នៅទូទាំងប្រទេស ប៉ុន្តែ សរុបអ្នកឆ្លងជំងឺធ្ងន់ធ្ងរ បានថយចុះមកដល់ត្រឹម ១៨.៣០៣នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍ ដែលកាលពីថ្ងៃពុធ មាន១៨.៦៥៥នាក់ ។ សរុបអ្នកជំងឺ...
ណារីតា៖ ការធ្វើដំណើរពីប្រទេសជប៉ុន ទៅកាន់ប្រទេសវៀតណាម បានចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍នេះ នៅក្នុងជំហានដំបូង បន្ទាប់ពីការបន្ធូរបន្ថយ ការរឹតបន្តឹងការធ្វើដំណើរ ដែលបានដាក់ចេញ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ជើងហោះហើរពិសេស ដែលដឹកអ្នកដំណើរ ១៥០ នាក់ភាគច្រើនជាអ្នកជំនួញ បានចាកចេញពី អាកាសយានដ្ឋានណារីតា...