សិង្ហបុរី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលរបស់ប្រទេសសិង្ហបុរី បានរាយការណ៍មកថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន៤០នាក់ គិតត្រឹមថ្ងៃពុធ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបនៅក្នុងប្រទេសកើនឡើងដល់៥៩.១៩៧នាក់ ។ មានករណីឆ្លងក្នុងសហគមន៍ថ្មីចំនួន០៤នាក់ និង៣៦នាក់ជាអ្នកឆ្លងជំងឺនាំចូលក្នុងប្រទេស ។ ក្រសួងបានឲ្យដឹងថា សរុបនៃអ្នកឆ្លងជំងឺថ្មីនៅក្នុងសហគមន៍បានកើនឡើង១៨នាក់ ធៀបនឹងសប្តាហ៍មុន ។ គិតត្រឹមថ្ងៃពុធ មានអ្នកជំងឺចំនួន៣២នាក់បន្ថែមទៀតបានចាកចេញពីមន្ទីរពេទ្យ ឬទីតាំងដាក់ឲ្យនៅដាច់ដោយឡែកពីគេ ។...
(CNN) ក្រុមហ៊ុនបាននិយាយថា នៅថ្ងៃព្រហស្បតិ៍ អគ្គិភ័យបានឆាបឆេះនៅឯអគារមួយដែលកំពុងសាងសង់ នៅវិទ្យាស្ថាន Serum នៃប្រទេសឥណ្ឌា ដែលជាក្រុមហ៊ុនផលិតវ៉ាក់សាំងធំជាងគេបំផុត នៅលើពិភពលោក ប៉ុន្តែការផលិតវ៉ាក់សាំង COVID-19 នឹងមិនប៉ះពាល់ឡើយ។ យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើករបស់ការិយាល័យពន្លត់អគ្គីភ័យ នៅទីក្រុង Pune ភាគខាងត្បូងរដ្ឋ...
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាមន៍ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការកើនឡើងការបោកបញ្ឆោត (Phishing) តាមអ៊ីនធឺណិតនៅលើគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងចាត់វិធានការការពារផងដែរ៕
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ កម្លាំង គ-អន្តរាគមន៍ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយ លោកអនុសេនីយ៍ឯក សាន សុធា តំណាងឲ្យលោកវរៈសេនីយ៍ឯក សៀ ទីន នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះសួរសុខទុក្ខ ចុះសួរសុខទុកម្តាយលោកព្រិន្ទបាលឯក ជឹម គឹមលីន ដែលមានជម្ងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ហៅពេទ្យលោកសង្ឃ។...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ថា នៅក្នុងសេចក្តីប្រកាសផ្លូវការមួយ ដែលចេញដោយរដ្ឋាភិបាលសហព័ន្ធ កាលពីថ្ងៃពុធបានឲ្យដឹងថា ជំងឺផ្តាសាយបក្សីត្រូវបានគេបញ្ជាក់ថា បានកើតឡើង នៅក្នុងរដ្ឋចំនួន០៦របស់ប្រទេសឥណ្ឌា ដែលបានឆ្លងលើសត្វបក្សីស្រុក និងបន្តឆ្លងរាលដាល នៅក្នុងរដ្ឋចំនួន១០ទៀត ចំពោះហ្វូងសត្វព្រៃ និងសត្វស្លាបផ្សេងៗទៀត ។ ក្នុងចំណោមរដ្ឋទាំងអស់នោះ គឺមានរដ្ឋចំនួន១៣ ក្នុងនោះរាប់ទាំង៣រដ្ឋ ដែលមានសេចក្តីរាយការណ៍មកថា មានករណីឆ្លងទំាងសត្វបក្សីស្រុក...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹង ស្តីពីការបើកប្រាក់រំលឹក ប្រាក់បំណាច់អតីតភាពការងារ ដែលមានមុនឆ្នាំ២០១៩ និងប្រាក់បំណាច់ អតីតភាពការងារក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ សម្រាប់រោងចក្រ សហគ្រាសផ្នែកកម្មន្តសាល៕
បរទេស៖ ទីបញ្ជាការប្រចាំនៅតំបន់អាហ្វ្រិក របស់សហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃអង្គារសប្ដាហ៍នេះថា កងកម្លាំងសហរដ្ឋអាមេរិក បានធ្វើការវាយប្រហារចំនួនពីរ លើភេរវករអាល់សាបាប នៅក្នុងប្រទេសសូម៉ាលី ដោយសម្លាប់សមាជិក ក្រុមភេរវកម្មឥស្លាមនោះចំនួន៣នាក់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីបញ្ជាការប្រចំានៅអាហ្វ្រិករបស់អាមេរិក បាននិយាយថា យោងតាមការវាយតម្លៃបឋម គឺគ្មានជនស៊ីវិលណាមួយរងរបួស ឬក៏ស្លាប់បាត់បង់ជីវិត នៅក្នុងការវាយប្រហារតាមអាកាស ដែលបានធ្វើឡើងនៅជិតស្រុក Jamaame និងស្រុក Deb Scinnele...
ភ្នំពេញ៖ លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បានលើកឡើងថា នាពេលខាងមុខ ត្រីប៉ាសេអ៊ីដែលមានតម្លៃថ្លៃកប់ពពក រហូតដល់ ៤០ម៉ឺនរៀល ក្នុងមួយគីឡូក្រាម និងជាតំណាងឲ្យអត្តសញ្ញាណខេត្តផងនោះ អាចប្រឈមនឹងការបាត់បង់ ។ ក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ដខេត្ដស្ទឹងត្រែង» នាព្រឹកថ្ងៃទី២១ មករានេះ លោក ឈាង...
ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ថា ជំងឺឆ្លងរាតត្បាតកូវីដ១៩ បានបន្តឆ្លងរាលដាលនៅក្នុងប្រទេស នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ខណៈឥណ្ឌា ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីនៃជំងឺចំនួន១៣.៨២៣នាក់ គិតត្រឹមថ្ងៃពុធ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា នៅក្នុងប្រទេសហ្វីលីពីន បានកើនឡើងលើសពី១០.០០០នាក់ ។ ក្រសួងសុខាភិបាលសហព័ន្ធ បានបង្ហាញទិន្នន័យចុងក្រោយថា សរុបអ្នកឆ្លងជំងឺ នៅក្នុងប្រទេសឥណ្ឌា បានកើនឡើងដល់១០.៥៩៥.៦៦០នាក់...
ភ្នំពេញ៖ លោក ដួង ពៅ អភិបាលរងខេត្តស្ទឹងត្រែង បានថ្លែងបញ្ជាក់ថា បច្ចុប្បន្នខេត្តស្ទឹងត្រែង នៅសល់ធនធានព្រៃឈើ ក្នុងរង្វង់ប្រហាក់ប្រហែលជាង ៥០% នៃទំហំផ្ទៃដីរបស់ខេត្តចំនួន ១២.០១៦គីឡូម៉ែត្រការេ ។ ក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ដខេត្ដស្ទឹងត្រែង» នាព្រឹកថ្ងៃទី២១ មករានេះ លោក ដួង ពៅ...