សេអ៊ូល៖ រដ្ឋមន្រ្តីក្រសួងការបរទេស លោកស្រី Kang Kyung-wha បានអំពាវនាវកាលពីថ្ងៃច័ន្ទ សម្រាប់ការផ្លាស់ប្តូរកម្រិតខ្ពស់ដំបូង ជាមួយរដ្ឋបាលសហរដ្ឋអាមេរិក របស់លោក ចូ បៃដិន ដើម្បីពង្រឹងសម្ព័ន្ធភាពទ្វេភាគី និងដើម្បីបន្តកិច្ចសហប្រតិបត្តិការជាសកល ក្នុងការលើកកម្ពស់សន្តិភាព យូរអង្វែងនៅឧបទ្វីបកូរ៉េ។ លោកស្រីបានធ្វើការកត់សម្គាល់ នៅក្នុងសុន្ទរកថាឆ្នាំថ្មី នៅពេលទីក្រុងសេអ៊ូល ព្យាយាមធ្វើឱ្យប្រសើរឡើងវិញ នូវការទូតនុយក្លេអ៊ែរ ដែលជាប់គាំងជាមួយប្រទេសកូរ៉េខាងជើង តាមរយៈកិច្ចសហប្រតិបត្តិការជិតស្និទ្ធ...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន Wall Street Journal បានរាយការណ៍នៅថ្ងៃចន្ទសប្ដាហ៍នេះថា ប្រទេសកូរ៉េខាងជើង គឺកំពុងស្ថិតនៅក្នុងចំណោមក្រុមប្រទេស កំពុងអភិវឌ្ឍ ដែលបានស្នើសុំថ្នាំវ៉ាក់សាំងកូវីដ១៩ បើទោះជាមានការប្រកាសថា ខ្លួនគ្មានការឆ្លងមេរោគក៏ដោយ។ ប្រភពដែលដឹងពីបញ្ហានេះ បាននិយាយប្រាប់កាសែតថា ប្រទេសកូរ៉េខាងជើង បានដាក់ពាក្យស្នើសុំថ្នាំវ៉ាក់សាំង ទៅដៃគូសុខភាពពិភពលោកសាធារណៈ និងឯកជន Gavi ដែលធ្វើការងារ ដើម្បីធ្វើឲ្យកាន់តែប្រសើរឡើង នូវការចាក់ថ្នាំបង្ការ...
សេអ៊ូល៖ ក្រុមអ្នកសង្កេតការណ៍ បានឲ្យដឹងថា កូរ៉េខាងជើង ត្រូវបានគេរំពឹងថា នឹងបើកសមាជបក្សដ៏កម្រមួយ នៅសប្តាហ៍នេះ ដោយការបើករបស់ខ្លួន អាចនឹងប្រព្រឹត្តទៅ នៅព្រឹកថ្ងៃចន្ទម្សិលមិញនេះ ចំពេលមានការរំពឹងទុកថា កូរ៉េខាងជើង នឹងបង្ហាញពីផែនការសេដ្ឋកិច្ច និងទិសដៅគោលនយោបាយរបស់ខ្លួន លើសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ ប្រទេសកូរ៉េខាងជើង បានឲ្យដឹងថា ខ្លួននឹងរៀបចំសមាជលើកទី ៨ របស់គណបក្សពលករ ដែលកំពុងកាន់អំណាចនៅ“...
បរទេស៖ ការស៊ើបអង្កេតរបស់មន្ទីរពេទ្យ បានរកឃើញថា បុគ្គលិកមន្ទីរពេទ្យ Wisconsin ម្នាក់ត្រូវបានគេបណ្តេញចេញនិងចាប់ខ្លួន បន្ទាប់ពីបានយកវ៉ាក់សាំង ការពារមេរោគ កូវីដ១៩ រាប់សិប ដបចេញពីទូទឹកកកឱសថមួយ ដោយមានចេតនា បំផ្លាញវ៉ាក់សាំងនោះច្រើនជាង ៥០០ ដូស។ យោងតាមសារព័ត៌មាន NBC News ចេញផ្សាយកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា...
បរទេស៖ ចំនួនអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងឱកាសវិស្សមកាលឆ្នាំថ្មី បានធ្លាក់ចុះ ២៨,៦% ពីមួយឆ្នាំទៅមួយឆ្នាំ មកដល់ ៤០នាក់ កាលពីថ្ងៃអាទិត្យ ប៉ុន្តែចំនួនកើនក្នុងរយៈពេល ៦ ថ្ងៃកន្លងមកនៅតែខ្ពស់ជាងកម្រិតឆ្នាំមុន។ អ្នកស្លាប់ទាំង៤០នាក់នេះ គឺស្ថិតនៅក្នុងថ្ងៃទី៦ ក្នុងចំណោមថ្ងៃដ៏គ្រោះថ្នាក់ទាំង៧ថ្ងៃ នៅប្រទេសថៃ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០៤ ខែមករា...
ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ភ្ញៀវទេសចរដើរកម្សាន្ត នាក្រោយឱកាសថ្ងៃឆ្លងឆ្នាំសកល សម្រាប់រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែធ្នូ ២០២០ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ មានចំនួន ១,២៧៩,១២៨ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១,២៦៨,០២៥ នាក់...
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីការកំណត់ថ្លៃប្រេងឥន្ធនៈ ត្រូវលក់រាយតាមស្ថានីយចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ដោយសាំងធម្មតាត្រូវលក់តម្លៃ៣,២០០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូតលក់ក្នុងតម្លៃ ២,៩៥០រៀល ក្នុង១លីត្រ៕
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីខ្យល់មូសុងឦសានដែលធ្វើឲ្យកម្ពុជា នឹងចុះចុះត្រជាក់ខ្លាំង ចាប់ពីថ្ងៃទី៩-១២ មករា។ យោងតាមសេចក្ដីជូនដំណឹង របស់ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២១នេះ បានឲ្យដឹងថា នៅថ្ងៃទី ៦-៨ ខែមករា កម្ពុជា នឹងទទួលឥទ្ធិពលពីខ្យល់មូសុងឦសានជាមធ្យម...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃចន្ទនេះបានឲ្យដឹងថា មេដឹកនាំអ៊ីរ៉ាក់ជាច្រើនរូបបាន ធ្វើការអំពាវនាវ ឲ្យមានការដកវត្តមាន នៃយោធាបរទេសចេញពីប្រទេស។ ការស្នើសុំនេះបានធ្វើឡើងនៅក្នុងអំឡុងពេល នៃខួបលើកទី១នៃការវាយប្រហារដោយដ្រូន របស់អាមេរិក ដែលបានសម្លាប់មេ បញ្ជាការយោធាជាន់ខ្ពស់២រូប របស់អ៊ីរ៉ាក់។ ក្នុងពិធីនេះផងដែរក៏មានការចូលរួមពីសំណាក់អ្នកគាំទ្រ រដ្ឋាភិបាលរាប់ពាន់នាក់ផងដែរដោយការលើកទង់ជាតិរបស់អ៊ីរ៉ាក់ ផងនិងរូបភាពនៃមេដឹកនាំលោក Soleimani និង al Muhandis និងព្រមទាំងបដាដែលនិយាយថា បំណងប្រាថ្នានៃពលរដ្ឋដែលចង់់បានសេរីភាពគឺមានភាពខ្លាំងក្លា ជាងកម្លាំងដ៏ក្រេវក្រោធរបស់អាមេរិក៕...
បរទេស៖ ទាហានស៊ីរីតិចបំផុតចំនួន៩នាក់ បានស្លាប់បាត់បង់ជីវិតនៅថ្ងៃអាទិត្យម្សិលមិញនេះ ក្នុងហេតុការណ៍វាយប្រហារទៅលើរថយន្តក្រុង នៅតាមផ្លូវហៃវ៉េ ក្នុងតំបន់វាលខ្សាច់ស៊ីរីកណ្ដាល ហើយនេះជាការវាយប្រហារ លើកទីពីរ ក្នុងពេលតិចជាងមួយសប្ដាហ៍ ធ្វើឡើងដោយពួកសកម្មប្រយុទ្ធ រដ្ឋឥស្លាមជ្រុលនិយម នេះបើតាមសម្តីប្រជាពលរដ្ឋក្នុងតំបន់។ តែនៅពេលមុននោះ ប្រព័ន្ធផ្សព្វផ្សាយស៊ីរី ដោយមិនបានបញ្ជាក់អត្តសញ្ញាណ ពួកគេថាជាទាហាននោះ បាននិយាយថា មានមនុស្ស៦នាក់បានស្លាប់ នៅជិតភូមិ Wadi al Azeeb...