ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញផ្សាយ «ព្រឹត្តិបត្រព័ត៌មានទីផ្សារការងារ» ទស្សនវិស័យសេដ្ឋកិច្ចទីផ្សារការងារកម្ពុជាឆ្នាំ២០២៤ លើកទី១ សម្រាប់អាណត្តិទី៧នេះ។ព្រឹត្តិបត្រព័ត៌មានទីផ្សារការងារ គឺជាឯកសារឆ្លុះបញ្ចាំងអំពីចរន្តសកលនិងតំបន់ និងបម្រែបម្រួលនៃរចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា ដែលនឹងជះឥទ្ធិពលដល់តម្រូវការទីផ្សារការងារ និងជំនាញកម្ពុជាក្នុងរយៈពេលខ្លី និងមធ្យម។ ព្រឹត្តិបត្រនេះនឹងផ្តល់ព័ត៌មានសំខាន់ៗបន្ថែមទៀតដល់សិស្ស និស្សិត ដើម្បីស្វែងយល់អំពីពិភពការងារនៅលើសកលលោក អាស៊ាន និងកម្ពុជា និងត្រៀមខ្លួនកាន់តែល្អប្រសើរក្នុងការចាប់យកឱកាសអភិវឌ្ឍជំនាញ និងឱកាសការងារ។ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តធ្វើបច្ចុប្បន្នភាពព្រឹត្តិបត្រព័ត៌មានទីផ្សារការងារនេះឱ្យកាន់តែល្អប្រសើរ...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៨ កុម្ភៈ ឆ្នាំ២០២៤នេះ បានដាក់ចេញនូវទិសដៅការងារអាទិភាពចំនួន ១០ចំណុច សម្រាប់ការអនុវត្តនៅឆ្នាំ២០២៤។ បើតាមប្រសាសន៍លោករដ្ឋមន្រ្តី, ក្រសួងការងារនឹងអនុវត្តឱ្យបានត្រឹមត្រូវនូវកិច្ចទី១ បន្តអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់នូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ទាំង ១០ចំណុច របស់ សម្តេចតេជោ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ទាំង ១០ចំណុច...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍បន្ថែមចំនួន១៣ចំណុច ដើម្បីធានាបម្រើផលប្រយោជន៍ពលរដ្ឋ និងកម្មករនិយោជិត។ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៨ កុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងថា៖ ជាមួយនឹងសមិទ្ធផលជាច្រើននាពេលកន្លងមក, ក្រសួងត្រូវខិតខំបន្ថែមទៀតក្នុងការអនុវត្តការងារឱ្យកាន់តែប្រសើរ និងដោះស្រាយបញ្ហាប្រឈមនានា...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចចុះបញ្ជីដីតំបន់ទន្លេសាប ដោយមានឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នរគរូបនីយកម្ម និងសំណង់ ជាប្រធាន និងមានអនុប្រធាន ៤រូប រួមទាំងសមាជិក និងសមាជិកអចិន្ត្រៃយ៍ ១០រូប។នេះបេីយោងតាមសេចក្តីសម្តេច ស្តីពី ការបង្កើតគណៈកម្មការចំពោះកិច្ច ចុះបញ្ជីដីតំបន់ទន្លេសាប ចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី៦កុម្ភៈ និងផ្សព្វផ្សាយនាថ្ងៃទី៨កុម្ភៈនេះ...
ភ្នំពេញ ៖ អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត បាននិងកំពុងបោះជំហានយ៉ាងសកម្មចូលទៅក្នុងវិស័យឌីជីថល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងស្វាហាប់បំផុតរបស់ សម្ដេចមហាបវរធបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ជាក់ស្ដែងនៅថ្ងៃទី៨ ខែកម្ភៈ ឆ្នាំ២០២៤នេះ លោក ស សុខា...
ភ្នំពេញ៖ ឆ្លើយតបនឹង ការលើកឡើង ពីមតិខាងក្រៅចោទសម្តេចធិបតី ជុំវិញកិច្ចចរចា លើតំបន់ត្រួតស៊ីគ្នា (OCA) រវាងកម្ពុជា និងថៃ ដែលមានកត្តាពីរ ពាក់ព័ន្ធ និងព្រំដែនទឹក និងជង្រុកស្តុកឧស្ម័នប្រេង ថាជាជនក្បត់ជាតិនោះ សម្តេចធិបតី បានធ្វើការអះអាងថា ក្រុមគ្រួសារសម្តេចដែលមានត្រកូល ហ៊ុន ទាំងអស់ មិនមានបំណងណាមួយ ចង់ទៅជាជនក្បត់ជាតិទេ ។...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ក្នុងដំណើរទស្សកិច្ចនៅប្រទេសថៃ សម្តេចនិងនាយករដ្ឋមន្ត្រីថៃ បានឯកភាពគ្នាដោះស្រាយចំណុចគាំងជាង២០ឆ្នាំ ដើម្បីចាប់ផ្តើម គិតគូរអំពីការទាញផលរួម នៅតំបន់ត្រួតស៊ីគ្នា នៃឧស្ម័ននិងប្រេងកាត ដែលមានពីធម្មជាតិ ខណៈការទាញយកប្រយោជន៍នេះដេីម្បីសេដ្ឋកិច្ចជាតិ និងធ្វើឲ្យកម្ពុជា អាចម្ចាស់ការលើវិស័យថាមពលដោយខ្លួនឯង មិនមែនដូចអ្វី ដែលជាការលើកឡើង របស់ក្រុមប្រឆាំងថា ជាទង្វើក្បត់ជាតិនោះទេ ។...
ម៉ិកស៊ិកៈ ក្រសួងការបរទេសម៉ិកស៊ិកបានឲ្យដឹងថា ម៉ិកស៊ិក និងសហរដ្ឋអាមេរិកបានអះអាងជាថ្មីពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការរួមគ្នាដោះស្រាយបញ្ហាអន្តោប្រវេសន៍ និងសន្តិសុខនៅតាមព្រំដែនរបស់ពួកគេ។ ក្រសួងបានឲ្យដឹងនៅក្នុងការចេញផ្សាយមួយថា ចំពោះបញ្ហានោះ ប្រធានាធិបតីម៉ិកស៊ិកលោល Andres Manuel Lopez Obrador បានជួបកាលពីថ្ងៃអង្គារជាមួយទីប្រឹក្សាសន្តិសុខមាតុភូមិរបស់សេតវិមាន Elizabeth Sherwood-Randall នៅវិមានជាតិ ក្នុងទីក្រុងម៉ិកស៊ិក។ នៅក្នុងកិច្ចប្រជុំនេះ ប្រធានាធិបតីម៉ិកស៊ិក បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលរបស់លោកក្នុងការធ្វើការជាមួយសហរដ្ឋអាមេរិកឆ្ពោះទៅរក “ការគ្រប់គ្រងការធ្វើចំណាកស្រុកប្រកបដោយសណ្តាប់ធ្នាប់ និងសុវត្ថិភាព”...
បរទេស៖ កាសែត Washington Post បានរាយការណ៍កាលពីថ្ងៃពុធថា ឧត្តមសេនីយជើងទឹកអាមេរិកចូលនិវត្តន៍ គឺលោក James Mattis ត្រូវបានគេជួលនៅក្នុងឆ្នាំ២០១៥ ដើម្បីផ្តល់ប្រឹក្សាដល់ប្រទេសអារ៉ាប់រួមអំពីយុទ្ធនាការដឹកនាំដោយអារ៉ាប៊ីសាអូឌីតនៅក្នុងប្រទេសយេម៉ែន។ លោក Mattis មិនបានបង្ហាញជាសាធារណៈអំពីសកម្មភាពនេះឡើយ នៅពេលដែលលោកក្លាយជារដ្ឋមន្រ្តីការពារជាតិក្នុងឆ្នាំ២០១៧ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា...
ម៉ូស្គូ៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Andrei Rudenko នៅថ្ងៃពុធនេះ បានច្រានចោលលទ្ធភាពនៃការបន្តកិច្ចពិភាក្សាសន្ធិសញ្ញាសន្តិភាពជាមួយទីក្រុងតូក្យូ ក្រោមស្ថានភាពបច្ចុប្បន្ន។ លោក Rudenko ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS ថា “នៅក្នុងស្ថានភាពបច្ចុប្បន្ន ការត្រលប់ទៅការសន្ទនាលើបញ្ហានៃសន្ធិសញ្ញា ដែលបានរៀបរាប់ខាងលើ គឺមិនអាចទៅរួចនោះទេ” ។ លោក Rudenko បានលើកឡើងថា “គោលនយោបាយមើលឃើញខ្លី”...