បរទេស៖ ក្រុមហ៊ុនឱសថ Celltrion របស់ប្រទេសកូរ៉េខាងត្បូង រំពឹងថា នឹងចាប់ផ្តើមការព្យាបាលជំងឺកូវីដ១៩ នៅដើមខែក្រោយ ដោយនេះបានបង្កើនក្តីសង្ឃឹមថា វានឹងអាចប្រយុទ្ធប្រឆាំងនឹងវីរុសថ្មីដែល កំពុងបង្កការភ័យខ្លាច ដោយសារតែការឆ្លងខ្ពស់។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមក្រុមហ៊ុន ថា ខ្លួនបានដាក់ពាក្យសុំការយល់ព្រមតាមលក្ខខណ្ឌសម្រាប់ការព្យាបាលដោយប្រើ CT-P59 របស់ខ្លួនទៅក្រសួងសុវត្ថិភាពចំណីអាហារនិងឱសថ។...
បរទេស៖ នាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន ស៊ុនហ្វុក បានអំពាវនាវឱ្យប្រជាជន រាយការណ៍ចំពោះអ្នកណាម្នាក់ដែល ពួកគេរកឃើញថាចូល ប្រទេសវៀតណាមដោយខុសច្បាប់ ដោយព្រមានថា ពួកគេ គឺជាប្រភពសក្តានុពលនៃ ការឆ្លងមេរោគ Covid-19 ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា...
បរទេស៖ គណៈរដ្ឋមន្រ្តីថៃ នៅថ្ងៃអង្គារបានអនុម័តថ្ងៃឈប់សម្រាកពិសេសចំនួន ៨ថ្ងៃ សម្រាប់ឆ្នាំក្រោយ រួមទាំងវិស្សមកាលក្នុងតំបន់ដើម្បីជំរុញទេសចរណ៍។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកនាំពាក្យរងរបស់រដ្ឋាភិបាលលោក Traisuree Taisaranakul បាននិយាយថា ថ្ងៃទី ១២ ខែកុម្ភៈ (ថ្ងៃសុក្រ) នឹងជាថ្ងៃឈប់សម្រាកសម្រាប់បុណ្យចូលឆ្នាំថ្មី...
(ភ្នំពេញ) ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២០៖ វ៉ាវ…ថាមែនៗ…! នេះពិតជាស្មាតហ្វូនត្រកូលស៊េរី A ដែលស្ថិតក្នុងដួងចិត្ត និងឆក់យកបេះដូង អតិថិជនដែលនិយមប្រើប្រាស់ស្មាតហ្វូននៅចុងឆ្នាំ 2020 និងដើមឆ្នាំថ្មី 2021 នេះពិតមែន…! សូមស្វាគមន៍តួឯកស៊េរី A ថ្មីនៃយុគសម័យបច្ចេកវិទ្យាស្មាតហ្វូន Samsung Galaxy A12!...
បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន អាចនឹងមិនធ្វើសុន្ទរកថាឆ្នាំថ្មី ក្រោយមាន ការឆ្លងរាតត្បាតជម្ងឺកូវីដ១៩មួយឆ្នាំ និងការកាត់បន្ថយសកម្មភាពយោធានានា នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI។ លោក គីម ជុងអ៊ុន ដែលបានបង្ហាញវត្តមាន នៅទីសាធារណៈពីរបីដង នៅក្នុងឆ្នាំ២០២០នោះ ត្រូវបានគេរំពឹងថា នឹងធ្វើសេចក្តីថ្លែងការណ៍មួយ នៅក្នុងសមាជបក្សលើកទី៨ របស់ទីក្រុងព្យុងយ៉ាង...
សេអ៊ូល៖ លោកប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បានច្រានចោលការរិះគន់ កាលពីថ្ងៃច័ន្ទថា រដ្ឋាភិបាលរបស់លោក បានធ្វើឱ្យបរាជ័យ នូវគោលនយោបាយលទ្ធកម្ម វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ខ្លួន។ លោកបានលើកឡើង ពីការព្រួយបារម្ភថា ប្រទេសកូរ៉េខាងត្បូង ប្រហែលជាមិនទាន់ ទទួលបានវ៉ាក់សាំងគ្រប់គ្រាន់នៅឡើយទេ ឬថាប្រជាជនរបស់ខ្លួន នឹងចាក់ថ្នាំយឺតពេល។ លោកប្រធានាធិបតីបានឲ្យដឹង នៅចំពោះមុខអ្នកយកព័ត៌មានថា“ វាមិនពិតនោះទេ”...
ម៉ានីល៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទ័រតេ បានគំរាមសហរដ្ឋអាមេរិកថា ហ្វីលីពីននឹងបញ្ចប់កិច្ចព្រមព្រៀងយោធាដ៏សំខាន់ ប្រសិនបើវ៉ាក់សាំងរាប់លានដូសប្រឆាំងនឹងវីរុសកូវីដ១៩ មិនត្រូវបានផ្តល់ជូននោះទេ។ យោងតាមសារព័ត៌មាន Asia Nikkei ចេញផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ប្រឈមនឹងការរិះគន់ក្នុងស្រុកយ៉ាងខ្លាំងជុំវិញការពន្យារពេលលទ្ធកម្មលោក ឌូទ័រតេ បានព្យាយាមប្រែក្លាយកិច្ចព្រមព្រៀងស្តីពីកងកម្លាំងទៅជាបន្ទះឈីប ចរចាដើម្បីទទួលបានវ៉ាក់សាំង COVID-១៩ ពីសហរដ្ឋអាមេរិក។...
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា មិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ថ្មីនិងគ្មានអ្នកជាសះស្បើយ។ គិតត្រឹមព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៣៦៤នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៣៦០នាក់ និងអ្នកកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យចំនួន៤នាក់។ សម្រាប់អ្នកជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» វិញ រកឃើញវិជ្ជមានចំនួន ៤១នាក់...
ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានលើកឡើងថាដំណក់ប្រេងលើកដំបូងរបស់កម្ពុជានឹងចាប់ផ្តើមផលិតចេញពីអណ្តូងប្រេងទី១ ឈ្មោះ A-0ID នៃ ផ្លាតហ្វម A នៅក្នុងប្លុកនៃឈូងសមុទ្រកម្ពុជា នៅថ្ងៃទី២៩ធ្នូ ឆ្នាំ២០២០ ដែលគាប់ជួនជាមួយថ្ងៃខួបលើកទី២២ នៃការបញ្ចប់សង្រ្គាមនាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី តាមរយៈនយោបាយឈ្នះ-ឈ្នះ (២៩ធ្នូ ១៩៩៨-២៩ ធ្នូ ២០២០)។ ថ្ងៃទី ២៩...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា ក្នុងរយៈពេល២២ឆ្នាំហើយដែលកម្ពុជា រកបាននូវសុខសន្តិភាព និងមានការឯកភាពជាតិ ទាំងស្រុង ជាប្រវត្តិសាស្ត្រ។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា ស្អែកជាខួប២២ឆ្នាំនៃការបញ្ចប់សង្គ្រាម នៅកម្ពុជាក្រោមនយោបាយឈ្នះ-ឈ្នះ...