វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ បានធ្វើវិសោធកម្មច្បាប់ការពារជាតិប្រចាំឆ្នាំ ដោយលើកយកការរឹតត្បិតរបស់ខ្លួន លើការដកកងទ័ពសហរដ្ឋអាមេរិក ចេញពីប្រទេសកូរ៉េខាងត្បូង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។ ប្រភពព័ត៌មានបានឲ្យដឹងថា លោកប្រធានាធិបតីបានច្រានចោលច្បាប់ថវិកាការពារជាតិប្រចាំឆ្នាំ ពីបទខកខានមិនបានទទួលយកគោលនយោបាយ“ អាមេរិកដំបូង” របស់លោក។ លោកប្រធានាធិបតី បានឲ្យដឹងនៅក្នុងសារទៅកាន់សភាតំណាង ដែលត្រូវបានចេញដោយសេតវិមានថា “ខ្ញុំនឹងប្រគល់វិលត្រឡប់ទៅវិញ ដោយគ្មានការយល់ព្រមពីខ្ញុំ”។ លោក បានបញ្ជាក់ថា “ច្បាប់នេះមិនរាប់បញ្ចូលវិធានការសន្តិសុខជាតិសំខាន់ៗរួមទាំងបទប្បញ្ញត្តិ ដែលមិនគោរពអតីតយុទ្ធជន...
ស្វាយរៀង ៖ លោកស្រីកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់និងទទួលកំព្យូទ័រយួរដៃ កុំព្យូទ័រលើតុ និងម៉ាស៊ីនព្រីនធ័រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ស្ថានទូតនៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា តាមរយៈ ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី ជូនដល់រដ្ឋបាលខេត្តស្វាយរៀង ដែលពិធីបានរៀបចំឡើងនៅសាលាខេត្តស្វាយរៀង នាព្រឹកថ្ងៃសៅរ៍ ១២កើត...
ដូចរៀងរាល់ឆ្នាំដែរមុនឱកាសបិទបញ្ចប់ពេលវេលាដំណាច់ឆ្នាំ មជ្ឈមណ្ឌលព័ត៌មានអម្ពិល សូមឆ្លៀតពេលនេះរម្លឹកប្រិយមិត្ត អំពីព្រឹត្តការណ៍សំខាន់ៗ ដែលបានកើតឡើងក្នុងឆ្នាំ២០២០នេះ។ ដូចប្រិយមិត្តអ្នកតាមដានមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលជ្រាបហើយថាព្រឹត្តការណ៍ ដែលកំពុងអង្រួនពិភពលោកក្នុងឆ្នាំ២០២០ គឺការរីករាលដាលនៃជំងឺកូវីដ១៩ និងនិយាយដោយឡែក សម្រាប់ប្រទេសកម្ពុជា ។ ចង់ដឹងថា នៅចំពោះមុខការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ កម្ពុជាបានធ្វើអ្វីខ្លះ? *បង្កើតច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ន៖ នៅចំពោះមុខការរីករាលដាលនៃជំងឺកូវីដ១៩បានបង្ខំឲ្យរាជរដ្ឋាភិបាលកម្ពុជាបង្កើតច្បាប់ប្រទេសក្នុងគ្រាអាសន្នយ៉ាងបន្ទាន់។ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្នត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើងនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ដោយផ្អែកតាមមាត្រា២២ ថ្មីនៃរដ្ឋធម្មនុញ្ញ កម្ពុជាដែលចែងថា...
បរទេស៖ នៅថ្ងៃសុក្ររដ្ឋាភិបាលថៃ បានរាយការណ៍ពីករណីឆ្លងវីរុសកូវីដ១៩ថ្មីចំនួន ៨១ នាក់ ក្នុងនោះរួមមាន ឆ្លងក្នុងសហគមន៍មានចំនួន ៣៧ នាក់, ពលករចំណាកស្រុកចំនួន ៣៥ នាក់ និងរកឃើញវិជ្ជមានពេលធ្វើចត្តាឡីស័កចំនួន ៩ នាក់ ដែលចំនួនសរុបអ្នកឆ្លងវីរុសនេះ បានកើនឡើងដល់ ៥ ៩១០នាក់ ។ យោងតាមសារព័ត៌មាន Bangkok...
ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មចិន បានគូសបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិន និងសហភាពអឺរ៉ុប (EU) ចាំបាច់ត្រូវខិតខំរួមគ្នា និងជួបគ្នាទៅវិញទៅមក ដើម្បីបញ្ចប់សន្ធិសញ្ញាវិនិយោគទ្វេភាគី។ ប្តេជ្ញាលើកកម្ពស់ការបើកចំហកម្រិតខ្ពស់ ប្រទេសចិន នឹងអនុវត្តការចរចាជាមួយសហភាពអ៊ឺរ៉ុប ក្នុងគោលបំណងលើកស្ទួយផលប្រយោជន៍សន្តិសុខ និងការអភិវឌ្ឍន៍ ក៏ដូចជាក្នុងល្បឿនរបស់ខ្លួន ហើយធ្វើការដើម្បីឈានដល់សន្ធិសញ្ញាវិនិយោគ ដែលទូលំទូលាយមួយ មានតុល្យភាពខ្ពស់។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែងនៅក្នុងការឆ្លើយតបតាមអ៊ិនធឺណិត ដើម្បីឆ្លើយសំណួរទាក់ទងនឹងវឌ្ឍនភាពរបស់ភាគីទាំងពីរក្នុងការចរចា។ អ្នកនាំពាក្យរូបនេះបានលើកឡើងថា...
ភ្នំពេញ ៖ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំ២០២១ នាពេលខាងមុខនេះ លោក ម៉ាសាហ៊ីរ៉ូ មិកាមិ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា មានក្ដីសង្ឃឹមថា នឹងអាចទស្សនាកន្លែងជាច្រើនទៀត និងជួបប្រជាជនកម្ពុជា ហើយជូនពរប្រជាជនកម្ពុជា ជួបតែសុភមង្គល នាឱកាសឆ្នាំថ្មី។ តាមរយៈវិដេអូឃ្លីប បង្ហោះនៅលើហ្វេសប៊ុករបស់ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ...
ភ្នំពេញ ៖ ដើម្បីទប់ស្កាត់កុំឲ្យមានការរាតត្បាតជំងឺកូវីដ១៩ទ្រង់ទ្រាយធំនៅក្នុងសហគមន៍ ក្រសួង សុខាភិបាល ត្រូវឲ្យម្ចាស់សេ វាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ ចូលរួមពង្រឹងបន្ថែមទៀត ក្នុងការអនុវត្តវិធានការណ៍ការពារកុំឲ្យមានចម្លង ក្នុងនោះម្ចាស់មន្ទីរពេទ្យឯកជនត្រូវបញ្ជូនអ្នកសង្ស័យកើតជំងឺកូវីដ១៩ទៅមន្ទីរពេទ្យរដ្ឋ ឬពេទ្យមិត្តភាពខ្មែរ-សូវៀត។នេះបើយោងតាមលិខិតរបស់ក្រសួងនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ។ លិខិតបន្តថា ក្រសួងថ្លែងអំណរគុណចំពោះម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជននៅកម្ពុជា ដែលបាន យកចិត្តទុកដាក់ និងគោរពទៅតាមការណែនាំរបស់ក្រសួងស្ដីពី ការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ កន្លងមក៕
ភ្នំពេញ ៖ ដើម្បីធានាឲ្យរដ្ឋបាល ឃុំ-សង្កាត់ អាចជ្រើសរើសបាននូវបុគ្គលិកក្រៅក្របខណ្ឌដែល មានសមត្ថភាព និងបទពិសោធសម្រាប់បម្រើការងារជូនរដ្ឋបាលឃុំ-សង្កាត់ ប្រកបដោយប្រសិទ្ធភាព គណនេយ្យភាព និងតម្លាភាព ក្រសួងមហាផ្ទៃបានចេញណែនាំអំពី នីតិវិធីនៃការជ្រើរើសបុគ្គលិកក្រៅក្របខ័ណ្ឌរដ្ឋ របស់រដ្ឋបាល ឃុំ-សង្កាត់៕
ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្ដេចតេជោ(TYDA) បានថ្លែងអំណរគុណដល់អង្គការ ឆឺជី បានជួយជាសម្ភារៈ គ្រឿងឧបភោគបរិភោគ តាមរយៈសមាគម ដែលកន្លងមកអង្គការ ឆឺជី បានចូលរួមសកម្មភាពមនុស្សធម៌ជាច្រើន តាមរយៈសមាគមដើម្បីផ្ដល់លទ្ធភាពនិងកិច្ចសហការមនុស្សធម៌ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋនៅក្នុងការព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ លោក Hsieh Ming Hsuan ប្រធានអង្គការ ឆឺជី បានថ្លែងថាដោយបានមើលឃើញពីទស្សនៈវិស័យនូវសកម្មភាព មនុស្សធម៌ដ៏ល្អប្រពៃរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ...