ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន ប្រឆាំងដាច់ខាតនឹងការបង្ក្រាបរបស់អាមេរិក លើក្រុមហ៊ុនចិន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យ Zhao Lijian បានប្រាប់សន្និសីទសារព័ត៌មានមួយឆ្លើយតបទៅនឹងរបាយការណ៍របស់ Axios ថា សហរដ្ឋអាមេរិកគួរតែបញ្ឈប់ការអនុវត្តខុសឆ្គងរបស់ខ្លួនក្នុងការរំលោភអំណាចរដ្ឋ និងពង្រីកគំនិតសន្តិសុខជាតិ ដើម្បីបង្ក្រាបក្រុមហ៊ុនបរទេស អាជីវកម្ម, ព្រមានពួកគេពីហានិភ័យសន្តិសុខទិន្នន័យ ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការប្រើប្រាស់ឧបករណ៍ទំនាក់ទំនង និងសេវាកម្មពីក្រុមហ៊ុន ដែលមានទំនាក់ទំនងជាមួយប្រទេសចិន។ លោក...
សេអ៊ូល៖ លោកនាយករដ្ឋមន្រ្តី ជុង សៃគួន បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកូរ៉េខាងត្បូង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតឱសថពិភពលោកចំនួនពីរគឺ Janssen និង Pfizer ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ- ១៩ ដោយមានផែនការចាប់ផ្តើមចាក់វ៉ាក់សាំងនៅត្រីមាសទី២ ឆ្នាំ២០២១ ។ ក្នុងកិច្ចប្រជុំអន្តរកម្ម ស្តីពីការឆ្លើយតបនឹងរោគរាតត្បាត COVID-១៩ លោកជុង សៃគួន បានលើកឡើងថា ក្រោមកិច្ចសន្យាខ្លួននឹងនាំយកថ្នាំចំនួន...
តូក្យូ៖ នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga បានឲ្យដឹងថា លោកមានគោលបំណងធ្វើទស្សនកិច្ចសហរដ្ឋអាមេរិក នៅខែកុម្ភៈ ដើម្បីពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតរបស់អាមេរិកលោក ចូ បៃដិន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ។ ទោះយ៉ាងណាលោកនាយករដ្ឋមន្រ្តី បានបន្ថែមថាដំណើរទស្សនកិច្ចនេះ នឹងអាស្រ័យលើស្ថានភាពនៃការផ្ទុះឡើងនៃជំងឺកូវីដ-១៩ នៅក្នុងសហរដ្ឋអាមេរិក ដែលបង្ហាញថា លោកនឹងបន្តធ្វើសេចក្តីលម្អិតនៃដំណើរទស្សនកិច្ចនេះខណៈកំពុងតាមដានស្ថានការណ៍។ លោកនាយករដ្ឋមន្រ្តី ដែលបានឡើងកាន់តំណែងកាលពីខែកញ្ញា បានបង្ហាញឆន្ទៈក្នុងការធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក ដើម្បីជួបជាមួយលោក...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា សកម្មសេដ្ឋកិច្ចនៅក្នុងប្រទេសចិន ត្រូវបានគេជឿជាក់ថា នឹងអាចត្រឡប់មកដំណើរជាធម្មតាវិញ លឿនជាងអ្វីដែលធ្លាប់ព្យាករណ៍ទុក កាលពីលើកមុន។ ការប្រកាសដែលត្រូវបានធ្វើឡើង ដោយធនាគារពិភពលោក World Bank បានបញ្ជាក់ទៀតថា កំណើនឡើងនៃសេដ្ឋកិច្ច ដែលត្រូវបានគេមើលឃើញថា មានភាពវិជ្ជមានបែបនេះ ដោយសារកត្តាមួយចំនួនដូចជា ការគ្រប់គ្រងដោយមានប្រសិទ្ធភាព ជាលក្ខណៈយុទ្ធសាស្ត្រ និងគោលនយោបាយជំនួយដ៏ខ្លាំងក្លា ចំពោះអាជីវកម្មនិងការនាំចេញ...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានឲ្យដឹងនៅថ្ងៃពុធម្សិលមិញនេះថា ស្ថានភាពនឹងមិនអាក្រក់នោះទេ សម្រាប់ប្រទេសរុស្ស៊ី ក្នុងអំឡុងពេល នៃរដ្ឋបាលបន្ទាប់របស់លោក ចូ បៃដិន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកពូទីន បានឲ្យដឹងនៅក្នុងការប្រជុំរួមគ្នាមួយ នៃក្រុមប្រឹក្សារដ្ឋរបស់ប្រទេស និងក្រុមប្រឹក្សាអភិវឌ្ឍន៍យុទ្ធសាស្ត្រ និងគម្រោងជាតិថា “ទាក់ទងទៅនឹងសេចក្តីថ្លែងការណ៍នេះថា ភាពជាអ្នកដឹកនាំនៅសហរដ្ឋអាមេរិក កំពុងផ្លាស់ប្តូរហើយវា នឹងមានការលំបាកបន្ថែមទៀត...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា សមត្ថកិច្ចកំពុងតាមរកបុរសម្នាក់ នៅខេត្តបន្ទាយមានជ័យ ដែលទើបមកពីប្រទេសថៃ បានរត់មិនព្រមធ្វើចត្តាឡីស័ក។ សូមជម្រាបថា យុវជនម្នាក់ឈ្មោះ លឿង លីសាន់ អាយុ២២ឆ្នាំ រស់នៅភូមិភ្នំធំ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៤ ខែធ្នូ...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ថា គ្រោះរញ្ជួយដីកម្រិត៥,២រ៉ិចទ័រ អង្រួននៅប៉ែកខាងលិចនៃប្រទេសឥណ្ឌូនេស៊ី ។ ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៥,២រ៉ិចទ័រ អង្រួននៅចម្ងាយ១៥៧គីឡូម៉ែត្រ ស្ថិតនៅភាគខាងលិច Bengkulu ប្រទេសឥណ្ឌូនេស៊ី នៅវេលាម៉ោង២២និង១៩នាទី ម៉ោងក្នុងស្រុក នៅថ្ងៃពុធ ។ ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីមានជម្រៅ១០គីឡូម៉ែត្រ តាមការវាយតម្លៃបឋមមានរង្វាស់៤.៥១៣៧ដឺក្រេនៃរយៈទទឹងប៉ែកខាងត្បូង...
បរទេស៖ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មប្រទេសវៀតណាម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា ប្រទេសវៀតណាមគ្រោងនឹងដាក់ពន្ធលើក្រុមហ៊ុនផលិតដែកថែបរបស់ប្រទេសចិនចំនួន ១៦ ចន្លោះពី ៤,៤៣ ភាគរយទៅ ២៥,២២ ភាគរយ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍នេះបានដកស្រង់សំដីសេចក្តីសំរេចរបស់រដ្ឋាភិបាលថាវិធានការណ៍នេះនឹងត្រូវបានដាក់លើក្រុមហ៊ុនដែកចំនួន ១៦ ដោយសារតែរបាយការណ៍“ ប្រឆាំងនឹងការបង្ខូចតម្លៃ។ កាតព្វកិច្ចនឹងត្រូវដាក់លើទំនិញដែកថែបវិលជាច្រើនសម្រាប់រយៈពេលប្រហែល ៥...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃពុធនេះបានសរសេរថា អនុរដ្ឋលេខាធិការបស់អង្គការសហប្រជាជាតិសម្រាប់កិច្ចការងារនយោបាយ និងការកសាងសន្តិភាពលោក Rosemeary DiCarlo បានធ្វើការអំពាវនាវ សាជាថ្មីដើម្បីឲ្យមានកិច្ចខំប្រឹងប្រែងដើម្បីអាចថែរក្សានូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយនឹងអ៊ីរ៉ង់។ លោក DiCarlo បាននិយាយថា បញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ គឺជារបាំងដែលនឹងធ្វើឲ្យមិនមានការរីកសាយអាវុធដែលវា គឺជាផលវិបាកចំពោះសន្តិភាពនិង សន្តិសុខក្នុងតំបន់និងពិភពលោក។ គ្រប់ប្រទេសដែលមានការជាប់ពាក់ព័ន្ធនឹងទទួលបានការគាំទ្រ យ៉ាងពេញទំហឹងពីសំណាក់យូអិនដើម្បីបន្តធ្វើការងារពិភាក្សារបស់ពួកគេបន្ថែមទៀត ទៅលើកិច្ចព្រមព្រៀង JCPOA មួយនេះ។ គួរឲ្យដឹង...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃពុធនេះបានឲ្យដឹងថាប្រទេសវេណេស៊ុយអេឡាអាចទទួលបាន ឧបករណ៍សំភារៈ សុខាភិបាល នៃជើងយន្តហោះទី៩ហើយ ពីសំណាក់ប្រទេសចិនកាលពីថ្ងៃអង្គារម្សិលមិញដើម្បីយក មកប្រើប្រាស់ ក្នុងយុទ្ធនាការ ប្រយុទ្ធប្រឆាំងនឹងកូវីដ19។ រដ្ឋទូតចិនប្រចាំនៅប្រទេស វេណេស៊ុយអេឡាលោក Li Baorong បាននិយាយថាការដឹកជញ្ជូនដែលរួមមានទាំង ថ្នាំពេទ្យនិងសំភារៈពេទ្យផងជាពិសេស គឺឧបករណ៍ធ្វើតេស្តល្បឿនលឿននិងឧបករណ៍ជំនួយអុកស៊ីសែនទៀតផង។ ថ្លែងនៅឯអាកាសយានដ្ឋាន Simon Bolivar នៃទីក្រុង Caracas លោក...