ភ្នំពេញ៖ ក្រសួងការបរទេសខ្មែរ បានជួយសម្របសម្រួល ជូនពលរដ្ឋខ្មែរចំនួន ២១រូប រួមទាំងព្រះសង្ឃ និងដូនជី ឲ្យធ្វើដំណើរត្រឡប់មកកម្ពុជាវិញនៅថ្ងៃនេះ តាមជើងយន្តហោះ Charter Flight របស់ក្រុមហ៊ុនអាកាសចរណ៍មីយ៉ាន់ម៉ា ។ តាមរយៈសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី២២ ធ្នូនេះ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានបញ្ជាក់ថា «ក្រសួងការបរទេស...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ថ្ងៃទី២៣-២៥ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ កម្ពុជា នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិត ខ្សោយទៅបង្គួរ ខណៈសីតុណ្ហភាពអប្បបរមា មានពី ១៩-២២ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ២៥-២៨ អង្សាសេ។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក...
សេអ៊ូល៖ រដ្ឋាភិបាលកូរ៉េខាងត្បូងក្នុងតំបន់បានប្រកាសកាលពីថ្ងៃច័ន្ទ នូវគំរោងហាមឃាត់ការប្រមូលផ្តុំមនុស្សច្រើនជាង ៤នាក់ នៅក្នុងទីក្រុងសេអ៊ូល និងតំបន់ជុំវិញទីក្រុង ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគឆ្លងកូវីដ១៩។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា វិធានការថ្មីនេះនឹងចូលជាធរមានចាប់ពីថ្ងៃពុធ និងរហូតដល់ថ្ងៃទី ៣ ខែមករា ហើយនឹងត្រូវអនុវត្តទៅរដ្ឋធានីសេអ៊ូលក៏ដូចជាខេត្ត Gyeonggi និងទីក្រុង Incheon...
បរទេស៖រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអាល្លឺម៉ង់ បាននិយាយនៅថ្ងៃចន្ទនេះថា សហភាពអឺរ៉ុបចាំបាច់ត្រូវតែធ្វើការឆ្លើយតបរួមគ្នា និងក្នុងទម្រង់សហការគ្នា ចំពោះសម្ពាធមេរោគកូរ៉ូណាថ្មី ដែលត្រូវបានគេរាយការណ៍ជាលើកដំបូងនៅក្នុងប្រទេសអង់គ្លេស ដើម្បីទប់ស្កាត់មិនឲ្យរីករាលដាល ទៅកាន់ប្រទេសផ្សេងទៀត។ នៅក្នុងសន្និសីទកាសែតមួយ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអាល្លឺម៉ង់ លោក Heiko Maas បាននិយាយប្រាប់យ៉ាងដូច្នេះថា “យើងនឹងធ្វើកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធ នៅក្នុងចំណោមប្រទេសសមាជិកសហភាពអឺរ៉ុប លើជំហានបន្ទាប់ ជាពិសេសនោះ គឺលើវិធីដែលវិធានការទាំងនេះ នឹងត្រូវបានបង្កើតឡើង នៅក្រោយថ្ងៃទី៣១ ខែធ្នូ”។...
បរទេស៖កងទ័ពជើងទឹកចិននិយាយនៅថ្ងៃចន្ទនេះថា ក្រុមនាវាផ្ទុកយន្តហោះមួយក្រុម ដែលដឹកនាំដោយនាវាផ្ទុកយន្តហោះថ្មីបំផុតរបស់ប្រទេសចិន ឈ្មោះ Shandong បានធ្វើដំណើរកាត់តាមច្រកសមុទ្រតៃវ៉ាន់ ដើម្បីទៅធ្វើសមយុទ្ធយោធាតាមប្រក្រតី នៅដែនសមុទ្រចិនខាងត្បូង។ ក្រសួងការពារជាតិរបស់តៃវ៉ាន់ បាននិយាយប្រាប់ថា នាវាផ្ទុកយន្តហោះចិន Shandong នោះ អមដំណើរដោយនាវាចម្បាំង៤គ្រឿង និងបានធ្វើដំណើរចាកចេញពីកំពង់ផែ Dalian ស្ថិតនៅប្រទេសចិនភាគខាងជើង កាលពីថ្ងៃព្រហស្បតិ៍ ហើយតៃវ៉ាន់បានបញ្ជូននាវាចម្បាំង៦គ្រឿង និងយន្តហោះកងទ័ពអាកាស៨គ្រឿង ប្រចាំការការពារនិងឃ្លាំមើលការធ្វើដំណើរនោះ។ គួរបញ្ជាក់ថា...
បរទេស៖ មន្ត្រីអាហ្វហ្គានីស្ថាន នាពេលថ្មីៗនេះ បាននិយាយប្រាប់ថា ការបំផ្ទុះគ្រាប់បែករថយន្តអត្តឃាតមួយ នៅក្នុងរដ្ឋធានីអាហ្វហ្គានីស្ថាន គឺទីក្រុងកាប៊ុល បានសម្លាប់មនុស្សតិចបំផុតចំនួន៨នាក់ និងរបួសចំនួន១៥នាក់ ដែលរួមមានទាំងសមាជិករដ្ឋសភាមួយរូបផងដែរ។ លោក Tariq Arian តាមសេចក្តីរាយការណ៍ ជាមន្ត្រីនាំពាក្យឲ្យក្រសួងមហាផ្ទៃរបស់ប្រទេសអាហ្វហ្គានីស្ថាន បាននិយាយប្រាប់ថា ភេរវករបានធ្វើការវាយប្រហារនោះនៅថ្ងៃអាទិត្យ បង្កឲ្យមានការខូចខាតធ្ងន់ធ្ងរ ដល់ផ្ទះសម្បែងនៅជុំវិញកន្លែងវាយប្រហារដោយគ្រាប់បែកនោះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក...
ភ្នំពេញ ៖ ខណៈខេត្តសាមុតសាខន ប្រទេសកំពុងរាតត្បាតកូវីដ១៩ លោកស្រី ឱ វណ្ណឌីន បានផ្ញើសារក៏ដូចជាដាស់តឿនថា មិនត្រូវមេីលស្រាលលេីលទ្ធភាពចម្លងរហ័ស នៃវីរុសកូវីដ-១៩ និងភាពធ្ងន់ធ្ងររបស់ជំងឺនេះឡេីយ ព្រោះជំងឺនេះអាចកើតឡើងគ្រប់ពេលវេលា ។ លោកស្រីអ្នកនាំពាក្យបានថ្លែង ក្នុងគ្រុបអ្នកព័ត៌មាននៅថ្ងៃ២១ ធ្នូថា “យេីងមិនត្រូវមេីលស្រាលលេីលទ្ធភាពចម្លងរហ័ស នៃវីរុសកូវីដ-១៩ និងភាពធ្ងន់ធ្ងររបស់ជំងឺ នេះឡេីយ ដែលអាចកេីតមានឡេីងគ្រប់កាលៈទេសៈ គ្រប់ពេលវេលា...
ភ្នំពេញ: ប្រទេសបារាំង តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) ផ្តល់ហិរញ្ញប្បទានរហូតដល់៧៥លានអឺរ៉ូ (ប្រមាណជាង៩១លានដុល្លារ) សម្រាប់ពង្រឹងវិស័យកសិកម្ម និងប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុនៅកម្ពុជា។ យោងតាមគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតបារាំងប្រចាំកម្ពុជា នៅថ្ងៃទី២១ធ្នូបានឲ្យដឹងថា នៅថ្ងៃនេះលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកស្រីអេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងលោកស្រី អូហ្វេលី...
បរទេស៖នៅពេលថ្មីៗនេះ មន្ត្រីនានា តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា មានគ្រាប់រ៉ុកកែតជាច្រើនគ្រាប់ ត្រូវបានគេបាញ់ប្រហារទៅលើស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅក្នុងទីក្រុងបាដាដ ប៉ុន្តែត្រូវបានបាញ់ទម្លាក់ប្រព័ន្ធការពារដែនអាកាសប្រចាំនៅស្ថានទូតនោះ។ យោងតាមការចេញផ្សាយមួយ ធ្វើឡើដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ស្ថានទូតអាមេរិកប្រចាំក្នុងប្រទេសនៅតំបន់មជ្ឈិមបូព៌ានេះ បានធ្វើការបញ្ជាក់អំពីការវាយប្រហារនោះ ដោយលើកឡើងថា វាបានបង្កឲ្យមានការខូចខាតតិចតួច ចំពោះបរិវេសស្ថានទូត ប៉ុន្តែមិនមានរបាយការណ៍ពីអ្នករងគ្រោះនោះទេ។ ...
បរទេស៖ ករណីឆ្លងវីរុសកូវីដ១៩ នៅក្នុងប្រទេសថៃបានរកឃើញថ្មីចំនួន ៣៨២ នាក់ទៀត នៅថ្ងៃចន្ទនេះ ក្នុងនោះ ៣៦០ នាក់ជាពលករចំណាកស្រុកមកពីប្រទេសមីយ៉ាន់ម៉ា ដែលបានផ្សារភ្ជាប់ទៅនឹងទីផ្សារលក់ដុំបង្គា នៅខេត្ត សាមុតសាខន ជាខេត្តជាប់ព្រំដែនភាគនិរតីទីក្រុងបាងកក។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ការកើនឡើងនៃការឆ្លងនេះ បានកើតឡើងបន្ទាប់ពីមានករណីរកឃើញអ្នកឆ្លងថ្មីចំនួន...