ភ្នំពេញ: ប្រទេសបារាំង តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) ផ្តល់ហិរញ្ញប្បទានរហូតដល់៧៥លានអឺរ៉ូ (ប្រមាណជាង៩១លានដុល្លារ) សម្រាប់ពង្រឹងវិស័យកសិកម្ម និងប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុនៅកម្ពុជា។ យោងតាមគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតបារាំងប្រចាំកម្ពុជា នៅថ្ងៃទី២១ធ្នូបានឲ្យដឹងថា នៅថ្ងៃនេះលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកស្រីអេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងលោកស្រី អូហ្វេលី...
បរទេស៖នៅពេលថ្មីៗនេះ មន្ត្រីនានា តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា មានគ្រាប់រ៉ុកកែតជាច្រើនគ្រាប់ ត្រូវបានគេបាញ់ប្រហារទៅលើស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅក្នុងទីក្រុងបាដាដ ប៉ុន្តែត្រូវបានបាញ់ទម្លាក់ប្រព័ន្ធការពារដែនអាកាសប្រចាំនៅស្ថានទូតនោះ។ យោងតាមការចេញផ្សាយមួយ ធ្វើឡើដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ស្ថានទូតអាមេរិកប្រចាំក្នុងប្រទេសនៅតំបន់មជ្ឈិមបូព៌ានេះ បានធ្វើការបញ្ជាក់អំពីការវាយប្រហារនោះ ដោយលើកឡើងថា វាបានបង្កឲ្យមានការខូចខាតតិចតួច ចំពោះបរិវេសស្ថានទូត ប៉ុន្តែមិនមានរបាយការណ៍ពីអ្នករងគ្រោះនោះទេ។ ...
បរទេស៖ ករណីឆ្លងវីរុសកូវីដ១៩ នៅក្នុងប្រទេសថៃបានរកឃើញថ្មីចំនួន ៣៨២ នាក់ទៀត នៅថ្ងៃចន្ទនេះ ក្នុងនោះ ៣៦០ នាក់ជាពលករចំណាកស្រុកមកពីប្រទេសមីយ៉ាន់ម៉ា ដែលបានផ្សារភ្ជាប់ទៅនឹងទីផ្សារលក់ដុំបង្គា នៅខេត្ត សាមុតសាខន ជាខេត្តជាប់ព្រំដែនភាគនិរតីទីក្រុងបាងកក។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ការកើនឡើងនៃការឆ្លងនេះ បានកើតឡើងបន្ទាប់ពីមានករណីរកឃើញអ្នកឆ្លងថ្មីចំនួន...
ភ្នំពេញ: ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចេញសេចក្តីជូនដំណឹងស្តីពីវិធានការការពារបងប្អូនពលករ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ និងការផ្អាកការបញ្ជូនពលករ MOUនិងពលករតាមរដូវកាល ទៅធ្វើការងារនៅប្រទេសថៃជាបណ្តោះអាសន្នក្នុងអំឡុងពេលការរាតត្បាត ជំងឺកូវីដ-១៩ នៅខេត្តសាមុតសាខននៃប្រទេសថៃ
ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានផ្ដល់ថវិកាសរុបចំនួន ២៨៨,៤៧៣ដុល្លារអាមេរិក ដល់អង្គភាពចំនួន៣នៅកម្ពុជា ក្រោមគ្រោងការជំនួយឧបត្ថម្ភឥតសំណង សម្រាប់គម្រោង ទ្រង់ទ្រាយតូចសន្ដិមនុស្សជាតិ (ជំនួយគូសាណូណិ)។ សូមជម្រាបថា អង្គភាពចំនួន៣រួមមាន ៖ ទី១-គម្រោងបំពាក់ឧបករណ៍ពេទ្យ នៅមន្ទីរពេទ្យបង្អែកអង្គរបូរីខេត្តតាកែវ ថវិកាចំនួន៨៧,៩០០ដុល្លារអាមេរិក (អង្គភាពទទួលជំនួយ ៖ ការយាល័យស្រុកប្រតិបត្តិព្រៃកប្បាស) ,ទី២-គម្រោងបំ ពាក់ឧបករណ៍បោះពុម្ពអក្សប្រៃយ៍ នៅសាលាពិសេសនារាជធានីភ្នំពេញ...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា មជ្ឈមណ្ឌលភ័ ស្តុភារកម្មភ្នំពេញ គឺជាមជ្ឈមណ្ឌលដ៏មានសក្ដានុពល ក្នុងការលើកស្ទួយវិស័យដឹកជញ្ជូន ឲ្យមានប្រសិទ្ធភាព ទាំងតម្លៃ និងសេវាកម្ម ជាពិសេស ជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា កាន់តែរីកចម្រើន ផងដែរ។ ក្នុងកិច្ចប្រជុំដើម្បីពិនិត្យ និងអនុម័តលើសេចក្ដីព្រាងចុងក្រោយ...
កោះកុង : លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ បានដឹកមន្ត្រីក្រោមឱវាទ ចុះពិនិត្យមើលពីស្ថានភាព នៃច្រកទ្វារអន្តរជាតិចាំយាមនិងហាលិច ដែលមានព្រំប្រទលជាប់គ្នា ហើយដែលកំពង់មានហានិភ័យខ្ពស់ នៃជំងឺឆ្លងកូវិដ១៩ ក្នុងប្រទេសថៃ ហើយណាមួយក្រែងមានសមត្ថកិច្ចថៃ បញ្ជូនពលករខ្មែរឲ្យវិលចូលស្រុកវិញ តាមច្រកទ្វារអន្តរជាតិនេះ ហើយក៍ដើម្បីឲ្យមន្ត្រីជំនាញ ងាយស្រួលធ្វើចក្តាឡីស័កផងដែរ។ លោកស្រីអភិបាលខេត្ត...
ភ្នំពេញ ៖ លោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានឲ្យដឹងថា ការពង្រឹងការងារជំនាញតាមច្រកទ្វារអ ន្តរជាតិ ដើម្បីអនុវត្តវិធាន ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ តាមការណែនាំក្រសួងសុខាភិបាល។ នេះបើយោងតាម គេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍។ ក្នុងកិច្ចប្រជុំ ស្តាប់របាយការណ៍ និងត្រៀមផែនការគ្រប់គ្រងច្រកទ្វារអន្តរជាតិ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ លោក...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែត USA Today នៅថ្ងៃនេះបានសរសេរថា ក្រុមប៉ូលិស ក្រុមអ្នកពន្លត់អគ្គិសភ័យ និងក្រុមគ្រូបង្រៀន ព្រមទាំងអ្នកលក់ទំនិញផង ត្រូវបានគេជឿជាក់ថា បានក្លាយទៅជាគោលដៅបន្ទាប់ សម្រាប់ការចាក់វ៉ាក់សាំងនៅអាមេរិក។ ការប្រកាសដែលត្រូវបានធ្វើឡើង ដោយភ្នាក់ងារទទួលបន្ទុក កិច្ចការងារត្រួតពិនិត្យចំណីអាហារ និងឧិសថបានបញ្ជាក់ទៀតថា កាលពីថ្ងៃអាទិត្យ ក្រោយការបោះឆ្នោត សម្រេចលទ្ធផល ១៣ទល់នឹង១ ក្នុងការចាក់វ៉ាក់សាំង...
បរទេស៖ បណ្តាប្រទេសនៅអ៊ឺរ៉ុប បានចាប់ផ្តើមដាក់បម្រាម លើការធ្វើដំណើរលើចក្រភពអង់គ្លេស បន្ទាប់ពីប្រទេសនេះបានរាយការណ៍ អំពីការឆ្លងមេរោគដែលងាយនឹងឆ្លង និងមិនអាចគ្រប់គ្រងបាន នៃករណីវីរុសដែលកំពុងវិវឌ្ឍន៍ខ្លួន។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេស អៀរឡង់ អាល្លឺម៉ង់ បារាំងអ៊ីតាលី ហូល្លង់ និង ប្រទេស ប៊ែលហ្សិក...