វ៉ាស៊ីនតោន៖ នៅក្នុងការប៉ះទង្គិចដ៏ធំ ចំពោះគណបក្សសាធារណរដ្ឋ រដ្ឋមន្ត្រីសន្តិសុខមាតុភូមិរបស់សហរដ្ឋអាមេរិក លោក Alejandro Mayorkas បានរួចផុតពីការបោះឆ្នោតចោទប្រកាន់លើបញ្ហាសន្តិសុខព្រំដែននៅក្នុងសភាតំណាងរាស្រ្ត។ សភាជាន់ទាបបានបោះឆ្នោត ២១៤ ទល់នឹង ២១៦ ដោយមានសមាជិកគណបក្សសាធារណរដ្ឋចំនួន ៤នាក់បានចាកចេញពីគណបក្សរបស់ពួកគេ និងចូលរួមជាមួយគណបក្សប្រជាធិបតេយ្យ ដើម្បីបោះឆ្នោតប្រឆាំងនឹងការចោទប្រកាន់មន្ត្រីព្រំដែនកំពូលរបស់រដ្ឋបាលលោក បៃដិន។ នៅក្នុងលិខិតមួយផ្ញើទៅកាន់សហសេវិករបស់គាត់ តំណាងរាស្រ្ត Tom McClintock នៃរដ្ឋកាលីហ្វ័រញ៉ាបានប្រកែកថា...
ភ្នំពេញ៖ ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅ ការងារឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងប្រកាសដាក់ឱ្យអនុវត្ត ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៧ ខែកុម្ភៈនេះ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំ បានបញ្ជាក់ថា នៅឆ្នាំ២០២៣ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតី អាហ្សង់ទីនJavier Milei បាននិយាយកាលពីថ្ងៃអង្គារថា ទីក្រុង Buenos Aires គ្រោងផ្លាស់ប្តូរស្ថានទូតរបស់ខ្លួនទៅកាន់ទីក្រុងយេរូសាឡឹម ដែលវាបានធ្វើឲ្យក្រុមហាម៉ាសដែលមានមូលដ្ឋាននៅហ្គាហ្សាបានបរិហារទង្វើនេះ។ លោកMilei ត្រូវបានទទួលស្វាគមន៍នៅអាកាសយានដ្ឋានអន្តរជាតិ Ben Gurion ក្បែរទីក្រុង Tel Aviv ដោយរដ្ឋមន្ត្រីការបរទេស Israel Katz ហើយគាត់បានបន្តទៅក្រុងយេរូសាឡឹម...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្រ្តី Narendra Modi កាលពីដើមសប្តាហ៍បានសន្យាថានឹងដឹកនាំសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌាឱ្យក្លាយជាប្រទេសសេដ្ឋកិច្ចធំជាងគេទីបីរបស់ពិភពលោក ខណៈដែលការរំពឹងទុកនៃជ័យជម្នះមួយផ្សេងទៀតសម្រាប់គណបក្ស Bharatiya Janata Party (BJP) ដែលកំពុងកាន់អំណាចនៅមុនការបោះឆ្នោតសកលខាងមុខ។ អ្នកបោះឆ្នោតទូទាំងប្រទេសឥណ្ឌានឹងធ្វើដំណើរទៅបោះឆ្នោតនៅខែមេសា និងឧសភា ដើម្បីជ្រើសរើសសមាជិកសភាចំនួន៥៤៣នាក់ ដែលជាសភាជាន់ទាបហើយប្រសិនបើគណបក្សរបស់លោករក្សាបានសំឡេងភាគច្រើន លោក Modi នឹងដឹកនាំរដ្ឋាភិបាលរយៈពេលប្រាំឆ្នាំទៀត។ លោក Modi...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានទទូចកាលពីថ្ងៃចន្ទថា គោលនយោបាយរបស់បារាំងក្នុងការគាំទ្រអ៊ុយក្រែន និងការព្យាយាមបង្ហាញអំពីភាពត្រឹមត្រូវចំពោះសកម្មភាពរបស់ទីក្រុងគៀវគឺ មិនផលិតភាព តែបែរជានឹងមានភាពគ្រោះថ្នាក់ទៅវិញនោះទេ។ ទីក្រុងប៉ារីសបានអះអាងកាលពីសប្តាហ៍មុនថា កបុគ្គលិកអង្គការមនុស្សធម៌បារាំងបីនាក់ត្រូវបានសម្លាប់ និងបីនាក់ទៀតរងរបួសនៅក្នុងការវាយប្រហាររបស់រុស្ស៊ីលើទឹកដីដែលកាន់កាប់ដោយអ៊ុយក្រែន។ ប្រធានាធិបតីបារាំង Emmanuel Macron បានហៅឧបទ្ទវហេតុនេះថាជា ទង្វើកំសាក ខណៈដែលរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសនេះ លោក...
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានបញ្ជាក់ថា ការនាំចូលប្លាស្ទិកនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ មានការថយចុះចំនួន ៣២ ២២៨,៧៣ គីឡូក្រាម ដែលស្មើនឹងប្រមាណ៥០% បើប្រៀបធៀបនឹងត្រីមាសទី៣ នៃឆ្នាំដដែល។ របាយការណ៍នេះ បានបង្ហាញផងដែរថា ការនាំចូលថង់ប្លាស្ទិកចំនួន ១២ ០៧៨,០៤ គីឡូក្រាម នៅក្នុងខែមករា...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានព្រមានដកមន្ដ្រីប៉ុស្ដិ៍នគរបាលរដ្ឋបាល ក្នុងករណីបញ្ជាក់ទីលំនៅឋានរបស់ប្រជាពលរដ្ឋ តែផ្ដេសផ្ដាស ធ្វើឲ្យពិបាកក្នុងការស្រាវជ្រាវ នៅពេលមានរឿងអ្វីកើតឡើង។ នាឱកាសអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៧...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានរៀបចំធ្វើសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ និងប្រកាសដាក់ឱ្យអនុវត្ត«ផែនការយុទ្ធិសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ កុម្ភៈ ឆ្នាំ២០២៤ ។ លោកស្រី សុវណ្ណ វណ្ណារតន៍...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទៅដល់អាកាសយានដ្ឋានយោធា ដនមឿន រាជធានីបាងកក ប្រទេសថៃ ប្រកបដោយសុវត្ថិភាព ដោយមានការទទួលបដិសណ្ឋារកិច្ចពីសំណាក់លោក ប៉ានព្រី បាហិថានុការ៉ា...
បរទេស៖ ប្រភពពីនាយកដ្ឋានកែប្រែ (DoC) របស់ប្រទេសថៃ បាននិយាយកាលពីថ្ងៃអង្គារថា អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលនឹងបញ្ចប់ការជាប់ពន្ធនាគារមួយភាគពីរនៅថ្ងៃទី១៨ ខែកុម្ភៈខាងមុខនោះ គឺត្រូវបានគេរាយការណ៍ថាមានសិទ្ធិទទួលបានការលើកលែងទោសពិសេស។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែកតាមប្រភពបាននិយាយថា នាយកដ្ឋានកែប្រែ បានចងក្រងបញ្ជីអ្នកទោសដែលមានសិទ្ធិសម្រាប់ការលើកលែង និងដោះលែងជាពិសេស...