បរទេស៖ មានករណីសង្ស័យបីទៀត នៃវីរុសកូរ៉ូណាវីរុស ដែលជាមេរោគរលាកសួតប្រភេទថ្មី ត្រូវបានគេរកឃើញនៅក្នុងប្រទេសសឹង្ហបុរី ដែលធ្វើឱ្យចំនួនសរុបដែលត្រូវបានកំណត់នៅទីនេះមានចំនួន ១០ ករណី។ យោងតាមសារព័ត៌មាន The Straits Times ចេញផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការឱ្យដឹងរបស់ក្រសួងសុខាភិបាលសឹង្ហបុរី (MOH) ថា ការឆ្លងមេរោគនេះត្រូវបានគេសង្ស័យថា មានកុមារចំនួន ២ នាក់ដែលមានអាយុ...
តាមពិតមិនថាខ្ញុំរឺ ប្រជាពលរដ្ឋទូទៅនោះទេ គេបានភ្លេចឈ្មោះ សម រង្ស៊ីបាត់ទៅហើយក្រោយចាញ់បោកការឃោសនាបោកប្រាស់លំដាប់ផ្កាយប្រាំរឿងវិលចូលស្រុកខ្មែរថ្ងៃ ៩ វិច្ឆិកា ២០១៩ ។ ម៉្យាងទៀត ពេលនេះអ្វីដែលជាការគិតគូររបស់ប្រជាជនដែលមានខ្សែស្រឡាយចិន គឺការត្រៀមសែននិងការដើរលេងសប្បាយក្នុងពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ ។ ហើយបច្ចុប្បន្ន អ្វីដែលសាធារណ:មតិមួយចំនួនកំពុងតាមដានគឺរឿងតុលាការកំពុងដំណើរការកាត់ក្តីលោក កឹម សុខា ។ ទោះបីខ្ញុំសំរេចតាំងពីថ្ងៃ ៩ វិច្ឆិកា ២០១៩...
ព្រុចសែល៖ សហគមន៍អ៊ឺរ៉ុប (EU) បានអំពាវនាវឱ្យកូរ៉េខាងជើង ប្រកាន់ខ្ជាប់នូវការផ្អាកការ ធ្វើតេស្តនុយក្លេអ៊ែរ និងមីស៊ីលចំពេលដែលការគំរាមកំហែង របស់ក្រុងព្យុងយ៉ាង ដកខ្លួនចេញពីការប្តេជ្ញាចិត្តដែលបានប្រកាសដោយខ្លួនឯង ដោយលើកឡើងពីគោលនយោបាយអរិភាពរបស់សហរដ្ឋអាមេរិក នៅក្នុងសេចក្តីថ្លែងការណ៍បើកសម្រាប់សន្និសីទ ស្តីពីការដកហូតអាវុធកាលពីថ្ងៃអង្គារសហភាពអឺរ៉ុបបានឲ្យដឹងថាប្រទេសកូរ៉េខាងជើង គួរតែ “វិលត្រឡប់ទៅរកការចរចាប្រកបដោយអត្ថន័យ” និង “ចៀសវាងពីការបង្កហេតុបន្ថែមទៀត” ។ សេចក្តីថ្លែងការណ៍នេះបានបន្ដទៀតថា“ ការបាញ់មីស៊ីលបាលីស្ទិកម្តងហើយម្តងទៀតដោយកូរ៉េខាងជើង រំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បន្តធ្វើឱ្យអន្តរាយដល់ការងារអន្តរជាតិ សម្រាប់ការកសាងទំនុកចិត្ត...
សេអ៊ូល៖ ការស្ទង់មតិមួយបានបង្ហាញថា ប្រជាជនកូរ៉េខាងត្បូងភាគច្រើនគាំទ្រការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការបញ្ជូន កងទ័ពទៅកាន់ច្រកសមុទ្រហូម៉ូស សម្រាប់ប្រតិបត្តិការសន្តិសុខតាមសមុទ្រ។ កាលពីដើមសប្តាហ៍នេះក្រសួងការពារជាតិ បានប្រកាសថាអង្គភាពប្រឆាំង នឹងចោរកម្មតាមសមុទ្រ Cheonghae ដែលកំពុងប្រតិបត្តិការ នៅឈូងសមុទ្រអាដេននឹងពង្រីកបេសកកម្មរបស់ខ្លួនទៅកាន់ច្រកសមុទ្ររវាង ឈូងសមុទ្រពែរ្សនិងឈូងសមុទ្រអូម៉ង់។ ការផ្លាស់ប្តូរនេះតំណាង ឱ្យកិច្ចខិតខំប្រឹងប្រែងរបស់ ទីក្រុងសេអ៊ូល ក្នុងការដើរតួនាទីកាន់តែធំនៅក្នុងបញ្ហាសកល និងរក្សាសម្ព័ន្ធភាពរបស់ខ្លួនជាមួយ ទីក្រុងវ៉ាស៊ីនតោន ឲ្យរឹងមាំបន្ថែមទៀត៕ ដោយ ឈូក បូរ៉ា
វ៉ាស៊ីនតោន៖ មន្រ្តីក្រសួងការបរទេសជាន់ខ្ពស់មួយរូបបានឲ្យដឹងកាលពីថ្ងៃពុធថាសហរដ្ឋអាមេរិក នឹងបន្តការទូត“ អត់ធ្មត់” ជាមួយប្រទេសកូរ៉េខាងជើងដើម្បីបញ្ជាក់ឱ្យច្បាស់ថា របបនេះចាំបាច់ត្រូវវិលត្រឡប់ទៅរកកិច្ចចរចាការរំសាយអាវុធវិញ។ មន្ត្រីរូបនោះបាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មានដោយសុំមិនបញ្ចេញឈ្មោះ ដើម្បីពិភាក្សាអំពីកិច្ចប្រជុំកាលពីសប្តាហ៍មុន ដែលពាក់ព័ន្ធនឹងអ្នកការទូតកំពូល ៗ របស់កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន ហេីយការកត់សម្គាល់របស់លោកបានលើកឡើងថាទីក្រុងវ៉ាស៊ីនតោន មិនមានឆន្ទៈក្នុងការផ្តល់សម្បទាន ដើម្បីឱ្យទីក្រុងព្យុងយ៉ាងវិលត្រឡប់មកតុចរចាវិញនោះទេ។ មន្ត្រីនោះបានឲ្យដឹងនៅពេលសួរអំពីផែនការសម្រាប់ការចូលរួមនាពេលអនាគតជាមួយកូរ៉េខាងជើងថា“ នៅលើប្រទេសកូរ៉េខាងជើង -ការអត់ធ្មត់ និងការទូតជាប្រចាំ យើងនឹងប្រកាន់ខ្ជាប់ផែនការនេះ ប្រាប់ទៅខាងជើងថាពួកគេចាំបាច់ត្រូវចេញមកចរចា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា ពិធីបុណ្យទានម្តងៗគឺបានរឹតចំណងមិត្តភាព មេត្រីភាព សាមគ្គីភាព និងការស្រឡាញ់រាប់អាននិងកាន់តែមានភាពស្និទ្ធស្នាល រវាងជាតិសាសន៍មួយទៅ ជាតិសាសន៍មួយទៀត ដែលកំពុងរស់នៅក្រោមដំបូល នៃសន្តិភាព។ តាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០សម្ដេចបានថ្លែងថា ស្របពេលដែលពិធីសែនចូលឆ្នាំចិន នឹងចូលមកដល់ថ្ងៃស្អែកទី ២៤ មករា...
បរទេស៖ រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោក Mike Pompeo កាលពីថ្ងៃពុធ បានជំរុញឱ្យបណ្តាប្រទេស នៅអាមេរិកឡាទីនប្រុងប្រយ័ត្ន អំពី “ប្រាក់បានមកដោយងាយស្រួល” ពីប្រទេសចិន ហើយបានស្នើឱ្យបណ្តាប្រទេសទាំងនោះ ជ្រើសរើសក្រុមហ៊ុនអាមេរិក និងលោកខាងលិច ជាដៃគូអាជីវកម្ម។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែក តាមការលើកឡើងរបស់លោក...
បរទេស៖ មន្ត្រីជាន់ខ្ពស់ សហរដ្ឋអាមេរិកមួយរូប បាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថា ប្រទេសចិនបានបរាជ័យ ក្នុងការបញ្ជូនពលករកូរ៉េខាងជើង ឲ្យត្រឡប់ទៅស្រុកវិញ ទៅតាមកាលកំណត់ក្នុងខែធ្នូ ជាការបំពានទណ្ឌកម្ម អង្គការសហប្រជាជាតិ ហើយលោកបន្ថែមថា នេះគឺជាមូលហេតុ ដែលទីក្រុងវ៉ាស៊ីនតោន ដាក់អង្គភាពពីរដែលពាក់ព័ន្ធ ក្នុងការនាំចេញពលកម្មកូរ៉េខាងជើង នៅក្នុងបញ្ជីខ្មៅ។ សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានធ្វើការប៉ាន់ស្មានថា ទីក្រុងព្យុងយ៉ាង កំពុងទទួលបានប្រាក់ជាង ៥០០លាយដុល្លារក្នុងមួយឆ្នាំ...
បរទេស៖ មេដឹកនាំពិភពលោកជាច្រើននាក់ នៅថ្ងៃពុធម្សិលមិញនេះ តាមសេចក្តីរាយការណ៍ បានជួបជុំគ្នាក្នុងទីក្រុងយេរូសាឡឹម សម្រាប់វេទិកាពិភពលោក ឈ្មោះ World Holocaust Forum រំឭកគម្រប់ខួបលើកទី៧៥ នៃការរំដោះប្រមូលផ្តុំអូហ្សុស-ប៊ែកឃូដូ។ នៅរសៀលថ្ងៃពុធ ប្រធានាធិបតីបារាំង លោក Emmanuel Macron គណប្រតិភូសហរដ្ឋអាមេរិក ដឹកនាំដោយសមាជិកសភា លោក Nancy Pelosi...
បរទេស៖The Bloomberg នៅថ្ងៃពុធ ទី២២ ខែមករានេះ បានឲ្យដឹងថា អាជ្ញាធរនៃ ប្រទេសរុស្ស៊ី បាននិងកំពុងចាប់ផ្តើមការងារ ពង្រឹងការត្រួតពិនិត្យនៅច្រកព្រំដែន ជាមួយប្រទេសចិនឡើងវិញ ដើម្បីការពារកុំអោយមានវីរុសឆ្លង ដែលកំពុងរាតត្បាត នៅក្នុងប្រទេសមួយនេះ។ ជំងឺឆ្លងដ៏អាថ៌កំបាំងនេះ បានបណ្តាលឱ្យមានមនុស្សស្លាប់យ៉ាងតិច ៦ នាក់មកហើយ និងកំពុងមានឆ្លងជំងឺដូចជា បុគ្គលិកពេទ្យជាច្រើននាក់ផងដែរ នៅក្នុងប្រទេសចិន។ វាជាសញ្ញាមួយ...