តូក្យូ៖ មន្ត្រីការិយាល័យខុទ្ទកាល័យបានឲ្យដឹងថាប្រទេសជប៉ុន នឹងកំណត់កូតា ៣៥ ភាគរយសម្រាប់បេក្ខជនសភាជាស្ត្រីនៅឆ្នាំ២០២៥ ដោយសង្ឃឹមថា ការកំណត់គោលដៅជាក់លាក់នឹងជំរុញសមភាពយេនឌ័រនៅក្នុងពិភពនយោបាយ។ ប្រទេសជប៉ុន ដែលស្ថិតនៅលើឆាកពិភពលោកទាក់ទងនឹងសមភាពយេនឌ័រ និងភាពស្មើភាពគ្នាមានគោលបំណង ដើម្បីបង្កើនការតំណាងជាស្ត្រីក្នុងចំណោមសមាជិកសភា និងមន្រ្តីរាជការក៏ដូចជាមុខតំណែងជាអ្នកគ្រប់គ្រងក្នុងអាជីវកម្មឯកជន និងផែនការផ្សេងទៀតក្នុងគណៈរដ្ឋមន្រ្តីរបស់លោកនាយករដ្ឋមន្រ្តី Yoshihide Suga នឹងអនុម័តនៅខែធ្នូ ដើម្បីកែប្រែគោលដៅបច្ចុប្បន្ន។ មានតែ ១៧,៨ ភាគរយនៃបេក្ខជន សម្រាប់តំណាងរាស្ត្រជាស្ត្រីនៅក្នុងការបោះឆ្នោតថ្មីៗបំផុតក្នុងឆ្នាំ២០១៧ ទោះបីជាការបោះឆ្នោតនៅឆ្នាំ២០១៩...
សេអ៊ូល៖ ការស្ទង់មតិមួយបានបង្ហាញកាលពីថ្ងៃសុក្រថា ប្រជាជនកូរ៉េខាងត្បូងភាគច្រើនយល់ស្របថា ទីក្រុងសេអ៊ូលគួរតែដើរតួជាអ្នកសម្របសម្រួល ដើម្បីជំរុញការចរចានុយក្លេអ៊ែរដែលជាប់គាំងរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង។ យោងតាមការស្ទង់មតិកាលពីថ្ងៃទី២០-២១ ខែវិច្ឆិកា លើមនុស្សពេញវ័យចំនួន ១០០០ នាក់ដោយក្រុមប្រឹក្សាប្រឹក្សាបង្រួបបង្រួមជាតិ ៧៣,៩ ភាគរយបានឲ្យដឹងថា កូរ៉េខាងត្បូងគួរតែធ្វើជាអ្នកសម្របសម្រួលក្នុងកិច្ចចរចានុយក្លេអ៊ែររវាងទីក្រុងវ៉ាស៊ីនតោន និងព្យុងយ៉ាង បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក ចូ បៃដិន ចូលកាន់តំណែង។ ការស្ទង់មតិបានបង្ហាញថា ក្នុងចំណោមពួកគេ ៣៥,៣...
ប៊ែកឡាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ថា វិទ្យាស្ថាន Robert Koch Institute (RKI) បានប្រកាសឲ្យដឹង កាលពីថ្ងៃសុក្រថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសអាល្លឺម៉ង់ បានកើនឡើងលើសពី១លានាក់ បន្ទាប់ពីមានអ្នកឆ្លងជំងឺថ្មី ចំនួន២២.៨០៦នាក់ ត្រូវបានគេរាយការណ៍ ក្នុងអំឡុងពេលមួយថ្ងៃ ។ វិទ្យាស្ថាន RKI...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ កាលពីរាត្រីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ថា អ្នកនាំពាក្យយោធាមួយរូប បានប្រាប់នៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលបានរៀបចំឡើង កាលពីថ្ងៃសុក្រថា យោធារបស់មីយ៉ាន់ម៉ា បានរឹបអូសបាន សារធាតុញៀនទ្រង់ទ្រាយធំ ដែលជាប្រភេទថ្នាំសណ្តំ ដែលមានតម្លៃ ប្រមាណ៨៣៧ពាន់លាន kyats ស្មើនឹង ៦៣៤,០៩លានដុល្លារអាមេរិក គិតចាប់ពីដើមឆ្នាំរយៈពេល១១ខែ នៅក្នុងឆ្នាំនេះ ។...
កណ្ដាល ៖ លោក ចាន់ តារា អភិបាលរងស្រុកខ្សាច់កណ្ដាល តំណាងលោក ប៊ុន ផេង អភិបាលស្រុក បានចូលរួមពិធីផ្សព្វផ្សាយគម្រោង «ពិពិធកម្មកសិកម្មកម្ពុជា» កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅសាលប្រជុំសាលាស្រុកខ្សាច់កណ្ដាល។ សូមជម្រាបថា ក្នុងពិធីផ្សព្វផ្សាយថ្នាក់មូលដ្ឋានគម្រោង ពិពិធកម្មកសិកម្មកម្ពុជា ក្រោមអធិបតីភាពលោក គង់...
បរទេស៖ជំនួបជាប្រវត្តិសាស្ត្រមួយ រវាងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល និងព្រះរាជ្ជទាយាទអារ៉ាប៊ីសាអូឌីត បានផ្ញើសារដ៏ខ្លាំងក្លាមួយ ឲ្យដល់សម្ពន្ធមិត្តនិងបច្ចាមិត្តនានាថា ប្រទេសទាំងពីរនៅតែប្តេជ្ញាយ៉ាងខ្លាំងក្លាធ្វើការប្រឆាំងនឹងអ៊ីរ៉ង់ ដែលជាសត្រូវរួមរបស់ប្រទេសទាំងពីរ។ តាមសេចក្តីរាយការណ៍ ជំនួបសម្ងាត់កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន នៅក្នុងទីក្រុង Neom ប្រទេសអារ៉ាប៊ីសាអូឌីត ដែលត្រូវមន្ត្រីអ៊ីស្រាអែលបានធ្វើការបញ្ជាក់ តែត្រូវបានច្រានចោលដោយទីក្រុងរីយ៉ាដនោះ បានបង្ហាញនូវសាររួមមួយដល់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ចូ បៃដិន ថា សម្ពន្ធមិត្តដ៏ចម្បងក្នុងតំបនរបស់ទីក្រុងវ៉ាស៊ីនតោន កំពុងតែប្រកាន់ខ្ជាប់នូវការប្តេជ្ញារបស់ខ្លួន។ គួរបញ្ជាក់ថា...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានណែនាំដល់ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ត្រូវតែធានាការពារឲ្យបានធនធានធម្មជាតិ ដើម្បីទទួលបានការគាំទ្រពីពលរដ្ឋទាក់ទាញទេសចរ និងអ្នកវិនិយោគ ដោយមិនត្រូវចាត់ទុកបញ្ហានេះ ជាបញ្ហាធម្មតានោះឡើយ។ ក្នុងពិធីសម្រួលភារកិច្ច និងចាត់តាំងក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តមណ្ឌលគិរី កាលពីថ្ងៃ ទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២០...
អាមេរិក៖ឆ្នាំ២០២០ប្រហែលជាលំបាកណាស់ ប៉ុន្តែប្រជាជនអាមេរិក ជាច្រើនកំពុងតែទន្ទឹងរងចាំអនាគតដ៏ប្រសើរមួយ ហើយ ពណ៌បៃតងកាន់តែប្រសើរឡើង ប្រសិនបើយើងផលិតកាកសំណល់សូន្យដោយប្រកាន់ខ្ជាប់របបអាហារ ដែលមានមូលដ្ឋានលើរុក្ខជាតិនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល ការស្ទង់មតិថ្មីមួយបង្ហាញថា ៥៩ ភាគរយអាចមើលឃើញផែនដីដែលមិនប៉ះពាល់ដល់បរិស្ថានទាំងស្រុងនៅឆ្នាំ២០៤២ ប៉ុន្តែភាគច្រើនយល់ថា វាអាចទៅរួចប្រសិនបើយើងទាំងអស់គ្នាធ្វើការជាមួយគ្នា។ គំនិតនៃការទៅបៃតងគឺផលិតកាកសំណល់សូន្យ និងដំណើរការថាមពលកកើតឡើងវិញរួមជាមួយការប្តូរឡាន ជិះកង់ ឬដើរ និងទទួលយករបបអាហារដែលមានមូលដ្ឋានលើរុក្ខជាតិ។ ក្នុងចំណោមវិធីដើម្បីបង្កើតពិភពលោកឲ្យកាន់តែប្រសើរអ្នកឆ្លើយសំណួរ ៧០ ភាគរយជឿថា ការប្រែប្រួលអាកាសធាតុគឺជាការគំរាមកំហែងធំបំផុតតែមួយដែលមនុស្សជាតិកំពុងប្រឈមមុខ។ ការសិក្សានេះធ្វើឡើងដោយ...
បរទេស៖ ប្រទេសថៃ បានរកឃើញករណីឆ្លងថ្មីរបស់ជំងឺកូវីដ១៩ ចំនួន ១៩នាក់ថែមទៀត នៅថ្ងៃសុក្រ ដែលនាំឱ្យថៃមានអ្នកជំងឺនេះសរុបបានកើនឡើងដល់ ៣.៩៦១ នាក់ និងមានអ្នកស្លាប់ចំនួន ៦០នាក់។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា មជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រងស្ថានភាព Covid-19 (CCSA) បាននិយាយថា...
បរទេស៖ប្រទេសតួកគីនៅថ្ងៃសុក្រនេះ បានច្រានចោលសំណើធ្វើឡើងដោយរដ្ឋសភាអឺរ៉ុប ឲ្យដាក់ទណ្ឌកម្មលើតួកគី ជុំវិញរឿងដំណើរទស្សនកិច្ចថ្មីៗនេះរបស់លោកប្រធានាធិបតី Tayyip Erdogan ទៅកាន់រដ្ឋស៊ីបតួកគីបំបែកខ្លួនមួយ នៅក្នុងសាធារណរដ្ឋស៊ីបភាគខាងជើង ដោយហៅការទាមទារនោះមិនពាក់ព័ន្ធជាមួយការពិត។ មន្ត្រីនាំពាក្យក្រសួងការបរទេសតួកគី លោក Hami Aksoy តាមសេចក្តីរាយការណ៍ បានធ្វើការថ្កោលទោសចំពោះសេចក្តីសម្រេចនោះ និងបានចោទរដ្ឋសភាអឺរ៉ុបពីបទប្រកាន់រើសអើង និងផ្តាច់ចេញពីការពិត ស្តីពីកោះស៊ីប។ លោក Hami Aksoy បានមានប្រសាសន៍យ៉ាងដូច្នេះថា...