កំពង់ចាម ៖ នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និង លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម បានអញ្ជើញជាអធិបតី ពិធីបិទ វគ្គបណ្ដុះបណ្ដាល កម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៤...
បរទេស៖រដ្ឋមន្ត្រីការបរទេសរបស់ ប្រទេសអារ៉ាប៊ីសាអូឌីត បាននិយាយនៅថ្ងៃសៅរ៍ថា លោកមានជំនឿចិត្តថា រដ្ឋាភិបាលសហដ្ឋអាមេរិកថ្មីរបស់លោក ចូ បៃដិន នឹងបន្តរក្សាគោលនយោបាយនានា ដែលជួយដល់ស្ថិរភាពក្នុងតំបន់ និងថា កិច្ចពិភាក្សាណាមួយជាមួយរដ្ឋបាលអនាគត នឹងនាំទៅរកកិច្ចសហប្រតិបត្តិការដ៏រឹងមាំ។ ទីក្រុងរីយ៉ាដ កំពុងតែបង្ហាញការត្រៀមរបស់ខ្លួន ចំពោះប្រធានាធិបតីសហរដ្ឋអាមេរិកថ្មី ដែលបានប្តេជ្ញាក្នុងយុទ្ធនាការបោះឆ្នោតថា នឹងធ្វើការវាយតម្លៃជាថ្មីចំពោះចំណងមិត្តភាពជាមួយប្រទេសអារ៉ាប៊ីសាអូឌីត ជាប្រទេសមួយដែលលោកបានពិពណ៌នាថា ជាប្រទេសមិនគួរគប់រកមួយ កាលពីឆ្នាំ២០១៩។ នៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាននៅក្រៅកិច្ចប្រជុំកំពូលមេដឹកនាំ G20...
ម៊ិកស៊ីកូ៖ ប្រធានាធិបតីម៉ិកស៊ិកលោក Andres Manuel Lopez Obrador កាលពីថ្ងៃអាទិត្យបានជំរុញឱ្យដោះស្រាយបំណុល ដែលកំពុងកើនឡើង នៅកម្រិតសកល ដែលបណ្តាលមកពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅឯកិច្ចប្រជុំកំពូល G20។ ប្រធានាធិបតីម៉ិកស៊ិកបានបង្ហាញប្រទេសរបស់លោកជាឧទាហរណ៍ ដែលបំណុលសាធារណៈបានកើនឡើងដល់ ៥១,១ ភាគរយនៃផលិតផលក្នុងស្រុកសរុបពី ៤៤,៨ ភាគរយមុនពេលមានជំងឺរាតត្បាត។ លោកបានបន្ថែមថា“ ប្រសិនបើយើងមិនដោះស្រាយបញ្ហានេះ ឥឡូវនេះទេនៅពេលអនាគតវានឹងក្លាយជាការគំរាមកំហែងមួយផ្សេងទៀត ចំពោះស្ថេរភាពសេដ្ឋកិច្ច...
សៅអាប៉ូឡូ៖ ក្រសួងសុខាភិបាលបានឲ្យដឹងនៅថ្ងៃអាទិត្យម្សិលមិញនេះថា ប្រទេសប្រេស៊ីល បានចុះបញ្ជីអ្នកស្លាប់ថ្មីចំនួន ១៩៤ នាក់ពីជំងឺកូវីដ-១៩ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដែលនាំឱ្យចំនួនអ្នកស្លាប់ជាតិដល់ ១៦៩,១៨៣ នាក់។ ក្រសួងសុខាភិបាលប្រេស៊ីលបានឲ្យដឹងថា ទន្ទឹមនឹងនេះចំនួននៃការឆ្លងបានកើនឡើងដល់ ១៨,៦១៥ ដែលធ្វើឱ្យចំនួនសរុបទូទាំងប្រទេសកើនឡើងដល់ ៦,០៧១,៤០១ នាក់។ រដ្ឋសៅប៉ូឡូ ដែលជារដ្ឋមានប្រជាជនច្រើនជាងគេនៅក្នុងប្រទេសប្រេស៊ីល ក៏បានរងផលប៉ះពាល់ខ្លាំងជាងគេផងដែរ ដោយមានមនុស្សស្លាប់ចំនួន...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកសត្វពង្រូល ១ក្បាល សត្វអាញីភ្លើង១ក្បាល និង សត្វសំពោជក្រអូប២ក្បាល សរុបសត្វកំរ ៤ក្បាល ទៅព្រលែងនៅព្រៃធម្មជាតិ ដើម្បីអោយសត្វទាំងនេះ បានរស់រានមានជីវិតឡើងវិញ។ លោកឧកញ៉ាទៀ វិចិត្រ មានប្រសាសន៍ថា សត្វព្រៃកំរទាំង៤នេះ ត្រូវបានប្រជាពលរដ្ឋផ្សេងគ្នា នាំយកមកប្រគល់ជូនលោកឧកញ៉ា ដើម្បីព្រលែងចូលទៅ ក្នុងព្រៃធម្មជាតិវិញ...
ភ្នំពេញ៖យោងតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថាគិតត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា កន្លងទៅនេះ ពូជស្រូវស្រាលមិនប្រកាន់ រដូវប្រមាណ ៦ពាន់តោន និងដំណាំរួមផ្សំជិត ៥៦ម៉ឺនកញ្ចប់ ត្រូវបានចែកជូនប្រជាកសិករ ក្រោយពេលជំនន់ទឹកភ្លៀងបានស្រកទៅវិញ។ ក្នុងឱកាសចុះពិនិត្យ វឌ្ឍនភាព នៃការងារបង្កបង្កេីនផលការ ស្តារស្រូវឡេីងវិញ និងជួបសំណេះសំណាល ជាមួយ បងប្អូន កសិករ ក្នុងខេត្តពោធិ៍សាត់ និងខេត្តកំពង់ធំ កាលពីថ្ងៃទី២២...
ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសស្ដីពី ការគ្រប់គ្រងបំណុល ពន្ធដារ ក្នុង គោលបំណងកំណត់នូវវិធាន និងនីតិវិធីក្នុងការគ្រប់គ្រងបំណុលពន្ធដារ ដើម្បីគាំទ្រ ដល់ដំណើរការប្រមូលបំណុលពន្ធឲ្យកាន់តែមានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងតម្លាភាព។ យោងតាមសេចក្ដីប្រកាសរបស់ ក្រសួងសេដ្ឋកិច្ច ថ្មីៗនេះ បានឲ្យដឹងថា...
ភ្នំពេញ៖ ក្រុមហ៊ុន ស្មាត អាស្យាតា (Smart Axiata) កាលពីថ្មីៗនេះ បានប្រគល់រង្វាន់ទឹកប្រាក់ ១ម៉ឺនដុល្លារ ដល់យុវជនអាយុ ១៤ ឆ្នាំ ម្នាក់និង ក្រុមគ្រួសាររស់នៅស្រុកអង្គស្នួល ខេត្តកណ្ដាល តាមរយៈកម្មវិធី «កោសឈ្នះ កោសឈ្នះ!!» ជាកម្មវិធីឈ្នះរង្វាន់ធំ យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលធ្វើឡើងដើម្បីលើកទឹកចិត្ត និងជម្រុញអតិថិជនប្រើប្រាស់រូបិយប័ណ្ណប្រាក់រៀលឲ្យកាន់តែទូលំទូលាយ។...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ បានដកខ្លួនចេញពីសន្ធិសញ្ញាត្រួតពិនិត្យ អាវុធឆ្នាំ ១៩៩២ ដែលអនុញ្ញាតឱ្យមានជើងហោះហើរឃ្លាំមើលគ្មាន អាវុធលើទឹកដីនៃប្រទេសជាសមាជិក ដើម្បីកសាងទំនុកចិត្ត និងលើកកម្ពស់តម្លាភាពនៃសកម្មភាពយោធា។ ការចាកចេញរបស់សហរដ្ឋអាមេរិកចេញពីសន្ធិសញ្ញា Open Skies បានធ្វើឡើងបន្ទាប់ពីមានការជូនដំណឹងដល់សមាជិកនានា ដោយរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំកាលពី ៦ ខែមុន ដោយលើកឡើងពីការចោទប្រកាន់ថា បានរំលោភកិច្ចព្រមព្រៀងនេះ។ វាជាការដកសន្ធិសញ្ញាចុងក្រោយបង្អស់...
បរទេស៖កងទ័ពសហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានដាក់ឲ្យដំណើរការជាផ្លូវការ នូវទីស្នាក់ការកណ្ដាលមួយ នៅក្នុងទីក្រុង Poznan ប្រទេសប៉ូឡូញ ដើម្បីគ្រប់គ្រងបញ្ជាបេសកកម្មរបស់ខ្លួន នៅក្នុងតំបន់អឺរ៉ុបភាគខាងកើត។ ជាដំបូង កងទ័ពចំនួនប្រមាណ២០០នាក់ នឹងត្រូវចាត់តាំងឲ្យទៅកាន់ទីតាំងជួរមុខនៃអង្គភាពលេខ៧ ឬក៏ហៅថា អង្គភាព V Corps ដែលមានទីស្នាក់ការកណ្ដាល ត្រូវបានបង្កើតឡើងនៅក្នុងខែតុលា នៅមូលដ្ឋានយោធាអាមេរិក ក្នុងរដ្ឋកេនតាក់គី។ ចំណែកអង្គភាពនៅក្នុងទីក្រុង...