គៀវ៖ កាលពីថ្ងៃចន្ទ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងថា លោកបានពិភាក្សាអំពីការបែងចែកកញ្ចប់ជំនួយថ្មីសម្រាប់អ៊ុយក្រែននៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន។ លោក Zelensky បានថ្លែងនៅលើបណ្តាញសង្គម Telegram ថា លោក បៃដិន បានធានាគាត់ថា គាត់នឹងចុះហត្ថលេខាលើច្បាប់នេះ ដោយរំពឹងថា នឹងបែងចែកជំនួយយោធាដល់អ៊ុយក្រែនភ្លាមៗនៅគ្រាដែលច្បាប់ត្រូវបានអនុម័តដោយព្រឹទ្ធសភាអាមេរិករួច ។...
ភ្នំពេញ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបង្ក្រាប និងដុតកម្ទេចចោលនូវបំណែកសាច់នាំចូលខុសច្បាប់ចំនួន ២ ករណី ស្មើនឹង ៤ ៥៥០ គីឡូក្រាមដែលនាំចូលគ្មានឯកសារ វេចខ្ចប់គ្មានអនាម័យ និងដឹកជញ្ជូនមិនត្រឹមត្រូវតាមស្តង់ដារនាំឲ្យខូចគុណភាពមិនអាចប្រើប្រាស់បាន។ ប្រតិបត្តិការបង្ក្រាបទាំង២ករណីនេះ ៖ ករណីទី១- បំណែកសាច់ក្របីបង្កកចំនួន ៣ ៥០០ គីឡូក្រាម...
ម៉ានីល៖ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា មេដឹកនាំកំពូលនៃក្រុមភេរវករ Bangsamoro Islamic Freedom Fighters ហៅកាត់ (BIFF) Karialan Faction និងសមាជិករបស់គាត់ចំនួន១១នាក់ត្រូវបានសម្លាប់ និងយោធាចំនួន៧នាក់បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នាមួយនៅភាគខាងត្បូងនៃប្រទេសហ្វីលីពីនកាលពីព្រឹកថ្ងៃចន្ទ ។ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍កាលពីល្ងាចថ្ងៃចន្ទថា លោក Mohiden Animbang ហៅ Kagui Karialan ត្រូវបានសម្លាប់...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា ក្នុងបរិបទសុខសន្តិភាព និងស្ថិរភាពនយោបាយ កម្ពុជា បានធ្វើដំណើរកាន់តែខិតទៅជិតដល់ការលុបបំបាត់ជំងឺគ្រុនចាញ់គ្រប់ទម្រង់ ត្រឹមឆ្នាំ២០២៥ តាមរយៈសមិទ្ធផលសំខាន់ៗជាច្រើន។ តាមរយៈសារលិខិតក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ «លើកកម្ពស់សមធម៌សុខភាព សមភាពយេនឌ័រ និងសិទ្ធិមនុស្ស ដើម្បីប្រយុទ្ធនឹងជំងឺគ្រុនចាញ់» សម្ដេចធិបតី លើកឡើងថា បើទោះបីជាជំងឺគ្រុនចាញ់...
ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បានគំរាមអ៊ីស្រាអែលថា អ៊ីស្រាអែលនឹងត្រូវវិនាសប្រសិនបើប្រទេសនេះប៉ុនប៉ងវាយប្រហារអ៊ីរ៉ង់ម្តងទៀត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បានមកដល់ប្រទេសប៉ាគីស្ថានកាលពីថ្ងៃចន្ទ សម្រាប់ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃ។ លោកបាននិយាយទៅកាន់ភាពតានតឹងនាពេលថ្មីៗនេះរវាងទីក្រុង តេហេរ៉ង់ និងទីក្រុង West...
បរទេស៖ បុគ្គលិកយោធាអាល្លឺម៉ង់ជាង ៣.០០០ នាក់ កាលពីថ្ងៃអង្គារ គឺកំពុងចូលរួមក្នុងសមយុទ្ធ Grand Quadriga 2024 ដែលបានចាប់ផ្តើមនៅប្រទេសលីទុយអានី។ សមយុទ្ធនេះគឺជាផ្នែកមួយនៃសមយុទ្ធ Steadfast Defender 24 ស៊េរីធំជាងរយៈពេលជាច្រើនខែរបស់អង្គការណាតូ ដែលបានចាប់ផ្តើមនៅចុងខែមករា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា...
The US has been accusing China of overcapacity in its new-energy vehicles industry, saying it is flooding the global market with cheap...
លោក វ៉ាង យី បញ្ជាក់ថា ថ្នាក់ដឹកនាំចិន មានការយកចិត្តទុកដាក់ខ្ពស់ ចំពោះមេដឹកនាំកម្ពុជាhttps://dap-news.com/national/2024/04/23/409563/ ចិន គាំទ្រកម្ពុជា លើកិច្ចប្រឹងប្រែង ការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងផលប្រយោជន៍នៃការអភិវឌ្ឍhttps://dap-news.com/national/2024/04/23/409588/ កម្ពុជា បន្តប្រកាសមិនបង្កើត ទំនាក់ទំនងផ្លូវការណាមួយ ជាមួយតៃវ៉ាន់https://dap-news.com/national/2024/04/23/409590/ ឡាវ គាំទ្រគម្រោងព្រែកជីកហ្វូណនរបស់កម្ពុជា ព្រោះមិនប៉ះពាល់បរិស្ថានhttps://dap-news.com/national/2024/04/23/409643/ វិមានក្រឹមឡាំង ៖...
ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា ប្រទេសរុស្ស៊ី នឹងសងសឹកវិញ ប្រសិនបើទ្រព្យសម្បត្តិ ដែលជាប់គាំងរបស់ខ្លួន ត្រូវបានរឹបអូសនោះ។ សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍បានអនុម័តច្បាប់ជំនួយបរទេសជាបន្តបន្ទាប់ រួមទាំងវិធានការរឹបអូសទ្រព្យសម្បត្តិរុស្ស៊ីដែលបង្កក ដើម្បីផ្តល់មូលនិធិដល់អ៊ុយក្រែន។ លោក Peskov បានលើកឡើងថា “នេះគឺជាការទន្ទ្រានយកទ្រព្យសម្បត្តិរដ្ឋ” ។ លោកបានបន្ថែមថា វាជារឿងខុសច្បាប់...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានព្រមានថា ប្រទេសរបស់លោកនឹងធ្វើការឆ្លើយតប “កាន់តែតឹងរ៉ឹង និងសម្រេចចិត្តជាងនេះ” ប្រសិនបើអ៊ីស្រាអែល ធ្វើកំហុសមួយផ្សេងទៀត។ លោកបានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ក្នុងរដ្ឋធានីតេអេរ៉ង់ ខណៈដែលលោកបានអត្ថាធិប្បាយអំពីប្រតិបត្តិការយោធាសងសឹកដ៏ធំរបស់អ៊ីរ៉ង់នាពេលថ្មីៗនេះប្រឆាំងនឹងអ៊ីស្រាអែល ដែលត្រូវបានអនុវត្តជាការឆ្លើយតបទៅនឹងការវាយប្រហារដ៏សាហាវរបស់អ៊ីស្រាអែលកាលពីថ្ងៃទី០១ ខែមេសា ប្រឆាំងនឹងស្ថានកុងស៊ុលអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី។ លោក Kanaani បានលើកឡើងថា ការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើទីតាំងការទូតរបស់អ៊ីរ៉ង់...