វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ថា កាលពីថ្ងៃពុធ (២១ តុលា) ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានចោទប្រកាន់ប្រទេសចិន ពីបទព្យាយាមលួចស្រាវជ្រាវ វ៉ាក់សាំងការពារជំងឺកូវីដ១៩ ពីបស្ចិមប្រទេស ដោយចាត់ទុកវាជាគូប្រជែង ដ៏សាហាវមួយ ដែលកំពុងព្យាយាមផ្តាច់មុខ...
វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បានលើកឡើងថា ការប្រកាសបញ្ចប់ជាផ្លូវការ នូវសង្គ្រាមកូរ៉េ នឹងក្លាយជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង ក្នុងការរំសាយអាវុធនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ។ ការលើកឡើងរបស់លោក Pompeo ធ្វើឡើង បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បានជំរុញឱ្យមានការគាំទ្រជាអន្តរជាតិ សម្រាប់ការប្រកាសបញ្ចប់សង្គ្រាម នៅក្នុងសុន្ទរកថារបស់លោក...
ភ្នំពេញ ៖ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល និងជា ប្រធានអនុសាខាកាកបាទក្រហមស្រុក បានចុះសួរសុខទុក្ខ គ្រួសាររងគ្រោះដោយជំនន់ទឹកភ្លៀង នៅឃុំសន្លុង ចំនួន៤គ្រួសារ និងឃុំវិហារសួគ៌ ចំនួន៨គ្រួសារ សរុបទាំងអស់ ចំនួន១២គ្រួសារ ដោយមានការចូលរួម ពីប្រធានក្រុមប្រឹក្សាស្រុក និងសហការី...
បរទេស៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានដកចេញក្រឹត្យប្រទេសគ្រាមានអាសន្ន នៅទីក្រុងបាងកក ហើយបទបញ្ជាដែលពាក់ព័ន្ធ ចេញវិញហើយ ដោយមានប្រសិទ្ធិភាពចាប់ពីពេលថ្ងៃត្រង់កាលពីថ្ងៃព្រហស្បតិ៍ ដោយនិយាយថា អំពើហឹង្សាបានបញ្ចប់។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ការប្រកាសនេះត្រូវបានចុះផ្សាយនៅក្នុងព្រឹត្តិប័ត្រ Royal Gazette...
ភ្នំពេញ៖ ខណៈសត្វផ្សោតកំពុងតែប្រឈមគ្រោះថ្នាក់ ដោយការនេសាទខុសច្បាប់នោះ លោកស្រ៊ុន លឹមសុង អនុប្រធានរដ្ឋបាលជលផល បានលើកឡើងថា ដើម្បីរក្សាបាននូវនិរន្តភាពនៃសត្វផ្សោត ត្រូវរួមគ្នាអភិរក្ស ពិចារណានិងដោះស្រាយ បញ្ហាប្រឈមទាំងអស់គ្នា ។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីកម្មវិធី សត្វផ្សោតទន្លេមេគង្គកម្ពុជា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ លោក ស្រ៊ុន លឹមសុង បានថ្លែងថា...
ភ្នំពេញ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល បានឲ្យដឹងថា ចាប់ពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នេះតទៅ ផ្លូវក្នុងខេត្តកណ្តាល បើកដំណើរជាធម្មតា លើកលែងផ្លូវជាតិលេខ២, លេខ២០ និងផ្លូវលេខ៣៤ តែហាមរថយន្តដឹកទំនិញធុនធំ។នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល៕
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្តេជ្ញាចិត្តបន្តប្រែក្លាយតំបន់សមរភូមិ និងព្រំ ដែនឲ្យក្លាយជាតំបន់អភិវឌ្ឍន៍ មិត្តភាព និងសហប្រតិបត្តិការល្អជាមួយ ប្រទេសជិតខាង ខណៈកម្ពុជាសព្វថ្ងៃមានសុខសន្ដិភាព និងការអភិវឌ្ឍ។ ក្នុងពិធីចុះសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ ជាង១ម៉ឺនគ្រួសារ នៅខេត្តបន្ទាយមានជ័យ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ សម្ដេចតេជោបានរំលឹកថា...
សេអ៊ូល៖ បណ្ដាញឃោសនារបស់កូរ៉េខាងជើងនៅថ្ងៃអង្គារនេះ បានស្តីបន្ទោសកូរ៉េខាងត្បូង ចំពោះកិច្ចចរចាការពារជាតិរវាងក្រុងសេអ៊ូល និងវ៉ាស៊ីនតោន អំពីការទប់ស្កាត់ការគំរាមកំហែងនុយក្លេអ៊ែរពីប្រទេសកុម្មុយនិស្ត ដោយហៅការពិភាក្សានេះថា ជាគ្រោងការណ៍ដែលមិនចេះពិចារណា ដើម្បីបង្ក្រាប ការប្រណាំងរបស់ខ្លួន។ កាលពីសប្តាហ៍មុនទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន បានធ្វើកិច្ចចរចាថ្នាក់រដ្ឋមន្ត្រីប្រចាំឆ្នាំកិច្ចប្រជុំពិគ្រោះយោបល់សន្តិសុខ (SCM) និងបានបញ្ជាក់ជាថ្មីនូវកិច្ចប្រឹងប្រែងរួមគ្នាក្នុងការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងដោយកត់សម្គាល់ថា កម្មវិធីមីស៊ីលនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់រដ្ឋកុម្មុយនិស្ត នៅតែបន្តបង្កការគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិសុខអន្តរជាតិ។ សហរដ្ឋអាមេរិក បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះ សន្តិសុខរបស់កូរ៉េខាងត្បូង រួមទាំងការផ្តល់...
(ភ្នំពេញ) ថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២០៖ គ្រាន់តែឮឈ្មោះទូរទស្សន៍ដ៏វៃឆ្លាត The Sero ជំនាន់ថ្មីនេះក៏មានអារម្មណ៍ថាប្លែក និងចង់ដឹងច្បាស់ដែរថាតើវាមានលក្ខណៈអស្ចារ្យកម្រិតណានោះ…ត្រូវអត់? មុននឹងធ្វើការជម្រាបជូនលម្អិតយើងមកមើលកម្មវិធីមហាប្រូម៉ូសិនថែមជូនដ៏ពិសេសសិនណ៎ា…!! ដូចអតិថិជនទាំងអស់ដឹងស្រាប់ហើយថារាល់ផលិតផលទាំងអស់ដែលក្រុមហ៊ុនកំពូលបច្ចេកវិទ្យាយក្ស សាមសុង បញ្ចេញមកលើទីផ្សារក៏ដូចជាធ្វើការផ្តល់ជូនឱ្យអតិថិជនរបស់ខ្លួនទាំងអស់ទូទាំងពិភពលោកប្រើប្រាស់គឺសុទ្ធសឹងជាផលិតផលដែលបង្កើតឡើងយ៉ាងយកចិត្តទុកដាក់បំផុត និងបំពាក់នូវកំពូលបច្ចេកវិទ្យាចុងក្រោយបំផុតធ្វើយ៉ាងណាផ្តល់ជូននូវបទពិសោធន៍បច្ចេកវិទ្យា និងគុណភាពជីវិតឱ្យកាន់តែលេចធ្លោ…កាន់តែស៊ីវីល័យ…កាន់តែងាយស្រួល និងកាន់តែទំនើបទាន់សម័យ…!! អ៊ីចឹង…សូមមកមើលទាំងអស់គ្នាថាតើទូរទស្សន៍បញ្ឈរស៊េរីទំនើបចុងក្រោយឆ្នាំ 2020 ម៉ូឌែល Samsung The...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ដាំផ្ញើទៅកាន់ក្រុមប្រឆាំង នៅក្រៅប្រទេសថា បើចង់បានសន្ដិភាពខាងផ្លូវចិត្ត កុំប្រព្រឹត្តល្មើសច្បាប់របស់កម្ពុជា ខណៈបច្ចុប្បន្នកម្ពុជា គ្មានសង្គ្រាមឡើយ មានតែការអភិវឌ្ឍស្ទើរគ្រប់វិស័យ។ សម្ដេចតេជោ ហ៊ុន សែន ផ្ដាំផ្ញើបែបនេះ ក្រោយពីក្រុមប្រឆាំងនៅក្រៅប្រទេស នាំគ្នាលើកឡើងថា កម្ពុ ជាមិនទាន់មានសន្ដិភាព និងមិនទាន់មានសន្ដិភាពខាងផ្លូវចិត្ត...